Play Now

DalshabetAyoung និង Jiyul មើលទៅស៊ីចស៊ីមែន

DalshabetAyoung និង​Jiyul ថ្មីៗ​នេះ​ត្រូវបាន​ប្រភព​ព័​ត៌ មាន​បង្ហាញ​ឱ្យដឹង​មក​ថា បាន​ប្រើ​រូបភាព​ដែលមាន​ភាព​ទាក់ទាញ មែនទែន​។ កាលពី​ថ្ងៃទី​២៧ ខែមីនា​កន្លងទៅនេះ មហាជន​ទាំងឡាយ មានការ​ចាប់អារម្មណ៍ ជាខ្លាំង​កំឡុង​ពេលដែល​ទីភ្នាក់ងារ​ក្រុម Ayoung និង Jiyul បានមក​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​នៅលើ​គំរប​ទស្សនា​វ​ដ្តី​ដែល​នឹងត្រូវ​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ខែមេសា​ខាង​មុននេះ​នៅ Maxim Korea ។ រូបភាព​ដែល​នៅលើ​ទស្សនា​នោះ​មាន Ayoung ដែល​ពាក់អាវ​អត់​មាន​ដៃ​ពណ៌​ផ្កាឈូក​ភ្លឺៗ​ជាមួយនិង​ដៃ​អាវ​ពណ៌​ស ដែល​មើល ទៅ​ស្រស់ស្អាត មែនទែន​។​ក្នុងនោះដែរ ក៏មាន Jiyul ពាក់អាវ​ពណ៌​បៃតង ដែល​បញ្ចេញ​បន្លឺ​តូចៗ​ជាមួយនិង​ស្រោមជើង​ពណ៌​ខ្មៅ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា រូបភាព​របស់​ពួកគេ ត្រូវបាន​គេ​ធ្វើការ​ផ្តាច់ចេញ​ពីគ្នា​ជាមួយនិង​ការបោះ​ពុ​ម្ភ​ផ្សាយ​លើ​ទស្សនា​វ​ដ្តី​នេះ​។​តាមរយៈ រូបភាព​ដ៏​ស្រស់ស្អាត និង​ស៊ី​ច​ស៊ី​ជាមួយនឹង​អាវ​ដែល ខើច​ត្រឹម​ចង្កេះ​និង​សម្ព​ត់​ខ្លី​ពណ៌​ខ្មៅ​ទាំងនេះ Ayoung និង Jiyul មើលទៅ​ពិតជា​មាន​ភាព​ទាក់ទាញ​មែនទែន ជាមួយនឹង​មន្ត​ស្នេហ៍ មុខ​ដ៏​ស្រស់​ផូរផង់​៕​








ប្រភពៈ en.korea

សូមជួយផ្តល់មតិ និងចែករំលែក

Play Now