Play Now
Showing posts with label សុខភាព និង​ សម្រស់. Show all posts
Showing posts with label សុខភាព និង​ សម្រស់. Show all posts

យល់ដឹង​ពី​បញ្ហា​សុខភាព​ភ្នែក​ជាមួយនឹង​ការប្រើប្រាស​កុំព្យូទ័រ

បច្ចុប្បន្ននេះ​កុំព្យូទ័រ​បាន​សកម្មភាព​ដើរតួ​ជា​ចំណែក​មួយ​ក្នុង​ការ ប្រើ​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ជំនាន់​ថ្មី ដើម្បី​ស្វែងរក​ចំណេះដឹង ការបំពេញ​ការងា​និង​បង្កើន​ភាពសប្បាយ​រីករាយ​របស់​ពួកគេ​។ យើង​ក៏​បាន​ដឹង​ផង​ដែរ​ថា​កុំព្យូទ័រ​មាន​ប្រយោជន៏​យ៉ា​ច្រើនជួយ​មនុស្ស​ឱ្យ​​មាន​​ភាព​ងាយ​ស្រួល ​និង​​ឆាប់​រហ័ស ​ប៉ុន្តែ​ក្នុងនោះ​ក៏​គួរ​ប្រុងប្រយ័ត្ន​ក្នុង​ការប្រើប្រាស់​ថា​ផងដែរ ជាពិសេស​វា​បង្ក​ផលប៉ះពាល់​ទៅ ដល់​សុខភាព​ភ្នែក​របស់​​អ្នក​ប្រើ​បាន​ដោយ​ខ្លឹមសារ​Computer Vis-ionSyndrome (CVS)​។ បើ​តាម​ខ្លឹមសារ​នៅក្នុង​លិខិត​របស់​វិទ្យាស្ថាន​ពិសោធ​ន៏​វិទ្យាសាស្ត្រ​របស់​ប្រទេស​ថៃ កាលពី​ខែ​ឧសភា​កន្លងមកនេះ​បាន​បង្ហើប​ឲ្យដឹងថា អា​ការៈកុំព្យូទ័រ VisionSyndrome​បាន រកឃើញ​រហូតដល់​៧៥​ភាគរយ​នៃ​មនុស្ស​ដែល​ប្រើ​កុំព្យូទ័រ​តាម​រយៈពេល​យូរ​។ ក្រុម​អាការៈ CVS មាន​អាការៈ​នឹង​មូលហេតុ​អាចស​រុបបា​ន​គឺ​នឹង​សង្កេត​បាន​ថា មាន អាការៈ​ប៉ព្រិច​កាន់តែតិច​ដង​ដោយ​នៅ​សល់​ត្រឹមតែ​៦-៨​ដង​ក្នុង​មួយ​នាទី ស្របពេល​ដែល មនុស្ស​ទូទៅ​មាន​អត្រា​ប៉​ព្រិច​១៦-២០​ដង​ក្នុង​១​នាទី​។ មូលហេតុ​ដោយសារ​ពួកគេ​ប្រឹង​សំលឹង​មើល​ជាប់​គ្នា​រយៈពេល​យូរ​ធ្វើឲ្យ​ស្បែក​ភ្នែក​ស្ងួត​ហើយ​ក្រហាយ​ផ្សា​។

​អា​ការៈដែល​កើតឡើង​នោះ​មាន​មូលហេតុ​មក​ពី​ពន្លឺ​ដែក​ជះ​ចេញពី​កុំព្យូទ័រ​មក​ខ្លាំងពេក ឬ​អាចមកពី​ពន្លឺ​ក្នុង​កុំព្យូទ័រ​មិន​គ្រប់គ្រាន់ ធ្វើឲ្យកើត​ពន្លឺខ្លាំង​ឬ​ពន្លឺ​តិច​ចូល​ភ្នែក​អ្នកប្រើប្រាស់ បង្ក​ជា​អាការៈ​ហត់នឿយ​កែវ​ភ្នែក​​បាន​យ៉ាង​ងាយ​។

​អេក្រង់​រូបភាព​ក៏​ជា​កត្តា​មួយ​សំខាន់​ចាំបាច់​ត្រូវ​សម្រួល​រលក​ពន្លឺ​នៅត្រង់​មុខ​កុំព្យូទ័រ ឬ Refresh Rate ។ ភាគច្រើន​សំរួល​នៅត្រង់​កម្រិត 60hz​ទើប​ធ្វើឲ្យកើត​ពន្លឺ​ប៉ព្រិច​បង្ក​ឲ្យ​រូប ភាព​នៅលើ​កញ្ចក់​អេក្រង់​លោត ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ចាំបាច់​សំរួល​កែវភ្នែក​ដើម្បី​ហ្វូ​កាស ជា​ថ្មី​គ្រប់ពេលវេលា​ដែល​ជា​ចំណុច​នេះ​ហើយ​ធ្វើឲ្យ​កែវភ្នែក​ហត់នឿយ​នោះ​។ រយៈ​ចំងាយ​ពី​អ្នក​វាយ​និង​មុខ​កុំព្យូទ័រ​មិន​បាន​សមរម្យ​ក៏​អាច​ធ្វើ​ឲ្យ​ខំ​ប្រឹង​មើល​ខ្លាំង​ដែរ ហើយ​ចំណុច​នេះ​ហើយ​បង្ក​ឲ្យ​កើតអា​ការៈឈឺ​កែវភ្នែក​និង​ឈឺ​ក្បាល​បាន​៕

បំបាត់​ស្នាម​ខ្មៅ​ក្បាលជង្គង់ និង​កែងដៃ​ឲ្យក្លាយ​ជាស​ខ្ចីដូច​ធម្មជាតិ​

ថ្ងៃ​នេះ​ផង​ដែរ​ផ​ប​ហ្សូ​ន អាស៊ី នឹង​មាន​ចំណេះដឹង​ប្លែក​មួយ ដើម្បី​ធ្វើការ​ចែករំលែក​ជួន​ដល់​ប្រិយមិត្ត ឲ្យបាន​ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការកែលម្អ ក៏​ដូច​ជា​ការ​ព្យាល​នូវស​ភាពជាំ​ខ្មៅ​ត្រង់​ផ្នែក​ក្បាលជង្គង កែង ដៃ កែងជើង​ជាដើម​។ ហេតុ​នេះ​សូម​ប្រិយមិត្ត​ធ្វើការ​វិភាគ​នូវ​ចំណេះដឹង​នេះ​នៅ​ផ្នែក​ខាងក្រោម​ដូច តទៅ​៖
​មនុស្ស​ភាគច្រើន​តែងមាន​បញ្ហា​ស្នាម​ជាំខ្មៅ​រឹង​ត្រង់​បរិមាណ​ក្បាលជង្គង់ និង​កែងដៃ​។ ប៉ុន្តែ​អ្នក​អាច​បន្ថែម​ភាព​ស​ផូរផង់​ដល់​ក្បាលជង្គង់ កែងដៃ រួម​ទាង​កែង​ជើងបាន ដោយ​ការ​បំពោក​ថ្នាំដុសធ្មេញ ត្រឹមតែ​២​ទៅ​៣​ស្លាបព្រា​ការ​ហ្វេ ឲ្យ​សព្វ​បរិវេណ​ស្បែក​ដែល​មាន​ស្នាម​ជ្រីវជ្រួញ​ជាំខ្មៅ​រឹង​នោះ រួច​ទុកចោល​ប្រហែល​៥​នាទី​។ ធ្វើ​ជា​ប្រចាំ​រាល់​១០​ថ្ងៃ​ម្តង ក្បាលជង្គង់ កែងដៃ ឬ​កែងជើង​របស់​អ្នក នឹង​ស្អាត​មិន​ក្រោះ​ក្រិន ឬ​មាន​ស្នា​ជ្រីវជ្រួញ​ឡើយ​៕

ប្រការ​គួរ​យល់ដឹង​ក្នុងការ​ថែរក្សា​សម្រស់​ឱ្យនៅតែ​ស្រស់ស្អាត

មនុស្ស​គ្រប់រូប​តែងតែ​ចង់បាន​សម្រស់​ស្រស់ស្អាត​បានយូ​។ ព្រោះ​ពួកគេ​ដឹងថា នៅពេលដែល មាន​វ័យ ច្រើន​បន្តិច​ទៅ សម្រស់​ដ៏​ស្រស់ស្អាត ក៏​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ ទៅតាម​នោះ ដែរ​។ ប្រសិន​ណា​ជា​យើង​ចេះតែ​បណ្តែតបណ្តោយ​ខ្លួន ទៅតាម​វ័យ​នោះ​ប្រាកដជា​សម្រស់ ដែល​យើង​ខំ​ថែរក្សា​ត្រូវ​បាត់​បង់អស់​ជាក់​ជាមិនខាន​។ ដូច្នោះ​ហើយ​បានជា ផ​ប​ហ្សូ​ន អាស៊ី​បាន​មាន​ជា​គំនិត​អប់រំ​ខ្លះ​ក្នុងការ​ថែរក្សា​សម្រស់​​ឱ្យ​ស្រស់ស្អាត​។
១. ត្រូវ​ថែរក្សា​ស្បែក​ឱ្យ​ស្រស់ថ្លា​ជាប្រចាំ​៖ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ត្រូវការ​ភាពស្រស់ស្អាត​នៃ​ស្បែក ដូច្នេះ​គួរ​ទទួលទាន​ផ្លែឈើ​ឱ្យបាន​ច្រើន ព្រោះ​នី​ក្នុង​ផ្លែឈើ​មាន​ផ្ទុក​ទៅដោយ​សារធាតុ ចិញ្ចឹម​និង​វីតាមីន​ជា​ច្រើន​ដែលមាន​ប្រយោជន៍​ដល់​ស្បែក​របស់​អ្នក​ហើយ​ធ្វើឱ្យ​ស្បែក​តឹង​ហាប់​ណែន​ល្អ​។

២. សម្រាក ឬក៏​គេង​ឱ្យបាន​គ្រាប់​គ្រាន់​៖ អ្នក​តែងតែមាន​អាការ​មួយចំនួន ដូចជាៈ ស្លេកស្លាំង មានការ​ភ្លេចភ្លាំង​ច្រើន សំពាធ​ឈាម​ឡើង​ខ្ពស់ និង​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ មូលហេតុ​អស់ទាំង​នេះ​សុទ្ធតែ​អាច​បណ្តាលមកពី​ការ​គេង មិនបាន​គ្រប់គ្រាន់​។ លោកអ្នក​គួរ តែ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ព្រោះថា​នៅពេលដែល គេង​មិនបាន​គ្រប់គ្រាន់ វា​ធ្វើឱ្យ​ស្បែក​របស់ អ្នកមាន​សភាព ជ្រីវជ្រួញ ស្បែក​ស្រអាប់ ថែម​ទៀតផង​។​
៤. គួរ​ការពារ​ផ្ទៃមុខ​របស់​អ្នក​ពី​មជ្ឈដ្ឋាន​អាក្រក់​ជុំវិញ​៖ នៅពេលដែល​អ្នក​ចេញទៅ​ក្រៅ​ផ្ទះ អ្នក​គួរប្រើ​ប្រាស់​ក្រែ​ម​ការពារ​កំដៅ ពីព្រោះ​វា​អាចជួយ​ការពារ​ស្បែក​របស់​អ្នក ពី​កម្តៅថ្ងៃ ហើយ​ដើម្បី​ទប់ស្កាត់​ការ​បាត់​បង ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ខ្លួន ជាពិសេស​នោះ​នៅ​រៀងរាល់​យប់ ដើម្បី​បំប៉ន​កោសិកា​ស្បែក​ឱ្យ​លូតលាស់​បានល្អ​អ្នក​គួរប្រើ​ក្រែ​ម​លាបមុខ​ផងដែរ​។​

៥. ត្រូវ​ចេះ​ទប់ស្កាត់​ចំពោះ​ការចុះអន់ថយ​នៃ​កម្លាំង ៖ អាហារ​ដែលមាន​ជាតិ ទីក​ដោះ​គោ សណ្តែក សាច់ ស៊ុត និង​គ្រឿង​សមុទ្រ គឺជា​អ្នកជំនាញការ​ដ៏​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក​បរិភោគ​វា​បាន​តិច អ្នក​ត្រូវ​គិតគូរ​រក​វិធី​ផ្សេង ដើម្បី​ជួយ​បំពេញ​នូវ​កង្វះខាត​នេះហើយ​។

៦. ទប់ស្កាត់​ការកកើត​ជាតិ​ខ្លាញ់​ច្រើន​ហួសកំនត់​៖ វី​ធី​ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ការកកើត​ជាតិ​ខ្លាំ​ញ​ច្រើន គឺ​ការធ្វើ​លំ​ហាត់ប្រាណ​នេះឯង​។ សូម​ចំណាយពេល​ហាត់ប្រាណ​ឱ្យបាន​យ៉ាងតិច​២០​នាទី​ក្នុង​១​ថ្ងៃ ជា​រៀងរាល់ថ្ងៃ ឬ​យ៉ាងតិច​៣​ថ្ងៃ​ក្នុង​១​សប្តាហ៍​។  ភាពស្មុគស្មាញៈ សម្រាក​លំហែកាយ ជាមួយ​ក្រុមគ្រួសារ និង មិត្តភក្តិ នៅ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ នឹងធ្វើ​កិច្ចការ​ដ៏ទៃទៀត ដែល​ក្រៅពី​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​ជម្រុះ​ចោល​នូវ​ភាព​សៅហ្មង​ទាំងឡាយ​។​

