Play Now
Showing posts with label ដំណឹងក្នុងប្រទេស. Show all posts
Showing posts with label ដំណឹងក្នុងប្រទេស. Show all posts

ភ្ជង់ប្លន់យកទូរស័ព្ទ និងលុយ បានហើយ លោភលន់ចង់បាន ប្រាក់ថ្លៃ លោះស៊ីម៥ដុល្លា ថែមទៀត ជាប់អន្ទាក់ សមត្ថកិច្ច


ព្រះសីហនុ៖ ប្រជាពលរដ្ឋ និងសន្តិសុខផ្សារ សហការគ្នាដេញព័ទ្ធ ចាប់ជនសង្ស័យម្នាក់ ខណៈពេលដែលមក យកប្រាក់៥ដុល្លា ថ្លៃលោះស៊ីមទូរស័ព្ទពីជនរងគ្រោះ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ១៤ ក្នុងផ្សារលើ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពពត៌មានពីសមត្ថកិច្ចប្រចាំក្នុងផ្សារលើ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ១៩និង៣០នាទី ជនសង្ស័យឈ្មោះ នួន ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ (ទើបមកពីភ្នំពេញ) ប្រកប របរដើរសុំទានគេ បានប្រើប្រាស់កូនកាំបិតភ្ជង់កជនរងគ្រោះ គំរាមយកទូរស័ព្ទ និងប្រាក់បានសម្រេច ពីជនរង គ្រោះ ឈ្មោះ សៀង បូបូ ភេទស្រី អាយុ២០ឆ្នាំ មុខរបរអាជីវករ រស់នៅក្រុមទី១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ខណៈពេលដែលជនរងគ្រោះកំពុង ហាត់ប្រាណ នៅសាលមហោស្រពចាស់ ស្ថិតក្នុង ក្រុម៤ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ ដោយសារស្តាយស៊ីមទូរស័ព្ទ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣នេះ ជនរងគ្រោះក៏សាកល្បង ទូរស័ព្ទចូលលេខរបស់ខ្លួន ហើយក៏បានធ្វើការចរចារ ជាមួយ ជនសង្ស័យ រួចក៏ណាត់ជួបគ្នាក្នុងផ្សារលើ ដើម្បីលោះយកស៊ីមទូរស័ព្ទ វិញក្នុងតំលៃ ៥ដុល្លារ ។
ដូចការណាត់ជួបជនសង្ស័យរូបនេះក៏បានបង្ហាញខ្លួនព្រមទាំងបានយកទាំងទូរស័ព្ទ និងស៊ីមទូរស័ព្ទ មកជាមួយផង ។ បន្ទាប់ពីបានធ្វើការដោះដូរគ្នារួចភ្លាម ឃើញជនសង្ស័យដើររាងឆ្ងាយបន្តិច ជនរងគ្រោះក៏ បានស្រែកឆោឡោ ឡើងធ្វើឱ្យផ្អើលគេឯង រួចក៏ដេញព័ទ្ធចាប់បានតែម្តង ។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរចំលើយ ៕
ជនរងគ្រោះ

ប្រភព ដើមអម្ពិល

ឃើញ​ស្រី​ស្អាត​ឈរ​ម្នាក់ឯង​បបួល​ជិះ​ម៉ូតូ​ជាមួយ ត្រូវគេ​បបួល​ទៅ​វាយ​ប្លន់​យក​ម៉ូតូ​បាត់​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ស្ត្រី​ ម្នាក់​ហៅ​បក្ខពួក​មក​ព្រួត​គ្នា​វាយ​ប្លន់​យក​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​សេ​១១០ ទៅ​បាត់​ដោយ​សុវត្ថិ​ភាព កាលពី​វេលា​ម៉ោង ១២និង​១០​នាទី យប់​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៣នៅ​ចំណុច​ផ្លូវ​លេខ ៤៣០ កែង​ផ្លូវ​លេខ​១៩៩ ខាងក្រោយ​មន្ទីរ​ពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សុខ រ៉ាវី អាយុ ២៣ ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​។ បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-7491 ចេញពីផ្ទះ​បំណង​ទៅលេង​មិត្ត​ភ័​ក្រ ខណៈ​ជិះ​តាមផ្លូវ​ឃើញ​ប្រទះឃើញ​នារី​ជនសង្ស័យ​ខាងលើ​បាន​សុំ​រូបគេ​ដោយសារ​ ទៅ​ជា​​មួយ រូបគេ​ក៏​យល់ព្រម​។ ខណៈពេល​នោះ ពួកគេ​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​តាម​បណ្តោយ​ផ្លូវ​៤៣០ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើត​ហេតុ​​ខាងលើ​ស្រាប់តែ​ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ខ្លួន​ឈប់​ ម៉ូតូ​ដើម្បី​ទូរស័ព្ទ​ហៅ​មិត្ត​ភ័​ក្រ​ឲ្យ​មក​ទទួល​ខ្លួន​។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​មាន​​មនុស្ស​ចំនួន ៦​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់ បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង មក​កន្លែងកើតហេតុ និង​បានធ្វើ​សកម្មភាព​ព្រួត​វាយ​ជនរងគ្រោះ​បណ្តាល​ឲ្យ​​​រងរបួស ហើយ​ពួកគេ​បាន​ប្លន់​យក​ម៉ូតូជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ ទំនប់ទឹក ដើម្បី​សុំ​ការអន្តរាគមន៍​ឲ្យ​ជួយ​ស្រាវជ្រាវ តាម​ចាប់​ជនល្មើស​ទាំងនោះ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕
ប្រភពពី វត្តភ្នំ

គណបក្សនយោបាយ បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ថ្ងៃ​ដំបូង

ភ្នំពេញ: នៅ​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​បើកឆាក​ដំបូង នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នឹងធ្វើ​សកម្មភាព​ឃោសនា នៅតាម​ទីតាំង​ផ្សេងៗ​គ្នា ដើម្បី​ថ្លែង​សារ​នយោបាយ​របស់ខ្លួន​ក្នុងការ​ទាក់ទាញ​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​។​

សម្រាប់​គណបក្ស ប្រជាជន​កម្ពុជា ដែល​កំពុងតែ​កាន់អំណាច និង​គណបក្ស សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង នៅ​រាជធានី​ភ្នំពេញ នឹងធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជា​ទ្រង់ទ្រាយ​ធំ​នៅ​កន្លែង​ផ្សេងគ្នា​។

​លោក អ៊​ក គីម​ហាន ប្រធាន​នាយកដ្ឋាន​បូកសរុប ខុទ្ទកាល័យ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា សមាជិក សមាជិកា គណបក្ស ប្រជាជន​កម្ពុជា​នឹងធ្វើ​ការជួប​ជុំគ្នា នៅ​មជ្ឈមណ្ឌល សន្និបាត​កោះ​ពេជ្រ ដោយមាន​អ្នកចូលរួម​ចំនួន ១២០០០​នាក់ និង​មាន​រថយន្ត​ចំនួន ៩០០​គ្រឿង រួមទាំង​មាន​អ្នក​សិ​ល្បះ តារា​សម្តែង អ្នកចំរៀង​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ជាង​១០០​នាក់​ផងដែរ​។ បន្ទាប់ពី​ជួបជុំ នៅ​កោះ​ពេជ្រ គណបក្ស ប្រជាជន​កម្ពុជា នឹងធ្វើ​ការ​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចេញទៅ​ខណ្ឌ​ទាំង​៩ ក្នុង​រាជធានី​ភ្នំពេញ​។​

ចំណែក​លោក ហូរ វ៉ាន់ អនុប្រធាន​ក្រុមការងារ​គណបក្ស សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ គណបក្ស សង្គ្រោះ​ជាតិ និង​ធ្វើការ​ជួបជុំគ្នា នៅ​ទីលាន ប្រជាធិបតេយ្យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០០​នាក់​(​គិតតែ​ចំនួន​អ្នក​ដែល​ជិះ​រថយន្ត​) និង​មាន រថយន្ត​ជាង ១០០​គ្រឿង​។ ហើយ​ចំនួន​មហាជន​ដែល​ស្ម័គ្រចិត្ត​ជិះ​ម៉ូតូ​ចូលរួម​រាប់រយ រាប់ពាន់​ម៉ូតូ​ទៀត មិនអាច​កំណត់​ចំនួន​បានទេ​។​

លោក​បាន​បន្តថា ចំពោះ​យុទ្ធនា​ការឃោសនា​ដំបូង​របស់​គណបក្ស សង្គ្រោះ​ជាតិ មាន​លោក កឹម សុខា នឹង​ឡើង​ង​ថ្លែង​សារ​នៅ​ទីលាន​ប្រជាធិបតេយ្យ រួម​មក​នឹង​អាច​លោក សម រង្ស៊ី ប្រធាន​គណបក្ស ថ្លែង​តាម​វីដេអូ​ខិ​ន​ហ្វ្រើ​រិ​ន ពី​ប​ក្រៅប្រទេស​។ ប៉ុន្តែ​ក្នុងករណី​ពេលវេលា​មិន​អំណោយផល គឺ​នឹង​ហែរ​ក្បួន​ចេញទៅ​តែម្តង​។​

​អនុប្រធាន​ក្រុមការងារ​គណបក្ស សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​ការ​ហែរ​ក្បួន​នេះ​មាន​គោលបំណង​៣ ដោយ​គោលបំណង​ទី​១- ចែក​ខិត្តប័ណ្ណ ទី​២- ចាក់​មេក្រូ​ថ្លែង​សារ​នយោបាយ និង​ទី​៣- ចែក​រូបភាព​គណបក្ស និង​ពាក្យស្លោក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ស្គាល់​ច្បាស់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​”​។​

​រីឯ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ នេះ គឺ​មិនបាន​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​នោះទេ ដោយ​ទៅធ្វើ​យុទ្ធនា​ការឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​គំ​ពង់​ចាម​។​

​លោក ទុំ សម្បុរ អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គណបក្ស ហ្វ៊ិ​ន​ស៊ិនប៉ិច ធ្វើ​យុទ្ធនា​ការឃោសនា​ធំ​នៅ​ខេត្តកំពង់ចាម ដោយ​ធ្វើការ​ជួបជុំគ្នា​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៦០០០​នាក់ មាន​រថយន្ត​ជាង ១០០​គ្រឿង និង​ម៉ូតូ​ជាង​២០០០​គ្រឿង​។ សមាជិក​ចូលរួម​ឃោសនា​ពាក់អាវ​គណបក្ស ដែលមាន​ពណ៌​លឿង និង​មួក​ពណ៌​លឿង មាន​រូប​សញ្ញា​គណបក្ស​។​

​លោក​បន្តថា នៅក្នុង​យុទ្ធនា​ការឃោសនា​នេះ គឺ​សម្តេចព្រះ​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ព្រះរាជ​បុត្រី​ពៅ​សម្តេចឪ និង​ជា​ព្រះប្រធាន​គណបក្ស និង​លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​រួមទាំង​មន្ត្រីជាន់ខ្ពស់ ចូលរួម​បើក​យុទ្ធនា​ការឃោសនា​។ បន្ទាប់ពី​ជួបជុំគ្នា​រួចរាល់​អស់ហើយ នឹងធ្វើ​ការ​ហែរ​ក្បួន​ជុំវិញ​ខេត្ត​រួច​បំបែក​គ្នា ទៅតាម​ស្រុក​នីមួយៗ​។​

