Play Now

អាហារ​ជួយ​ព្យាបាល​ជំងឺភ្លេចភ្លាំង

អាការ​ភ្លេច​ភ្លាំង​មិន​សូវ​ចាំបញ្ជាក់ ​នូវ​ភាព​ខុស​ប្រក្រតី​របស់​ខួរ​ក្បាល​ ក្នុងការគិត​និង​សម្រេច​ចិត្ត​។ ភាពយឺត​យាវ​ឆាប់ភ្លេចនេះ​គឺជាសញ្ញាមួយបង្ហាញ​នូវ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​អាល់​សៃ​មើរ៍ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ជំងឺ​បាត់​បង់​នូវ​សមត្ថភាព​ក្នុង​ការ​មើល​ថែ​ខ្លួន​​ឯងនិង​មិន​អាច​រស់​នៅ​តាម​ប្រក្រតី​បានព្រោះ​ខួរ​ក្បាល​មានបញ្ហាចោទ​។

ដូចនេះចូរយើង​តោង​រកចំណី​អាហារណា​​ដែល​អាចជំនួយខួរក្បាល និងជួយ​ព្យាបាល​ជំងឺ​ភ្លេច​ភ្លាំងបា​ន​ដូចជា ​គ្រំអយស្ទើរ៍ស្លឹក​ត្រចៀក​​ក្រាញ់​ស្រស់​ត្រប់​និងផ្លែប៉ោម។នៅ​​​​ក្នុង​គ្រំអយ​ស្ទើរ៍មាន​សារជា​តិស័ង្កសីដែល​ជួយ​បំប៉ន​ខួរ​ក្បាល​បាន​យ៉ាង​ល្អ។ចំណែក​ឯ​ស្លឹក​ត្រ​​ចៀក​​ក្រាញ់​ស្រស់​វិ​ញមាន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថាមាន​សារ​ធាតុ​ប្រភេទ​ត្រៃ​ធើ​រ៍ភិ​នអយដ៍ច្រើន​ដែល​អាច​ជួយ​កែកុន​ប្រព័ន្ធការ​ងាររ​បស់ខួ​រក្បាល​និង​រំលឹក​ភាព​ចងចាំ​របស់​មនុស្សយើងឱ្យបានល្អឡើងវិញ។ក្រៅ​ពី​នេះមាន​ផ្លែ​ត្រប់​ជា​ពិសេស​ត្រប់វែង​(ពណ៍ស្វាយ) មានវិតាមីនB1​ ច្រើន​ណាស់​ដែល​វា​អាច​ជម្រុញ​ដំណើ​រកា​ររបស់​ខួរ​ក្បាល​​ជួយ​ឱ្យមានការចង​ចាំខ្ពស់ ​និង​កាត់​បន្ថយ​ភាព​ល្វើយ​នឿយ​ហត់​របស់​ខួរ​ក្បាល​។ការ​ផឹក​ទឹក​ផ្លែ​ប៉ោម​២ទៅ៣ផ្លែក៏​ជួយ​ជម្រុញ​ការ​ចង​ចាំប​ន្ថែមបញ្ហា​ស្មារតី​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការរៀន​សូត្រ​ហើយ​ថែម​ទាំង​អាចជួយពន្យារភាព​​កម្សោយ​របស់​ខួរ​ក្បាល​ដែល​បណ្តាល​មក​ពី​មានអា​យុ​ច្រើន​និង​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​អាល់​សៃ​មើរ៍​ទៀត​ផង​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now