ទឹក​សណ្តែក បង្ការ​ជំងឺ​បេះ​ដូង ​និង​មហា​រីក​

អង្គ​ការ​អាហារ  និង​ថ្នាំ  និង​សមា​គម​ជំងឺ​ សហ​រដ្ឋ​អា​មេ​រិក  បាន​ទទួល​ស្គាល់​ថា​ អាហារ  និង​ភេសជ្ជៈ​ពី​សណ្តែក​សៀក​ ជា​អាហារ​ដ៏​ល្អ​ចំ​ពោះ​សុខ​ភាព​បេះ​ដូង  ជួយ​បន្ថយ​អត្រា​ប្រ​​ឈម​​នឹង​ជំងឺ​បេះ​ដូង​  ដោយ​ហេតុ​ផល​សំខាន់​ 2យ៉ាង​​គឺ  សណ្តែក​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​​មិន​​​​ឆ្អែត​ និង​គ្មាន​កូលេ​ស្តេ​រ៉ូល  ហើយ​ជាតិ​ប្រូ​តេ​អ៊ីន​ ក្នុង​សណ្តែក​សៀង ​មាន​មុខ​ងារ​ដោយ​​ផ្ទាល់​ ក្នុង​ការ​បន្ថយ​​កម្រិត​កូលេ​ស្តេរ៉ូល​រួម​  ហើយ​បន្ថយ​កូលេ​ស្តេរ៉ូល​មិន​ល្អ (LDL Cholesterol)  និង​បន្ថយ​កម្រិត​ទ្រី​គ្លី​សេ​រីដ​ (Triglyceride) ​ ក្នុង​ឈាម​រហូត​​ដល់​​ទប់​​ស្ដាត់​​​​​ការ​កើត​ឡើង​នៃ​ជាតិ​ខ្លាញ់​ ដែល​ទៅ​កក​ស្ទះ​សរ​សៃ​ឈាម  ដែល​ជាមូល​​ហេតុ​​សំខាន់​​នៃ​​ការ​​កើត​ជំងឺ​បេះ​ដូង។​


ក្រៅពី​នេះ​ ក្នុង​ទឹក​សណ្តែក​ មាន​សារ​ធាតុប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ អ៊ីសូ​ហ្វាវ៉ុនស៍ (Isoflavones)​ក្នុង​បរិមាណ​ខ្ពស់​ ដល់​សារធាតុ​អាហារ​នវ​​មាន​គុណ​សម្បត្តិ​ជួយ​បំ​ប៉ន​​ឆ្អឹង  និង​ការ​ជួយ​ពន្យារ​វ័យ​ចាស់។​ ការ​ស្រាវ​ជ្រាវ​មួយ  ស្តីអំពី​អាហារ  និង​សារ​ធាតុ​អាហារ​ ( Molecular​ Nutrition​ Food​ Research)​ កាល​ពី​ឆ្នាំ ​2010​ កន្លង​មក​នេះ ​បាន​រកឃើញ​​ថា  សារ​ធាតុ​អ៊ីសូ​ហ្វាវ៉ុនស៍​ពី​សណ្តែក​សៀង  មាន​គុណ​សម្បត្តិ​ការ​ពារ​ និង​ប្រ​ឆាំង​​កោសិកា​​មហា​រីក  ជា​ពិសេស​ ក្នុង​ក្រុម​​មហា​រីក​សុដន់  រួម​ទាំង​មហារីក​ក្រពេញ​​ប្រូស្តាត​​ផង​ដែរ  ដោយ​​សារ​​ទឹក​សណ្តែក​ មាន​សារ​ធាតុ​​ប្រ​ឆាំង​ នឹង​​រ៉ាឌី​កាល់​សេរី  និង​វីតាមិន  E  រួម​ទាំង​​គុណ​សម្បត្តិ​ដែល​ពោល​ខាង​លើ ​ទើប​ចាត់​ទុក​ថា​អាច​  ប្រឆាំង​នឹង​ជំងឺ​​មហា​រីក​ បាន​ដែរ។​

ចំ​ណែក​​សារធាតុ​ហ្វៃតុអេស្រ្តូចេន​ (Fitoestrogen)  ដែល​ជាសារ​ធាតុ​មាន​រចនា​សម្ព័ន្ធ​ស្រ​ដៀង​​នឹង​អ័រម៉ូន​ភេទ​ស្រី្ត  ឬអ័រ​ម៉ូន​អេស្រ្តូ​ចេន​ ជួយ​បន្ថយ​​អាការ​វ័យ​អស់​រដូវ​របស់​ស្រ្តី  ក្នុង​ទឹក​​សណ្តែង  មាន​តួនាទី​ការពារ​ការ​ជំ​រុញ​មហា​រីកសុ​ដន់  បាន​ទៀត​ផង។​

ដួច្នេះ​ អាច​និយាយ​បាន​ថា  បើទទួល​ទាន​ទឹក​សណ្តែក  1ថ្ងៃ  2កែវ​រាល់​ថ្ងៃ​បាន  និង​ជួយ​ឲ្យ​​រាង​កាយ​រឹង​មាំ​ល្អ  ពី​ខាង​ក្នុង  និង​អាច​ជួយ​ការ​ពារ​ និង​ប្រឆាំង​កោសិកា​មហារីក  ជា​ពិ​សេស  ក្នុង​ក្រុមហារីក​សុដន់​  និង​មហារីក​ក្រពេញ​ប្រស្តាត។  ចំពោះ​ទារក​ដែល​មាន​ប្រតិកម្ម​ចំពោះ​ ទឹក​ដោះ​​គោ  ក៏​អាច​​បរិភោគ​ទឹក​សណ្តែក​ជាជំនួស  ក្នុង​បរិមាណ​សម​ស្រប៕​

 ការទំពារស្ករកៅស៊ូ មានប្រយោជន៍ សម្រាប់សុខភាពធ្មេញ

១-ស្រ្តីក្រិចប្រើស្ករកៅស៊ូដូចថ្នាំដុសធ្មេញ:
ប្រមាណជា ១០០០ឆ្នាំមុននេះ ស្ករកៅស៊ូហាក់ដូចជា បានកើតឡើង។ នាសម័យនោះស្រ្តីក្រិច ចូលចិត្តទំពារស្ករកៅស៊ូ ដែលធ្វើឡើងពីជ័រស្រល់ជាខ្លាំង ដោយសារតែវាមានក្លិនក្រអូប ងាយស្រួលទ្រាំ និងធ្វើឲ្យធ្មេញស្អាត។ ជ័រស្រល់នៅទីនេះ ត្រូវបានគេយកទៅ ធ្វើជាថ្នាំដុសធ្មេញ។

ស្ករកៅស៊ូត្រូវបានគេផលិត ជាលើដំបូងនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៨៨៤ ហើយរហូតមកដល់ពេលនេះ មានក្រុមហ៊ុនផលិតស្ករកៅស៊ូចំនូន ៥៥០ នៅទូទាំងពិភពលោក ក្នុងនោះប្រទេសទួគី មាន៦០ក្រុមហ៊ុន។

២- ស្ករកៅស៊ូចូលរួមក្នុងកិច្ចការអង្កេតរបស់ប៉ូលីស:
កុំគិតថាស្ករកៅស៊ូ ដែលប្រើរួចហើយ អស់តម្លៃឲ្យសោះ។ ប៉ូលីសធ្លាប់ប្រើវាសម្រាប់ រកស្នាមធ្មេញ និងប្រភេទឈាម របស់ជនសង្ស័យ។ ពេលខ្លះវាជាវត្ថុតាង ដ៏សំខាន់សម្រាប់ តុលាការ។

៣-ស្ករកៅស៊ូគឺជាអាហារប្រចាំថ្ងៃរបស់ជនជាតិអាមេរិក:
នៅសហរដ្ឋអាមេរិក បរិមាណស្ករកៅស៊ូ ដែលលក់ដាច់ប្រចាំឆ្នាំ អាចយកមកលាតសន្ធឹង មានប្រវែង ៥.៦លានគីឡូម៉ែត្រ និងអាចយកមកព័ទ្ធ ផែនដីបានចំនួន ៤៣៩ជុំ។ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៦៥ ស្ករកៅស៊ូត្រូវបានគេយកទៅកាន់ លំហអាកាសជាលើកដំបូង ហើយអាកាសយាននិក ទំពារវាជំនួស ការដុសធ្មេញ។

៤-ស្ករកៅស៊ូត្រូវបានគេចាត់ថាជាថ្នាំដុសធ្មេញ:
បើមនុស្សម្នាក់គិតថា វាជាការរំខានណាស់ ពេលដុសធ្មេញ និង ប្រើស្ករកៅស៊ូជំនួសវិញ នោះនឹងត្រូវគេហៅថាមនុស្សខ្ជិល។ ជាក់ស្តែង បើមានអ្នកណាគិតដូច្នេះ ពិតជាខុសមិនខាន។ គេម្នាក់នោះមិនមែន ជាមនុស្សខ្ជិល ឬ ខ្ជះខ្ជាយនោះទេ ផ្ទុយទៅវិញវាជា ការអនុវត្តន៏នូវ ទម្លាប់ដ៏ល្អមួយ។

៥-ប្រភពនៃស្ករកៅស៊ូ:
នាជំនាន់ដើម ស្រ្តីក្រិចរក្សាធ្មេញបានស្អាត និងរក្សាមាត់ឲ្យមានក្លិនល្អ ដោយសារតែ គេប្រើជ័រស្រល់ ដែលមានក្លិនក្រអូប។ ជ័រប្រភេទនេះ គេបានច្នៃវាជាម្សៅ សម្រាប់ប្រើប្រាស់។ ដើមសតវត្សន៏ទី១៩ ប្រភេទជ័រប្រភេទជ័រស្រដៀងគ្នា និងស្ករកៅស៊ូត្រូវបានគេ ដាក់លក់នៅតាមបណ្តា ហាងនានានៅតាមមាត់សមុទ្រ ខាងកើតសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះអាមេរិក បានបង្កើតស្ករកៅស៊ូ “Double-mint” គឺលោក Wrigley ដែលក្រោយមកឈ្មោះ របស់គាត់ត្រូវបានក្លាយជា ឈ្មោះក្រុមហ៊ុនដ៏ធំបំផុត នៅសហរដ្ឋអាមេរិក។

៦-ការពារដង្កូវស៊ីធ្មេញ:
តាមរបាយការណ៏ផ្នែកវវិទ្យាសាស្រ្ត អំពីធ្មេញបានបង្ហាញឲ្យឃើញថា ស្ករកៅស៊ូអាចជួយ បន្ថយជាតិអាស៊ីតនៅក្នុងមាត់។ ការទំពារស្ករកៅស៊ូរយៈពេល២ ទៅ ៣នាទីអាចកម្ចាត់ជាស្ករ នៅក្នុងមាត់បាន ៩០ភាគរយ ហើយបើទំពារ ១០នាទីជាតិស្ករ នៅក្នុងមាត់សល់ត្រឹមតែ ១ភាគរយប៉ុណ្ណោះ។ ហេតុនេះហើយស្ករកៅស៊ូ អាចជួយបំបាត់ រោគដង្កូវស៊ីធ្មេញបាន៕

វិធីសាស្ត្រ​ល្អ​ងាយ​សាមញ្ញ ជួយ​ឲ្យ​ច្រមុះ របស់​អ្នក​ស្រួច និង​ខ្ពស់​ស្អាត​

​តើ​អ្នក​ចង់​ឲ្យ​មាន​ច្រមុះ ស្រួច​ខ្ពស់​ដែរ​ឫ​ទេ​?
​ការ​ច្បូត​ច្រមុះ​ជា​រៀងរាល់​ព្រឹក បានត្រឹមតែ​ជួយ​ឲ្យ​ច្រមុះ​ស្រួច តែប៉ុណ្ណោះ​។ ប៉ុន្តែ​ឆ្អឺ​ង​ខ្ចី​របស់​ក្តោងច្រមុះ ពុំ​អាច​លូត​ទៅតាម​ការ​ច្បូត​នោះ បានទេ​។ ដូច្នេះ ដើម្បី​ឲ្យ​ច្រមុះ​មាន​ក្តោង​ខ្ពស់ មាន​វិធី​អាចជួយ​អ្នក​បាន​គឺៈ​

១- ឧស្សាហ៍​ធ្វើ​ម៉ាស្សា​ដោយ​ចាប់​ច្បិច ទ្រនុង​ឆ្អឹង​ក្តោងច្រមុះ ក្នុង​មួយថ្ងៃ​ឲ្យ​បាន​ច្រើនដង ហើយ​ក្នុង​មួយដងៗ ឲ្យ​បាន​១០​នាទី​នោះ វា​នឹង​អាច​លូត​បាន​។​