​លោក ខឹម វាសនា ប្រធាន​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​គណបក្ស​របស់លោក នឹងធ្វើ​យុទ្ធនាការ ឃោសនា នៅ​ថ្ងៃ​ដំបូង នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០០​នាក់ ដោយ​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស ស្ថិតនៅ​ផ្ទះ​លេខ​១០៨B2 ផ្លូវ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​លោក​បាន​បន្តថា បន្ទាប់ពី​ជួបជុំគ្នា​រួច នឹងធ្វើ​ការ​ហែរ​ក្បួន​ទៅ​រង្វង់​មូល​ទីក្រុង​តាខ្មៅ រួច​ធ្វើការ​ហ​ហែ​ក្បួន​វិល​ចូលមក រាជធានី​ភ្នំពេញ​វិញ​។​

​លោក សេង សុ​ខេង ប្រធាន​គណបក្ស សញ្ជាតិ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដំបូង គណបក្ស​របស់លោក​មិនបាន​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ​បើក​យុទ្ធនាការ​នៅ​ខេត្តកណ្តាល ស្ថិតនៅ​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០០​នាក់ និង​មាន​រថយន្ត​ចំនួន​១០០​គ្រឿង​។ បន្ទាប់ពី​ធ្វើការ​ឃោសនា​នៅ​ខេត្តកណ្តាល​រួច និង​ធ្វើការ​ដង្ហែរ​ក្បួន​ឆ្ពោះទៅកាន់​ខេត្តព្រៃវែង​។​

​លោក ចាន់ យ៉េត អនុប្រធាន​គណបក្ស សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹងថា គណបក្ស​របស់លោក មិន​ធ្វើ​ការបើក​យ​យុទ្ធនាការ​នៅ​រាជធានី​ភ្នំពេញ​ទេ គឺ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ខេត្តស្វាយរៀង ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា ៥០០ នាក់​តែប៉ុណ្ណោះ ដោយមាន​ម៉ូតូ​កង់​បី និង​គោយន្ត​ខុសពី​គណបក្ស​ដទៃ ដោយសារតែ​គណបក្សរ​បស់​លោក​មិនសូវមាន​ថវិកា​។​

​ចំណែក​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​កណ​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មិន​ទទួលបាន​ដំណឹង ពី​ការ​ហែរ​ក្បួន ឃោសនាបោះឆ្នោត​នោះទេ​។​

​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ឃោសនាបោះឆ្នោត ចាប់ផ្តើម​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣ ។ ហើយ​នៅ​ថ្ងៃទី​២៨ ខែកក្កដា គឺជា​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត និង​ការបិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​៕​

- See more at: http://cen.com.kh/localnews/show_detail/19?token=MzAwZDZlNz#sthash.j1fQXrnv.dpuf

បុរស​ម្នាក់​ត្រូវបាន​គេ​សម្លាប់ រួច​យកទៅ​ដុត​នៅក្នុង​រថយន្ត​ដើម្បី​បំបិទ​ភស្តុតាង

ខេត្តកណ្តាល ៖ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦ ខែ​មិ​ថុ​នា ឆ្នាំ​២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូក្រុង​តាខ្មៅ​។ ដោយសារ​តែ​ប្រ​ជា​ពលរដ្ឋ​បាន​ប្រ​ទះ​ឃើញ​​បុរស​ម្នាក់ត្រូវបាន​ជន​មិន​ស្គាល់មុខ​ដុត​សម្លាប់​នៅក្នុង​រថយន្ត​ម៉ាក​កាមរី​ឆ្លាមគួរ​ឲ្យ​អាណោចអាធ័ម​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថាបុរស​ដែល​រងគ្រោះ​ខាង​លើ​នេះ​មានឈ្មោះ ចិត្រ អាយុ​២៦​ឆ្នាំជា​បុគ្គលិក​បម្រើ​ការ​ងារ​​នៅក្នុង​ក្រុមហ៊ុន​មួយ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា  មុនពេល​កើតហេតុគេ​បាន​ឃើញ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D 5388 បានមក​ឈប់​នៅ​ចំណុចកើតហេតុខាង​លើ​។ហើយមួយ​សន្ទុះ​ក្រោយ​មក​ក៏​បាន​ឃើញ​បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្តរួច​បាន​ធ្វើ​សកម្ម​ភាព​ដុត​រថយន្ត​នោះ​បណ្តាល​ឆេះ​ស​ន្ឋោ​ស​ន្ឋៅ ហើយ​រត់​គេចខ្លួនបាត់ ។​

ខណៈ​ឃើញ​ហេតុការណ៍​ដូច្នេះ ប្រជាពលរដ្ឋ​ក៏​បាននាំគ្នា​ដងទឹក​មកជួយ​ពន្លត់លុះ​ពេល​បើកទ្វារ​រថយន្ត​​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​​បាន​​ដេក​ក្នុង​រថយន្ត​ស្លាប់​បាត់ទៅហើយ​។ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​អាច​សន្និដ្ឋានបានថានេះ​ជា​ករណី​ប្លន់ ឬក៏​យ៉ាងណា​នោះទេប៉ុន្តែ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​ញាប់ដៃ​ញាប់ជើង ដើម្បី​តាម​ចាប់​ជនបង្ក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

សមត្ថកិច្ច​ចាប់​អ្នក​មាន​បញ្ហា​ដីធ្លី​៣​នាក់​បញ្ជូន​ទៅ​តុលាការ

សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ៣​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ពលរដ្ឋ​ទាំង​បី​នាក់​ចូល​ខ្លួន​បំភ្លឺ​នៅ​នាយកដ្ឋាន​ កណ្ដាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ តាម​ពាក្យ​ប្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន។
បន្ទាប់​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​អស់​រយៈពេល​ជាង ៥​ម៉ោង​រួច​មក ប្រជាពលរដ្ឋ ៣​នាក់​រស់​នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ក្នុង​បណ្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។
ហេតុការណ៍​ប្ដឹងផ្ដល់​នោះ​កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ឃុន សៀ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា បាន​មក​យក​ទីតាំង​សង្កាត់​ចាស់​នោះ​តាម​កិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ដែល ​ពលរដ្ឋ​អះអាង​ថា មាន​ទំហំ​ទឹក​ប្រាក់ ៣​លាន​ដុល្លារ។
ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ចំនួន ៤​គ្រួសារ បាន​ព្រមព្រៀង​ចាក​ចេញ តែ​បី​គ្រួសារ​ទៀត មិន​ព្រម​ចេញ​ទេ ដោយ​ទារ​សំណង​បន្ថែម។ ពេល​ក្រុមហ៊ុន​ចុះ​រុះរើ​ទីតាំង​នោះ ក៏​មាន​ការ​ប្រទាក់ប្រទង​គ្នា​ខ្លះ​តែម្ដង​ទៅ ហើយ​ពលរដ្ឋ​ទាំង​បី​នាក់ មាន​ឈ្មោះ លី ស្រ៊ាខេង អាយុ ៧០​ឆ្នាំ លី ប៊ុនហៀង អាយុ ១៦​ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បោះ​របង​លើ​ដី​គាត់​ធ្លាប់​រស់​នៅ​ទេ។ ហេតុការណ៍​នេះ​ហើយ​ដែល​ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពលរដ្ឋ​ទាំង​ បី​នាក់​នោះ។
រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ទាំង​នោះ​ជួប​ប្រទះ​ហេតុការណ៍​ជា​ច្រើន​មក​ហើយ ដូចជា​ករណី​បំពុល​ឆ្កែ​បួន​ក្បាល​ឲ្យ​ងាប់ ករណី​ជន​មិន​ស្គាល់​មុខ​យក​ទឹក​នោម ទឹក​លូ និង​ទឹក​លាមក​ជះ​លើ​ដំបូល​ផ្ទះ​អ្នក​ភូមិ។
អ្នក​ភូមិ​ឈ្មោះ កញ្ញា លី សៀវម៉ី ដែល​ត្រូវ​ជា​កូន និង​ជា​បង​ស្រី​របស់​បុរស ២​នាក់ ក្នុង​ចំណោម ៣​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ ក៏​ធ្លាប់​ទូរស័ព្ទ​មក​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី ទាំង​កណ្ដាល​យប់​ដែរ ថា​មាន​ក្រុម​មនុស្ស​ទំនង​ជា​ញៀន​ថ្នាំ ៤ ទៅ ៥​នាក់ មក​បំផ្លាញ​ដើម​ឈើ​ពួកគាត់។ ក្រុម​អ្នក​ភូមិ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ដែរ តែ​មិន​មាន​សមត្ថកិច្ច​ណា​អន្តរាគមន៍​ទេ។
កញ្ញា លី សៀវម៉ី ក៏​ត្រូវ​គេ​កាប់​ជា​ច្រើន​ពូថៅ​ទៀត។ ទង្វើ​ទាំង​នោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រាប់​ថា ជា​ការ​បង្ខំ​ឲ្យ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​ប៉ុណ្ណោះ៕
ប្រភពពី RFA

ក្រសួង​មហាផ្ទៃ​ត្រៀម​កម្លាំង​ចម្រុះ​ជិត​២​ម៉ឺន​នាក់​ការពារ​សន្តិសុខ​ឃោសនា​បោះឆ្នោត

