ប្តីប្រពន្ធនៅក្រុង Middlesborough របស់អង់គ្លេសមានការរន្ធត់ចិត្តនៅពេលដែលមេមាន់របស់ពួកគេបានពងមកចេញស៊ុតដែលមានមុខ "ចម្លែក"។
កសិករចិញ្ចឹមមាន់ ចច និង អូលហ្កា មីតឆែល បានប្រទះឃើញមុខចម្លែកមួយ ដែលត្រូវបានផ្តិតនៅលើស៊ុតមួយនៃស៊ុតជាច្រើនរបស់ពួកគាត់។
ប្តីប្រពន្ធដែលមានការភិតភ័យទាំងពីរ បានរកឃើញស៊ុតចម្លែកនេះខណៈដែលពួកគាត់បានប្រមូលស៊ុតទាំងឡាយពីមេមាន់ នៅឯដីជួលរបស់ពួកគាត់។
តាមពិតទៅ នៅពេលដែលពួកគាត់បានប្រាប់ក្រុមមិត្តភក្តិនិងគ្រួសារ ពួកគេបានគិតថាវាគឺជាជាតិលឿងរបស់ស៊ុត។

ប្តីប្រពន្ធដែលជាកសិករចិញ្ចឹមមាន់នេះនិយាយថា ពួកគាត់នឹងមិនបរិភោគស៊ុតនេះទេ ហើយពេលនេះកំពុងតែពិចារណារក្សាទុកសម្បកស៊ុតនេះ
ប៉ុន្តែផ្អែកលើការពិនិត្យមើលឲ្យបានកៀកបំផុត វាច្បាស់ណាស់ដែលឃើញថា តាមពិតទៅស៊ុតនេះត្រូវបានចាក់ពុម្ពក្នុងរូបភាពនៃអ្វីមួយដែល ចច និយាយថា គឺជាមុខរបស់មនុស្សភពព្រះអង្គារ ដែលមានភ្នែក ច្រមុះ និងមាត់។
ចចបាននិយាយថា៖ "ខ្ញុំមានមេមាន់រាប់ឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនដែលមានអ្វីមួយបែបនេះពីមុនមកទេ។ វាមិនគួរឲ្យជឿសោះ។វាមើលទៅដូចជាមុខដែលកំពុងសម្លឹងមើលមកខ្ញុំ"។
ប្តីប្រពន្ធទាំងពីរនិយាយថា ពួកគាត់នឹងមិនបរិភោគស៊ុតនេះទេ៕