២- ការធ្វើ​ម៉ាស្សា​ក្តោងច្រមុះ​នេះ ត្រូវធ្វើ​ទៅតាម​ពេលវេលា គឺ​ពេលព្រឹក ក្រោង​ពី​ដំណេក ក្នុងពេល និង​ក្រោយពេល​ងូតទឹក និង​នៅ ពេលយប់ មុនពេល​ចូល​គេង ដែល​វេលា​ទាំងនេះ គឺជា​ពេលដែល​សាច់ដុំ នឹង​ឆ្អឹងខ្ចី​មាន​សភាព ធូរស្បើយ​បំផុត​។​

៣- ការ​ច្បូត​ម៉ាស្សា​ខ្ទង់ច្រមុះ អាចជួយ​ឲ្យ​ច្រមុះ របស់​អ្នកមាន​ក្តោង និង​ស្រួច​ខ្ពស់​បាន ៦០​ភាគរយ​។​

​ម្យ៉ាងវិញទៀត ដំបូង​អាច​ពុំទាន់​បាន​លទ្ធផល​នោះទេ លុះ​កន្លង​ទៅបាន ១ ទៅ ២​ខែ អ្នក​អាច​សង្កេតឃើញថា ចុង​ច្រមុះ​របស់​អ្នក មិន​ត្រឹមតែ​ស្រួច​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន ក្តោង​ខ្ពស់​ស្អាត​ទៀតផង​។​

​គួរ​បញ្ជាក់ដែរថា វិធី​នេះ​បើ​ប្រើ​ជាមួយនឹង​កុមារ រហូតដល់​វ័យ​ជិត ២០​ឆ្នាំ​ទើបបាន​ផល​៕​

ផ្លែ​ឈើ​ ដែលជួយលាង​ជាតិពុល​ក្នុង​រាង​កាយ

ប៉ោម (Apple): ជា​ផ្លែឈើ​ល្អ​បំផុត សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាងកាយព្រោះ ​ផ្លែ​ប៉ោមសម្បូរ​សារធាតុ​ផេ​ក​ទីន (Pactin) ដែល​ជួយ នាំ​សារធាតុពុល ទៅ​កម្ចាត់​ចោល ព្រមទាំង​មានគុណ​សម្បត្តិ ការពារ​មិនអោយ ប្រូតេអ៊ីន ក្នុង​ពោះវៀន កើតការ​ផ្អូម​ស្អុយ​។ ម្យ៉ាងទៀត ផ្លែ​ប៉ោម មាន​ជាតិ​កាក​សរសៃ​អាហារ (Fiber) ខ្ពស់​ដែល​អាចជួយ បោស​លាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង​ពោះវៀន​បានល្អ ធ្វើអោយ​ថ្លើម និង ប្រ​ព័​ន្ឋ​រំលាយ​អាហារ ធ្វើការ​បានល្អ​ឡើង​។​

​ទំពាំងបាយជូរ (Grape): មាន​សារធាតុ​លាង​សម្អាត សម្រាប់​ស្បែក ថ្លើម ពោះវៀន តម្រងនោម ព្រមទាំង ជួយ​គ្រប់គ្រង ជាតិ​សំបោរ ដែល​ចេញ​មកពី​ជាលិការ​ផ្សេងៗ​ក្នុង​រាងកាយ ផ្តល់​ថាមពល​ខ្ពស់ សម្បូរ​ជាតិ​ខនិជ ជួយ​បំប៉ន​ឈាម និង​បង្កើន​កោសិការ​ក្នុង​រាងកាយ​។​

​ម្នាស់ (Pineaplpe): អង់​ហ្ស៊ី​ម​ប្រូ​មេ​លីន ដែលមាន​ច្រើន​នៅ​ក្នង​ផ្លែ​ម្នាស់ ជួយ​អោយ​ការធ្វើការ​របស់​អាស៊ីដ អ៊ី​ដ្រូ​ក្ល​រិ​ក​ក្នុង​ក្រពះ បានល្អ ប្រសើរឡើង និង​ធ្វើអោយ​វត្ថុ​កខ្វក់​ខូច ដែលជា​ប្រូតេអ៊ីន បំបែក​ខ្លួន​បាន​ឆាប់​ឡើង ដើម្បីអោយ​រាងកាយ​អាច​កម្ចាត់​ចោល​បាន​។ ក្រៅពី នេះ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវអាហារ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ ដែល​សឹក​រិច​រិល ជួយ​ដល់​ការធ្វើការ​របស់​ក្រពេញ អែន​ដូ​គ្រី​ន និង​កម្ចាត់​ទឹក​កំបោរ​បាន​។​

​ល្ហុង (Papaya): មាន​អង់​ហ្ស៊ី​ម ប៉ា​ប៉េ​ន ដែលមាន​លក្ខណៈ​ស្រដៀង និង​ទឹក​រំលាយ​ក្នុង​ក្រពះ ជួយ​ធ្វើអោយ​វត្ថុ​កខ្វក់​ខូច ដែលជា ប្រូតេអ៊ីន បំបែក​ខ្លួន បាន​ឆាប់រហ័ស​។​ក្រៅពីនេះ ល្ហុង មាន​ជាតិ​កាក​សរសៃ​ខ្ពស់ ធ្វើអោយ​ប្រ​ព័​ន្ឋ​បញ្ចេញ​ចោល ធ្វើការ​បានល្អ ពោះវៀន ក៏​ស្អាត​។​

​ឳ​ឡឹ​ក (Watermelon): ជួយ​សាង​សារធាតុពុល ដោយ​បញ្ចេញ​មក​តាម​ទឹកនោម​។ សំបក​ឳ​ឡឹ​ក សម្បូរ​ដោយ​ក្ល​រ៉ូ​ហ្វ៊ីល​ល៍ ចំណែក គ្រាប់​ឳ​ឡឹ​ក មាន​វីតាមីន​ច្រើន​។ ម្យ៉ាងទៀត ឳ​ឡឹ​ក អាច​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ បាន​ទៀតផង​៕​

តែ​បៃតង​អាចជួយ​មិន​ឲ្យ​ដុះ​ក្បាលពោះ​

ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហ៊ួ​របា​ន​រាយការណ៍​ថា ក្រុម​អ្នកសិក្សាស្រាវជ្រាវ ​អាមេរិក ​បានលើកឡើង​ថា តែ​បៃតង​អាចជួយ​បន្ថយ ​ការឡើង​ទម្ងន់ និង ជូ​យ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ដុះ​ក្បាលពោះ​ទៀតផង។

​បើ​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ចំណីអាហារ​នៅ​សាកលវិទ្យាល័យ US Pennsylvania State University បាន​ឲ្យ​ដឹងថា ពួក​កណ្តុរ​ធាត់​ៗដែល​គេដាក់​ឲ្យ​ស៊ី​នូវ​សមាសធាតុ​ចំណី​ដែលមាន​​នៅក្នុង​តែ​ពណ៌​បៃតង រួមជាមួយ​ចំណី​ដែលមាន​សារជាតិ​ខ្លាញ់​ខ្ពស់ មាន​ការឡើង​ទម្ងន់​យឺត​ជាង​ក្រុម​កណ្តុរ​ដែល​មិន​បានទទួល​នូវ​សារជាតិ​តែ​ពណ៌​បៃតង ។​

​​លោក JoshuaLambert ជំនួយការ​សាស្ត្រា​ចា​រ្យ​នៃ​វិទ្យាសាស្ត្រ​ចំណីអាហារ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា "​នៅក្នុង​ការធ្វើ​ពិសោធន៍​នេះ យើង​មើលឃើញថា​អត្រា​នៃ​ការកើនឡើង​ទម្ងន់​រាងកាយ​មានការ​ថយចុះ​" ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​លទ្ធផល​ស្រាវជ្រាវ​របស់​ពួកគេ​នៅក្នុង​ទំព័រ​អន​ឡាញ​មួយ​និយាយ​អំពី ការ​ដុះ​ក្បាលពោះ ឬ ភាពធាត់​ហួសប្រមាណ (Obesity) កាលពី​ថ្ងៃ​អង្គារ។

​ពួកគេ​បាន​ផ្តល់នូវ​ចំណី​ដែលមាន​សារជាតិ​ខ្លាញ់​ខ្ពស់​ទៅ​ឲ្យ​ក្រុម​កណ្តុរ​ចំនួន​២។ ក្រុម​កណ្តុរ​ដែល​ត្រូវ​ផ្តល់នូវ​សមាសធាតុ​ចំណី​ដែលមាន​ជាតិ Epigallocatechin-3-gallate ឬ EGCG ដែលមាន​នៅក្នុង​​តែ​ពណ៌​បៃតង​ភាគច្រើន រួមផ្សំ​ជាមួយនឹង​អាហារ​ដែលមាន​សារជាតិ​ខ្លាញ់​ខ្ពស់ មាន​ការឡើង​ទម្ងន់ ៤៥ ភាគរយ​តិចជាង​ក្រុម​កណ្តុរ​ដែល​ស៊ី​នូវ​ចំណី​ដូចគ្នា​តែ​គ្មាន EGCG៕

គួរធ្វើយ៉ាងណា ពេលស្រវាំងភ្នែក?

អ្នក​ដែល​ចំណាយ ពេល​យ៉ាងតិច ២​ម៉ោង​មើល​អេក្រង់​កុំព្យូទ័រ អាច​ប៉ះពាល់​ដល់​ភ្នែក ដែល​ធ្វើឱ្យ​ស្រវាំងភ្នែក​, មើលឃើញ​ព្រាលៗ​, ឈឺក្បាល​, និង​ភ្នែក​ស្ងួត​។ ភ្នែក​របស់​អ្នក​មិនមែន បង្កើតឡើង​សម្រាប់​ការមើល រយៈពេល​យូរ​រាប់​ម៉ោង យ៉ាងនេះ​នោះទេ​។ ប្រសិនបើ អ្នក​ចាប់អារម្មណ៍​ថា ភ្នែក​របស់​អ្នក​ស្រវាំង ឬ​ព្រាល​មើល​មិន​ច្បាស់ ពេល​អ្នក​ខំព្យាយាម​មើល​អេក្រង់​កុំព្យូទ័រ អ្នក​អាច​សាក​អនុវត្ត​នូវ វិធីសាស្ត្រ​ដូចខាងក្រោម ដើម្បី​ជួយ​សម្រួល​ភ្នែក​របស់​អ្នក​៖
​សម្រាក​ភ្នែក​៖ ក្រុម​អ្នកជំនាញ​បាន​និយាយថា នេះ​គឺជា​វិធី​ល្អ​បំផុត​ក្នុង ការព្យាបាល​ភ្នែក​ស្រវាំង និង​ជា​វិធី​មួយ​ដែល​ងាយស្រួល​ជាង ការគិត​របស់​អ្នក​។ គ្រូពេទ្យ Samuel L. Guillory និយាយថា “​អ្នក​អាចឱ្យ​ភ្នែក​របស់ អ្នក សម្រាក​នៅពេល ដែល​អ្នក​និយាយ​ទូរស័ព្ទ ឬ​ពេលដែល​អ្នក​មិន ត្រូវ​អាន​ឬ​សរសេរ​។ អ្នក​ដែល​ធ្លាប់បាន អនុវត្ត​យុទ្ធសាស្ត្រ​នេះ​និយាយថា វា​ពិត​ជាមាន​ប្រសិទ្ធភាព​មែន ព្រោះ​វា ជួយ​បំបាត់​ភាព​ស្រវាំងភ្នែក​របស់​ពួកគេ​បាន ហើយ​ភ្នែក​របស់​ពួកគេ មាន​ភាពប្រសើរ​ជាង​។​
​យកចិត្តទុកដាក់​លើ​ពន្លឺ​៖ គ្រូពេទ្យ Guillory បន្តថា “​វា​មិន​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​ឈឺ​នោះទេ នៅពេលដែល​អ្នកអាន នៅក្រោម​ពន្លឺភ្លើង ព្រឹមៗ ប៉ុន្តែ​អ្នក​អាចធ្វើឱ្យ​វា​ស្រវាំង​បាន ប្រសិនបើ​វា​មិន ផ្តល់​ពន្លឺ​គ្រប់គ្រាន់​។ អ្នក​គួរប្រើ​ពន្លឺ​ល្មម​ដែល មិន​ចាំង​ពេក និង​ចៀសវាង ប្រើ អំពូល​ភ្លើង​ដែល ជះ​ពន្លឺ​ចំ​ភ្នែក​របស់​អ្នក​”​។​
​បង្អាក់ការងារ​របស់​អ្នក​៖ គ្រូពេទ្យ Guillory និយាយថា “​បើសិនជា​អ្នក​ត្រូវ​ធ្វើការ មុខ​កុំព្យូទ័រ​រយៈពេល​ពី ៦ ទៅ ៨​ម៉ោង អ្នក​ត្រូវ សម្រាក​ក្នុង​ចន្លោះ​ពី ២ ទៅ ៣​ម៉ោង​ម្តង​។ ក្នុង​ចន្លោះពេល​សម្រាក​នោះ អ្នក​អាចធ្វើ​ការងារ​អ្វី​ផ្សេង ដូចជា ឆុង​កាហ្វេ ឬ ទៅ​បន្ទប់ទឹក ធ្វើយ៉ាងណា​ឱ្យ​ភ្នែក​របស់​អ្នក​គេច​ចេញពី​អេក្រង់​កុំព្យូទ័រ​បាន ១០ ទៅ ១៥​នាទី​”​។​
​បន្ថយ​ពន្លឺ​អេក្រង់​៖ វា​មិន​ត្រឹមតែ​ជា​អក្សរ និង​តួលេខ​ប៉ុណ្ណោះ​ទេ ដែល​នៅលើ​អេក្រង់​របស់​អ្នក វា​គឺជា​អំពូល​ដែល​ជះ​ពន្លឺ​ចំ​កែវភ្នែក របស់​អ្នក​។ ដូច្នេះ​អ្នក​ត្រូវ​បន្ថយ ពន្លឺ​អេក្រង់​ឱ្យ​ល្មម​នឹង​ភ្នែក របស់​អ្នក​ដែល អាច​មើល​បាន​។​
​ឆុង​ទឹកតែ​៖ ក្រោយពី​ឆុងតែ​ហើយ អ្នក​ទុក​វា​ត្រជាក់​បន្តិច ហើយ​យក​កន្សែង​ជ្រលក់​ក្នុង ទឹកតែ​ក្តៅ​ឧណ្ហៗ​នោះ​។ គេង​និង​បិត​ភ្នែក​របស់ អ្នក ហើយ​យក​កន្សែង​ទទឹក នោះមក​គ្របពីលើ​ភ្នែក​រយៈពេល ១០ ទៅ ១៥​នាទី​។ វា​ជួយ​ធ្វើឱ្យ​ភ្នែក​របស់ អ្នក​បាត់​ស្រវាំង​។ ប៉ុន្តែ​អ្នក ត្រូវ​ប្រយ័ត្ន មិនត្រូវ​ឱ្យ​ទឹកតែ​ហូរ​ចូល​ភ្នែក​របស់​អ្នក​នោះទេ​។​
​ការសហការ​របស់​ដៃ​និង​ភ្នែក​៖ ត្រដុស​ដៃ​របស់ អ្នក​ទាំងសងខាង​ឱ្យ​ក្តៅ​ឧណ្ហៗ បន្ទាប់មក​បិត​ភ្នែក ហើយ​យកដៃ​របស់​អ្នក ទាំងពីរ​មក គ្របពីលើ​ភ្នែក ដោយ​មិនត្រូវ​សង្កត់​ភ្នែក​នោះទេ​។ ដកដង្ហើម​វែងៗ​និង​យឺតៗ រយៈពេល ២០​នាទី​។​
​ការ​ព្រិច​ភ្នែក​៖ ព្រិច​ភ្នែក​របស់​អ្នក យ៉ាងតិច​ឱ្យបាន ៣០០​ដង​ក្នុង​មួយថ្ងៃ​។ ការ​ព្រិច​ភ្នែក​ម្តងៗ អាចជួយ​លាង​សម្អាត ភ្នែក​របស់​អ្នក និង​ជួយ​ម៉ាស្សា​ភ្នែក​របស់​អ្នក​៕​

