Play Now
Showing posts with label ដំណឹងអន្តរជាតិ. Show all posts
Showing posts with label ដំណឹងអន្តរជាតិ. Show all posts

ក្មេងប្រុស​​១១​ឆ្នាំ​​ត្រូវស្ត្រី​៣៦​ឆ្នាំ​រំលោភ​ទាល់​តែ​មាន​កូន​

ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​​ម្នាក់​នៅ​ប្រទេស New Zealand បាន​ក្លាយ​ជា​ឪពុក​ទារក​តូចមួយ បន្ទាប់​ពី​ត្រូវបាន​ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​ជាម្តាយ​មិត្ត​ រួម​ថ្នាក់​​របស់​គេ​លួងលោម​រួម​​រ័ក​​មេត្រី​ និង​បង្ខំ​រំលោភ​​បាន​សម្រេច​ជាច្រើន​ដង... នេះ​ជារឿង​ចម្លែក​ថ្មីមួយ​ទៀត​សម្រាប់​ពិភព​លោក​ ដើម្បី​ធ្វើការ​កែប្រែ​និយម​ន័យ​​ និងច្បាប់​ស្តីពី​ការ​ចាប់​រំលោភ​​សេព​សន្ថវៈ​ ។
រឿង​​អាស្រូវរំលោភ​​ក្មេង​ប្រុស​អាយុ​១១​​ឆ្នាំ​នេះ ​ត្រូវ​បាន​បែក​ធ្លាយ​ដោយ​សារ​ក្មេង​ប្រុសនេះ​រាយ​ការណ៍​រឿង​រ៉ាវផ្ទាល់​ ខ្លួន​របស់​គេ​ប្រាប់​ដល់​នាយកសាលា​​ដែល​គេកំពុង​រៀន​​​ឱ្យ​ជួយ​អន្តរា​គមន៍ ខណៈ​​ដែល​ស្ត្រី​​វ័យ​៣៦​ឆ្នាំ មាន​កូន​ជា​មួយ​​រូបគេ​ដោយ​សារ​ការចាប់​រំលោភ ហើយ​​ចង្អុល​មុខ​គេថា ជា​ឪពុក​ក្មេង​។ រឿង​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​ឡើង​វិញ​ដោយ​ក្រុម​មេធាវី​​ ដើម្បីកែ​ទម្រង់​ច្បាប់​ស្តីពី​អំពើ​រំលោភផ្លូវភេទ​ ហើយ​រឿង​ក្មេង​ប្រុស​នេះជា​ករណី​មិនធ្លាប់​កើត​មាន​ទេ នៅ New Zealand ។
លោក ​នាយកសាលា​​បានសម្តែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅពេល​ដឹងរឿង​នេះ​ ហើយគាត់​បាន​និយាយ​តាម​ពាក្យដែល​​ក្មេង​​ប្រុស​​រងគ្រោះ​បាន​ប្រាប់​​ថា «អ្នកនឹង​មិន​​សប្បាយ​ចិត្ត​ជា​មួយ​ខ្ញុំ​ទេ ពេល​ដែល​ខ្ញុំប្រាប់​ថា ​ខ្ញុំ​បាន​រួមភេទ​ជា​មួយ​ម្តាយ​មិត្ត​ភក្តិ​ខ្ញុំ ព្រោះ​​គាត់​លួង​លោ​ង​ខ្ញុំ​បង្ខំរំលោភ​ខ្ញុំ... រំលោភ​ទាល់​តែមាន​កូនខ្លួនឯង... ប៉ុន្តែ​រឿងនេះ​ខ្ញុំ​ត្រូវតែ​បញ្ឈប់​វា...» ។
​ក្មេង​ប្រុស​ដែល​បានរំដោះ​ឱ្យ​រួចផុតពី​ករណី​រំលោភ​ ផ្លូវភេទ​ដោយ​ស្ត្រី​វ័យ​៣៦​ឆ្នាំ​​រូប​នេះ​បាន​និយាយ​ថា ​ប្រសិន​​បើ​ករណី​​នេះ គឺជា​ភស្តុ​​តាង​បញ្ជាក់​ពី​អំពើ​ខុស​ច្បាប់​មែន​នោះ ស្ត្រី​រូប​នេះ​​គួរតែ​ទទួល​ខុសត្រូវ ។ គួរ​បញ្ជាក់ថា នៅ New Zealand មាន​តែច្បាប់​ចែង​ពីករណី​បុរស​ចាប់​រំលោភ​​មនុស្ស​ស្រី​កម្រិត​ទោស​ជាប់​ ពន្ធនា​​គារ​​២០​​ឆ្នាំ និង​ករណី​បទល​្មើស​ស្ត្រីបង្ខំ​បុរស​ឱ្យបំពេញ​កាម​តណ្ហា​របស់​ខ្លួន​​​មាន​ កម្រិត​ទោសជាប់​ពន្ធនា​គារ​១៤​ឆ្នាំ ចំណែក​ឯ​ករណីស្ត្រី​វ័យចំណាស់​​​ចាប់​រំលោភ​​ក្មេងប្រុសមិនទាន់​មាន​​ ចែងក្នុង​ច្បាប់​នៅឡើយទេ ។មន្ត្រីសុខា​​ភិបាល​បាន​យក​​ទារក​តូច​នោះ​ទៅថែទាំ​រយៈ​ពេល​២​ខែ​មក​ហើយ និង​បើតាម​សេចក្តី​រាយការណ៍​ឱ្យដឹងថា ក្មេង​ប្រុសនោះ​ក៏​ទំនង​ជា​កំពុង​ទទួល​ការ​ថែទាំ​ផង​ដែរ ៕

http://kohsantepheapdaily.com.kh

យានអវកាស​ចិន Shenzhou-10 វិល​ត្រលប់មក​ផែនដី​វិញ​ហើយ

គម្រប​ក្បាល​គ្រាប់ នៃ Shenzhou-10 ដែល​ផ្ទុក​អ​វ​កា​យានិក​ចិន ៣ នាក់ បាន​វិល​ត្រលប់មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​ធ្វើ​បេសកកម្ម​រយៈពេល ១៥ ថ្ងៃ នៅក្នុង​លំហ​អាកាស​មក​នោះ ។​
អាវ​កាស​យានិក​ទាំងនោះ បានធ្វើ​ដំណើរ​តាម​យានអវកាស​ចិន Shenzhou-10 ឡើងទៅ​កាន់​កន្លែង​ពិសោធន៍​លំហ​អាកាស​របស់​ចិន Tiangong-1 ។​
​ពួកគេ​បានបញ្ចប់​លំ​ហាត់​ចត​ដោយ​ដៃ និង​អវកាសយានិក Wang Yaping ក៏បានផ្តល់​មេរៀន​ជា​វីដេអូ ត្រលប់មក​ផែនដី ដល់​និស្សិត​បាន​យល់ដឹង​ផងដែរ ។ Shenzhou-10 គឺជា​យានអវកាស​សម្រាប់​ធ្វើ​បេសកកម្ម​លំហ​អាកាស​ដោយ​ដៃ​លើក​ទី​៥ និង​បាន​កើតឡើង ១០ ឆ្នាំ​មកហើយ បន្ទាប់ពី​ត្រូវបាន​ប​ញ្ចូ​ន​អវកាសយានិក​ម្នាក់ ទៅកាន់​លំហ​អាកាស​លើកដំបូង​នោះ ។​
​ស្ថានីយ៍ទូរទស្សន៍​រដ្ឋ​ចិន បានបង្ហាញ​ឲ្យ​ឃើញថា គម្រប​ក្បាល​គ្រាប់ នៃ Shenzhou-10 បាន​ចុះចត​នៅ​វាលស្មៅ នៅក្នុង​តំបន់​ម៉ុង​ហ្គោ​លី​ខាងក្នុង នៅវេលា​ម៉ោង ០៨ និង ០៧ នាទី ព្រឹក​ថ្ងៃ​ពុធ​នេះ (​ម៉ោង​ក្នុង​តំបន់​) ។ មេបញ្ជាការ​បេសកកម្ម លោក Nie Haisheng គឺជា​ជន​ទី​១ ដែល​បាន​ចាក​ចេញពី​គម្រប​ក្បាល​គ្រាប់ នៅ​ម៉ោង ០៩ និង ៣១ នាទី ហើយ​បន្ទាប់មក គឺ​ក្រុមការងារ​របស់គាត់​ដែលមាន​ឈ្មោះ Wang Yaping និង Zhang Xiaoguang ។​
​សារព័ត៌មាន​ចិន​បាន​និយាយថា អវកាសយានិក​ទាំងនោះ ក៏​ត្រូវការ​ពេលវេលា ដើម្បី​សម្រួល​ខ្លួន​របស់​ពួកគេ​ឲ្យ​បានល្អ​ផងដែរ ទៅនឹង​កម្លាំង​ស្រូប​ទាញ​នៃ​ផែនដី មុនពេល​ផុស​ខ្លួន​ចេញពី​គម្រប​ក្បាល​គ្រាប់​លំហ​អាកាស​នេះ ។ សូមបញ្ជាក់ថា លោក Nie គឺជា​អ្នក​បេសកកម្ម​ពីមុន​មួយរូប ដែល​បាន​ចំណាយពេល​ច្រើន​ម៉ោង នៅក្នុង​លំហ​អាកាស ជាង​អ្នក​ដទៃទៀត រហូតដល់​ទៅ ៤៧០ ម៉ោង សម្រាប់​បេសកកម្ម​ពី​២​លើក​របស់គាត់ -​នេះ​បើ​យោងតាម​ភ្នាក់ងារ​ស៊ីន​ហួរ​ឲ្យ​ដឹង ៕​
ប្រភពពី ខ្មែរស្ថាបនា