ចាប់​ពី​ពេល​ឃោសនា​បោះឆ្នោត រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ត្រៀម​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដើម្បី​ធានា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បរិយាកាស​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​សម្រាប់​កិច្ច​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល ដោយ​បង្ការ​មិន​ឲ្យ​មាន​បាតុភាព​ណា​មួយ​អាច​កើត​មាន​ជា​ចៃដន្យ។
អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣ ថា ប៉ូលិស​ជិត ២​ម៉ឺន​នាក់ ត្រៀម​ការពារ​សន្តិសុខ​រយៈពេល​ឃោសនា​បោះឆ្នោត។ ហើយ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត នឹង​មាន​កម្លាំង​ការពារ​សន្តិសុខ​រហូត​ទៅ​ដល់​ជិត ៧​ម៉ឺន​នាក់។
ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ត​ទៅ សមត្ថកិច្ច​មាន​គោលដៅ​ការពារ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត និង​ការពារ​មុខ​សញ្ញា​ជន​ដែល​ត្រូវ​ការពារ៖ «ក្នុង​ដំណាក់​កាល​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ កម្លាំង​ជា​ទូទៅ គឺ​យើង​ប្រើ​ជិត ២​ម៉ឺន​នាក់ ក្នុង​ដំណាក់​កាល​១​ខែ។ ហើយ ២​ម៉ឺន​នាក់​នេះ គឺ​ជា​កម្លាំង​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​យើង​រាប់​ថា កម្លាំង​ជាក់ស្តែង​ប្រតិបត្តិការ​ចំហ យើង​អត់​និយាយ​ដល់​កម្លាំង​សម្ងាត់ និង​កម្លាំង​គាំទ្រ​ផ្សេង​ទៀត​ទេ។ ក្រៅ​ពី​នោះ ដល់​ពេល ដំណាក់​កាល​មុន ៤-៥​ថ្ងៃ​សម្រាប់​ការ​បោះឆ្នោត​ហ្នឹង និង​ដល់​ថ្ងៃ​បោះឆ្នោត​ហ្នឹង ជាក់ស្តែង​តែ​ម្តង គឺ​យើង​ប្រើ​កម្លាំង​សរុប​រហូត​ដល់​ជិត ៧​ម៉ឺន​នាក់»
លោក គៀត ច័ន្ទថារិទ្ធ បន្ថែម​ថា កម្លាំង​សមត្ថកិច្ច​ត្រៀម​ការពារ​ច្រើន គឺ​ព្រោះ​តាម​ច្បាប់​បោះឆ្នោត ការិយាល័យ​បោះឆ្នោត​នីមួយៗ​ត្រូវ​មាន​ភ្នាក់ងារ​សន្តិសុខ​ចំនួន ៣​នាក់។ ប៉ុន្តែ ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​នីតិកាល​ទី៥ មាន​ការិយាល័យ​បោះឆ្នោត​ជាង ១​ម៉ឺន ៩​ពាន់ ការិយាល័យ ទើប​ត្រូវ​បង្កើន​កម្លាំង​ការពារ​សន្តិសុខ​ច្រើន​ដែរ៖ «អីចឹង ១​ម៉ឺន ៩​ពាន់ ៩​ការិយាល័យ អស់​លោក​គុណ​នឹង​៣​ទៅ ឃើញ​ហើយ ជាង ៥​ម៉ឺន​នាក់​ហើយ។ អីចឹង​យើង​នៅ​កម្លាំង​ការពារ ក្រៅ​ពី​នោះ​យើង​មាន​កម្លាំង​ការពារ​នៅ​តាម​ទីស្នាក់ការ​របស់​គណៈកម្មការ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត ថ្នាក់​ឃុំ​សង្កាត់​នោះ ហើយ​យើង​មាន​កម្លាំង​ដែល​ត្រៀម​បម្រុង​សម្រាប់​អន្តរាគមន៍​នៅ​គ្រប់​ខណ្ឌ ស្រុក ក្រុង។ យើង​មាន​កម្លាំង​អន្តរាគមន៍​នៅ​ថ្នាក់​រាជធានី ខេត្ត និង​នៅ​ថ្នាក់​កណ្ដាល​ទៀត។ អីចឹង សរុប​មក​កម្ពស់​ចុង​ក្រោយ​នោះ ជិត ៧​ម៉ឺន ខ្វះ​តិចតួច»
លោក​ថា តាម​ច្បាប់​បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​នីមួយៗ សមត្ថកិច្ច ៣​នាក់​អាច​មាន​អាវុធ​តែ​១​ដើម​សម្រាប់​ការពារ​ថ្ងៃ​បោះឆ្នោត។ ប៉ុន្តែ​ប៉ូលិស​ម្នាក់​ដែល​ឈរ​នៅ​ចម្ងាយ ១៥​ម៉ែត្រ ពី​ការិយាល័យ​បោះឆ្នោត​ផ្នែក​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត ប៉ូលិស​នោះ​មិន​អនុញ្ញាត​ឲ្យ​កាន់​អាវុធ​ទេ។ តែ​ប៉ូលិស​ដែល​ឈរ​នៅ​ខាង​ក្រៅ​ចម្ងាយ ១០០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ ពី​ការិយាល័យ​បោះឆ្នោត គឺ​ជា​ប៉ូលិស​ដើរ​ល្បាត​ការពារ​កន្លែង​បោះឆ្នោត​ចំនួន ២​នាក់ អនុញ្ញាត​ឲ្យ​កាន់​អាវុធ ១​ដើម ដែល​មាន​គ្រាប់​កាំភ្លើង​យ៉ាង​ច្រើន​បំផុត ៣០​គ្រាប់។
លោក​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មុន​ពេល​ឃោសនា​បោះឆ្នោត​មាន ១​ករណី គឺ​ការ​សម្លាប់​ព្រះសង្ឃ​នៅ​ខេត្ត​ស្វាយរៀង ដែល​មាន​ការ​ចោទ​ថា ជា​រឿង​នយោបាយ។ ប៉ុន្តែ ប៉ូលិស​បាន​រក​ឃើញ គឺ​ជា​ករណី​ប្លន់។ ក្រៅ​ពី​នោះ មាន​ការ​ទម្លាក់ និង​កាប់​ស្លាក​គណបក្ស​នយោបាយ ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម ដែល​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។ លោក គៀត ច័ន្ទថារិទ្ធ បន្ថែម​ថា កម្លាំង​ការពារ​សន្តិសុខ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ថ្ងៃ ៨​ពាន់​រៀល​ក្នុង​ម្នាក់ សម្រាប់ ៣០​ថ្ងៃ។ តែ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ២​ថ្ងៃ កម្លាំង​ការពារ​សន្តិសុខ​មាន​ជិត ៧​ម៉ឺន​នាក់ ក្នុង​ម្នាក់ ៨​ពាន់​រៀល​ដែរ ក្នុង ១​ថ្ងៃ​ដូច​គ្នា។
ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​សេចក្តី​ណែនាំ​ឲ្យ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​ថ្នាក់​រាជធានី ខេត្ត ត្រូវ​ធានា​រាយការណ៍ ១​ថ្ងៃ​ពីរ​ដង ព្រឹក​ម៉ោង​៨ និង​រសៀល​ម៉ោង​៤ ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​បោះឆ្នោត​ចប់​សព្វគ្រប់​ជា​ស្ថាពរ លើក​លែង​ករណី​បន្ទាន់​ជះ​ឥទ្ធិពល​ដល់​ផ្នែក​នយោបាយ ត្រូវ​រាយការណ៍​ជា​វិសាមញ្ញ​ជូន​មក​ខាង​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ សន្តិសុខ​អចិន្ត្រៃយ៍ ដើម្បី​មាន​វិធាន​ការ​ដោះស្រាយ​ទាន់​ពេល។
អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់ ​ថ្នាក់ ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ស្ងប់ស្ងៀម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​បោះឆ្នោត និង​បទ​បញ្ជា​របស់ គ.ជ.ប។ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត សហការ​ជាមួយ​ប្រធាន​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ធានា​ឲ្យ​បាន​សន្តិសុខ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី និង​បទ​បញ្ជា​ដែល​បាន​កំណត់។
គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​តាម​លំដាប់​ថ្នាក់ ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​ប្រចាំ​ការ​អចិន្ត្រៃយ៍​នៅ​តាម​ថ្នាក់​របស់​ ខ្លួន ដើម្បី​ទទួល​ព័ត៌មាន និង​ដោះស្រាយ​ព័ត៌មាន ពាក់ព័ន្ធ​ដល់​ការ​បោះឆ្នោត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ទន្ទឹម​នោះ ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​ប្រតិកម្ម​រហ័ស ដើម្បី​ឆ្លើយ​តប​ចំពោះ​បាតុភាព ឬ​ឧបទ្ទវហេតុ​ផ្សេងៗ ចៀសវាង​ការ​ឆ្លៀត​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ ឬ​ក្នុង​គោល​បំណង​បំផ្លាញ​ការ​បោះឆ្នោត​ជាដើម៕
ប្រភពពី RFA

អ្នកជំនាញ​សេដ្ឋកិច្ច​ផ្តាំផ្ញើ​ឲ្យ​អតិថិជន​ប្រយ័ត្ន​ចាញ់បោក​សេវា​ក្រុមហ៊ុន Unicity (Cambodia)

បច្ចុប្បន្ន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Unicity (Cambodia) បាន​បម្រើសេវា​ចែកចាយ​លក់​ផលិតផល​ជំនួយ​សុខភាព និង​ថែរក្សា​សម្រស់​ក្នុង​ក្របខ័ណ្ឌ​នៃ​សមាជិក​ក្រុមហ៊ុន​នេះ​។​ ​ការចូល​ជា​សមាជិក​របស់​ក្រុមហ៊ុន Unicity ( Cambodia ) ដើម្បី​ដើរតួ​ជា​អ្នក​ចែកចាយ​ផលិតផល​ក្រុមហ៊ុន​នេះ​គឺ​មិនមែន​ចេះតែ​ចូល​បាន ​ដោយ​ស្រេច​នឹង​ចិត្ត​នោះទេ​គឺ​ត្រូវ​អនុវត្តន៍​ទៅតាម​គោលការណ៍​របស់​ ក្រុមហ៊ុន​ដូចតទៅ​៖
១-​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់ ១.០០០ ដុល្លារ​អាមេរិក គ្រា​ដំបូង និង​តម្លៃ ២០០ ទៅ ៤០០ ដុល្លារ​អាមេរិក រៀងរាល់ខែ​។​
២-​ប្រើ​យុទ្ធសាស្ត្រ​ចង់​ក្លាយជា​សេដ្ឋី​អូ​សទាញ​អ្នកថ្មី​ឲ្យ​ចំណាយ​ដូច​អ្នក​ចូល​ជា​សមាជិក​មុន ដើម្បី​បាន​ភាគរយ​។​
៣-​ត្រូវ​ចំណាយ​សព្វបែបយ៉ាង​ដូចជា​ការទិញ​សម្ភារៈ​ផ្សេងៗ និង​បង់ថ្លៃ​ចូល​សិក្ខាសាលា​… ។​ល​។​
៤-​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុងការ​ចូលរួម និង​ដឹកនាំ​អ្នកថ្មី​ឲ្យ​ចូល​ជា​សមាជិក​។​ ​
អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​សិក្សា​អំពី​ទម្រង់​នៃ​ការបម្រើ​ សេវាកម្ម​របស់​ក្រុមហ៊ុន Unicity (Cambodia) បានផ្តល់​នូវ​គំនិត​យោបល់​ថា គ្រប់​អតិថិជន ឬ​ប្រជាពលរដ្ឋ​ទូទៅ និង​ជាពិសេស​និស្សិត​ដែល​កំពុង​ស្រមើស្រមៃ​ចង់​ក្លាយជា​សេដ្ឋី​នោះ​ត្រូវតែ​ ប្រុងប្រយ័ត្ន​ក្នុង​កម្រិត​ខ្ពស់​ខ្លាចក្រែង​ចាញ់បោក​ក្រុមហ៊ុន Unicity (Cambodia) នាំ​ឲ្យ​បាត់បង់​លុយកាក់ បាត់បង់​ការងារ និង​បោះបង់​ការសិក្សា​។​
​អ្នកជំនាញ​បាន​ទាញអារម្មណ៍​ទៀតថា ធ្លាប់មាន​ក្រុមហ៊ុន​មួយចំនួន​រួចហើយ ដូចជា ក្រុមហ៊ុន Quest Net, Gold Quest, Fision Exel, លក់​នាឡិកាដៃ​, លក់​ខ្សែដៃ​… ។​ល​។ បាន​បម្រើ​សេវាកម្ម​នៅ​កម្ពុជា ស្រដៀង​គ្នា​នឹង​សេវាកម្ម​របស់​ក្រុមហ៊ុន Unicity (Cambodia) នេះដែរ ប៉ុន្តែ ទីបំផុត​បានត្រឹមតែ​ធ្វើ​ឲ្យ​អតិថិជន​ខាតបង់​គ្រប់យ៉ាង ដោយ​យំ​មិន​ចេញ​ទឹកភ្នែក​៕​
see more at : ដើមត្នោត

ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​ពូកែ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​ស្អុយ​

រាជធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥​ មិថុនា​ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​លក់​ដី​ខ្យល់​ និង​ចេញ​មូល​ប្បទាន​បត្រ​អត់​សាច់​ប្រាក់​ដាក់​ពន្ធនា​គារ​ព្រៃស​ជា​បណ្តោះ​ អាសន្ន​ រង់​ចាំ​ការ​ស៊ើប​អង្កេត​ និង​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ ។
ស្ត្រី​ជាប់​ចោទ​រូប​នេះ​ឈ្មោះ​ ម៉ឹង​ ដាវី​ អាយុ​៣៧​ឆ្នាំ​​ ជា​អាជីវ​ករ​ មាន​ទីលំ​នៅ​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ បើ​តាម​ប្រភព​ព័ត៌​មាន​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ គឺ​យោង​ទៅ​លើ​កំណត់​ហេតុ​របស់​លោក​ ឯក​ ឆេង​ហួត​ ព្រះ​រាជ​ អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ស្តី​ពី​ការ​ឃាត់​ខ្លួន​ ។
ជា​មួយ​នេះ​ ដោយ​បាន​ឃើញ​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ អុឹម​ សា​រ៉ា​យ៉ា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ ទីលំនៅ​ផ្ទះ​លេខ​២៩​ ផ្លូវ​លេខ​៧១​BT សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ និង​ចម្លើយ​ជន​ត្រូវ​ចោទ​ដែល​មាន​តម្រុយ​ និង​ភ័ស្តុ​តាង​ស៊ី​សង្វាក់​គ្នា​បញ្ជាក់​ថា​ ជន​សង្ស័យ​ឈ្មោះ​ ម៉ឹង​ ដាវី​ បាន​ប្រព្រឹត្ត​បទ​ល្មើស​មាន​ចេតនា​ធ្វើ​ឱ្យ​ខូច​ខាត​ប្រយោជន៍​អ្នក​ដទៃ​ដោយ ​ការ​ដក​ប្រាក់​គណនី​សម្រាប់​ទូទាត់​មូល​ប្ប​ទាន​បត្រ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​អត់​លុយ​ ។​
សកម្ម​ភាព​នេះ​ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​អំឡុង​ឆ្នាំ​២០១២​ ទៅ​លើ​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ តាម​រូប​ភាព​យក​ប្រាក់​គេ​ ហើយ​គ្រាន់​តែ​ដើរ​ចង្អុល​ដី​ខ្យល់​ និង​ប្រគល់​មូលប្ប​ទាន​បត្រ​ធនា​គារ​អត់​សាច់​ប្រាក់​ទៅ​គេ​វិញ​ ។ ពាក់​ព័ន្ធ​ដូច​អង្គ​ហេតុ​បាន​រៀប​រាប់​ខាង​លើ​ ទើប​តំណាង​អយ្យ​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅ​ក្រម​ឱ្យ​ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​រូប​នេះ​តែ​ ម្តង​ ៕​

តារាចម្រៀង គង់ ចាន់​រដ្ឋា មាន​បុរស​ក្រៅ​ស្រុក​សូម​ស្អំ​បេះដូង​លុប​ស្នេហ៍​ចាស់​ចោល​

តារាចម្រៀង​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី ប្រិយមិត្ត​ហ្វេ​ប៊ុក ជាមួយនឹង​ការ​ច្រៀង បង្ហើរ​សំនៀង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ ច្បាម ​ប្រជាប្រិយភាព​មិនតិច​នោះទេ ជាពិសេស​ទទួល​បានកា​រ​ស្នើរ​សុំ​ឲ្យ​ច្រៀង​ពី​បុរស​នៅ​ក្រៅ​ស្រុក ជាច្រើន​ផងដែរ​តាមរយៈ​បទ​សម័យ​ចាស់​។​ទន្ទឹម​ជាមួយនឹង​ភាព​ល្បី​មិន​ដាច់​ នេះដែរ ទោះ​នាង​មិន​ឈរជើង​ជាមួយនឹង​ផលិតកម្ម​ធំៗ​ក្នុងស្រុកមែនពិត​ តែ​កេរ្តិ៍ឈ្មោះ​នាង កំពុង​ហក់លោត មិន​ចាញ់​តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​ធំៗ​ប៉ុន្មាន​នោះ​ទេ​។ ថ្មីៗ​នេះដែរ ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យដឹងថា គង់ ចាន់​រដ្ឋា កំពុង​ឈឺចាប់​រឿង​ស្នេហា​ចាស់ តែ​ក៏​មាន​បុរស​ក្រៅ​ស្រុក​ជាច្រើន​សូម​ស្អំ​បេះដូង នាង​លុបដាន ​ស្នេហ៍​ចាស់​ចោល ក្នុង​រង្វង់​សិល្បៈ​ដូចគ្នា ។​ប្រភព​ដដែល​បាន​បង្ហើប​ឲ្យដឹង​បន្ត​ថា បុរស​ដែល​ចូល​មក​ស្អំ បេះដូង​របស់​នាង មិន​ចាញ់ ស្នេហ៍​ចាស់​ប៉ុន្មាន​នោះទេ ហើយ​ជា​អនិជ​ន​ក្រៅប្រទេស​។​
​ជួប​ជាមួយ​នឹង គង់ ចាន់​រដ្ឋា តាមរយៈ​ទូរស័ព្ទ​ដៃ​នៅ​រសៀល​នេះ ដែរ​នាង​បានឲ្យដឹងថា “​រឿង​ពាក្យ​ច​ចាម​អារាម​នោះដែរ វា​ជា​រឿង​ពិត តែ​នាង​សូម​មិន​បញ្ចេញ​ឈ្មោះ ថា​បុរស​រូប​នោះ​គេ​រស់នៅ​ប្រទេស​ណា គ្រាន់តែ​ដឹងថា ជា​អនិកជន​ក្រៅ​ស្រុក​បាន​ហើយ​”​។​នាង​បាន​បន្ត​ឲ្យដឹងថា បុរស​ដែល​រស់​នៅ​ក្រៅ​ស្រុក​នោះ មិន​ចាញ់​បុរស​ក្នុង​រង្វង់​សិល្បៈ​ដូច​គ្នា​ប៉ុន្មាន​ឡើយ តែ​ទាស់​តែ​ពេល​នេះ នាង​មិន​អាច​ប្រាប់​បានទេ ព្រោះ​ថា​រវាង​នាង និង​គេ ហាក់បីដូច​ជា​មិន​ទាន់​ប្រាកដប្រជា​នៅឡើយ​។​តែ​បើ​សិន​ជា​រឿង​នេះ​ ប្រាកដប្រជា នាង​មិន​លាក់លៀម​អ្វី​ទាំងអស់​នឹង​បង្ហាញ​មុខ​គូស្នេហ៍​នេះ​ឲ្យ​សាធា​ណៈ​ជន​ បាន​ដឹង​តែ​ម្តង​ថា បុរស​ដែល​ចូល​ស្អំ​បេះដូង​នាង ស្អាត​ប៉ុណ្ណា​នោះ​។​
​ក្រៅ​ពី​រឿង​ទាក់ទិន​នឹង​អ្នក​មក​ចូល​ស្អំ​បេះដូង​នេះដែរ នាង​បាន​ប្រាប់ឲ្យដឹង​ថា នាង​កំពុង​ត្រៀម​ចេញ​វ៉ុល​ថ្មី​បែប​សម័យ​ថ្មី នៅ​ក្នុង​ផលិតកម្ម បុប្ជា ដែល​ក្នុងនោះ​នាង​បាន​ថត​ចំនួន ៧ បទ រួចរាល់​ហើយ​តែ​មិនដឹងថា ចេញ​ទាំង​ព្រម​ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕





ប្រភពព័ត៌មានពី៖ ដំណឹង

សហភាព​សហជីព​កម្ពុជា​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​សង្គ្រោះ​ជាតិ

សហភាព​សហជីព​កម្ពុជា​នៅ​ថ្ងៃពុធ​ ទី២៦ ខែមិថុនា​នេះ​ បាន​ផ្ញើ​លិខិត​​អំពាវ​នាវ​ដល់​សមាជិក, កម្មករ, និយោជិត, គ្រូបង្រៀន, មន្ត្រី​រាជការ និង​ប្រជា​ពល​រដ្ឋ​ឲ្យ​បោះ​ឆ្នោត​ជូន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​ បោះ​​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខែកក្កដា​ខាង​មុខ។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឲ្យ​ដឹង​ក្នុង​ សន្និសីទ​កាសែត​នាទី​ស្នាក់​ការ​ក្រុង​ភ្នំពេញ​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​រូប​លោក​ចេញ​សេច​ក្តី​អំពាវ​នាវ​​នេះ​គឺ​ដោយ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​ល្អ និង​ជួយ​គិត​គូរ​ពី​សុខ​ទុក្ខ​មន្ត្រី​រាជ​ការ, គ្រូ​បង្រៀន, សិស្ស​និស្សិត និង​កម្មករ​ឲ្យ​ទទួល​បាន​ប្រាក់​បៀវត្ស​សម​រម្យ​ ជា​ពិសេស​ ឲ្យ​ប្រទេស​ជាតិ​គោរព​សិទ្ធិ​មនុស្ស​ និង​គ្មាន​ការ​គំរាម​កំហែង។
ដូចគ្នាដែរ​សំរាប់​សហព័ន្ធ​និស្សិត​បញ្ញ​វន្ត​កម្ពុជា​នៅ​ ថ្ងៃទី​២៦ ខែ​មិថុនា ក៏​បាន​ចេញ​សេច​ក្តី​អំពាវ​នាវ​ របស់​ខ្លួន​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ពិសេស​យុវជន​សិស្ស, និស្សិត, បញ្ញ​វន្ត ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ ​ខែ​កក្កដា​ខាង​មុខ​កុំបីខាន​ព្រោះ​ថា ការ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់ ​ដើម្បី​ជំរុញ​ឲ្យ​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​មាន​ការ​ផ្លាស់​ប្តូរ​។
លិខិត​ដដែល​បញ្ជាក់​ថា បើ​បង​ប្អូន​​បោះ​ឆ្នោត ឬ​សំរេច​ចិត្ត​ត្រូវ​​នោះ​ ជីវភាព​របស់​បង​ប្អូន​នឹង​ប្រសើរ​ឡើង​ ហើយ​សង្គម​ជាតិ​នឹង​មាន​ការ​រីក​ចំរើន។ ដូច្នេះ​សូម​បង​ប្អូន​បោះ​ឆ្នោត​ស្រប​​តាម​សតិ​សម្ប​ជញ្ញៈ​ពិត​ប្រាកដ ​របស់​បង​ប្អូន​ម្នាក់ៗ​ដោយ​សេរី។
ការបោះ​ឆ្នោតជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​ឆ្នាំ ២០១៣​ខាង​មុខ​។ ការ​បោះ​ឆ្នោតនេះ មាន​គណបក្ស​នយោ​បាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង។
រីឯយុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៣​៕
ប្រភពពី វិទ្យុអូស្ត្រាលី