សាច់​ត្រី​មាន​ប្រយោជន៍​អ្វីខ្លះ​?

​សាច់​ត្រី​មាន​ផលប្រយោជន៍​ដ៏​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ។ នៅក្នុង​សាច់​ត្រី​សម្បូរ​ទៅដោយ​ ប្រភព​នៃ​វីតាមីន ជាច្រើន​ប្រភេទ​ដូចជា Omega 3 fatty acids និង​វីតាមីន​ជាច្រើន​ប្រភេទ ។ ហេតុដូច្នេះ​ហើយ​បានជា​គេ ណែនាំ​ឱ្យ​អ្នក​បរិភោគ​សាច់​ត្រី​ជាប្រចាំ ដើម្បីឱ្យ មាន​សុខ​ភាពល្អ ។ លើសពីនេះទៅទៀត ការបរិភោគ​សាច់​ត្រី​មាន​ប្រយោជន៍​ជាច្រើន​យ៉ាង​ដូចជា ៖

១. ជួយ​កាត់បន្ថយ​រោគ​ហឺត : មនុស្ស​ដែល​ចូលចិត្ត​ញុំ​ា​សាច់​ត្រី​មានលទ្ធភាព​តិចតួច​បំផុត​នៅក្នុង​ការកើត​ជម្ងឺហឺត  ដូច្នេះហើយ​បាន ជា​គេ​ណែ​នាំឱ្យ​មនុស្ស​បរិភោគ​សាច់​ត្រី​ជាប្រចាំ ។​

២. ជំនួយ​ខួរក្បាល និង​ភ្នែក : Omega 3 fatty acids នៅក្នុង​សាច់​ត្រី​អាចជួយ​ឱ្យ​ខួរក្បាល​មានការ​ចងចាំ​បានល្អ និង​ជួយ​ឱ្យ​ភ្នែក​ភ្លឺ ច្បាស់ ជៀស​ផុតពី​ការ​ងងឹតភ្នែក ។​

៣. កាត់បន្ថយ​រោគ​មហារីក : ប្រសិនបើ​អ្នក​បរិភោគ​ត្រី​ជាប្រចាំ​ថ្ងៃ អាចជួយ​កាត់បន្ថយ​មហារីក​គ្រប់​ប្រភេទ​រហូត​ទៅដល់ ៣០ ទៅ ៥០ ភាគរយ ជាពិសេស​នោះ​គឺ មហារីក​បំពង់​អាហារ  មហារីក​ពោះវៀនធំ  មហារីក​ផ្លូវដង្ហើម  មហារីក​ស្បូន  មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​

៤. កាត់បន្ថយ​ជម្ងឺ​សរសៃឈាម​បេះដូង​: ញុំ​ា​ត្រី​ជាប្រចាំ​ថ្ងៃ អាចជួយ​កាត់បន្ថយ​អាកា​រៈ​ជម្ងឺ​សរសៃឈាម ដែល​បង្កឱ្យមាន​បញ្ហា​បេះដូង ។​

៥. រោគ​វិកល​ច​រិ​ក : ញុំ​ា​ត្រី​សមុទ្រ​យ៉ាងហោចណាស់​ឱ្យបាន ១​សប្តាហ៍​ម្តង អាចជួយ​កាត់បន្ថយ​បញ្ហា​វិកល​ច​រិ​កបាន ។​

៦. កាត់បន្ថយ​រោគ​ទឹកនោមផ្អែម : ញុំ​ា​ត្រី​ជា​ទៀងទាត់​ប្រចាំថ្ងៃ អាច​គ្រប់គ្រង​សម្ពាធ​ស្ករ​ក្នុង​ឈាម​ឱ្យ​បានល្អ ។​

វិធី​ទាំង ៦​យ៉ាង ក្នុងការ​ធ្វើអោយ​ដើមទ្រូង​អ្នក​រីក​ធំ​

​តើ​អ្នក​កំពុង​ស្វែងរក​វិធី ក្នុង​ជួយ​ធ្វើអោយ​ដើមទ្រូង​អ្នក​រីក​ធំ​ជាង​មុន មែនដែរ​ទេ​? តើ​អ្នកមាន អារម្មណ៍​ថា មិន ពេញចិត្ត​នឹង​ទំហំ​បចុប្បន្ន របស់​សុដន់​អ្នក និង កំពុង​ស្វែងរក​នូវ​វិធី​ក្នុង​ការធ្វើ​វា អោយ​ធំ តាមបែប​ធម្មជាតិ ដោយ​មិនចាំបាច់​ប្រើប្រាស់​ថ្នាំ​គ្រាប់ ឬ ការវះកាត់​មែន ដែរឬទេ​?

​អ្នក​មិនមែន​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នេះ តែម្នាក់ឯង​ទេ​។ មាន​ស្ត្រី​ជាច្រើន មិន​ថា​ស្ថិតក្នុង​អាយុ​ប៉ុន្មាន​ក៏ដោយ គឺ​កំពុងតែ​តាមដាន រក​វិធីសាស្ត្រ ក្នុងការ​បង្កើន​នូវ​ទំហំ​សុដន់​របស់ ពួកគេ ។​

​អ្នក​មិនចាំបាច់​មានការ​ព្រួយបារម្ភ  ឬ ភ័យខ្លាច​ទេ អ្នក​អាច​បន្ត​អាន​នូវ​គន្លឹះ​ខាងក្រោម​នេះ ដើម្បី ស្វែងរក​ថា តើ​វិធី​ណា​ដែល​អាចជួយ បង្កើន​នូវ​ទំហំ​សុដន់​របស់​អ្នក តាមបែប​ធម្មជាតិ ដោយ​មិនចាំបាច់ ប្រឈម​នឹង​ផល​រំខាន អ្វីមួយ នៃ​ការប្រើប្រាស់​ថ្នាំ​គ្រាប់ ឬ ការវះកាត់ នោះ ។​

១- ផ្តោតទៅលើ​ការ ពង្រឹង​នូវ​សាច់ដុំ pectoralis ។ សាច់ដុំ pectoralis គឺជា​ប្រភេទ​សាច់ដុំ​ក្រាស់​ម្យ៉ាង ដែលមាន​ទីតាំង​ស្ថិតនៅ ខាងក្រោម​សុដន់​របស់​ស្ត្រី​។ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ មានដូចជា សកម្មភាព​នៃ​លំ​ហាត់ប្រាណ ក្នុងការ​ពង្រីក​ដើមទ្រូង និង ចលនា​នៃ​ការធ្វើ​ដៃ​រាង​ជា​រង្វង់ គឺអាច ជួយ ពង្រឹង និង ធ្វើអោយ​សាច់ pectoralis របស់​អ្នក​រីក​ធំ​បានល្អ ។​

២- ទទួលទាន​នូវ​ប្រភេទ​អាហារ ដែល​សំបូរ​ទៅដោយ​សារជាតិ proteolysis និង  estrogen ក្នុង​កម្រិត​ដ៏ ខ្ពស់​។ អ្នក​អាច ព្យាយាម សាកល្បង​ផឹក​នូវ ទឹក​ល្ហុង​ក្រឡុក​ជាមួយនឹង ទឹកដោះគោ​។ ការសិក្សា ស្រាវជ្រាវ​បានបង្ហាញ​ថា ការ​ផឹកទឹក​ល្ហុង​លាយ​ជាមួយនឹង ទឹកដោះគោ គឺ​អាចជួយ​ពង្រីក​សុដន់ បាន​ប្រសិនបើ អ្នក​បានទទួល​ទាន​វា ជា​ទៀងទាត់​នោះ​។ ផ្លែ​ល្ហុង​គឺមាន​ផ្ទុក អង់ស៊ីម proteolysis ដែល​អាចជួយ​ដល់ ការ​លាយ​របស់​ប្រូតេអ៊ីន ។​

៣- ធ្វើការ​រៀបចំ​នូវ គម្រោង​អាហារ​ជាប្រចាំ​របស់​អ្នក ជាមួយនឹង​ពពូក​អាហារ ដែល​សំបូរ​ទៅដោយ ប្រភព estrogen​។ សណ្តែកសៀង គឺជា​ប្រភេទ​អាហារ​មួយ​ដែល មាន​ផ្ទុក​នូវ​សារជាតិ​នេះ ហើយ ដែល​វា​អាចជួយ ធ្វើអោយ​ដើមទ្រូង​អ្នក​រីក​ធំ​ជាង​មុន បាន​។ ការបរិភោគ​រួមបញ្ចូល​គ្នា​រវាង សណ្តែកសៀង​, អង្ករ និង ផលិតផល​អាហារ​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ មានដូចជា ហ្វ្រូ​ម៉ាស់​, ទឹកដោះគោ និង ទឹក​យ៉ា​អួ គឺជា​ប្រភេទ​អាហារ​បំប៉ន​ដ៏​ល្អ សម្រាប់​ការទទួលបាន​នូវ ដើមទ្រូង​ធំ ជាង​មុន គួរ​ជាទី​ពេញចិត្ត​។​

៤- អ្នក​អាចធ្វើ​ការពិចារណា ពី​ការប្រើប្រាស់​នូវ​ផលិតផល​ក្រែ​ម និង ឡេ ដែល​ជួយ​ធ្វើ អោយ​ទំហំ របស់​សុដន់​រីក​ធំ​ជាង​មុន មានដូចជា ក្រែ​ម​ពង្រីក​សុដន់​សម្រាប់​ស្ត្រី​ដ៏​ល្អ ឬ ក្រែ​ម​លាប​សុដន់​ដែល ផ្សំ​ពី​លក្ខណៈ​ធម្មជាតិ និង មាន​រួមបញ្ចូល​ជាមួយនឹង ធាតុ​ផ្សំ​នៃ​សិរី​រា​ង្គ ធម្មជាតិ ដែល​អាចជួយ ភ្ញោ​ច​ទៅដល់ ការរីកលូតលាស់​រប​ស់​កោសិកា​ខ្លាញ់ នៅក្នុង​សុដន់ និង អាចធ្វើអោយ​សុដន់​អ្នក រីក​ធំ និង តឹង​ណែន​ជាង​មុន​បាន ដោយ​មិន​ចាំ​ប្រើ​នូ​វិ​វិធី​វះកាត់​។​