វីដេអូ ៖ បុរសម្នាក់ចេះហោះ ដោយប្រើដៃម្ខាងតោងរថយន្ដក្រុង

បុរសម្នាក់នេះបានធ្វើឲ្យអ្នកដំណើរ និងអ្នកទស្សនាតាមប៉ុស្ដិ៍ទូរទស្សន៍ និងគេហទំព័រអនឡាញជាច្រើននាក់ មានចម្ងល់ នឹងទង្វើដ៏អស្ចារ្យរបស់គាត់។ តើធ្វើយ៉ាងណាទើបគាត់អាច ប្រើដៃម្ខាងដាក់ជាប់នឹងរថយន្ដក្រុង ដែលកំពុងតែធ្វើដំណើរបាន?
បុរសម្នាក់នេះមានឈ្មោះថា Dynamo គឺជាអ្នកលេងសៀកដ៏ឆ្នើមម្នាក់ ហើយគ្មាននរណាម្នាក់ដឹងពីវិធី នៃការតោងរថយន្ដហោះខ្ពស់ពីដី របស់គាត់នោះទេ។ នៅពេលដែលគាត់សំដែរ គឺមានទឹកមុខរីករាយ ដែលបានជិះឆ្លងកាត់ស្ពាន Westminster កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យ៉ាងណាមិញ យើងបានប្រទះឃើញបុរសម្នាក់ទៀត ឈ្មោះ Johan Lorbeer បានសំដែងនូវ សកម្មភាពស្រដៀងគ្នាទៅនឹងបុរសខាងលើ ដោយគាត់ប្រើដៃដាក់ជាប់នឹងជញ្ជាំង តែនៅពេលដែលគាត់ចុះពីលើជញ្ជាំងនោះមក ឧបករណ៍មួយដែលធ្វើពីដែក ដែលអាចទ្រទំនន់របស់គាត់បាន។ ហើយសកម្មភាពរបស់គាត់ ក៏ត្រូវបានចុះផ្សាយនៅគេហទំព័រ news.com.au របស់អូស្ដ្រាលីផងដែរ ដែលបានផ្សាយថា គាត់ប្រើប្រាស់ដៃក្លែងក្លាយ ជាប់ជាមួយនឹងជញ្ជាំង ហើយដៃមែនទែន ដាក់ទីក្នុងអាវ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូខាងក្រោម? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អ្នក​ប្រឆាំង​តវ៉ា​ស្រាត​សំដៅ​រថយន្ត​របស់​នាយ​ក​រដ្ឋមន្ត្រី​ទុយ​នេ​ស៊ី​

សមាជិក្រុ​មស្ត្រី​ Femen​ដែល​ដោះអាវ​ព្រលែង​ដោះ​នៅ​កណ្តាលវាល​បាន​សំដៅ​ក្បួន​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​ទុយ​នេ​ស៊ី លោក​​អា​លី ឡា​រ៉ា​យេ​ដ​នៅ​ទីក្រុង​ប្រ៊ូស​សែ​លកាលពីថ្ងៃម្សិលមិញ ដើម្បី​ប្រឆាំង​ការ​ដែល​សមាជិក​ក្រុម​នេះ​ត្រូវបាន​ចាប់​ដាក់គុក​នៅ​ក្រុង​ទុយ​នី​ស​។


ប្រភព CEN

និស្សិតពេទ្យដ៏ស្រស់ស្អាតមា្នក់ត្រូវនិសិ្សតស្រី ៤ នាក់ចាប់ ដោះអាវបញ្ចោញកេរិ៍ខ្មាសនៅតាមផ្លូវ (មាន Video )

វៀតណាម ៖ នារីដ៏ស្រស់ស្អាតមា្នក់ ដែលមាន រូបរាង ស្រឡូកស្រឡូន ស្ថិតក្នុងវ័យ ទើបតែពេញក្រមុំដែល គ្រងសំពត់ រ៉ូបវែងពណ៍សតាមបែបប្រពៃណីជនជាតិវៀតណាម ទំនងជានិសិ្សតពេទ្យ វៀតណាមត្រូវបាននិស្សិតមួយក្រុមមានគា្ន  ៤ នាក់ ទំនងជាមិត្តរួមថា្នក់ជា មួយនារី រងគ្រោះបាននាំគា្នចាប់ នាងទាំងកំរោលដោះអាវសំពត់រ៉ូបអាវក្នុង និង អាវទ្រនាប់របស់នាងបន្សល់តែខ្លួន អាក្រាតបញ្ចោញសុដន់ទាំងគូរ ដ៏ក្រពុំមូលក្តំ ។

ក្នុងរូបសកម្មភាពវីដេអូយឺតៗ (Slide image ) បានបង្ហាញយ៉ាងច្បាស់ក្រឡែតបើទោះជានារី រងគ្រោះរូបនេះបានស្រែអង្វរទ្រហោរយំយ៉ាងសង្វេក យ៉ាងណាក៏ដោយក៏នារីជាជនល្មើសទាំង ៤ នាក់ នោះបានមិនមានក្តីអាណ្តិតអាសូរជានារីភេទស្ថិតក្នុងវ័យពេញ ក្រមុំដូចគា្នសូម្បីតែបន្តិច។ ជាងនេះទៀតសិស្សទំនើងទាំងនោះបានបញ្ជាអោយបុរសមា្នក់ ថតរូបសកម្មភាពទុកដោយ Camera Digital ហើយក្នុងចំណោមពូកគេក៏បានថតសកម្មភាពទុកដែលតាមរយៈទូរស័ព្ទដៃស្ថិតនៅកណ្តាលផ្លូវសាធារណៈមួយ។