ខឹង​ប្រពន្ធ​កូន​រកលុយ​ទិញ​ថ្នាំញៀន​ឲ្យ​ជក់​មិនបាន ទាញ​ដាវ​ប្រុង​កាប់សម្លាប់ តែ​ត្រូវ​សម​ត្ថ​កិច្ច​ចាប់​ក្របួច​ជាប់

រាជធានី​ភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​ដ៏​ងប់​ង​ល់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ង​កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាបខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​យុវជន​រូបនេះ បានធ្វើ​សកម្មភាព​ទាញ​ដាវ​បម្រុង​កាប់​ប្រពន្ធ​និង​កូន ដោយសារតែខឹង​​រកលុយ​ទិញ​ថ្នាំញៀន​ឲ្យ​ខ្លួនជក់​បានគ្រប់​គ្រាន់​​មិនបាន​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​ញៀន​ថ្នាំ​រហូត​ដល់​ថ្នាំ​បាត់​បង់​ស្មារតី​ យក​ដាវ​ប្រុង​កាប់សម្លាប់​ប្រពន្ធ និង​កូន​ខាង​លើ​នេះ​មានឈ្មោះ សឺ​ង សុភ័ក្ត្រ អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គឺ​ជនល្មើស​ខាងលើ​បាន​បង្ខំ​ប្រពន្ធ​និង​កូនប្រុសដែល​ទើបតែ​ មាន​អាយុ​១​០​​ឆ្នាំ ​ឱ្យ​រកលុយ​ទិញ​ថ្នាំ មកឱ្យ​ខ្លួន​ជក់​។ ពេលនោះ​ប្រពន្ធ​ក៏​សុខចិត្ត​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ដើម្បី​យកលុយ​ទៅ​ទិញ​ ថ្នាំញៀន​ឱ្យ​ប្ដី តែ​លោក​ប្តី​ជ​ក់នៅ​មិនទាន់​អស់ចិត្ត​ក៏បាន​ដេញ​ឱ្យ​ទៅរក​បន្ថែមទៀត ពេល​រក​មិនបាន​ក៏​ទាញ​ដាវ​គំរាម​ប្រុង​កាប់សម្លាប់ ប៉ុន្តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​រត់គេចខ្លួន​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ ​ចាប់ខ្លួន​លោក​​ប្តី​ដ៏​ចោលម្សៀត​នេះ​តែម្តងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នាក់ការ​ប៉ូលិស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។ គួរ​បញ្ជាក់​ផងដែរថា បញ្ហា​ថ្នាំញៀន​គឺជា​ក្តីកង្វល់​ដ៏​ធំ​មួយ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ខំប្រឹងប្រែង​ធ្វើការ​លុប​លំ​បាត់ ព្រោះ​ថ្នាំញៀន​គឺជា​ប្រភព​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ជាច្រើន​នៅក្នុង​សង្គម ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​គួរតែចៀស​វៀង​ឲ្យ​ឆ្ងាយ​ និង​ត្រូវ​ និយា​យថា​ទេ ចំពោះ​គ្រឿងញៀន​៕
ប្រភពពី វត្តភ្នំ

ឮ​ថា​និស្សិត​ចូលរួម​ហែ​ក្បួន​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ម្នាក់​១​ម៉ឺន​រៀល

ប្រភព​ព័ត៌មាន​ពី​ក្រុម​និស្សិត​រៀនសូត្រ​នៅ​តាម​បណ្ដា​សាកល​វិទ្យាល័យ​ នានា​នៅ​រាជធានី​ភ្នំពេញ ​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឱកាស​យុទ្ធ​នា​ការ​ឃោសនាបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​នីតិកាល ​ទី​៥​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧​ខែមិថុនា​ឆ្នាំ​២០១៣​ស្អែក​នេះ​ តទៅ​ ចំពោះ​និស្សិត​ដែល​បាន​ចូលរួម​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ នឹង​ទទួល​បាន​ប្រាក់​ចំនួន​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ ។​
​ប្រសិនបើ​ព័ត៌មាន​នេះ​ជា​ការ​ពិត​ គឺ​និស្សិត​ជា​ច្រើន​នាក់​នឹង​អាច​ចូល​រួម​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ គាំទ្រ​ឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​និស្សិត​ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ នយោបាយ​កាន់​អំណាច​ផ្ដល់​ផលប្រយោជន៍​ឱ្យ​វិញ​ ដូច​ជា​អាច​បន្ធូរបន្ថយ​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខ័​ ណ្ឌ​មន្ដ្រីរាជការ​ពេល​បញ្ចប់​ការ​ សិក្សា​ជា​និស្សិត​ ជាដើម​…​។​ល​។​
​និស្សិត​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​ វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ​ប្រមាណ​២៥​នាក់​ ដែល​ត្រូវ​បាន​សាកសួរ​ហើយ​ត្រៀមខ្លួន​ទៅ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៧​ខែមិថុនា​ឆ្នាំ​២០១៣​ស្អែក​នេះ​ បាន​និយាយ​ថា​ រឿង​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ចេះ​តែ​ទៅ​ចូលរួម​ហើយ​ ដើម្បី​ផ្គាប់ចិត្ដ​ប្រធាន​សមាគម​និស្សិត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ ទទួល​បាន​ផលប្រយោជន៍​ផង​ ប៉ុន្ដែ​ដល់​ពេល​បោះ​ឆ្នោត​ក្នុង​ បន្ទប់សម្ងាត់​ គឺជា​ករណី​ផ្សេង​ ៕
see more at : http://www.dtn7.com

លួច​កុំ​ព្យូរ​ទ័រ​គេ​បាន​មួយ​យប់​ ព្រឹក​ឡើង​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើ​ការចាប់​ឃាត់ខ្លួន​យុវតី​ម្នាក់ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ កន្លង​ទៅ​ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​១៩២៨ ក្រុម៦ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំ​ពេញ​​ថ្មី ខណ្ឌ​សែន​សុខបន្ទាប់ពី​យុវតី​ខាងលើនេះ បានធ្វើ​ស​កម្មភាព​កុំព្យូទ័រយួរ​ដៃ​ ១គ្រឿង កាលពី​រសៀល​​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ ២០១៣ ។
​បើតាម​ប្រភពព័ត៌​មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា យុវតី​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ ចាន់ សុខ​នាង អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០៦ ផ្លូវ​លេខ​១៥០ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ កេង ឌី​ណា​។​
​ប្រភព​ដដែល​បាន​បន្ត​ទៀតថា យុវតី​និង​ជនរងគ្រោះ​ទើបតែ​ស្គាល់គ្នា​បាន​មួយរយៈ​ពេល​ខ្លីប៉ុណ្ណោះ​ គឺ​ស្គាល់​គ្នា​តាម​រយៈ​​ការជួបគ្នា​នៅ​ក្នុង​ស្តា​ម៉ា​ត​តូ​តា​ល់មួយ​ កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បបួល​ជនសង្ស័យ​ទៅលេង​បន្ទប់​​ជួល​របស់ខ្លួន លុះមួយសន្ទុះ​ក្រោយមក ខណៈពេលដែល​ជនរងគ្រោះ​បាន​ភ្លេចខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​លួច​យក​កុំព្យូទ័រ​រត់គេចខ្លួន​បាត់​ស្រមោល​។​
​បន្ទាប់ពី​លួចបាន​ហើយ ជនសង្ស័យក៏​បាន​យក​កុំព្យូទ័រ​នោះ​ទៅ​ផ្ញើទុក​​នៅ​មិត្តភក្តិរបស់​ខ្លួន​ ឈ្មោះ ញាញ់​ ហើយ​ចូល​ទៅលេង​នៅ​ក្នុង​ក្លឹប​កម្សាន្ត ម៉ូ​ណា​កូ រហូតដល់​វេ​លា​ទៀប​ភ្លឺ​។ លុះពេលដែល​ជនសង្ស័យ​ចេញពី​ក្លឹប​មកវិញ ក៏​ជួប​ជនរងគ្រោះ​ហើយក៏​ត្រូវ​​សម​ត្ថ​កិច្ច​​ចុះ​ឃាត់ខ្លួន​ភ្លាមៗ​តែម្ដង ។​
​បច្ចុប្បន្ន​យុវតី​ខាងលើ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ ច្បាប់​៕
see more at : http://www.watphnom-news.com