៥- ការពង្រីក​សុដន់ គឺ​មិនអាច​កើតមានឡើង​ជោគជ័យ​បាន ក្នុង​រយៈពេល​តែមួយ​យប់​នោះទេ​។ អ្នក​ត្រូវតែមាន ការអត់ធ្មត់​។ អ្នក​ត្រូវ តែ​រក្សា នូវ​តុល្យភាព​នៃ​ការទទួល​ទាន​អាហារ និង អនុវត្ត​នូវ ទំលាប់​រស់នៅ​ជាប្រចាំ​ថ្ងៃ ប្រកបដោយ​សុខភាព​ល្អ ជាមួយនឹង​ការធ្វើ លំ​ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​អាចជួយ​ធ្វើអោយ សុដន់​អ្នក​រីកលូតលាស់​លឿន និង ធំ​ជាង​មុន​បាន​។​

៦- ត្រូវ​ជ្រើសរើស​អាវទ្រនាប់​ដែល​ត្រូវ​នឹង​ទំហំ សុដន់​របស់​អ្នក  និង តែងតែ​ពាក់​វា​។ អាវទ្រនាប់ គឺ​បាន​ជួយ​ក្នុងការ ទ្រ​ង​សុដន់ និង ការពារ​ពួកវា មិនអោយ​រីក​ធំ​ចេញទៅ​ក្រៅ ជំនួស​អោយ​ការ យារ​ធ្លាក់​ចេញ​។ ការរីក​ធំ​របស់​សុដន់ ដែល​បាន​ស្ថិត ក្នុងការ​ទ្រទ្រង់​បានល្អ គឺជា​រឿយៗ អាចធ្វើ អោយ​វា​រីក​ធំ​បានល្អ​ជាង សុដន់​ដែល​មិនមាន​ការ​ទ្រ​ទំងន់​បាន​ត្រឹមត្រូវ​៕​

​បរិភោគ​ផ្លែឈើ​ដើម្បី​ការពារ​រោគ​ដាច់​សរសៃឈាម​

រោគ​បែក​សរសៃឈាម​ក្នុង​ខួរក្បាល (Hermirhagic Stroke) ជា​មូលហេតុ​នាំ​ឲ្យ​កើត​អា​ការៈពិការ​ខ្លួនប្រាណ ឬ​ដៃជើង​។ យើង​អាច​ការពារ​រោគ​ទាំងនេះ បាន​ដោយ​គ្រាន់តែ​បរិភោគ​ផ្លែឈើ​ជាប់​ជាប្រចាំ​។​
​តាម​ការស្រាវជ្រាវ​ដែល​បានធ្វើ​ការបោះ​ពុ​ម្ភ​ផ្សាយ​ក្នុង​ទិ​នា​នុ​វប្ប​ត្តិ នៃ​សមាគម​ពេទ្យ​រោគ​បេះដូង​សហរដ្ឋអាមេរិក បាន​រកឃើញថា ការបរិភោគ​ផ្លែឈើ និង​អាហារ​ដែលមាន​សារជាតិ​ប៉ូ​តា​ស្យូ​ម​ជាប្រចាំ អាចជួយ​កាត់បន្ថយ​អាកា​រៈ​ប្រឈម​ជាមួយ​ការកើត​អាការៈរោគ​សរសៃឈាម​បែក ក្នុង​ខួរក្បាល​ដល់​ទៅ ៣៨ ភាគរយ​។ ក្រៅពីនេះ សារជាតិ​ផ្លែឈើ នៅ​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ប្រកបទៅដោយ​ថាមពល​រឹងមាំ​ទៀតផង​។​
​ទោះបីយ៉ាងណា​ក៏ដោយ ក្រុមគ្រូពេទ្យ​បានធ្វើការ​ដាស់តឿន​ថា អ្នក​កើតរោគ​ក្រលៀន និង​រោគ​បេះដូង គប្បី​ប្រយ័ត្ន​ការបរិភោគ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ព្រោះថា​អាហារ​ទាំងនេះ អាចធ្វើ​ឲ្យ​បេះដូង​លោត​លឿន​ខុសពី​ប្រក្រតី ដែល​ងាយ​ប្រឈម​នឹង​រោគ​កើត​អាកា​រៈបេះ​ដូង​៕

ផឹក​តែ​ជួយ​ការពារ​មិន​ឲ្យ​ឡើង​ទម្ងន់​

ការផឹក “​តែ​”​ អាច​នឹង​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ឡើង​ទម្ងន់ដែល​បណ្តាល មកពីការបរិភោគ​អាហារ​ មិនល្អ​របស់​ស្ត្រី​ទាំងឡាយ​។​
​​អ្នកស្រាវជ្រាវ បាន​រកឃើញថា ការផឹក “​តែ​” ជា​ទៀងទាត់ ក៏​អាច​ទប់ស្កាត់​ផល​អាក្រក់​ផ្សេងៗ កើត​មកពី​ការផ្លាស់ប្តូរ​នៅក្នុង​ឈាម ដែល​បណ្តាលមកពី​ការបរិភោគ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន ហើយ​ការផ្លាស់ប្តូរ​មិនល្អ​នេះ អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។​
​​នៅក្នុង​ការស្រាវជ្រាវ​ដែល​គេ​ធ្វើ​ឡើងលើ​សត្វ​កណ្តុរ សត្វ​កណ្តុរ​ខ្លះទៀត ត្រូវបាន​គេ​ឲ្យ​ស៊ី​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ហើយ​កណ្តុរ​ខ្លះទៀត ត្រូវបាន​គេ​ឲ្យ​ស៊ី​អាហារ​ធម្មតា​។ បន្ទាប់មកទៀត សត្វ​កណ្តុរ​ទាំងនោះ ត្រូវបាន​គេ​បំបែក​ជា​ក្រុម​តូចៗ​ទៀត ហើយ​គេ​ឲ្យ​កណ្តុរ​ខ្លះ​ផឹកទឹក  “​តែ​បៃតង​” និង​កណ្តុរ​ខ្លះ​ផឹក “​តែ​ខ្មៅ​” ក្នុង​រយៈពេល ១៤​សប្តាហ៍​។
​​លទ្ធផល​បាន​បង្ហាញថា “​តែ​” ទាំងពី​ប្រភេទ បាន​ទប់ស្កាត់​ការឡើង​ទម្ងន់​ដងខ្លួន និង​ទប់ស្កាត់​ការប្រមូលផ្តុំ​នៃ​ខ្លាញ់​នៅ​ក្បាលពោះ ដែល​ច្រើនតែ​បណ្តាលមកពី​ការហូប​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​។ គេ​ក៏បាន​សង្កេតឃើញ​ដែរ​ថា បើទោះជា “​តែ​” ទាំងពីរ​ប្រភេទ ផ្តល់​ផល​ល្អ​ដូចគ្នា​ក្នុងការ​ទប់ស្កាត់​ការឡើង​ទម្ងន់​ក៏ពិតមែន ប៉ុន្តែ​ចំពោះ “​តែ​ខ្មៅ​” វា​ផ្តល់​អត្ថប្រយោជន៍​ផ្សេងទៀត ដូចជា កាត់បន្ថយ កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង​បង្កើន​ការផលិត​អាំង​ស៊ុយ​លីន ជាដើម​។​
​​ការស្រាវជ្រាវ​ដែល​គេ​ធ្វើឡើង​នៅ​សកល​វិទ្យាល័យ ខូ​ប៊ី (Kobe) ជប៉ុន ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Agricultural and Food Chemistry​។​
​ប្រជាជន​អង់គ្លេស​ចូលចិត្ត​ផឹក​តែ​យ៉ាង​ទៀងទាត់​។ បណ្ឌិត ឃែ​រ​រី​រូ​ថុ​ន (Carrie Ruxton) បាន​និយាយថា លទ្ធផល​នៃ​ការសិក្សា​នេះ គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​ផឹក “​តែ​” ពិសេស​សម្រាប់​អ្នក​ដែល​ផឹក “​តែ​ខ្មៅ​”​។​
​លោក​បាន​បន្តថា “​បើទោះបីជា​លទ្ធផល​នៃ​ការស្រាវជ្រាវ ចាំបាច់​ត្រូវធ្វើ​ការអះអាង​បញ្ជាក់​តាមរយៈ​ការស្រាវជ្រាវ​នេះ រកឃើញថា (​តែ​)​ជួយ​ទប់ស្កាត់​ការឡើង​ទម្ងន់ និង​រារាំង​ផល​អាក្រក់​ទាំងឡាយ ដែល​បណ្តាលមកពី​ការប្រែប្រួល​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ចំណែក​តែ​ខ្មៅ វិញ មាន​ផល​ល្អ ជាពិសេស​នៅត្រង់ថា កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​អាក្រក់​នៅក្នុង​ឈាម និង​ជួយ​ជំរុញ​ជាតិ​អាំង​ស៊ុយ​លីន​”​។​
​​ការផឹក “​តែ​” ធ្លាប់​ត្រូវបាន​គេ​រកឃើញថា អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់ ដែល​បណ្តាលមកពី​រោគ​មួយចំនួន ដូចជា​រោគ​បេះដូង រោគ​មហារីក និង​រោគ​ភ្លេចភ្លាំង​ផងដែរ​។ ការស្រាវជ្រាវ​មួយចំនួន ក៏បាន​រកឃើញ​ផងដែរ​ថា ការផឹក “​តែ​” ជា​ទៀងទាត់​ក្នុង​រយៈពេល ១០​ឆ្នាំ ឬ​ច្រើនជាង ១០​ឆ្នាំ អាច​នឹង​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង​បាន​ផងដែរ​៕​

​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​សម្រាលកូន​មុន​កំណត់​

ជាធម្មតា ការ​ពពោះ​របស់​ស្ត្រី​មានកំណត់​គ្រប់​ខែ​ក្នុង​រយៈពេល ៤០​សប្តាហ៍ តែ​ក្នុងនោះ​​ អាច​លើសខ្វះ​បន្តិចបន្តួច​ពី ៣៨-៤២ សប្តាហ៍​។ ដូច្នេះ​ការ​សម្រាលកូន​មុន​កំណត់ គឺ​មុនពេល​គ្រប់​អាយុ ៣៨ សប្តាហ៍ ដែលជា​ទូទៅ ទារក​សម្រាល​ក្នុងស្ថានភាព​បែបនេះ មាន​កាយសម្បទា​មិនសូវ​ល្អ ដូច​ទារ​កកើត​គ្រប់​ខែ​ទូទៅ​ឡើយ​។​

​​គេ​សង្កេតឃើញ​ទៀតថា ទារក​កើត​មិន​គ្រប់​ខែ ភាគច្រើន​អវៈយវៈ​ខ្លះ​សំខាន់ៗ សម្រាប់​ទ្រទ្រង់​អាយុជីវិត ដូចជា​បេះដូង សួត ថ្លើម ជាដើម​។ ក្នុងចំណោម​អវយវៈ​ដែលមាន​សារសំខាន់ ពុំមាន​អវយវៈ​ណាមួយ​សំខាន់​ជាង​សួត​ឡើយ ព្រោះ​ជា​ចំណែក​មួយ​ជួយ​ដល់​ការដកដង្ហើម​។​

​​ទារក​ដែល​សម្រាល​មុនពេល​កំណត់ ច្រើន​មាន​បញ្ហា​សួត ព្រោះ​ក្រោយពេល​សម្រាល​មកហើយ ដកដង្ហើម​មិន​ស្រួល ព្រោះ​ថង់​ខ្យល់​នៅក្នុង​សួត​ផត​ប៉ោងៗ ក៏​ព្រោះ​មាន​ទឹករំអិល​ចេញមក​រំខាន ដោយសារ​គេ​ឆាប់​ប្រសូត​ចេញ​មកពី​ក្នុង​ពោះ​ម្តាយ​ពេក​។​

​​ពីមុន​គ្រូពេទ្យ​ប្រុងប្រយ័ត្ន រឿង​សួត​ទារក​កើត​មិន​កំណត់​បំផុត ប៉ុន្តែ​ភាព​រីកចំរើន​ផ្នែក​វេជ្ជសាស្ត្រ​ជួយ​កាត់បន្ថយ​បញ្ហា​សួត​ទារក​កើតមុន​ពេល​កំណ​ត់ និង​អាចជួយ​រក្សា​អាយុជីវិត​របស់​ពួកគេ​។

​​ក្រៅពី​ប្រុងប្រយ័ត្ន​រឿង​សួត​ហើយ​នោះ ក៏​ត្រុ​វ​ប្រយ័ត្ន​រឿង​បញ្ហា​បេះដូង ថ្លើម ក្រលៀន ពោះវៀន រួមទាំង​ការឆ្លង​មេរោគ​រលាក​ទៀតផង ព្រោះ​ប្រព័ន្ធ​ការពារ​មេរោគ ក្នុង​រាងកាយ​របស់គេ​ទន់ខ្សោយ​បំផុត​។ ចំណែក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទារក​កើតមុន​កំណត់​នោះ​មានដូចជា​í

​​១-​សុខភាព​ម្តាយ​: ប្រសិនបើ​ម្តាយ​មាន​សុខ​ភាពល្អ គ្មាន​រោគ​ប្រចាំកាយ និង​គ្មានអ្វី​មក​ភ្ងោ​ច​ឲ្យ​ទារក​កើតមុន​កំណត់ នោះ​ទារក​នឹង​កើត​គ្រប់​កំណត់ ក៏ប៉ុន្តែ​បើ​ម្តាយ​មាន​រោគ​ប្រចាំ ជាពិសេស​រោគ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពពោះ​ដូចជា រោគ​បេះដូង លើសឈាម ផ្ទៃពោះ​មាន​ជាតិពុល ខ្វះ​ឈាម រោគ​ក្រលៀន ទឹកនោមផ្អែម និង​រោគ​ដទៃទៀត សុទ្ធតែជា​ដើមហេតុ​មុន​កំណត់​។​