ហើយពូកគេបានបង្ហោះរូបភាព សកម្មភាពនោះតាមរយៈប្រព័ន្ធ YouTube មិនដឹងថាអ្នកណាជាអ្នកថតរូបទាំងនោះទេហើយក៏មិនដឹងថាតើនារីរងគ្រោះបានឃើញរូបថតនេះដែរឬ អត់ !? តើនាងអាម៉ាស់មុខបែបណា!? ហើយតើសិស្សទំនើងទាំងនោះទទួលទោសធ្វើទារុណកម្មដល់កំរិតណារួមទាំងអ្នកថតរូបសកម្មភាព!!??៕




ស្រី​ស្អាត​ជនជាតិ​វៀតណាម រាំ​បទ Gentleman ដោយ​អត់​មាន​ពាក់អាវ​ក្នុង ព្រោះ​ចង់​ល្បី​ក្នុង Internet

អ្នក​និយម​លេង Internet ជាច្រើន​បាន​មាន​ការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​ឃើញ​នូវ វីដេអូ​ឃ្លី​ប​មួយ ដែលមាន​រយៈ​ពេល ១​នាទី​និង​៨​វិនាទី ដែល​បានបង្ហាញ​ពី​សកម្មភាព​របស់​ស្ត្រី​វ័យ​ក្មេង​ជនជាតិ​វៀតណាម​ម្នាក់បាន​រាំ​នូវ​ចង្វាក់ Gentleman យ៉ាង​ស្រស់ស្អាត និង​ស៊ី​ច​ស៊ី ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យគេ​មាន​ការ​ចាប់​អារម្មណ៍​​នោះ គឺ​ស្ត្រី​វ័យក្មេង​នោះបាន​រាំ​ដោយ​មិនបាន​ពាក់អាវ​ក្នុង​នោះទេ​។​

​វីដេអូ​ឃ្លី​ប​មួយ​នេះ​កំពុងតែ​មានការ​ពេញនិយម​យ៉ាងខ្លាំង​ដោយមាន​ចំនួន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង 539,163 ដង​ឯណោះ​។ មាន​ការ​​បញ្ជាក់​ផងដែរ​ថា ស្ត្រី​វ័យក្មេង​ដែល​រាំ​បទ Gentleman នេះ​មានឈ្មោះ ឡេ ធិ​ហ្វៀ​ន​អញ មាន​អាយុ​២២​ឆ្នាំ​។ នាង​បាន​រៀបរាប់​នៅ​ក្នុង ទំព័រ ហ្វេ​ស​ប៊ុ​ក របស់​នាង​ថា នាង​ធ្វើបែបនេះ គឺ​គ្រាន់តែ​ចង់​ឲ្យ​មាន​មិត្ត​រាប់អាន​នាង​កាន់តែច្រើន​ប៉ុណ្ណោះ​។​

​ចង់ដឹងថា ការ​រាំ​របស់​នាង​មាន​សភាព​សិច​ស៊ី និង​ស្រស់ស្អាត​យ៉ាងណា សូម​ទស្សនា​វីដេអូ​ឃ្លី​ប​ខាងក្រោម​៕

ពត៌មានល្បីប្រចាំឆ្នាំ៖ បបួលនាងឡើងសណ្ឋាគារ លួងលោមញ៉ាំស្រា រហូតដល់ស្រវឹង រួចវះយកក្រលៀន!

ប្រទេសចិន៖ នារីម្នាក់ដែលបានសិក្សានៅសាកលវិទ្យាល័យមួយរបស់ ប្រទេសចិន ឈ្មោះ A Sichuan University បានចូលរួមកម្មវិធីជប់លៀងរបស់មិត្តរួមថ្នាក់របស់នាង។ នាងមានអារម្មណ៍សប្បាយរីករាយជាខ្លាំងបន្ទាប់ពីនាង មានការជួបជុំមិត្តជាច្រើនរបស់នាង ហើយនាងបានញ៉ាំស្រាបៀរជាច្រើន និងច្រៀងរាំ។ មានបុរសជាច្រើនអង្គុយនៅទល់មុខនាង ក្រោយមកទៀតមានបុរសសង្ហាពីរនាក់បាន ចែចង់នាង និយាយជានាងជាច្រើន រហូតនាងព្រមទៅសណ្ឋាគារនៅជិតនោះ​។ បុរសទាំងពីរនាក់នោះបានលួងលោមនាង ញ៉ាំស្រាបៀរទៀតរហូតដល់នាងស្រវឹងខ្លាំង គេងលែងដឹងខ្លួន។ ក្រោយពេលដែលនាងភ្ញាក់ខ្លួនឡើង កាបូបលុយរបស់នាង ក៏មិនបាត់លុយ ហើយនាងក៏មិនត្រូវបានគេចាប់រំលោភដែរប៉ុន្តែនាងបានសង្កេតឃើញ មានកូនក្រដាស Note មួយប្រាប់នាងថា បើមិនចង់ស្លាប់ ឆាប់ Call ទៅ សង្គ្រោះបន្ទាន់ ១២០ ទៅ។ បន្ទាប់ពីនាងបាន Call​ នឹងរៀបរាប់ពីដំណើររឿងមក លោកគ្រូពេទ្យបានពិនិត្យឃើញថា នៅខាងក្រោយខ្នងរបស់នាងស្នាមវះកាត់មួយចង្អាម ហើយលោកគ្រូពេទ្យបានសន្នតថា នាងត្រូវបានគេវះយកក្រលៀនបាត់ហើយ។ លោកគ្រូពេទ្យបានបញ្ជាក់ថា ក្រលៀននោះប្រហែលជាលក់ក្នុងទីផ្សារងងឹត តម្លៃប្រហែលជា ៣០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។​នាងមិនមានការឈឺចាប់ ដោយសារតែជនល្មើស បានឲ្យនាងញ៉ាំគ្រឿងស្រវឹងជាច្រើន នឹងដាក់សារជាតិម្យ៉ាង ហើយដាក់ទឹកកកពីក្រោយខ្នងនាងផង។ មិនយូរប៉ុន្មាននាងបានស្លាប់នៅមន្ទីរពេទ្យ ដោយសារតែនាង មិនមានក្រលៀនដូរ។ មនុស្សជាច្រើនសម្តែងនូវការអាណិតនាងជាខ្លាំង។

ពត៌មានខាងលើទទួលបានពី facebook

វីដេអូ៖ ចោរពាក់របាំងមុខ Iron Man ចូលប្លន់ធនាគារក្នុងរដ្ឋ Florida

 កាលពីពេលថ្មីៗនេះ ចោរប្រុសម្នាក់បានពាក់របាំងមុខ Iron Man ចូលប្លន់ក្នុងធនាគារមួយកន្លែង ដែលមានឈ្មោះថា Wells Fargo ហើយត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅក្នុងធនាគារនោះ។

យោងតាមប្រភពព័ត៌មាន The Straits Times បានឲ្យដឹងថា ចោរពាក់របាំងមុខនេះ បានប្រដាប់ដោយកាំភ្លើងខ្លីមួយដើម រួចចូលទៅប្លន់ក្នុងធនាគារ Wells Fargo ក្បែរ Palm Beach ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

បន្ទាប់ពីប្លន់បានសម្រេចហើយ ចោរពាក់របាំងមុខនោះ បានរត់គេចខ្លួនដោយជិះរថយន្តមួយគ្រឿង ទៅបាត់ស្រមោលភ្លាមៗតែម្តង។

យ៉ាងណាមិញ ខាងមន្រ្តីប៉ូលីសរបស់រដ្ឋ Florida នៅមិនទាន់ឃាត់ខ្លួន ជនល្មើសបាននៅឡើយទេ ព្រោះក្រោយពេលកើតហេតុ ជនល្មើសបានរត់គេចខ្លួន បាត់ស្រមោលទៅហើយ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ចង់ល្បីដោះអាវក្នុង រាំងបទ Geltleman (វីដេអូ)

