ម្តាយម្នាក់ដែលកំពុងប្រាប់ថាចង់ក្លាយជាស្ត្រីធាត់ជាងគេបង្អស់នៅក្នុងពិភពលោក បានភ្ជាប់ពាក្យដើម្បីរៀបការជាមួយមេចុងភៅម្នាក់។
ស៊ូសានណេ អេម៉ាន អាយុ៣៣ឆ្នាំ បានបង្ហើបប្រាប់អំពីក្តីសុបិន្តចង់បានទម្ងន់ជាង៧៣០គីឡូក្រាមរបស់នាង កាលពីឆ្នាំទៅ ដើម្បីក្លាយទៅជាមនុស្សធំជាងគេបង្អស់របស់ពិភពលោកដែលមិនធ្លាប់មាន។
ពេលនេះម្តាយកូនពីរ ដែលកាលពីពេលថ្មីៗមានទម្ងន់ជាង៣៤៣គីឡូក្រាមនោះ មានគម្រោងរៀបការជាមួយគូដណ្តឹង ផាកឃឺ ក្លាក អាយុ៣៥ឆ្នាំ ដែលចូលចិត្តចម្អិនម្ហូបឲ្យនាងញ៉ាំ។
គូស្នេហ៍មួយគូនេះបានជួបគ្នាលើបណ្តាញអ៊ិនធឺណេតកាលពីឆ្នាំមុន និងបានចាប់ចិត្តស្រឡាញ់គ្នាបន្ទាប់ពីមានការផ្ញើអ៊ីម៉ែលឲ្យគ្នា។
ញ៉ាំដើម្បីក្លាយខ្លួនជាមនុស្សដែលធ្ងន់ជាងគេបង្អស់របស់ពិភពលោក
វាជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែល ផាកឃឺស្រឡាញ់ស្រីមាឌដូច្នេះ
ផាកឃឺគាំទ្រនាងដើម្បីក្លាយជាមនុស្សមាឌធំបំផុត
ផាកឃឺគាំទ្រនាងដើម្បីក្លាយជាមនុស្សមាឌធំបំផុត
នៅក្នុងរយៈពេលរាប់ខែ ផាកឃឺ បានប្តូរផ្ទះទៅរស់នៅផ្ទះរបស់ ស៊ូសានណេ ក្នុងទីក្រុងកាសាហ្គ្រែនដេ រដ្ឋអារីហ្សូណា ទីដែលនាងរស់នៅជាមួយកូនប្រុសពីរនាក់ ប្រេនឌី អាយុ១៣ឆ្នាំ និង ហ្កាប្រេល អាយុ១៧ឆ្នាំ។
ស៊ូសានណេ ដែលគ្មានការងារធ្វើបាននិយាយថា៖ "យើងជាគូដែលបានជួបគ្នានៅក្នុងឋានសួគ៌។ ខ្ញុំចូលចិត្តញ៉ាំ ហើយ ផាកឃឺ ចូលចិត្តចម្អិនអាហារ"។
"វាគឺជាការចាប់គូដ៏ល្អឥតខ្ចោះមួយ។ ខ្ញុំនៅតែចង់ក្លាយជាស្ត្រីធាត់ជាងគេបង្អស់ក្នុងពិភពលោក ហើយ ផាកឃឺ មានអារម្មណ៍ល្អចំពោះរឿងនោះ"។
"គាត់ស្រឡាញ់ស្ត្រីដែលមានមាឌធំ និងសម្តែងសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលដែលខ្ញុំញ៉ាំ"។
"ជំនាញចម្អិនអាហាររបស់គាត់ គឺវាពិតជាផ្នែកទាក់ទាញយ៉ាងប្រាកដ។ តើខ្ញុំបដិសេធមិនទទួលបុរសម្នាក់ដែលមានទេពកោសល្យក្នុងចង្ក្រានបាយដូចម្តេចទៅ?"។
"ផាកឃឺ ក៏ជួយធ្វើកិច្ចការផ្ទះផងដែរ"។
"គាត់បានធ្វើកិច្ចការផ្ទះជាច្រើន ចម្អិនអាហារ ជួយនាំខ្ញុំដើរលេង គាត់ទៅហែលទឹកជាមួយខ្ញុំ ជួយខ្ញុំធ្វើអ្វីមួយដែលខ្ញុំមានការលំបាកធ្វើ"៕
ដកស្រង់ចេញពីគេហទំព័រ www.cen.com.kh