​​ដូចនេះ​មុនពេល​រក្សាទុក​ផ្ទៃ គួរ​ត្រៀមខ្លួន ត្រៀម​សុខភាព​ទាំង​ចិត្ត​ទាំង​កាយ​ឲ្យ​បានល្អ ដើម្បី​ឲ្យ​ផ្ទៃពោះ​មាន​សុខភាព​រឹងមាំ ប្រសូត​តាម​ពេល​កំណត់​។​

​​២-​សុខភាព​ស្បូន​: រួមទាំង​មាត់ស្បូន​ផងដែរ ប្រសិនបើ​ស្បូន​មិន​រឹងមាំ ដូចជា​មាន​ដុំ​សាច់​ដុះ ឬ​មាត់ស្បូន​មិន​រឹងមាំ ក៏​អាចជា​ដើមហេតុ​សម្រាល​មុនពេល​កំណត់​បាន​ដូចគ្នា​។​

​​៣-​ឆ្លង​មេរោគ​រលាក​នៅក្នុង​រន្ធ​ភេទ​: ករណីខ្លះ​ធ្វើ​ឲ្យ​សាច់​ថង់ទឹកភ្លោះ ស្អុយរលួយ ហើយ​បែកធ្លាយ​។​

​​៤-​ទារក​បង្កហេតុ​ដោយ​ខ្លួនឯង​: ដូចជា​ករណី​ទារក មា​នស​ភាពមិនប្រក្រតី​ជាដើម​។​

​​៥-​ប្រសិនបើ​ម្តាយ​បណ្តែតបណ្តោយ​ឲ្យ​សុខភាព​មាត់​ធ្មេញ​មិនបាន​ល្អ ក៏​អាចជា​មូលហេតុ​សម្រាលកូន​មុន​កំណត់​ដែរ​។ ដោយសារ​មូលហេតុ​នេះហើយ ទើប​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​ទៅ​ទន្តពេទ្យ កោស​ជាតិ​កំបោរ ខាត់ ធ្មេញ ថែទាំ​សាច់​អញ្ចាញ ជាដើម​៕​

យល់ដឹងពីការម៉ាស្សា ដោយប្រើថ្មក្តៅ

សម្រាប់ប្រភេទនៃការ ម៉ាស្សាភាគ ច្រើនអ្វីដែល អ្នកព្យាបាល ត្រូវការយ៉ាង សាមញ្ញបំផុតនោះ គឺម្រាមដៃ របស់ពួកគេ ប៉ុន្តែវាមាន ប្រភេទនៃការ ម៉ាស្សាម្យ៉ាង ទៀតដែល ត្រូវបានទទួលការគាំទ្រ យ៉ាងខ្លាំង ក្នុងពេលថ្មីៗនេះ គឺវិធីនៃការប្រើដុំថ្ម ដែលវាត្រូវបាន គេហៅថា ការម៉ាស្សាដោយប្រើថ្មក្តៅ។ ខណៈដែលប្រភេទ នៃការម៉ាស្សាបែបនេះ ត្រូវបាន គេអនុវត្តជាច្រើន សតវត្សមកហើយនោះ វាទើបតែនឹងត្រូវ បានគេពេញ និយមយ៉ាងខ្លាំង នៅក្នុងវិធីនៃការព្យាបាល ដោយស្ប៉ាតាមបែបទំនើប នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះ ។

វិធីសាស្ត្រនេះ បានប្រើនូវថ្មដែលមាន កំដៅដែលវាត្រូវបានដាក់ ដោយមានបែបផែន ទៅលើផ្នែកផ្សេងៗគ្នា នៅលើរាងកាយរបស់ យើង ។ តាមវិធីបែបបុរាណ ថ្មខ្មៅនៃកំអែរភ្នំភ្លើងដែលគេហៅថា ថ្មបាសាល់ ត្រូវបានគេយកវាមកប្រើដោយសារតែពពួកថ្មប្រភេទ នេះ មានសមត្ថភាពក្នុងការ ផ្ទុកកំដៅបានយូរនិង ពួកវាក៏អាចបង្កើតកំដៅបានយ៉ាងល្អផងដែរ ។

នៅក្នុងវិធីព្យាបាលដោយស្ប៉ា នាសម័យទំនើបនេះ អ្នកនឹងរកឃើញថាពពួកថ្មទាំងនេះ ត្រូវបាន ធ្វើឲ្យមានអនាម័យជាមុនសិនមុន ពេលវាត្រូវបានគេយកប្រើប្រាស់ ។ នៅពេលដែលពួកវាត្រូវបាន ដុតឲ្យមានកំដៅរួចហើយ អ្នកព្យាបាលនឹងធ្វើការ សាកល្បងពួកវា (ជាធម្មតាដោយការប្រើដៃស្ទាប) ដើម្បីឲ្យប្រាកដថា វាមានសីតុណ្ហភាពសមស្រប ដែលជាធម្មតា គឺមានកំដៅចន្លោះពី ១២០ ទៅ ១៥០ហា្វរាំងហៃ ។ នៅពេលដែលពួកវាត្រូវ បានគេដាក់ដោយផ្ទាល់ នៅលើរាងកាយ នោះថ្មក្តៅទាំង នេះនឹងមានឥទ្ធិពលទៅលើ សាច់ដុំ ដោយផ្តល់ឲ្យអ្នកនូវអារម្មណ៍ នៃការធូរស្រាលជាពិសេស។

ការម៉ាស្សាដោយប្រើថ្មក្តៅនេះ អាចត្រូវបានគេប្រើជាមួយ នឹងវិធីសាស្ត្រផ្សេងៗគ្នាប៉ុន្តែការម៉ាស្សាបែប ជនជាតិស្វីសគឺ ជាវិធីមួយ ដែលមានភាពទូទៅជាងគេ។ វិធីនេះ គឺប្រើទំងន់ដៃស្រាលៗដោយបន្ថែម ទៅលើប្រសិទ្ធភាពនៃ ការបន្ធូរអារម្មណ៍ របស់ថ្មក្តៅទាំង នេះ។ ជាធម្មតា ពពួកថ្មក្តៅទាំងនេះ ត្រូវបានគេ ដាក់វានៅលើទ្រនុងឆ្អឹងខ្នង ឬ ក៏នៅលើសាច់ដុំដែល នៅជិតៗនោះរួមផងដែរ នៅ លើឆ្អឹងចង្កេះផ្នែកខាង ក្រោម គឺនៅត្រង់សាច់ដុំ latissimus  dorsi ដែលស្ថិតនៅផ្នែក កណ្តាលនៃឆ្អឹងខ្នង និង សាច់ដុំ trapezius  ដែលស្ថិតនៅលើខ្នងផ្នែកខាងលើ ។

ប្រសិនបើអ្នក ចង់បាននូវវិធីម៉ាស្សាដោយ ប្រើដុំថ្មក្តៅនេះនោះ អ្នកត្រូវត្រៀមខ្លួន ក្នុងការចំណាយនូវ ថវិកាជាច្រើនបន្តិច ដោយសារ តែវាត្រូវការ បន្ថែមនូវការរៀបចំ ថ្មក្តៅជាពិសេស និង រួមផងដែរដោយសារតែវិធីនេះ គឺជាការម៉ាស្សបែបពេញ និយមមួយ។ មានអ្នក ខ្លះបាននិយាយថា ថ្មទាំងនេះមានវេទមន្ត ជាពិសេសនៅពេលដែល វាត្រូវបានដាក់ទៅលើផ្នែក ជាក់លាក់ ណាមួយនៅលើ រាងកាយ ប៉ុន្តែមានអ្នក ផ្សេងទៀតគិតថា វាគ្រាន់តែមានឥទ្ធិពល ដោយសារតែកំដៅដែល ចេញពីថ្មនោះ ប៉ុណ្ណោះដែលអាចផ្តល់ឲ្យអ្នក នូវអារម្មណ៍ដ៏ធូរស្រាលនេះបាន ។

វាមានភាពខុសប្លែកគ្នា មួយចំនួននៅក្នុងវិធីសាស្ត្រនៃ ការប្រើថ្មកំដៅសម្រាប់ជា វិធីព្យាបាលដោយការ ម៉ាស្សានេះ ។ មានអ្នកម៉ាស្សា ខ្លះ បានយកថ្មក្តៅទាំងនោះ មកដាក់នៅក្នុងដៃរបស់ពួកគេ តាមដែលវិធីនេះអាច ជួយបន្ថែមសម្ពាធនៅ ពេលដែលកំដៅនេះ ត្រូវបាន ផ្តល់ឲ្យអតិថិជន។ វិធីសាស្ត្រផ្សេងទៀតដែលអាច យកមកជំនួស ថ្មក្តៅទាំងនេះបាននោះគឺ ការប្រើថ្មគ្រួសដែលវា ក៏អាចជួយបង្កើត នូវ ឥទ្ធិពល នៃការសម្រាកបាន ដោយរីករាយផងដែរ ៕

អាហារ​ទាំង ១០​ប្រភេទ​សម្រាប់​សុខភាព​ភ្នែក​

1- ផ្លែ​បឺ​រ គឺជា​ប្រភេទ​អាហារ​ម្យ៉ាង ក្នុងចំណោម​ពពួក​អាហារ​ដែល​សំបូរ​ទៅដោយ​សារ ជាតិ​បំប៉ន​ជាច្រើន ដូច្នេះ វា​គ្មានអ្វី​ចម្លែក​នោះទេ ដែលថា ពួកវា​ពិតជា​មាន​ភាព​អស្ចារ្យ​ចំពោះ​សុខភាព​គ្រាប់ភ្នែក​។ ពួកវា មាន​ផ្ទុក​នូវ សារជាតិ lutein ច្រើនជាង​ប្រភេទ​ផ្លែឈើ​ផ្សេងៗ ទៀត ។ សារជាតិ lutein គឺមាន​អត្ថប្រយោជន៍​ជាពិសេស ក្នុងការ ការពារ​នូវ ជំងឺ​ឡើងបាយ និង​ការមើលឃើញ​ចុះ​អន់​ខ្សោយ​។ ផ្លែ​បឺ​រ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ សារជាតិ​បំប៉ន​ចាំបាច់​សម្រាប់​ភ្នែក​ដទៃៗ​ទៀត​រួមមាន​ដូចជា ៖ វីតាមីន​A , វីតាមីន​C , វីតាមីន B6 , និង វីតាមីន E​។​

2- ការ៉ុត ត្រូវបាន​ដឹងបាន​យ៉ាងយូរ​ហើយ​ថា ពួកវា​គឺជា​អាហារ​សម្រាប់​បំប៉ន​គ្រាប់ភ្នែក ដោយសារតែ វា​មាន​ផ្ទុក​នូវ​សារជាតិ វីតាមីន A ដ៏​ច្រើន​។​

3- ផ្កា​ខាត់ណា គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​វីតាមីន C, កាល់ស្យូម​, lutein, zeaxanthin និង  sulforaphane ។​

4- ស៊ុត គឺ​ពិតជា​ប្រភព​ដ៏​ប្រសើរ​បំផុត នៃ​ពពួក​សារជាតិ​បំប៉ន​សម្រាប់​សុខភាព​មានដូចជា​៖​វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន  D  និង  cysteine ។​

5- ស្ពី​ណា​ច ប្រភព​ដ៏​អស្ចារ្យ​ផ្សេងទៀត នៃ​វីតាមីន A នេះ​គឺ ស្ពី​ណា​ច ហើយ​វា​ក៏មាន​ផ្ទុក​នូវ​សារជាតិ​បំប៉ន​សម្រាប់ គ្រាប់ភ្នែក​ដ៏ទៃទៀត ផងដែរ មានដូចជា lutein និង zeaxathin ។​

6- ស្ពៃក្តោប​ច្រើន​មុខ
ស្ពៃក្តោប​ប្រភេទ​ផ្សេងៗ​ជាច្រើន ក៏ដូចជា​ស្ពី​ណា​ច​ផងដែរ វា​គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​វីតាមីន A, lutein និង zeaxathin ។​

7- ផ្លែ​ប៉េងប៉ោះ គឺមាន​ផ្ទុក​នូវ​សារជាតិ វីតាមីន C និង lycopene ដ៏​ខ្ពស់ ដែល​វា​ជា​សារជាតិ​បំប៉ន​ពីរ​ប្រភេទ យ៉ាងសំខាន់​សម្រាប់ គ្រាប់ភ្នែក ។​

8- គ្រាប់​ផ្កាឈូករ័ត្ន មាន​ផ្ទុក​សារជាតិ selenium ដែល​វា​ជា​សារជាតិ​បំប៉ន​មួយ​ប្រភេទ ដែល​អាច​ការពារ អ្នក​ពី​ជំងឺភ្នែកឡើងបាយ និង ជម្រុញ​ការពារ​សុខភាព​ទាំងអស់​របស់​គ្រាប់ភ្នែក ។​