វៀតណាម ៖ នារីរូបស្រស់ម្នាក់ជានិស្សិតវៀតណាមម្នាក់ បានផ្សព្វផ្សាយសម្រស់របស់ខ្លួន តាមរយៈការបង្ហោះ វីដេអូគ្លីបតាមបណ្ដាញ សង្គម Youtube និង Facebook ដោយមិនមានពាក់អាវទ្រនាប់នោះទេ ហើយនិស្សិតនេះថែមទាំងធ្វើកាយវិការសិច ស៊ីរាំបទចម្រៀង Geltleman ទៀតផង និងថែមទាំងតែងខ្លួនជាអ្នកគ្រូពេទ្យទៀតផងជាមួយនឹង សម្លៀកបំពាក់បញ្ចេញដើមទ្រូង។

ការបញ្ចេញដើមទ្រូង ដោយមិនត្រូវការអាវក្នុងនេះ ត្រូវបាននិស្សិតស្រីឈ្មោះ ឡេ ធិហ្វៀនអញ ឱ្យដឹងថា រូបនាងគ្រាន់តែចង់ល្បីតែ ប៉ុណ្ណោះ។ នាងបន្តថា ក្នុងមួយរយៈពេលខ្លីប៉ុន្មានថ្ងៃកន្លងមកនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមចុចប៊ូតុង «like» ជិត ៨០.០០០ គណនី។ ជាចុងក្រោយនាងបានលើកឡើងថា សម័យនេះគ្រាន់តែ ចំហ.កអាវបន្តិច ឬសិចស៊ី គឺល្បី។ ករណីនេះប្រហែលជាមិនខុស នោះទេ។ ទោះយ៉ាងណាករណីនិស្សិតខាងលើគ្រាន់តែចង់ល្បី និងចង់ឱ្យគេចុច «like» ឱ្យបានច្រើនតែប៉ុណ្ណោះ៕\

Paris Jackson ប៉ង​ធ្វើ​អត្តឃាត​ដោយសារ​តែ​ឯកោ និង​មិន​ទទួលបាន​ក្តីស្រលាញ់​


​មុនពេល​ធ្វើ​អត្តឃាត​កាលពី​ថ្ងៃ អង្គារ ទី ៤ ខែ មិថុនា ឆ្នាំ ២០១២ នាង Paris នាង​បាន​ខឹង និង​ឯកោ ទោះបីជា​បានរស់នៅ​ជាមួយ​នឹង​សាច់ញាតិ និង បាន​ព្យាយាម​កាត់​ដៃ​ខ្លួន​។​
​ម្តាយ​របស់ Paris អ្នកស្រី Debbie Rowe Katherin ជីដូន Katherine និង​មីង La Toya Jackson បាន​ព្យាយាម​ពេញ​មួយ​យប់​នៅ​ជិត​នាង​នៅ​មន្ទីរពេទ្យ ។​នៅ​ព្រឹក​នេះ ពួកកេ​ទាំង ៣ នាក់​បាន​ចេញ​ពី​មន្ទីរពេទ្យ​ដោយ​ទឹកមុខ​អួរ​អាប់​ណាស់​។​
​ទោះជា​យ៉ាងណា​មិន​បាន​ឃើញ​បងប្រុស​របស់​នាង Prince Michael វ័យ ១៦ ឆ្នាំ និង Blanket វ័យ ១៣ ឆ្នាំ និង​សមាជិក​នៃ​គ្រួសារ Jackson ផងដែរ​។​
Prince Michael ក៏​បាន​លុបចោល​បទ សម្ភាស ជាមួយ​នឹង​ស្ថានីយ៍​ទូរទស្សន៍​អាល្លឺម៉ង់ កាលពី​យប់​កន្លងទៅ​បន្ទាប់​ពី​បងប្អូន​ស្រី របស់​ខ្លួន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​នោះ​។​
​កាល​ពី​ម្សិលមិញ​នេះដែរ ម្តាយ​របស់ Paris អ្នកស្រី Debbie Rowe ដែល​ជា​មនុស្ស​ដំបូង​ហើយ​ដែល​បាន​បញ្ជាក់​ដល់​សារព័ត៌មាន​អំពី​កូនស្រី​ដែល​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត ដោយសារតែ​នាង​ជួប​រឿងរ៉ាវ​ច្រើនពេក នៅ​គ្រាកន្លងមក​។​
​នៅ​ពេល​ថ្មី​នេះដែរ Paris បាន​ធ្វើ​ការទំនាក់ទំនង​ជាមួយនឹង​ម្តាយ​របស់​នាង​យ៉ាង​សប្បាយចិត្ត​រីករាយ​ណាស់​។​Debbie Rowe បាន​បោះបង់​នាង Paris ចោល និង Prince ដើម្បី​ទទួលបាន​ប្រាក់​ពី​ច្រើនជាង ៦ លាន​ដុល្លារ បន្ទាប់​ពី​លែងលះ ជាមួយ​នឹង​តារាចម្រៀង ប៉ុប នៅក្នុង​ឆ្នាំ ១៩៩៩​។​
​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​ដល់​ទស្សនា​វ​ដ្តី People ថា Paris មានរឿង​ក្រៀមក្រំ​គ្រប់ពេល នាង​តែងតែ​មាន​អារម្មណ៍​ខឹងសម្បារ រហូតដល់​ថ្នាក់​កាត់​ដៃ​ខ្លួនឯង ដោយសារតែ​មិន​បាន​ទទួល​សិទ្ធ​ការស្រលាញ់ និង​ភាព​ឯកោ​។​
​ប្រភព​ផ្សេងទៀត បាន​និយាយថា “Paris មាន​អារម្មណ៍​ក្រៀមក្រំ និង​ឯកោ​” ។​នាង​រស់នៅ​កន្លែង​មួយ ជាមួយ​នឹង​សន្តិសុខ​យាម និង​ពូ ប៉ុន្តែ​មាន​អារម្មណ៍​ថា ដូច​រស់នៅ​ម្នាក់ឯង នាង​ត្រូវ​កាល​គ្រួសារ​ពិត នាង​បាត់បង់​គាត់ (Michael Jackson ) នោះ​គឺជា​អ្វី​ដែល​នាង​ចង់​ស្វែងរក​។​
​កាល​ពី​ម្សិលមិញ​មន្ត្រី​ច្បាប់​របស់ Katherine បាន​ប្រាប់​ដល់ អ្នកសារព័ត៌មាន​ថា “​សម្រាប់​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​ដែល​បាត់បង់​ក្តីស្រលាញ់ វា​ជា​រឿង​លំបាក​ណាស់​” ។​ពូ​របស់ Paris វិញ លោក La Toya បាន​ផ្ញើរ​សារ​ទៅ​ខាង​សារព័ត៌មាន​ថា ការផ្សាយ​នៅពេលនេះ គោរព​ដល់​ភាព​ឯកជន យើង​មាន​អំណរ​សារ​ទ​រណាស់ ដែល​ខាង​ព័ត៌មាន​ផ្តោតអារម្មណ៍​ដល់ Paris ប៉ុន្តែ​សូមឲ្យ​ខាង​សារព័ត៌មាន​គោរពដ​ល់​ភាពជា​ឯកជន​របស់​យើង​ផង​៕