បក្ស​ប្រជាជន​មិន​ចូល​រួម​វេទិកា​ស្តី​ពី​ការ​បោះឆ្នោត

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ជា​ថ្មី​ម្តង​ទៀត​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ ពិភាក្សា​វែក​ញែក​អំពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ​ឡើយ​បើ​ទោះ​បី​ជា​ សមិទ្ធផល​សម្រេច​បាន​របស់​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​គេ​ធ្វើ​ការ​ពិនិត្យ ​នៅ​ក្នុង​វេទិកា​នេះ​ក៏​ដោយ។ ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រជាជន មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) បាន​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា ពី​តំណាង​ជា​ច្រើន​មក​ពី​គណបក្ស​តូចៗ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​ទៅ​លើ​ក្តី​បារម្ភ​អំពី​ការ​បោះឆ្នោត​ដែល​លើក ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ។ ខណៈ​ដែល​ការ​ពិភាក្សា​អំពី​គោល​នយោបាយ​ដឹក​នាំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​នៅ​ក្នុង​ដំណើរ​ការ​មុន​ពេល​ការ​បោះឆ្នោត គណបក្ស​ប្រជាជន​បាន​ខក​ខាន​មិន​បញ្ជូន​តំណាង​របស់​ខ្លួន​ចូល​រួម​ឡើយ​ហើយ​ លើក​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​បដិសេធ​មិន​ចូល​រួម​ពិភាក្សា​ផង​ដែរ។
លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា​៖ «​យើង​មាន​ការ​សោក​ស្តាយ​ចំពោះ​អវត្តមាន​របស់​គណបក្ស​សំខាន់ៗ ទាំង​នោះ​ដោយ​ការ​មិន​ចូល​រួម​របស់​ពួក​គេ​វា​មាន​ន័យ​ថា ពួក​គេ​មិន​ផ្តល់​តម្លៃ​ចំពោះ​ក្តី​បារម្ភ​ក៏​ដូច​ជា​សំណូមពរ របស់​ប្រជា​ពលរដ្ឋ​ឡើយ»។
អ្នក​វិភាគ​នយោបាយ លោក កែម ឡី ដែល​បាន​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នោះ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​វា​យឺត​ពេល​សម្រាប់​ក្តី​បារម្ភ របស់​សាធារណជន​ដែល​ត្រូវ​យក​មក​ដោះស្រាយ​ក្តី​គណបក្ស​នយោបាយ​អាច​«ឮ​សំឡេង​ ពី​ប្រជាជន​»នៅ​ក្នុង​វេទិកា​នេះ​។ បញ្ហា​ក្តី​បារម្ភ​ទាំង​នោះ​រួម​មាន​ការ​អំពាវនាវ​ឲ្យ​មាន​វិសោធនកម្ម​ចំពោះ ​ច្បាប់​បោះឆ្នោត​និង​កំណែ​ទម្រង់​អ្នក​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​ជាដើម។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា ពួក​គេ​ត្រូវ​តែ​ចែក​រំលែក​ទស្សនៈ​របស់​ខ្លួន​ដើម្បី​ជជែក​វែកញែក​ជាមួយ​ មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពលរដ្ឋ និង​សាធារណជន​នៅ​ទី​នេះ​គណបក្ស​ប្រជាជន​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពួក​គេ​ត្រូវ​តែ​មក​ហើយ​យក​ពេល​វេលា​មួយ​ចំនួន​ធ្វើ​ការ​ចែក​រំលែក និង​ទឡ្ហីករណ៍​ថា តើ​អ្វី​ដែល​បាន​កើត​ឡើង​ខុស​ឬ​ត្រូវ​»។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន កំពុង​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ការងារ​សម្រាប់​ប្រជាជន​ជា​ជាង​ការ​ជជែក​គ្នា។ លោក​បាន​ថ្លែង​ថា​៖ «វា​ជា​ពេល​ធ្វើ​ការងារ​មិន​មែន​ជា​ពេល​ជជែក​ទៀត​ទេ​។ ទុក​ឲ្យ​គណបក្ស​ដែល​ចូល​ចិត្ត​ជជែក ជជែក​ទៅ ប៉ុន្តែ​យើង​ជា​គណបក្ស​ប្រជាជន ជា​អ្នក​ធ្វើ​យើង​មិន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ដើម្បី​អង្គុយ​និង​ពិភាក្សា​ ទេ.យើង​មិន​មែន​ធ្វើ​ការ​ដើម្បី​ភាព​ល្បី​ខ្លួន​ឯង​ទេ​ប៉ុន្តែ​យើង​ធ្វើ​ការ ​ដើម្បី​ជីវិត​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន»។
ដោយ​អវត្តមាន​របស់​គណបក្ស​កាន់​អំណាច​តំណាង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ ការ​បោះឆ្នោត​លោក កែវ ផល្លា ត្រូវ​បាន​វាយ​ប្រហារ​ពី​គ្រប់​ផ្នែក​និង​បាន​សង្កត់​ធ្ងន់​ទៅ​ចំណុច​ដែល​ថា គ.ជ.ប អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​។ លោក​ថ្លែង បន្ទាប់​ពី​ឆ្លើយ​សំណួរ​លំបាកៗ ដែល​មាន​ចាប់​ពី​បញ្ហា​សិទ្ធិ​បោះឆ្នោត​របស់​កម្មករ​ចំណាក​ស្រុក​រហូត​ដល់​ លទ្ធភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​ថា​៖ «ហេតុ​អ្វី​អ្នក​មិន​យល់​អ្វី​ដែល​ច្បាប់​និយាយ​ថា​វា​លំបាក​ឲ្យ​មាន​ការ​ សន្ទនា​ដែល​ប្រកប​ដោយ​ហេតុ​ផល​សូម​អាន​ច្បាប់​ឲ្យ​បាន​ច្រើន​ជាង​នេះ​នៅ​មុន ​ពេល​អ្នក​លើក​ចំណុច​ណា​មួយ»។ លោក​បន្ថែម​ថា​៖ «អ្នក​ទាំង​អស់​គ្នា​ដឹង​ថា នេះ​គឺ​ផ្អែក​ទៅ​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​សភា​គឺជា​ស្ថាប័ន​តែ​មួយ​គត់ ដែល​អាច​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់​គ.ជ.ប មិន​អាច​ធ្វើ​សេចក្តី​ព្រាង​ណា​មួយ​បាន​ទេ»។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ចាន់រិទ្ធិ​បាន​ថ្លែង​ថា ទាំង​គ.ជ.ប និង​រដ្ឋាភិបាល កំពុង​ព្យាយាម​គេច​ចេញ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដោយ​ដាក់​ការ​ ទទួល​ខុស​ត្រូវ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​បន្ថែម​ថា​៖ «បញ្ហា​ប្រឈម​នេះ​គឺ​មិន​មែន​អំពី​ការ​អនុញ្ញាត​ឬ​ការ​មិន​អនុញ្ញាត​នោះ​ទេ​ ប្រសិន​បើ​មាន​ឆន្ទៈ​នយោបាយ​ចង់​ធ្វើ​ឲ្យ​មាន​ច្បាប់​ប្រសើរ​ខ្ញុំ​ប្រាកដ​ ថា អ្នក​អាច​រុញ​វា​ចេញ​បាន»។
ទន្ទឹម​នឹង​នេះ គណៈ​កម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ខុមហ្វ្រែល បាន​ចេញ​របាយ​ការណ៍​មួយ​ដោយ​វិភាគ​កំណត់​ត្រា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​លើក​មុន​។ ក្នុង​ចំណោម​ការ​សន្យា​គោល​នយោបាយ​សរុប​៤៨​បន្ទាប់​ពី​ការ​បោះឆ្នោត​លើក​មុន ​មាន​តែ​គោល​នយោបាយ​ចំនួន​១០​ប៉ុណ្ណោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ធ្វើ​ឲ្យ​ការ​ សន្យា​របស់​ពួក​គេ ក្លាយ​ជា​រូបិយ​គ្រប់​គ្រាន់​ដើម្បី​វាយ​តម្លៃ​ដោយ ខុមហ្វ្រែល ដែល​រក​ឃើញ​ថា គោល​នយោបាយ​ចំនួន​៥​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​ពេញ ​លេញ​ក្នុង​អំឡុង​អាណត្តិ​ទី​បួន​របស់​គណបក្ស​ប្រជាជន។ គោល​នយោបាយ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន រួម​មាន​ការ​ធ្វើ​ឲ្យ​កើន​ឡើង GDP សម្រាប់​មនុស្ស​ម្នាក់​លើស​៨៧០ ដុល្លារ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ហោច​ណាស់​មួយ​ភាគរយ ក្នុង​មួយ​ឆ្នាំ​និង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​រាជការ​ចំនួន​ ២០​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
គោលដៅ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើន​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​ អប់រំ​ថ្នាក់​បឋមសិក្សា ជា​ចំា​បាច់​នៅ​ត្រឹម​ឆ្នាំ​២០១០ ការ​បង្កើត​មូលនិធិ​សន្តិសុខ​សង្គម និង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ចំនួន ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
លោក គល់ បញ្ញា​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា សមាជិក​សង្គម​ស៊ីវិល​អ្នក​នយោបាយ​និង​និស្សិត​៧៥ នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​ដាក់​ពិន្ទុ​ជា​សាធារណៈ​ទៅ​លើ​គោល​នយោបាយ ​ដទៃៗ​ដែល​មិន​អាច​ត្រូវ​បាន​ពិនិត្យ​ច្បាស់​លាស់​ដោយ​ក្នុង​នោះ ៦០ ភាគរយ​នៃ​អ្នក​ចូល​រួម​បាន​ផ្តល់​ការ​ដាក់​ពិន្ទុ​អវិជ្ជមាន​ខ្ពស់​ទៅ​លើ​ គោល​នយោបាយ​ដទៃ​ភាគ​ច្រើន។
ទោះ​យ៉ាង​ណា​ក្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​វិសមភាព​ជំរុញ​សន្តិសុខ​ ស្បៀង​អាហារ​និង​ការ​នាំ​មក​នូវ​សុវត្ថិភាព និង​ស្ថិរភាព​ដល់​ប្រជាជន​កម្ពុជា​។ លោក​អះ​អាង​ថា ៨០​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​រីករាយ​ជាមួយ​រដ្ឋាភិបាល៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

រដ្ឋាភិបាល​កម្ពុជា រិះគន់​របាយ​ការណ៍​ទម្លាក់​ថ្នាក់​កម្ពុជា​ពី​ការ​ជួញ​ដូរ​មនុស្ស

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​រិះគន់​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​បាន​ទិតៀន​យ៉ាង​ចាស់​ដៃ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ដោយ​អះ​អាង​ថា របាយ​ការណ៍​នោះ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ និង​ការ​វាយ​តម្លៃ​ដោយ​ស្រពេច​ស្រពិល។ របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​(TIP) របស់​ក្រសួង​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​បញ្ចុះ​ចំណាត់​ថ្នាក់​កម្ពុជា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​កម្រិត​មួយ​សម្រាប់​ប្រទេស​ដែល​មិន​អាច​ផ្តល់​ភ័ស្តុតាង​គ្រប់​គ្រាន់​ហើយ​ថា ជាង​នេះ​ទៅ​ទៀត​ពួក​គេ​កំពុង​តែ​ព្យាយាម​បំពេញ​តាម​ស្តង់ដារ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​កម្រិត​អប្បបរមា។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា របាយ​ការណ៍​នោះ ភាគ​ច្រើន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ហើយ​បាន​ចាត់​ទុក​ផ្នែក​ខ្លះ​នៃ​របាយ​ការណ៍​នេះ​ថា​«​គួរ​ឲ្យ​អស់​សំណើច​»។ សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​កម្ពុជា​នេះ​បាន​បន្ត​ថា​៖​«​ភាគ​ច្រើន​នៃ​បញ្ហា​ដែល​គេ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​នេះ បាន​ធ្វើ​ឡើង​តាម​ការ​សន្និដ្ឋាន​ជា​ទូទៅ ឬ​មិន​មាន​ព័ត៌មាន​ពិត​ប្រាកដ​»។ សេចក្តី​ថ្លែង​ការណ៍​ដដែល បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កម្ពុជា​បាន​ជំរុញ​ច្បាប់​មួយ​ចំនួន​ដែល​គេ​ធ្វើ​ឡើង​ក្នុង​បំណង​បង្ក្រាប​ការ​ជួញ​ដូរ​ដែល​របាយ​ការណ៍​នេះ​«​មាន​ចេតនា»​ធ្វើ​មិន​ដឹង​មិន​ឮ​ដើម្បី​រិះគន់​លើ​ចន្លោះ​ប្រហោង​នៃ​ដំណើរ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា។ របាយ​ការណ៍ TIP បាន​វិនិច្ឆ័យ​ជា​ពិសេស​លើ​ឆន្ទៈ​និង​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ជា​ជាង​ទំហំ​នៃ​បញ្ហា​របស់​ប្រទេស​នេះ។

