មានឱកាសខ្លះ ដែលជួយធ្វើឲ្យការរួមសិច កាន់តែល្អជាងមុនទៀត...។
១-ពេលតានតឹង: វាគឺជាសភាវគតិនៃការយករួចខ្លួន ដែលផ្ទុះឡើងមក ក្នុងអំឡុងដែលតានតឹងខ្លាំង ហើយសិច ក៏ជាវិធីល្អៗ ក្នុងការគេចចេញពីភាពតានតឹងរបស់ជីវិតប្រចាំថ្ងៃ ព្រោះសិច នឹងជំរុញការបញ្ចេញអ័រម៉ូនដែលធ្វើឲ្យអារម្មណ៍ល្អ ដែលជួយធ្វើឲ្យអ្នកទប់ទល់នឹងភាពតានតឹងបានល្អជាងមុន ។
២-ក្រោយពីបែកគ្នាយូរ: មិនថាអ្នករស់នៅឆ្ងាយពីគ្នា ដោយមូលហេតុអ្វីក៏ដោយ ពេលជួបមុខគ្នាម្តងៗ សិចនឹងទន់ភ្លន់ កក់ក្តៅ និងពោរពេញដោយការដង្ហោយរកគ្នា ។
៣-ក្រោយឈ្លោះគ្នា: អារម្មណ៍របស់អ្នក តែងតែផ្ទុះឡើងខ្លាំង ពេលដែលបានឈ្លោះគ្នា ទាំងកំហឹងជាមួយដៃគូ ។ ពិតប្រាកដណាស់ថា ចុងក្រោយបំផុត អ្នកប្រហែលជាអាចបញ្ឈប់នូវជម្លោះនោះបាន ប៉ុន្តែអារម្មណ៍ខឹងដែលផ្ទុះឡើងមក អាចនៅស្ទះខាងក្នុង ។ ដូច្នេះ អ្នកអាចបញ្ចេញវាមកក្រៅបាន ដោយការរួមសិច ព្រោះអារម្មណ៍៑ក្តៅគគុក អាចធ្វើឲ្យសិចកាន់តែពុះកញ្ជ្រោល និងរោលរាល ។
៤-ក្រោយពីទទួលដំណឹងល្អ: ពេលដែលអារម្មណ៍សប្បាយចិត្តពីការបានឡើងតំណែង ឬទទួលជោគជ័យលើអ្វីម្យ៉ាង គួរតែនាំអារម្មណ៍ល្អទាំងនោះ ទៅបន្ទប់គេងផង ព្រោះការជឿជាក់ពីដំណើរល្អ អាចជួយធ្វើឲ្យប្រតិបត្តិការសិចរបស់អ្នក កាន់តែប្រសើរឡើង ។
៥-ពេលទៅដើរកម្សាន្ត: អំឡុងសម្រាកវិស្សមកាលរដូវក្តៅ គឺជាពេលដែលអារម្មណ៍ល្អស្រាប់ទៅហើយ ប៉ុន្តែបើបន្ថែមសិចចូលទៅ ធ្វើឲ្យអ្នកបានបញ្ចេញអារម្មណ៍កាន់តែច្រើន ព្រោះអ្នកចង់ស្រែកថ្ងូរ ឬធ្វើអ្វីប្លែកៗបាន ស្រេចតែនឹងចិត្ត ៕