ប្រភព domneng

ស្ត្រី ៤ ប្រទេស​ជួបគ្នា​ប្រកួត​បាល់ទាត់​ដោយ​កាយ​អាក្រាត​


​ប្រទេស ៤ ក្នុង​ទ្វីប​អឺរ៉ុប ក្នុងនោះ​រួមមាន អ៊ីតាលី បារាំង ស៊ុយ​អ៊ែត និង​អាល្លឺម៉ង់ មាន​ស្រីៗ​ស្រស់​ស្អាត​ទាំង ៤ ប្រទេស​នេះ​បាន​ជួបជុំគ្នា លង​បាល់ទាត់ នៅ​ទីក្រុង Berlin​។​
​កម្មវិធី​ប្រកួត​នេះ​មិន​ដូចជា​ការប្រកួត​បាល់ទាត់​ផ្សេង​ទៀត​នោះ​ទេ ដោយ​ស្ត្រី​ដែល​ជា​កីឡាការិនី​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ប្រកួត​ដោយ​កាយ​អាក្រាត និង​ស្លៀក​ឈុត​ប៊ី​គីនី​ដែល​ធ្វើឲ្យ​ពហុកីឡដ្ឋាន​ទាំង មូល​មើល​ទៅ​ញាក់សាច់​។​
​ការប្រកួត​នេះ​ត្រូវបាន​គេ​ឲ្យដឹង​ថា ជា​កម្មវិធី​ដែល​ទទួលបាន​ការសហកា​រ និង​ជំនួយ​ពី​មូលនិធិ​ក្រុមហ៊ុន របស់​ស្ថាប័ន​ទស្សនា​វ​ដ្តី​ផ្សេងៗ​។​
​ការប្រកួត​ពោរពេញ​ទៅ​ដោយ​ភាព​សិច​ស៊ី​នេះ ក៏បាន​ផ្តល់​ភាពលំបាក​ក្នុងការ​លក់​សំបុត្រ​ឲ្យ​អ្នកចូលរួម​ទស្សនា​ផងដែរ ដោយ​មនុស្ស​ភាគតិច​ដែល​អាច​ឃើញ​ការប្រកួត​នេះ និង​រំពឹង​បាន​ឃើញ​តាមរយៈ BTC NHM ។​
​នៅ​សហរដ្ឋអាមេរិក ការប្រកួត​បាល់អោប កីឡា​វាយកូនគោល​លើ​ទឹកកក ជាមួយ​នឹង​ស្ត្រី​ទាំងនោះ​ស្លៀក​ឈុត​ប៊ី​គីនី តែ​ទោះជា​យ៉ាងនេះ​ក្តី​វា​មិនសូវ​ទទួល​បាន​ភាព​ទាក់ទាញ​ពី​បុរស​ចូលរួម​ទស្សនា​នោះទេ នេះ​សរ​បញ្ជាក់ថា​ពិភព​កីឡា​នៅតែ​មាន​អាទិភាព​កំពូល ពោល​ទោះ​មិន​មាន​ការគាំទ្រ​តែ មិនបាន​ធ្វើឲ្យ​កីឡា​ប្រភេទ​នេះ​ក្ស័យធន​នោះទេ​៕​
ប្រភព domneng

កម្មវិធី ជិះកង់ស្រាត ទូទាំងពិភពលោកលើកទី១០ ធ្វើឡើងនៅសហរដ្ឋអាមេរិក

កាលពីថ្ងៃសៅរ៍ ទី ៨ ខែមិថុនា ឆ្នាំ ២០១៣មុននេះ គឺមានការប្រារព្ធពិធី ការជិះកង់ស្រាត ទូទាំងពិភពលោកលើកទី១០ នៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។

យោងទៅតាមសារព័ត៌មានរបស់អាមេរិក បានឲ្យដឹងថា មានមនុស្សជាច្រើនបាននាំ គ្នាចូលរួមដោយសារ តែកម្មវិធីនេះ ក៏ជាកម្មវិធីមួយដែលធ្វើការប្រឆាំង ទៅលើការបូមយកប្រេង ហួសកំណត់ផងដែរ។  តាមការដកស្រង់បន្ថែមពីគេហទំព័រ ជិះកង់ស្រាតទូទាំងពិភពលោកនេះ បានឲ្យដឹងថា មាន ៧០ទីក្រុង និងប្រទេសជាង ២០ បានចូលរួមក្នុងកម្មវិធីនេះដូចគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះ ការបង្កើតកម្មវិធីបែបនេះ?
ដកស្រង់ពី : Khmerload

ស្វាគមន៍​វីររ​បុស​ឆ្កែ​

ឆ្កែ​ហ្វីលីពី​មួយ​ក្បាល​ដែល​បាន​បាត់បង់​មុខ​របស់​វា​មួយចំណែក​ដោយសារ​តែ​សង្គ្រោះ​ក្មេងស្រី​២​នាក់​នោះ​ ​បាន​វិល​មក​ដល់​ស្រុក​កាលពី​ថ្ងៃ​សៅរ៍​ក្រោយ​ទទួល​ការព្យាបាល​នៅ​អាមេរិក​។​
ពេទ្យសត្វ​អាន​តុ​ន លីម បី​ឆ្កែ​អាយុ​២​ឆ្នាំ ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​នៅ​ក្រុង​ម៉ានីល​កាលពី​ថ្ងៃ​សៅរ៍​

​ពេទ្យសត្វ​ហ្វីលីពីន លោក​អាន​តុ​ន លីម ដែល​បាន​រួម​ដំណើរ​ជាមួយ​ឆ្កែ​ឈ្មោះ កា​បាង បាន​និយាយថា ឆ្កែ​ដែល​ច្រមុះ​និង​ចង្ការ​របស់​វា​ត្រូវ​បាន​កាត់​ដាច់ បាន​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​សត្វ​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័​រញ៉ា​អស់ពេល​៧​ខែ​ដោយ​អស់​ប្រា​​ក់​២៧.០០០​ដុល្លារ​ពី​ប្រាក់​ដែល​រៃអង្គាស​បាន​ទាំង​នៅ​ហ្វីលីពីន​និង​បរទេស​។​

​កា​បាង បាន​ទទួល​រងរបួស​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១១​នៅពេល​វា​លោត​ចូល​ផ្លូវ​ទោចក្រយានយន្ត ដើម្បី​រារាំង​កុំអោយ​ទោចក្រយានយន្ត​​មួយ​កិន​លើ​កូនស្រី​របស់​ម្ចាស់ផ្ទះ​និង​ក្មួយ​ស្រី​នៅ​ក្រុង​ហ្សាំ​បូអា​ហ្កា​ភាគខាងត្បូង​។​

​ពួក​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​របស់​សកល​វិទ្យាល័យ​បាន​វះកាត់​ដើម្បី​ធ្វើអោយ​ជា​របួស​របស់​វា តែ​ទោះជា​យ៉ាងណា​ពួកគេ​មិនអាច​​ត​ភ្ជាប់​ច្រមុះ​និង​ចង្ការ​របស់​វា​បាន​ទេ​៕



ប្រភព ស៊ីអីអិន

យុវតីអាយុ ១៧ ឆ្នាំស្លាប់ ដោយសាររួមភេទលើកដំបូង

តាមប្រភពព័ត៌មានបរទេសមូយបានចុះផ្សាយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ នេះថា មានយុវតីជនជាតិ ឥណ្ឌាអាយុ ១៧ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការហូរឈាមច្រើនពេកនៅក្នុងអំឡុងពេល រួមភេទជាលើកដំបូងជាមួយមិត្តប្រុសកាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ។

លោក PN Singh ជាប៉ូលីសនៅក្នុង ទីក្រុង Ranchi បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីបានពិនិត្យកន្លែងកើតហេតុ និងសម្លៀកបំពាក់ ឡើងវិញ ប៉ូលីសបានឃើញថ្នាំ ក្មេងស្រីរងគ្រោះដេកសា្លប់ទាំងអាក្រាតកាយ ហើយប៉ូលីសបានចាប់មិត្តប្រុសរបស់ក្មេងស្រីនោះ។ ប៉ូលីសបានបន្ត ក្មេងប្រុសអាយុ ១៦ឆ្នាំនេះ បានសារភាពថា រូបគេបានរួមភេទជាមួយមិត្តស្រីជានិស្សិតមហាវិទ្យាល័យ Ranchi នៅ សណ្ឋាគារមួយនៅរាត្រីថ្ងៃសៅរ៍។ មូលហេតុដែលធ្វើឲ្យពួកគេទាំងពីរនាក់សម្រេចចិត្តរួមភេទជាដំបូងនេះ គឺចង់បញ្ជាក់ថា ពួកគេជា មនុស្សពេញវ័យ។ តែជាអកុសលនៅពេលដែល កំពុងរួមភេទ បែរជាក្មេងស្រីហូរឈាមលើសលប់ រហូតស្លាប់បាត់បង់ជីវិត។