ចុចមើលបន្ត ៖ http://www.postkhmer.com/

រថយន្តសាមុយ មន្ទីរពេទ្យ ពហុព្យាបាលចោមចៅ បើកបុករនាំងដែក បាក់អស់ ៦ផ្ទាំង

ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៦ផ្ទាំង បានបាក់ និងវៀចរងការខូចខាត ខណៈពេលរថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យពហុព្យាបាលចោមចៅ ១គ្រឿង បានបោះពួយយ៉ាងលឿន ហើយមានដឹកអ្នកជំងឺទៀតនោះ ក៏ជ្រុល ចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ តែម្តង។
រថយន្តសង្រ្គោះបន្ទាន់របស់ មន្ទីរពេទ្យពហុព្យាបាលចោមចៅ គ្មានលុយធ្វើស្លាកលេខទេ ។
ហេតុ​ការណ៍​នេះបាន​កើត​ឡើង​ នា​វេលា​ម៉ោង​ ១:៤៥​នាទី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៦​ មិថុនា​ ២០១៣ ​ស្ថិត​ក្នុង​ភូមិ​ប៉​ប្រក់​ខាង​ជើង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសង្រ្គោះ បន្ទាន់របស់មន្ទីរពេទ្យ ពហុ​ព្យាបាលចោមចៅ​ ពណ៌​ស​ អត់​មាន​ស្លាក​លេខ​ បានបើកយ៉ាងលឿន ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ។ លុះ​មក​ដល់​ចំណុចផ្លូវ​កែង​វត្ត​អង្គ​តាមិញ រថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​បុករនាំងដែក ពុះចែក​ទ្រូងផ្លូវ បណ្តាលឲ្យបាក់និងរង ការខូចខាត​​តែ​ម្តង​។
ចំណែកតាម​សម្តី​អ្នក​បើក​បរ​រថ​យន្តពេទ្យ​ខាង​លើ​​​បាន​ឱ្យ​ដឹង​ថា គាត់​ដឹក​អ្នក​ជំងឺ​ស្រ្តី​ម្នាក់​ពី​មន្ទីរ​ពហុ​ព្យា​បាល​ចោម​ចៅ ​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​។ ខណៈ​ពេល​​គាត់ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កែង​វត្ត​អង្គ​តា​មិញ ​ស្រាប់​តែ​មាន​រថ​យន្ត​ ហាយ​ឡែន​ឌ័រ​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ បើក​មក​បុក​ចំ​ពាក់​កណ្តាល​រថ​យន្តពេទ្យ​​​ ទើប​គាត់​រេចង្កូត​ទៅ​បុក​រនាំង​ដែក ​ពុះ​ចែក​ទ្រូង​ផ្លូវ​ នោះទៅ​​ ។
ក្រោយ​កើត​ហេតុ ​អ្នក​ជំងឺ​ស្រ្តី​ម្នាក់​នៅ​ក្នុង​រថ​យន្ត​ត្រូវ​បាន​រថ​យន្តមួយ​ទៀត​មក​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ ចំណែក ​រថ​​យន្ត​​បង្ក​ខាង​លើ​ត្រូវ​សមត្ថ​កិច្ចនគរបាល​​វាស់​វែង រួចយកទៅរក្សាទុក នៅការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក ដើម្បីធ្វើការដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕
 ដកស្រង់ពី :​​ Newstoday

កម្ម​ករ​សំណង់​ម្នាក់​ធ្លាក់​ពី​លើ​ពិតានសំណង់កូនលោកស្រីស៊ុយសុផាន​រង​របួស​ធ្ងន់​

ភ្នំពេញ​ ​៖ កម្ម​ករ​សំណង់​ម្នាក់​បាន​រង​របួស​ធ្ងន់​ ​ត្រូវ​បាន​ដឹក​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យុ​ភ្លា​មៗ​ ​បន្ទាប់​ពី​ធ្លាក់​ពី​លើ​ ​ពិតាន​នៅ​ក្នុង​អគារ​របស់កូនលោកស្រី ស៊ុយ សុផាន កំពុង​សាង​សង់​នៅ​នឹងជិត​វិឡារ​ប​ស់​លោក​ស្រី​ ​ស៊ុ​យ​ ​សុ​ផា​ន​ ផងដែរ ​ឋិត​នៅ​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សា​ឡាវ​ ​ខណ្ឌ​ទួល​គោក​ ​កាល​ពី​វេលា​ម៉ោង​ ​៩និង​៤៥នាទី​ព្រឹក​ ​ថ្ងៃ​ទី​២៦ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៣ ។ ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​កោះ​ ​អាយុ​ប្រហែល​២៨ឆ្នាំ​ ​។ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ​៕
- See more at: http://nokorwatnews.com

កាត់​ទោស ដេវិដ ឆាណាយវា រឿង​វ៉ៃ​អ្នក​កាសែត

 ភ្នំពេញៈ សមាជិក​មេធាវី​ដែល​ត្រូវ​បណ្តេញ​ចេញ​លោក ដេវិដ ឆាណាយវា ត្រូវ​សាលា​ដំបូង​រាជធានី​បើក​ជំនុំ​ជម្រះ​ទោស​កាល​ពី​ម្សិលមិញ​ជាមួយ​នឹង​ក្មួយ​ប្រុស​ម្នាក់ និង​មិត្តភក្តិ​ដែល​គេច​ខ្លួន​ម្នាក់​ទៀត ពី​បទ​វាយ​អ្នក​កាសែត​មួយ​ក្រុម​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​ផ្តល់​ការ​សន្និដ្ឋាន​របស់​ព្រះ​រាជអាជ្ញា ជន​នេះ​គួរ​លើក​លែង​ការ​ចោទ​ប្រកាន់។
លោក ដេវិដ ឆាណាយវា វ័យ​៤១​ឆ្នាំ អតីត​មេធាវី និង​ទីប្រឹក្សា​របស់​ព្រឹទ្ធសភា លោក យាន ស៊ីណា វ័យ​៤៤​ឆ្នាំ អតីត​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​លោក ប្រាក់ អ៊ូហ្វី វ័យ​២០​ឆ្នាំ ជា​និស្សិត​ច្បាប់​ត្រូវ​ជា​ក្មួយ​លោក ឆាណាយវា បាន​រង​ការ​ចោទ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​មីនា។
ចៅក្រម​សាលា​ដំបូង​រាជធានី​លោក​ស្រី ចាំង ស៊ីណាត បាន​ថ្លែង​ថា ឈ្មោះ ដេវិដ ឆាណាយវា និង​ក្មួយ​គាត់​ឈ្មោះ អ៊ូហ្វី ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា បន្ទាប់​ពី​អ្នក​កាសែត​មួយ​ក្រុម​បាន​ដាក់​ពាក្យ​បណ្តឹង​ចោទ​ថា អ្នក​ទាំង​បី​វាយ​ពួក​គេ​បន្ទាប់​ពី​ទៅ​ព្យាយាម​ថត​រូប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ឈ្មោះ អ៊ូហ្វី។ ឈ្មោះ យាន ស៊ីណា បាន​គេច​ខ្លួន​បណ្តោះ​អាសន្ន​ពី​ការ​ចាប់​ខ្លួន។
ឈ្មោះ ឆាណាយវា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា គាត់​គ្រាន់​តែ​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ដើម្បី​ជួយ​ក្មួយ​គាត់​ប៉ុណ្ណោះ​ខណៈ​ដែល​រថយន្ត​របស់​គាត់​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។
សាក្សី​ម្នាក់ ឈ្មោះ ពីន គង់ មេ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​បឹងរាំង បាន​ថ្លែង​ថា លោក​មិន​បាន​ឃើញ​លោក ឆាណាយវា ឬ​លោក ស៊ីណា ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​ក្នុង​អំឡុង​ពេល​នោះ​ទេ។
លោក ពិន គង់ បញ្ជាក់​ថា​៖« ខ្ញុំ​បាន​ឃើញ​លោក ដេវិដ ឆាណាយវា និង​លោក យាន ស៊ីណា ត្រូវ​ក្រុម​អ្នក​កាសែត​និង​ក្រុម​មនុស្ស​ចោម​រោម​គាត់​។ ខ្ញុំ​មិន​ឃើញ​ពួក​គេ​វាយ​អ្នក​កាសែត​ទេ​។ ភ្លាមៗ​នោះ​ខ្ញុំ បាន​ជួយ​ពួក​គេ ដោយ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សាក​សួរ​»។
អ្នក​កាសែត​ទាំង​៥​នាក់​នោះ បាន​ដក​ពាក្យ​បណ្តឹង ហើយ​ក៏​មិន​បង្ហាញ​មុខ​នៅ​ក្នុង​សវនាការ​ដែរ កាល​ពី​ម្សិលមិញ។
លោក សុវណ្ណ រិទ្ធី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​បាយ័ន និយាយ​ក្នុង​អំឡុង​ជម្លោះ​នោះ​ថា លោក​ត្រូវ​មនុស្ស​លោក ឆាណាយវា វាយ។ លោក​បាន​ទារ​ជំងឺ​ចិត្ត​១ ម៉ឺន​ដុល្លារ​ពី​ពួក​គេ។
លោក​និយាយ​ថា ៖ «ខ្ញុំ​បាន​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង​បី ព្រោះ​ខ្ញុំ​រវល់​ការងារ​ហើយ​គ្មាន​ពេល​តាម​ដាន​រឿង​ក្តី​នៅ​តុលាការ​ទេ​។ ខ្ញុំ​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​គ្រួសារ​ជន​ជាប់​ចោទ​ហើយ​ខ្ញុំ ក៏​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ពី​ពួក​គេ​ផង​ដែរ​»។
ក្នុង​សវនាការ​កាល​ពី​ម្សិលមិញ តុលាការ​បាន​ចាក់​វីដេអូ​ឃ្លីប អំពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ តែ​ទោះ​ជា​យ៉ាង​ណា​គេ​មិន​ឃើញ​មាន​នរណា​ម្នាក់​ប្រើ​អំពើ​ហិង្សា​ទេ​នៅ​ក្នុង​ខ្សែ​វីដេអូ​នោះ។
នៅ​ពេល​បិទ​សវនាការ ព្រះ​រាជអាជ្ញា​រង​លោក ជេត ខេមរ៉ា បាន​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ។ លោក​ថ្លែង​ថា ៖ «​មិន​មាន​ភ័ស្តុតាង​ណា​បង្ហាញ​ថា ពួក​គេ​វាយ​ជន​រងគ្រោះ​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ ដោយ​សារ​តែ​ជន​រងគ្រោះ​ទាំង​៥នាក់ បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​ពួក​គេ ខ្ញុំ​ស្នើ​លោក​ចៅក្រម​សម្រេច​លើ​រឿង​ក្តី​នេះ​ទៅ​តាម​ច្បាប់​»។
សាលក្រម​រឿង​ក្តី​នេះ​ចៅក្រម​គ្រោង​ប្រកាស​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា​នេះ៕ NR

ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍

សាន សុម៉ាលី ផ្ទុះកំហឹងតបជាមួយបុរសម្នាក់ ដែលជេរប្រមាថនាងលើ ហ្វេសប៊ុក

ភ្នំពេញ:  តារា​ស្រី​និយម​ភាព​សិច​ស៊ី​ខាង​បញ្ចេញ​ដើមទ្រូង កញ្ញា សាន សុ​ម៉ាលី មួយរយៈ​នេះ គេ​ឃើញ​ឧស្សាហ៍​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូចជា​បង្ហោះ​រូបថត​ជាច្រើន ក្រោយមកទៀត ថ្មីៗ​នេះ ក៏បាន​បែកធ្លាយ​ថា នាង​ត្រូវបាន​បុរស​ម្នាក់​ដែល​និយម​ហ្វេ​ស​ប៊ុ​ក​ដែរ បាន​ជេរប្រមាថ​នាង​ថា “​យក​សិល្បៈ​ធ្វើជា​ឈ្នាន់ឈានទៅរក​ភាពល្បីល្បាញ និង​ហ៊ឺហា​តាមផ្លូវ​កាត់​”​។​ 
ការជេរប្រមាថ​របស់​បុរស​ម្នាក់​ដែល​និយម​ហ្វេ​ស​ប៊ុ​ក​នោះ បានធ្វើ​ឲ្យ​តារា​ស្រី​រូប​ស្រស់​សោភា កញ្ញា សាន សុ​ម៉ាលី ឆេះដុំ​ភ្លាមៗ ដោយ​តប​មិន​សំចៃមាត់ ដោយបាន​សរសេរ​ជា​ភាសា​ខ្មែរ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ ប៊ុ​ក​របស់​នាង​ថា “​សួរថា បុរស​ម្នាក់នេះ មាន​សិទ្ធិ​អី​មោ​រ​និយាយ​គេ​ចឹ​ង​គេ​ជា​អ្នកសិល្បៈ មែន​ខ្ញុំ​មិនមែន​មនុស្ស ចឹ​ង​ទេ​អ្នកអែង​គ្មាន​សិទ្ធិ អី​មក​និយាយ អ្នកសិល្បៈ​ចឹ​ង​ទេ ? អ្នកអែង​មិន​ចូលចិត្ត​គេ កុំ​ថា​ឲ្យ​រូបគេ​? ខ្ញុំ​មិនដែល​ស្គាល់​មនុស្ស ដូច​អ្នកអែង មនុស្ស​ឈ្លើយ សង្គម​មិន អោយ​តម្លៃ​មនុស្ស … ឈប់​មក​និយាយ​ចឹ​ង​ទៀត …?? “​។​
​កញ្ញា សាន សុ​ម៉ាលី បាន​បញ្ចេញយោបល់ និង​ប្រាប់​ទៅដល់ Friend របស់​នាង​នៅ​ក្នុងនោះ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ប្រើពាក្យ​សំដី​បែបនេះ ដោយសារតែ​បុរស​ម្នាក់​នោះបាន​ជេរប្រទេច​នាង​ដោយ​សំដី​មិន​សមរម្យ មកលើ​មនុស្ស​ស្រី​ជាន់ឈ្លី​កិត្តិយស​គេ ដោយ​វាយតម្លៃថា អ្នកសិល្បៈ​មិនល្អ ថា​គេ​អាក្រក់​គ្រប់បែបយ៉ាង ហើយ​បើ​ឃើញ​គេ​មាន​អ្វី ដែល​ល្អ​តែងតែ​លើកឡើងថា គេ​បានមក​តាមផ្លូវ​កាត់​។​
​គួរ​បញ្ជាក់ថា កញ្ញា សាន សុ​ម៉ាលី មិនដែល​មានរឿង​បែបនេះ​នោះទេ ដែល​កន្លងមក គេ​មិន​ធ្លាប់​ឃើញ​នាង បង្កបញ្ហា​ឈ្លោះប្រកែក​ជាមួយ​អ្នកណា​ឡើយ ទើបតែ​ពេលនេះ គេ​ឃើញ​នាង​បង្ហាញ​ពី​ការផ្ទុះ​កំហឹង​ជាមួយ​បុរស​ម្នាក់​នោះ​៕

see more at : http://www.cen.com.kh

ខ្មែរ​ក្រោម​ស្នើ​វៀតណាម​ដោះលែង​សង្ឃ​ដែល​ត្រូវ​ចាប់​ច្រក​បាវ

ព្រះ​សង្ឃ និង​ពលរដ្ឋ​ជាង​១០០​អង្គ-នាក់ បាន​ធ្វើ​បាតុកម្ម និង​ដាក់​ញតិ្ត​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​និង​អង្គ​ ទូត​នានា​កាល​ពី​ម្សិលមិញ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះលែង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ​ទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក​ហើយ​ច្រក​បាវ​បោះ​ចូល​ឡាន​ដូច​ សត្វ​រួច​ដឹក​យក​ទៅ​បាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី២១ ឧសភា​មក។
ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជា​ព្រះ​សង្ឃ​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ដូនពេញ​តាំង​តែ​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ ដោយ​បាន​លើក​បដា និង​រូបថត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​អង្គ​ដែល​ត្រូវ​បាន​ អាជ្ញាធរ​វៀតណាម​ចាប់​និង​ធ្វើ​ទារុណកម្ម​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ ក្រុម​អ្នក​តវ៉ា​បាន​និមន្ត​និង​ដើរ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ ដោយ​លើក​បដា​ដែល​សរសេរ​ថា«វៀតណាម​ត្រូវ​តែ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ជា​ជនជាតិ​ដើម​នៃ​ម្ចាស់​ទឹក​ដី» «អាជ្ញាធរ​អាណានិគម​វៀតណាម​ត្រូវ​តែ​ដោះលែង​ភិក្ខុ លីវ នី និង​ថាច់ ធឿន ជា​បន្ទាន់» «សូម​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ទៅ​លើ​ព្រះ​សង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម»និង​«អាជ្ញាធរ​វៀតណាម​ត្រូវ​តែ​ បញ្ឈប់​ជា​បន្ទាន់​ការ​គំរាម​កំហែង​តាម​គ្រប់​រូបភាព​ដល់​ព្រះ​សង្ឃ​និង​ ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម»។
ព្រះ​ភិក្ខុ​ព្រះ​នាម សៀង សុវណ្ណារ៉ា ព្រះ​ជន្ម​៣៨ ព្រះ​វស្សា បាន​មាន​សង្ឃ​ដីកា​ខ្លាំងៗ​តាម​ឧគ្ឃោសនស័ព្ទ​ថា៖«ព្រះសង្ឃ​និង​ពលរដ្ឋ ខ្មែរ​ក្រោម​សូម​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ច្បាស់​ថា បើ​នៅ​តែ​រំលោភ​សិទ្ធិ​ជិះ​ជាន់​ទៀត​គឺ​ខ្មែរ​ក្រោម​សុខ​ចិត្ត​ស្លាប់​ខ្លួន ​ដើម្បី​កុំ​ឲ្យ​បាត់​បង់​ជាតិ​សាសន៍​និង​សាសនា​»។
ក្នុង​ឱកាស​នោះ​ដែរ​លោក​ថាច់ សេដ្ឋា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា ការ​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ការ​បំបាក់​ស្មារតី​កុំ​ឲ្យ​មាន​ ការ​តវ៉ា​ទាមទារ​សេរីភាព។ លោក​បន្ត​ថា៖«យើង​ត្រូវ​ការ​រស់​នៅ​ដោយ​មាន​សេរីភាព​ដូច​ជនជាតិ​វៀតណាម និង​ជនជាតិ​ផ្សេងៗ​នៅ​លើ​សកលលោក​។ រស់​នៅ​គ្មាន​សេរីភាព ក៏​គ្មាន​ន័យ​ដែរ»។ លោក​សេដ្ឋា បាន​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៨៤​មក​អាជ្ញាធរ​វៀតណាម​បាន​បំបិទ​សាលារៀន​ចាប់​ព្រះ​ សង្ឃ អ្នក​តស៊ូ និង​អ្នក​ប្រាជ្ញ-និស្សិត​ខ្មែរ​ក្រោម​រាប់​ពាន់​នាក់​ដាក់​គុក​រហូត​ដល់​ ស្លាប់​និង​ពិការ​រាប់​រយ​នាក់។
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​សុំ​ដើរ​ដង្ហែ​ក្បួន​ទៅ​ដាក់​ញតិ្ត​ ដោយ​ផ្ទាល់​នៅ​ស្ថានទូត​វៀតណាម​ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ ឡើយ​។ កាល​ពី​ព្រឹក​ម្សិលមិញ លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​បាន​មក​ទទួល​យក​ញតិ្ត។ លោក​បាន​ថ្លែង​ថា សាលា​រាជធានី​នឹង​បញ្ជូន​ញតិ្ត​នេះ​ទៅ​ក្រសួង​ការ​បរទេស។ បន្ទាប់​មក ក្រសួង​នឹង​បញ្ជូន​បន្ត​ទៅ​ស្ថានទូត​វៀតណាម។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា នៅ​ពេល​ណា​នោះ​ទេ​ដោយ​គ្រាន់​តែ​ថា«​ធ្វើ​តាម​បែប​បទ​រដ្ឋបាល» ពីព្រោះ​ជា​ការងារ​ឆ្លង​ប្រទេស។
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​យក​ញត្តិ​ដូច​គ្នា​នេះ​ទៅ​ស្ថានទូត​ អាមេរិក អង់គ្លេស អូស្រ្តាលី អាល្លឺម៉ង់ ស៊ុយអែត និង​នៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាតិ​ផង​ដែរ។
ញត្តិ​នោះ​បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា​កន្លង​មក​កម្លាំង​នគរបាល​វៀតណាម ខេត្ត​ឃ្លាំង បាន​ព័ទ្ធ​វត្ត​ពីរ គឺ​វត្ត​ព្រៃ​ជាប់ និង​វត្ត​សេរីតាសេក​ហើយ​បាន​ចាប់​ព្រះ​សង្ឃ​៥អង្គ និង​គណៈ​កម្មការ​វត្ត​ពីរ​នាក់ ដោយ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សមាគម​ខ្មែរ​ក្រោម​នៅ​ក្រៅ​ ប្រទេស។ ក្រោយ​មក​បាន​ដោះ​លែង ៣ អង្គ​វិញ នៅ​សល់​តែ​ព្រះ​សង្ឃ​ព្រះ​នាម​លីវ នី​និង​ថាច់ ធឿន​ដែល​មិន​ដឹង​ត្រូវ​បាន​គេ​ឃុំ​នៅ​កន្លែង​ណា​នោះ​ទេ​រហូត​មក​ដល់​ពេល​ នេះ។
ញត្តិ​បាន​បញ្ជាក់​ទៀត​ថា៖​«នគរបាល​វៀតណាម បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ​សង្ឃ​យ៉ាង​ព្រៃផ្សៃ​បំផុត ដោយ​ចាប់​ព្រះ​សង្ឃ​ផ្សឹក​ដោយ​ខ្លួន​ឯង រួច​ចាប់​ចង​ច្រក​បាវ បោះ​ឡើង​ឡាន ហើយ​ដឹក​ទៅ​បាត់​»។ ញត្តិ​ដដែល​នេះ បាន​បន្ត​ទៀត​ថា​ព្រះ​សង្ឃ​លី ចិន្តា ដែល​គេ​ដោះ​លែង​វិញ​បាន​បាត់បង់​ស្មារតី បាត់បង់​ការ​ចង​ចាំ​និង​បែក​ពពុះ​មាត់ ដែល​នេះ «យើង​សង្ស័យ​ថា ត្រូវ​គេ​ធ្វើ​ទារុណ្ឌកម្ម​ដោយ​ប្រើ​ថ្នាំ​បំបាត់​ស្មារតី»។ ញត្តិ​នោះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ត្រី​ចំណាស់ ៥ នាក់​ត្រូវ​បាន​នគរបាល​វៀតណាម ប្រើ​ហិង្សា​រហូត​ដល់​សន្លប់​ពេល​ពួក​គាត់​ចូល​ទៅ​ជួយ ពេល​នគរបាល​វៀតណាម ចាប់​ព្រះ​សង្ឃ​ទាំង​៥អង្គ​នោះ​។ មក​ដល់​ពេល​នេះ​នៅ​មាន​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ក្រោម​ជា​ច្រើន​ទៀត​កំពុង​ត្រូវ​តាម​ចាប់​ខ្លួន។
កាសែត​ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​ដោយ​លោក Le Minh Ngoc ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​នេះ​បាន​អះអាង​ថា លោក​មិន​មាន​តួនាទី ជា​អ្នក​នាំ​ពាក្យ​ទៀត​នោះ​ទេ៕
ប្រភពព័ត៌មានពី៖​ខ្មែរប៉ុស្តិ៍

Play Now