9- ខ្ទឹមស មាន​ផ្ទុក​សារជាតិ selenium និង សារជាតិ​បំប៉ន​សម្រាប់​គ្រាប់ភ្នែក​ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។​

10- ត្រីសូ​ម៉ុង គឺ​សំបូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ត្រី អូ​មេ​ហ្គា​៣ ដែល​វា​មាន​សារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សា​ការពារ​សុខភាព ភ្នែក​បាន​ទាំងស្រុង​។ វា​ក៏មាន​ផ្ទុក​ផងដែរ នូវ អាស៊ីតហ្វូលីក​, វីតាមីន D, វីតាមីន B6 , វីតាមីន B12  និង វីតាមីន A៕​

មូលហេតុ​ទូទៅ ដែល​ធ្វើអោយ​ស្ត្រី មិនអាច​មានគភ៌​បាន​

​ប្រសិនបើ​អ្នក​កំពុងតែ​ព្យាយាម ក្នុងការ​មាន​ផ្ទៃពោះ ហើយ​នៅតែ​មិនទាន់បាន​ជោគជ័យ​នោះ អ្នក​អាច​ព្រួយ បារម្ភ​ថា ហេតុអ្វី​បានជា ដូច្នេះ​។ នេះ​គឺជា​សំណួរ​ដ៏​ល្អ​បំផុត ក្នុងការ​ស្វែងរក​នូវ​ការណែនាំ​ពី គ្រូពេទ្យ​របស់​អ្នក ប៉ុន្តែ​មូលហេតុ​ដែល តែងតែ​កើតមាន ជាទូទៅ មួយចំនួន ដែល​ធ្វើអោយ​ស្ត្រី​មិនអាច​មានគភ៌​បាន​នោះ​គឺ ជា​បញ្ហា​ដែល​អាច​លើក​ឡើងមក និង ដោះស្រាយបាន ដោយ​ការទទួលយក ជំនួយ​ពី​គ្រូពេទ្យ ឬ មន្ទីរ​ព្យាបាល​ជំនាញ​ផ្នែក​ព្យាបាល សមត្ថភាព​ក្នុង​ការបង្ក​កំណើត​។​

​វា​ពិតជា​ការធម្មតា​នោះទេ ដែលថា​គូ​ស្វាមីភរិយា​ភាគច្រើន អាច​នឹង​ចំណាយពេល រហូតដល់ ៦ ទៅ ១២​ខែ ដើម្បី​អាចមាន​ផ្ទៃពោះ​បាន បន្ទាប់ពី​ពួកគេ​បាន​ឈប់​ប្រើប្រាស់ មធ្យោបាយ​ពន្យា​កំណើត ដូច្នេះ​សម្រាប់​រយៈពេល​ពីរ​បី​ខែ នៃ​ការព្យាយាម មិនបាន​ជោគជ័យ​នេះ មិន​អាចជា​សញ្ញា​ដែល​ចង្អុល​ប្រាប់ថា អ្នក​អសមត្ថភាព​ក្នុង​ការបង្ក​កំណើត​នោះទេ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​ចាប់ផ្តើម​មាន​ចម្ងល់ អ្នក​អាចធ្វើ​ការពិចារណា​លើ​ហេតុផល​ជាទូទៅ​ទាំងនេះ ដែល​អាចធ្វើ អោយ​ស្ត្រី មិនអាច​មានគភ៌​បាន ថា​តើ​ពួកវា​ណាមួយ ដែល​កំពុង​កើតមាន​ចំពោះ​អ្នក ។​

1- អាយុ​របស់​ស្ត្រី​៖ ខុសពី​បុរស សមត្ថភាព​មានកូន​របស់​ស្ត្រី នឹង​ត្រូវបាន​កាត់បន្ថយ ទៅតាម​អាយុ​។ ស្ត្រី​ហាក់​នឹងមិន​សូវ អាចមាន​គភ៌ បាន ជា​រៀងរាល់ឆ្នាំ បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ផុត​វ័យ ៣០​ឆ្នាំ ។​

2- កត្តា​ស្ត្រេ​ស​៖ ស្ត្រេ​ស មិនមែន​គ្រាន់តែ​ជា ស្ថានភាព​ផ្លូវចិត្ត​តែ​ម្យ៉ាង​នោះទេ វា​ក៏បាន​ជះឥទ្ធិពល ទៅដល់​សុខភាព​រាងកាយ របស់​អ្នក បាន​ផងដែរ​។ កម្រិត​ដ៏​ខ្ពស់​នៃ​ស្ថានភាព​ស្ត្រេ​ស គឺអាច​នឹង​បង្អាក់​ដល់​សមត្ថភាព ក្នុង​ការបង្ក​កំណើត​របស់​អ្នក​។​

3- បរិមាណ​មេជី​វិត​ឈ្មោល​ទាប​៖ បញ្ហា​នៃ​សមត្ថភាព​ក្នុង​ការបង្ក​កំណើត អាច​នឹងមិន​ស្ថិត​នៅតែ​លើ មនុស្ស​ស្រី​ទេ ប៉ុន្តែ​វា​អាច​ដោយ សារ​តែ បញ្ហា​របស់​ដៃគូ​នាង​។ ប្រសិនបើ​កម្រិត​មេជី​វិត​ឈ្មោល របស់​បុរស​ទាប ពេលខ្លះ​វា​អាច​នឹង​ធ្វើអោយ អ្នក​មិនអាច​មានកូន​បាន ដែរ​។​

4- បញ្ហា​របស់​អ័រម៉ូន ៖ វេជ្ជបណ្ឌិត អាច​នឹងធ្វើ​ការតាមដាន នៅលើ​រាល់​បញ្ហា ដែលមាន​ទំនាក់ទំនង ជាមួយនឹង​អ័រម៉ូន និង ជួយ​អ្នក​ក្នុង ការ ដោះស្រាយ​វា​ដោយ​ការប្រើ​ឱសថ ឬ ធ្វើការ​ផ្លាស់ប្តូរ​នូវ ទំលាប់​នៃ​ការរស់នៅ​ជាប្រចាំ​ថ្ងៃ មួយចំនួន​។ មាន​ឱសថ​តាម​វេជ្ជបញ្ជា មួយចំនួន ដែល​អាច​ប្រើ​សម្រាប់​ជំរុញ អោយមាន​ការបញ្ចេញ​អូវុល ឬ ជួយ​ក្នុងការ​លៃ​តម្រូវ វដ្ត​ឈាមរដូវ​របស់​ស្ត្រី​។​

5- ការជក់បារី ឬ ការប្រើប្រាស់​ថ្នាំ​៖ វា​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ថា ការជក់បារី​ជា​ទៀត​ទាត់ អាច​កាត់បន្ថយ​នូវ​ឱកាស របស់​ស្ត្រី ក្នុង ការបង្ក​កំណើត​។ ប្រសិនបើ​អ្នកជា​អ្នក​ជក់បារី នោះ​ការបញ្ឈប់ នឹង​អាចជួយ​ធ្វើ អោយ​ឱកាស​នៃ​ការ​មានគភ៌​អ្នក នឹងមាន​ភាពប្រសើរ ជាង​មុន​បាន​។​

6- ថ្នាំ​តាម​វេជ្ជបញ្ជា​៖ ដោយ​គ្រាន់តែ ការចេញ​វេជ្ជបញ្ជា របស់​គ្រូពេទ្យ អោយ​អ្នកប្រើប្រាស់​ថ្នាំ គឺ​មិន​ប្រាកដថា ថ្នាំ​នោះ​មាន​សុវត្ថិភាព សម្រាប់​ការព្យាយាម​មានគភ៌​នោះទេ​។ ចូរ​ប្រាកដថា គ្រូពេទ្យ​របស់​អ្នក បានដឹងថា​អ្នក​កំពុង​រំពឹង​ចង់បាន​កូន និង ធ្វើការ​បញ្ជាក់​ផងដែរ ថា ឱសថ​តាម​វេជ្ជបញ្ជា​ទាំងនោះ គឺមាន​សុវត្ថិភាព សម្រាប់​ការ​មានគភ៌ និង មិន​បង្អាក់​ដល់ ដំណើរការ​នៃ​ការ​ពរ​ពោះ​នោះទេ ។​

7- ការ​រាំងខ្ទប់​នៅ ក្នុង​បំពង់​ដៃ​ស្បូន​៖ វា​អាច​ដោយសារ​តែមាន ឧបសគ្គ​ផ្នែក​រាងកាយ ចំពោះ​ស៊ុត បង្ក​កំណើត ក្នុងការ​មានលទ្ធភាព ធ្វើដំណើរ​មកកាន់​តួ​ស្បូន និង ចាប់ផ្តើម​រីកលូតលាស់​។ គ្រូពេទ្យ អាច​នឹងធ្វើ​ការវិនិច្ឆ័យ​នូវ​បញ្ហា​នេះ និង ធ្វើការ​ប្រឹក្សា​ជាមួយ​អ្នក អំពី វិធី​ដោះស្រាយ​នូវ រាល់​បញ្ហា​នេះ ដែល​អាច​រួមមាន​ផងដែរ​នូវ ទម្រង់ការ​វះកាត់​តូច​មួយ ដើម្បី​យក​ឧបសគ្គ នេះ​ចេញ​។​

8- ពេលវេលា នៃ​ការរួម​ដំណេក​៖ កត្តា​មួយ​ផ្សេងទៀត ដែល​អ្នក​គួរ​ធ្វើការ​ពិចារណា គឺ​ត្រូវ​សួរថា តើ​នៅពេលណា ដែល​អ្នក​បានធ្វើការ រួមដំណេក​។ មនុស្ស​ភាគច្រើន​ដែលមាន​សមត្ថភាព ក្នុង​ការបង្ក​កំណើត នឹងមិន​អាច​ពរ​ពោះ​បាន​នោះទេ ប្រសិនបើ​ពួកគេ មិនបាន​ធ្វើ ការរួម​ដំណេក នៅក្នុង​ពេលវេលា​ត្រឹមត្រូវ នៃ​ដំណើរ​វដ្ត​ឈាមរដូវ​របស់​ស្ត្រី​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ពី​បញ្ហា​នេះ នោះ​អ្នក​អាចធ្វើ​ការ តាមដាន ពី​ពេលវេលា​នៃ​ការរួម​ដំណេក ដើម្បី​បញ្ជាក់​ពីថ្ងៃ​បញ្ចេញ​អូវុល ដែល​អាចអោយ​អ្នកមាន​កូន​បាន និង​ចូរ​ប្រាកដថា ពេលវេលា នឹង​មិនជា​បញ្ហា​សម្រាប់​អ្នក នោះ​ទៀត​ទេ ។​

9- ការ​ធាត់​ជ្រុល ឬ អតុល្យភាព​របស់​អាំង​ស៊ុយ​លីន​៖ សម្រាប់​ស្ត្រី​មួយចំនួន ដែល​លើស​ទម្ងន់ នោះ​រាល់​ការ​សម្រក​ទម្ងន់ មិន​ថា ត្រឹម តែ ១០​ភាគរយ ក៏​អាច​នឹង​បង្កើន​ឱកាស​នៃ​ការ​មានគភ៌ របស់ ពួកគេ​បាន​បាន​ផងដែរ​។​

​អ្នក​គួរ​ស្វែងរក​នូវ​បញ្ហា​ទាំងនេះ ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ នោះ​វា​នឹង​អាចជួយ​អ្នក ក្នុងការ​ស្វែងរក​ពី​មូលហេតុ​ពិតប្រាកដ ថា ហេតុអ្វី​បានជា​អ្នក​មិន​អាចមាន ផ្ទៃពោះ​បាន ?​

ទឹក​ផ្លែ​ប៉ោម បំបាត់​អង្គែ​

​មាន​មនុស្ស​ច្រើន​នាក់​ណាស់ ដែល​ធុញទ្រាន់​នឹង​បញ្ហា​អង្គែ នៅលើ​ក្បាល ដែល​ពិបាក​នឹង បំបាត់​ចេញ ហើយ បើ​មាន​អាកាសធាតុ ម្តង​ក្តៅ ម្តង​ត្រជាក់ ម្តង​ភ្លៀង ម្តង​រាំង​បែបនេះ​ទៀត​នោះ​កាន់តែ​ឲ្យ​យើង​ជួប​បញ្ហា អង្គែ​កាន់តែខ្លាំង​ឡើង បើសិនជា​យើង​ធ្វើការ សម្អាត មិនបាន​ដិតដល់​ទេនោះ អង្គែ​តែងតែ រំខាន​យើង​ជានិច្ច ។​

​ចំពោះ​អ្នក​ដែល មាន​បញ្ហា​រឿង​អង្គែ ថ្ងៃនេះ សូម​ណែនាំ​នូវ​ថ្នាំ​ល្អៗ ពី​ធម្មជាតិ ដែល​អ្នក​អាច​ធ្លាប់​ជួប ធ្លាប់​ឃើញ​មក ហើយ​នោះ​គឺ ទឹក​ផ្លែ​ប៉ោម​សៃ​ដឺ ។ ទឹក​ផ្លែ​ប៉ោម​សៃ​ដឺ គឺជា​ទឹក ដែល​គេ​ច្របាច់​ចេញពី​ផ្លែ​ប៉ោម​ស្រស់ៗ មានគុណ​សម្បត្តិ​ជួយ ព្យាបាល ជំងឺ​សើ​ស្បែក នឹង​អាច​យកមក​បំបាត់​អង្គែ ដែល​រំខាន​ចិត្ត បាន​យ៉ាង​ងាយ​។ យើង ចាប់ផ្តើម អនុវត្ត​ទាំងអស់គ្នា ដូចខាងក្រោម​:

​វិធី​ទី ១ : កក់សក់​ដោយ សាប៊ូកក់សក់​រួច លាង​ចេញ​ឱ្យ​ស្អាត ផ្សំ​ទឹក​ប៉ោម​សៃ​ដឺ ជាមួយ​ទឹកស្អាត ក្នុង​កម្រិត ១ : ១ រួច​ស្រោច​ពីលើ សក់​សើម​ដោយ មិនបាច់​លាង ទឹក​ចេញ​ទេ រួចហើយ​ជូត​សក់ ឱ្យ​ស្ងួត ។​

​វិធី​ទី ២ : ជា​វិធី​ផ្អាប់​សក់ ។ កម្តៅ​ទឹក​ផ្លែ​ប៉ោម​សៃ​ដឺ នៅក្នុង​បរិមាណ ដែល​អាច​យកទៅ ផ្អាប់​សក់​បាន ពេញ​ក្បាល បន្ទាប់មក​ស្រោច ទឹក​ផ្លែ​ប៉ោម​សៃ​ដឺ ឱ្យ​សព្វ​ក្បាល រួចហើយ​យក​កន្សែង ពោះគោ​តូចៗ ឃ្លុំ​ក្បាល​ទុកចោល​ប្រមាណ​ជា ១ ម៉ោង ក្រោយមក លាង​សក់​ឱ្យ ស្អាត និង ជូត​ឱ្យ​ស្ងួត ។​

​ក្រៅពី​ជួយ​ដោះស្រាយ បញ្ហា​អង្គែ​ហើយ​នោះ ទឹក​ផ្លែ​ប៉ោម​សៃ​ដឺ ក៏​ជួយ​ឱ្យ​សរសៃសក់ ចែងចាំង​ទន់​ល្មឿយ ផងដែរ ។ ទោះជា​មាន របស់​ជំនួយ ប៉ុន្តែ​សូមកុំ​ភ្លេច មើលថែ​សរសៃសក់ និង ស្បែកក្បាល ជាប្រចាំ​ផង ៕​

តែ​ទឹកកក​អាចធ្វើឱ្យ​កើត​ក្រួសតម្រងនោម

ក្រុម​ស្រាវជ្រាវ​ជនជាតិ​អាមេរិក នៅ​មជ្ឈមណ្ឌល​សុខភាព​មហាវិទ្យាល័យ Loyola បានផ្ដល់​ដំបូន្មាន​ថា តែ​ទឹកកក អាចធ្វើឱ្យ​អ្នកទទួល​ទាន​វា កើត​ក្រួស​ក្នុង​តម្រងនោម​។​
​ពួក​អ្នកវិទ្យាសាស្ត្រ បកស្រាយ​ថា ទឹក​តែមាន​ផ្ទុក Oxalate ច្រើន​ដែល​ជាតិគីមី បង្ក​ការកកើត​ក្រាម​អំបិល និង​សារជាតិ​រ៉ែ ត្រូវបាន​រកឃើញ​ក្នុង​ទឹកមូត្រ​។  ទោះបី​ក្រាម​នេះ​គ្មាន​គ្រោះថ្នាក់ តែ​មជ្ឈដ្ឋាន​វេជ្ជសាស្ត្រ​បាន​ទូន្មាន​មាន​ថា វា​អាច​កក​ទៅជា​គ្រាប់​ល្មម​ទប់ទឹក​មូត្រ មិនឱ្យ​ហូរ​ក្នុង​បំពង់​តូចៗ ពី​តម្រងនោម​ចុះមក ប្លោកនោម ។​
​សាស្ត្រ​ចា​រ្យ​ផ្នែក​មូត្រ​សាស្ត្រ John Milner ព្រមាន​ថា  " ចំពោះ​អ្នកមាន ទិន្ន​នា​ការងាយ កើត​ក្រួសតម្រងនោម​នោះ តែ​ទឹកកក​ជា​ភេសជ្ជៈ​មួយ​ក្នុងចំណោម​ភេសជ្ជៈ​អាក្រក់​បំផុត​។ ក៏ដូចជា​អ្នក​រាល់គ្នា​ដែរ ខ្ញុំ​ក៏​ចូលចិត្ត​ផឹក​តែ​ទឹកកក​រដូវក្តៅ ប៉ុន្តែ​សុំ​អ្នក​កុំ​ទទួលទាន​ច្រើន​ហួសហេតុ​"​។​
​លោក Milner ទទួលស្គាល់ថា មនុស្ស​ជាច្រើន​ជ្រើសរើស​យកតែ​ទឹកកក ពេល​ធាតុអាកាស​ក្តៅស្អុះ​ស្អាប់ ដោយសារ​វា​ពុំ​សូវ​មាន​កាឡូរី និង​ឆ្ងាញ់​ជាង​ទឹក​ធម្មតា​។​
​ក្រុម​អ្នកស្រាវជ្រាវ បានឱ្យដឹងថា មិនត្រូវ​ទុកឱ្យ​បាត់បង់​ទឹក​ពី​ខ្លួន និង​គួរ​ទទួលទាន​ទឹកក្រូច​ឆ្មារ ព្រោះ​មាន Citrate ច្រើន ដែល​សារ​ជាតិគីមី​ទប់ស្កាត់​ក្រួសតម្រងនោម​រីកចម្រើន​។ ក្រៅពីនេះ គេ​នៅ​ទូន្មាន​ថា មិនត្រូវ​ទទួលទាន​អាហារ​សម្បូរ Oxalate ដូចជា​សូកូឡា បន្លែ និង​គ្រាប់​មួយចំនួន ក៏​ដូច​បន្ថយ​អំបិល និង​សាច់ ទន្ទឹម​នោះ​រក្សា​ឱ្យបាន​គ្រប់គ្រាន់​បរិមាណ​កាល់ស្យូម ដែលជា​សារជាតិ​ធ្វើឱ្យ​សរីរាង្គ​បន្ថយ​ស្រូបយក Oxalate ។​
​ផ្អែក​តាម​ការស្រាវជ្រាវ​នោះ ក្រុម​អ្នកស្រាវជ្រាវ បាន​បង្ហាញថា បុរស​ងាយ​កើត​ក្រួសតម្រងនោម​ជាង​ស្ត្រី ៤​ដង ពិសេស​គឺ​នៅ​អាយុ​លើសពី​៤០​ឆ្នាំ​។ ប៉ុន្តែ​ស្ត្រី​ដែល​អស់​រដូវ និង​បាន​កាត់​ស្បូន​ចោល ក៏មាន​ការ​ប្រឈម​កើត​ក្រួសតម្រងនោម​ខ្ពស់​ដែរ​។​
​ពួក​អ្នកវិទ្យាសាស្ត្រ មាន​ចំណាប់អារម្មណ៍​ថា តែ​ក្តៅ ក៏​ផ្ទុក Oxalate ដូច​តែ​ទឹកកក​ដែរ តែ​អ្នកផង​ច្រើនតែ​មិន​ផឹក​ច្រើន​ហួស ដូច​ផឹក​តែ​ទឹកកក ពេលដែល ស្រេកទឹក​កណ្តាល​ធាតុអាកាស​ក្តៅ​នោះឡើយ​៕

​អាហារ ៧ មុខ​សម្រាប់​អ្នក​បំពេញការងារ​ធ្ងន់ៗ​

នៅពេលដែល​យើង​រៀនសូត្រ​ច្រើន ឬ​មាន​ការងារ​ត្រូវបំពេញ រហូត​ទាល់តែ​មានការ​ហត់នឿយ គ្មាន​ពេល​សម្រាក​នោះ រាងកាយ​របស់​យើង នឹង​ថមថយ​កម្លាំង ហើយ​ថាមពល​រាងកាយ ក៏​ចុះខ្សោយ​ទៅតាម​នោះដែរ​។ ចង់​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាចអនុវត្ត​របបហូបចុក​ដូចខាងក្រោម​៖

១-​បរិភោគ​អាហារ​ដែលមាន​រសជាតិ​ធន់​កណ្តាល ឬ​សាប​សម្រាប់​អាហារ​ពេលព្រឹក ពីព្រោះថា​ពោះវៀន​ទើបតែ​ក្រោក​ពី​សម្រាក​ថ្មីៗ ហេតុនេះ​បើ​យើង​ចាប់ផ្តើម​ដោយ​អាហារ​មាន​រសជាតិ​ហឹរ​ខ្លាំង ឬ​រឹង​ខ្លាំង ប្រយ័ត្ន​ឆ្អល់ពោះ ហើយ​ការបំពេញ​ការងារ​កាន់​តែ​ជួប​ការលំបាក​។​
២-​ក្រោយពី​បរិភោគ​អាហារ​ថ្ងៃត្រង់​ហើយ កុំ​ភ្លេចរ​កម្នាស់ ឬ​ស្វាយ​ជូរ​មក​បរិភោគ​ដើម្បី​ឲ្យ​រាងកាយ​ស្រស់ស្រាយ​បាន​កាន់តែ​យូរ ព្រោះថា​រសជាតិ​ជូរ​មានគុណ​សម្បត្តិ​ជួយ​ដាស់​រាងកាយ ឲ្យ​រហ័សរហួន មិន​ស្ពឹក​ស្រពន់​ជាង​ធម្មតា​។​
៣-​ផឹក​កាហ្វេ​ពេល​ល្ងាច​អាច​បង្ក​ឲ្យ​ប្រសាទ​កម្រើក​រហូត ហើយ​នៅពេល​ចូល​ដំណេក គឺ​ដេក​មិន​លក់​ស៊ប់​ឡើយ​។ បើ​ការ​ដេក​មិន​លក់​នាំ​ឲ្យ​ភ្ញាក់​ឡើងមក​មុខ​ឡើង​ស្លេកស្លាំង​បាត់​ភាពស្រស់​ស្រាយ​។​
៤-​ក្នុង​ជីវិត​នៃ​ការបរិភោគ​អាហារ​របស់​អ្នក​អ្វីៗ​អាច​ខ្វះ​បាន តែ​ការខ្វះ​បន្លែ និង​ផ្លែឈើ​នោះ ពិតជា​មិនអាច​បានឡើយ ព្រោះ​វីតាមីន អំបិល​រ៉ែ កាក​សរសៃ​អាហារ​មាន​ក្នុង​ចំណីអាហារ​ទាំងនេះ​ជា​របស់​ដែល​រាងកាយ​ត្រូវការ​។ ក្រៅពីនេះ វា​ថែមទាំង​ជួយ​រំងាប់​ភាព​តានតឹង​អារម្មណ៍​ដែល​ជួយ​ឲ្យ​រាងកាយ​ស្រស់ស្រាយ​។​
៥-​ស្ត្រី​យើង​ពេលខ្លះ​មានការ​ងារ​ច្រើន​ហូរហៀរ មិនមាន​ពេល​ហាត់ប្រាណ​រហូត​សារជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​ផ្ទុក​ច្រើន​ក្នុង​សរសៃឈាម​។ ការជួប​បញ្ហា​បែបនេះ​មិនយូរ​មិនឆាប់ បញ្ហា​បេះដូង និង​រោគ​សន្លាក់​និង​យាយី​ហើយ​។ បើ​ចង់​គេចផុត​បញ្ហា​ដ៏​អាក្រក់​នេះ អ្នក​ត្រូវ​បរិភោគ​ត្រី ដែលមាន​អូ​មេ​ហ្គា​-៣ ឲ្យ​បាន​ជាប់​ជាប្រចាំ ពីព្រោះថា សារជាតិ​អូ​មេ​ហ្គា​-៣ ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម និង​ពិសេស​ថែមទាំង នៅ​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់ ពី​ការធ្លាក់​រដូវ​ខែ​ដែល​តែង​បង្ក​ឲ្យ​យើង​តប់ប្រមល់ និង​ខ្វាយខ្វល់​ច្រើន​ទៀតផង​។​
៦-​ពេលដែល​ធ្លាក់​រដូវ​ខែ រាងកាយ​របស់​យើង​តែង​បាត់បង់​កាល់ស្យូម និង​ធាតុដែក​យ៉ាងច្រើន​រហូត​អស់កម្លាំង កំហែង​រកតែ​បំពេញការងារ​មិនបាន​ល្អ​។ បើ​ចង់​មិន​ឲ្យ​ជួប​បញ្ហា​នេះ ស្ត្រី​យើង​គួរតែ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C និង​ធាតុដែក ជំនួយ​រាងកាយ​វិញ មានដូចជា​ស្លឹក​បាស់ ខាត់ណា ទឹកដោះគោ បង្គា កំពឹស ជាដើម​។​
៧-​អាហារ​ពេល​ថ្ងៃត្រង់​មិនត្រូវ​បរិភោគ​ច្រើន​នោះឡើយ ពិសេស​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ព្រោះថា វា​នឹង​បង្ក​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងងុយដេក​៕

Play Now