នៅក្នុងបន្ទប់សណ្ឋាគារ ដែលជាកន្លែងយុវតីនោះស្លាប់ ត្រូវបានគេរកឃើញគ្រែសើមដោយសារឈាម។ ប៉ុន្តែនៅលើរាងកាយរបស់ ជនរងគ្រោះមិនមានស្នាមជាំ បង្កឡើងដោយត្រូវបានគេវាយដុំឡើយ។ ទន្ទឹមនឹងនេះដែរ ក្មេងប្រុសអាយុ ១៦ឆ្នាំរូបនេះ បានទទួល កំហុស ការស្លាប់មិត្តស្រីរបស់គាត់នៅក្នុងសណ្ឋាគារ។ លោកបានបន្តទៀតថា ពួកគេបានស្រឡាញ់គ្នាអស់រយៈពេល ៥ឆ្នាំមកហើយ។ អ្នកទាំង ២នាក់មកពីខេត្តខុសៗគ្នា ហើយម្នាក់មកពីខេត្ត Gomia និងម្នាក់មកពីខេត្ត Bokaro ក្នុងប្រទេសឥណ្ឌា។ ប៉ុន្ដែពួកគេតែងតែ ដើរបណ្តើរគ្នាពីផ្ទះរបស់ពួកគេ មកទីក្រុង Ranchi ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ។

បុគ្គលិកសណ្ឋាគារម្នាក់បាននិយាយថា នៅព្រឹកនៃថ្ងៃសៅរ៍ ក្មេងប្រុសនេះបានមកកក់បន្ទប់ ២០២ នៅក្នុងសណ្ឋាគារ Lalpur បន្ទាប់មកក្មេងស្រីនោះ ក៏បានកកបន្ទប់ ២០៣ ស្នាក់នៅដែរ។ លោក Mahadeo Viswakarma ជាឪពុករបស់ជនរងគ្រោះ បានឲ្យ ដឹងថា គ្រួសាររបស់លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្មេងប្រុស អាយុ ១៦ឆ្នាំ ពីបទចាប់រំលោភ និងឃាតកម្ម ទៅលើកូនស្រី របស់លោក៕
រូបតំណាង

ប្រភព៖ គេហទំព័រ Lookingtoday

គូស្នេហ៍​មួយគូ បែកធ្លាយ​សកម្មភាព​រួម​រ័ក្ស​គ្នា ក្នុង​បន្ទប់ទឹក​រួម​ក្នុង​សណ្ឋាគារ​

​ប្រភព​ព័ត៌មាន​កន្លង​ទៅ​ថ្មីៗ​នេះដែរ គូស្នេហ៍​មួយគូ បាន​ដឹក​ដៃ​គ្នា​ចូល​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅក្នុង​ទីក្រុង ខណៈពេល​ឱកាស​បុណ្យចូលឆ្នាំ​ចិន កំពុង​ប្រារព្ធ​ឡើង ទំនង​ជា​អ្នក​ទាំង​ពីរ​មានបំណង រឹតចំណង​សម្ព័ន្ថភាព​ស្នេហា ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត​។​
​ប្រភភ​ពព័ត៌​មាន​ខាងដើម បានឱ្យដឹងថា មិនមែន​មាន​តែ​គូស្នេហ៍​មួយគូ​នេះ​ទេ ដែល​ដឹក​ដៃ​គ្នា ចូល​ទៅ​ក្រេប​រសជាតិ​ស្នេហា​ក្តៅ​សាច់ នៅ​ទីនោះ​។ ប៉ុន្តែ​ជា​អកុសល ដោយសារ​កាមតណ្ហា​ពុះកញ្ជ្រោល​ពេក ពេល​អ្នក​ទាំង​ពីរ​មិន​ទាន់​រក​បន្ទប់​បាន​ស្រួលបួល ក៏​បបួល​គ្នា​បង្កាត់ភ្លើង​ស្នេហា​ក្នុង​បន្ទប់ទឹក​រួម​នៃ​សណ្ឋាគារ​ហ្នឹង ក្រោម​កម្តៅ​កាមគុណ​ឆេះ សន្ធោសន្ធៅ​នៃ​ក្រអៅ​បេះដូង មិន​អាច​ពន្លត់​បាន​។​
សកម្មភាព​រួម​រ័ក្ស​របស់​អ្នកា​ទាំង​ពីរ ត្រូវបាន​គេ​លួច​ថត និង​បង្ហោះ​តាម​បណ្តាញ​សង្គម ហ្វេស​ប៊ុក​​ ភ្លាមៗ ដែល​ញ៉ាំង​ឱ្យ​មាន​ការភ្ញាក់ផ្អើល​ឆោលោ ទូ​ទាំង​សណ្ឋាគារ រហូត​សន្តិសុខ និង​ភ្នាក់ងារ​មាន​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន​ភ្លាមៗ ដោយ​ដៃគូ​ស្នេហា​មួយគូ​នេះ រង​ការចោទប្រកាន់​ពីបទ ប្រព្រឹត្តិ​អំពើរ​អាណា​ចារ្យ​នៅ​តាម​បន្ទប់ទឹក​រួម ដូច្នេះ​៕​
 Download This Video
Leave us comment if this video was deleted

ការធ្វើ​តេស្ត​បាញ់​កាំជ្រួច​មី​ស៊ី​ល​សារជាថ្មី​របស់​កូរ៉េខាងជើង​អាច​នឹង​ធ្វើឡើង​ក្នុង​ខែកក្កដា​ខាងមុខនេះ

ការរង់ចាំ​សម្រាប់​ការធ្វើ​តេស្ត​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​រំពឹងទុក​នោះ បាន​រក្សា​នូវ​ភាព​ប្រុងប្រយ័ត្ន​ដ៏​ខ្ពស់បំផុត​របស់​កង​យោធា​កូរ៉េខាងត្បូង​និង​កងកម្លាំង​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់រ​យៈ​ពីរ​សប្តាហ៍​កន្លងមកនេះ​ដែល​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​អាច​នឹង​អូសបន្លាយ​រហូតដល់​ខែកក្កដា​ខាងមុខ នេះ​បើតាម​ព័ត៌មាន​ចេញពី​ក្រសួងការពារជាតិ​ខាង​របស់​កូរ៉េខាងត្បូង​បាន​និយាយ​។​កូរ៉េខាងត្បូង​និយាយថា​របាយការណ៍​ដែល​កូរ៉េខាងជើង​បាន​បញ្ជូន​គ្រាប់ផ្លោង​និង​គ្រាប់​មី​ស៊ី​ល ទៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន​នោះ​គឺជា​ក្នុងការ​ត្រៀមលក្ខណៈ​សម្រាប់​ការចាប់ផ្តើម​ជាមួយ​ភាព​តានតឹង ដ៏​រំជើបរំជួល​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ដោយសារ​កូរ៉េខាងជើង​មាន​ទម្លាប់​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ការធ្វើ​តេស្ត​យោធា​ខ្ពស់​ដែលមាន​ទម្រង់​ជាមួយនឹង​ការកំណត់​កាលបរិច្ឆេទ​នោះ ហើយ​នៅពេល​ថ្មីៗ​នេះ​អ្នកជំនាញ​ជាច្រើន​បាន​ព្យាករ​ថា​ការធ្វើ​តេស្ត​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​នៅ​ជុំវិញ​ថ្ងៃទី​១៥ ខែមេសា​ដែល​កំណើត​នៃ​មេដឹកនាំ​ស្ថាបនិក​ប្រទេស​កូរ៉េខាងជើង​លោក​គី​Kim Il-Sung​ប៉ុន្តែ​វា​មិន​កើតឡើង​នោះទេ​។​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​Kim Min-Seok​បានកំណត់​កាលបរិច្ឆេទ​នាពេលខាងមុខ​ចំនួន​បី​សម្រាប់​កូរ៉េ​ដែល​អាច​នឹងធ្វើ​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​សារជាថ្មី​ម្ដង​ទៀ​រួមបញ្ចូល​ទាំង​ថ្ងៃ​ខួប​រំលឹក​ទី​២៥​មេសា នៃ​ការបង្កើត​កងទ័ព​រប​ស់​ប្រជាជន​កូរ៉េ និង​ថ្ងៃទី ៣០ ខែមេសា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការបន្ត​ធ្វើ​សមយុទ្ធ​យោធា​អាមេរិក​កូរ៉េខាងត្បូង​។​

​លោក​Kim បានឱ្យដឹងថា​៖ ថ្ងៃ​ដែល​កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ជាថ្មី​ម​ម្ដងទៀត​នៅ​ថ្ងៃទី​27 ខែកក្កដា​ខួប​នៃ​កិច្ចព្រមព្រៀង​ផ្អាក់​ឈប់​បាញ់​គ្នា​ដែល​បានបញ្ចប់​1950-53 សង្គ្រាម​កូរ៉េ​។ ថ្ងៃ​ទាំង​៣​នេះ​គឺជា​កាលបរិច្ឆេទ​ដ៍​មាន​សក្តានុពល​បំផុត ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​ទស្សន៍ទាយ​ដឹង​ពីថ្ងៃ ឬអ្វី​ដែល​កូ​រ៉​ខាងជើង​នឹង​កំណត់​យក​នោះទេ​នេះ​ជា​ប្រសាសន៍​ដែល​គាត់​បាន​និយាយ​។​ការធ្វើ​តេស្ត​នេះ​ត្រូវបាន​រំពឹងថា​នឹងត្រូវ​បាន​គេ​បញ្ជាក់​នឹង​ជាការ​បាញ់​សាកល្បង​នូវ​ប្រភេទ​មី​ស៊ី​ល​Musudan​ដែល​ត្រូវបាន​អ្នកជំនាញ​ព្យាករណ៍​ថា​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ពី​2,500 ទៅ​4,000 គីឡូម៉ែត្រ​អាច​នឹង​គ្រប់គ្រាន់​ដើម្បី​ឈានទៅដល់​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​និង​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ដែល​ស្ថិតនៅលើ​នៅ​តំបន់​កោះ Guam នៃ​មា​ហា​សមុទ្រ​ប៉ាស៊ីហ្វិក​។

ស្ត្រីម្នាក់លាក់គ្រឿងញៀនជិត១គីឡូក្រាម​ក្នុង​ប្រដាប់​ភេទ

Argentina៖ កាលពីពេលថ្មីៗនេះស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបាន​ចាប់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋានអន្តរជាតិទីក្រុង Buenos Aires ក្នុង​ប្រទេស Argentina ក្រោយពីរកឃើញគ្រឿងញៀនក្នុងខ្លួននាង។ យោងតាមសំដីប៉ូលីសបានអោយដឹងថា ស្ត្រីនោះត្រូវបានចាប់ខ្លួន​ដើម្បីធ្វើ​ការ​ឆែក​ឆេរ​ដោយមានការសង្ស័យ ហើយក្រោយពីធ្វើការឆែកឆេរពួកគេបានប្រទះឃើញគ្រឿងញៀនប្រភេទម្សៅកូកាអ៉ីន​ចំនួន៨៥០ក្រាម​លាក់​ក្នុងប្រដាប់ភេទរបស់នាង។ ម្សៅកូកាអ៊ីននោះបើគិតជាទឹកប្រាក់វិញមានតំលៃជាង១៥ម៉ឺនដុល្លារ ហើយ​ពេល​នេះ​ក្រុម​ប៉ូលីស​នៅ​តំបន់នោះកំពុងតែធ្វើការស៊ើបអង្កេតដើម្បីរកអ្នកនៅពីក្រោយរឿងនេះ។

កូរ៉េខាងជើង​ដំឡើង​មីស៊ីល​ថ្មី​ ពីរគ្រឿង​បន្ថែម​ទៀត​

សារព័ត៌មាន​​​ Yonhap នៅ​​កូរ៉េ​​ខាង​ត្បូង បាន​​ប្រាប់​​​នៅ​ថ្ងៃ​អាទិត្យ​នេះ​​ថា ​​កូរ៉េ​ខាង​ជើង​​​​ទើប​តែ​បាន​ដំឡើង​មីស៊ីល ​ថ្មី​ពីរ​គ្រឿង​បន្ថែម​ទៀត​ នៅ​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស។ មីស៊ីល​ពីរ​ថ្មីរបស់​ក្រុង​ព្យុងយ៉ាង​​នេះ ជា​ប្រភេទ​មីស៊ីល​ Scud បាញ់បាន​រយៈ​ចំងាយ​​ខ្លី។ សារព័ត៌មាន​​​ Yonhap បាន​ទទួល​​ព័ត៌មាន​នេះ​ពី​អ្នកទទួល​ខុសត្រូវ​ជាន់​ខ្ពស់​​​មួយរូប​ នៅ​កូរ៉េ​ខាងត្បូង។

យោងតាម​​សារព័ត៌មាន​​​​នេះ កូរ៉េ​ខាង​ត្បូង​បាន​រកឃើញ​ថា ក្រុងព្យុងយ៉ាង​ទើបតែ​បាន​​ដំឡើង​មីស៊ីល​ថ្មី​​ទាំង​ពីរ​នេះ នៅ​ក្រោយ​ថ្ងៃ ១៦ មេសា កន្លង​ទៅ​ប៉ុណ្ណោះ។ ក្រសួង​​ការពារជាតិ​កូរ៉េ​ខាងត្បូងពុំ​ទាន់​បាន​បញ្ជាក់​អះអាង​ថា​តើ​​ព័ត៌មាន​នេះ ជា​ការ​ពិត​​​រឺ​ក៏​យ៉ាងណា​នៅ​ឡើយ​ទេ។

​​​​ភ្នាក់ងារ​ស៊ើបការនានា​​នៅ​​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​ថា នា​ពេល​ថ្មីៗ​នេះ កូរ៉េ​ខាង​ជើង​​​បាន​ដំឡើង​មីស៊ីល​ចំនួន​៧ នៅ​ឆ្នេរ​ភាគ​ខាង​កើត​នោះ​។ ក្នុង​ចំណោម​មីស៊ីល​ទាំង​៧ មាន​មីស៊ីល​ពីរ​​​​ជា​ប្រភេទ​​​ Musudan ដែល​អាច​បាញ់​បាន​ចំងាយ ​​៤០០០ គីឡូម៉ែត្រ​។ ដូច្នេះ ​តាម​រយៈ​ចំងាយ​នេះ កូរ៉េ​​ខាង​ជើង​អាច​​បាញ់​មីស៊ីល​​វាយប្រហារ​​​​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ និង​កោះ​​ Guam នៅ​សហរដ្ឋអាមេរិក​បាន ដូច​ជា​ការ​គំរាម​​របស់​ខ្លួន​យ៉ាងពិត​ប្រាកដ។

អស់​រយៈ​ពេល​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ដៃ​គូ​​​​នានា ​រង់ចាំ​មើល​ថា តើ​​កូរ៉​ខាង​ជើង​​​នឹង​បាញ់​​មីស៊ីលសារ​ជា​ថ្មី​​ដូច​​ដែល​ខ្លួន​ធ្លាប់​បាន​ប្រកាស​នោះ​ដែរ​រឺទេ។ អ្នកវិភាគ​នានា​ធ្លាប់​បាន​គិត​ថា ក្រុងព្យុងយ៉ាង​​នឹង​​បាញ់​មីស៊ីល​ក្នុង​កំឡុង​​ថ្ងៃ​​១៥មេសា ដើម្បី​រំលឹក​ខួប​១០១​ឆ្នាំ​នៃ​ការ​ចាប់​កំណើត​របស់​ស្ថាបនិក​​ Kim Il-Sung។ ប៉ុន្តែ​ គ្មាន​ការ​បាញ់​ណាមួយ​​បាន​ធ្វើ​ឡើង​​ដូច​ជាការ​គិត​នេះ​ទេ។ យោងតាម​សារព័ត៌មាន​​​ Yonhap ​​អ្នកទទួល​ខុសត្រូវជាន់ខ្ពស់​នៅ​​​​កូរ៉េ​ខាងត្បូង​មួយរូប​ទៀត បាន​​​រំពឹង​​ថា ការបាញ់​មីស៊ីល​នឹង​ធ្វើ​ឡើង​​នៅ​​​​ថ្ងៃ​២៥មេសា ដែល​ជា​ថ្ងៃ​ខួប​នៃ​ការ​បង្កើត​កងទ័ព​កូរ៉េ​ខាងជើង។

ទោះ​យ៉ាងណា​ក្តី ការ​ដែល​ក្រុង​ព្យុងយ៉ាង​ដំឡើង​មីស៊ីល​ច្រើន​គ្រឿង​​ជា​បន្តបន្ទាប់​​នោះ បញ្ជាក់​អោយ​​ឃើញថា​ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កំពុង​​​ត្រៀម​​សាកល្បង​​បាញ់​​មីស៊ីល​ជា​ថ្មី​ម្តងទៀត យ៉ាង​ពិត​ប្រាកដ។ ប្រសិន​បើ​​ក្រុងព្យុងយ៉ាង​បាញ់មីស៊ីល​សារជាថ្មី​មែន​នោះ ទង្វើ​នេះ​​ជា​ការ​​​ប្រឆាំង​​​​ទៅ​នឹង​សេចក្តី​សំរេច​​ចិត្ត​​របស់​អង្គការ​សហប្រជាជាតិ។

ក្រុងព្យុងយ៉ាង​​​​ធ្លាប់​​​​​​​ផ្គើន​សហគមន៍​អន្តរជាតិ​ និង​គំរាមវាយប្រហារ​​​​​​​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក​ ជា​ច្រើន​លើកច្រើន​សារ​មកហើយ​ ​ចាប់​​​ពី​​​ពេល​ដែល​អង្គកា​រ​សហប្រជាជាតិ បាន​​ដាក់​ទណ្ឌកម្ម​​ថ្មី​បន្ថែម​ទៀត​​ទៅ​កូរ៉េ​ខាង​ជើង​។ ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ ជា​ការ​ឆ្លើយតប​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​ ដែល​ក្រុងព្យុងយ៉ាង​បាន​ធ្វើ​ ​​កាល​ពី​ថ្ងៃ​១២​​​​កុម្ភៈ​កន្លង​ទៅ​៕




ប្រភព៖ គេហទំព័រសារព័ត៌មាន RFI

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​នៅ​ទីក្រុង Rio de Janeiro ប្រទេស ប្រេ​ស៊ី​ល​(មាន​វីដេអូ)

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ចុះចូល​ជួយសង្គ្រោះ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រថយន្តក្រុង​បាន​ធ្លាក់​ពីលើ​ស្ពាន​អាកាស​នៅ​ទីក្រុង​Rio de Janeiro ក្នុងប្រទេស​ប្រេ​ស៊ី​ល និង​បានសម្លាប់​មនុស្ស​យ៉ាងតិច ៧​នាក់​។ រថយន្តក្រុង​នោះបាន​ធ្លាក់​ពីលើ​ស្ពាន​នោះ​ដែលមាន​កម្ពស់​១០​ម៉ែត្រ ហើយ​នៅពេលដែល​ធ្លាក់​ដល់​ដី​ដោយ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​។ ចំពោះ​បញ្ហា​ដែល​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែបើ​តាម​សាក្សី​ដែល​បាន​វា​ចេញពី​រថយន្ត​នៅក្បែរ​កន្លែង​អ្នកបើកបរ បាន​មាន​ជម្លោះ​ជាមួយនឹង​អ្នកដំណើរ​ផ្សេងទៀត​មុននឹង​កើតមាន​រឿងហេតុ​នេះ​។​

មរណភាព​របស់លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឌូ​ប៉ៃ​


យោងតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ថៃ​មួយ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​មិញ​ថា លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួល​មរណភាព ដោយសារ​គ្រោះថ្នាក់​ចរាចរ​មួយ​នៅលើ​ផ្លូវ​ហាយវ៉េ​(Highway) ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រូ​ម​។

​ដោយមាន​សេចក្តី​ងឿងឆ្ងល់​ថា​៖​តើ​សេចក្ដីរាយការណ៍​ដើម​ដែល​មិន​ច្បាស់​ការណ៍​នោះ បាន​លើកឡើងថា លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​បើកបរ​រថយន្ដ​ហួស​ល្បឿន​កំណត់ រហូតដល់​មិនអាច​គ្រប់គ្រង​ល្បឿន​​បាន​ឬក៏​យ៉ាងណា​? ទើប​បណ្តាល​ឲ្យ កើតមាន​គ្រោះថ្នាក់​ឧបទ្ទវ​ហេតុនេះ​តែម្ដង​។

​មកដល់ពេលនេះ​ព័ត៌មាន​ផ្លូវការ​ជាតិ និង​អន្តរជាតិ​ជាពិសេស​ប្រទេស​ថៃ​ផ្ទាល់​ពុំទាន់​ចេញផ្សាយ​ថា គ្រោះថ្នាក់​ដែល​កើតឡើង​នោះទេ ហើយក៏​មិនមាន​ការអះអាង​ណា ដែលថា​លោក​ថាក់ស៊ីន​បើកបរ​រថយន្ដ​ដោយ​ល្បឿន​លឿន​ហួសកំណត់​ពិតមែន​នោះទេ​។ ថែម​ពីនេះ​ផងដែរ គេ​នៅ​មិនទាន់​បានទទួល​ការ​បានការ​ឆ្លើយបំភ្លឺ​ពី​មន្ត្រី​ណាមួយ​ទេ រហូតមកដល់​រសៀល​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣​នេះ​។

​ទោះជា​យ៉ាងណាក្តី​រូបភាព​ដែល​បាន​ផ្ដិត​ផ្ទាល់​ពី​ទីក្រុង​ឌូ​បៃ បានបង្ហាញ​ឲ្យ​ឃើញ ពី​រថយន្ដ​ម៉ាក black Limousine ដែល​លោក​បាន​ជិះ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះដែរ​។

​គួរ​រំលឹក​ផងដែរ​ថា លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជា​បងប្រុស​បង្កើត​រប​ស់លោក ស្រី​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់ ហើយ​ថែមទាំង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដ៏​ឆ្នើម​មួយរូប​ផងដែរ​។

​ចំពោះ​ព័ត៌មាន​នេះ​យើងខ្ញុំ​មិន​អះអាងថា ខុស​ឬ​ត្រូវ​យ៉ាង​នោះទេ​? និង​សំណូមពរ​ដល់​បណ្តាញ​ភ្នាក់ងារ​សារព័ត៌មាន និង​អន្តរជាតិ ជួយ​បំភ្លឺ​ឲ្យ​បានជា​ផ្លូវការ​ផង ៕

Play Now