ថ្ងៃនេះមិត្តល្អសូមបង្ហាញជូនប្រិយមិត្ត នូវជីវប្រវត្តិរបស់ Park Bom សមាជិក 2NE1
កញ្ញា Park Bom ជាជនជាតិកូរ៉េ កើតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨៤។ នាងគឺជាតារាចម្រៀងដ៏ស្រស់សោភានៅកូរ៉េខាងត្បូង ដែលមានស្រុកកំណើតនៅទីក្រុងសេអ៊ូល។ គួរបញ្ជាក់ផងដែរថា នាង Park Bom ធ្លាប់មានប្រវត្តិទៅរៀនភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកផងដែរ។ ថ្មីៗនាងបានក្លាយជាតារាចម្រៀងក្នុងក្រុម 2NE1 ហើយជាមួយគ្នានេះទៀត នាងបានចុះកុងត្រាក្នុងក្លឹប YG Entertainment ទៀតផង។
គួររំលឹកដែរថា តារាចម្រៀង Park Bom រូបនេះបានចូលប្រឡូកក្នុងវិស្ស័យសិល្បៈតាំងពីឆ្នាំ២០០៦ ជាមួយក្រុម Big Bang, Lexy, Masta Wu និងតារា Lee Hyori Lee នៅក្នុង CF "Anystar " ផងដែរ។ រហូតដល់ឆ្នាំ២០០៨នាងបានក្លាយជាមេក្រុមដឹកនាំសម្តែងរឿង Kim Ji Eun នៅក្នុងខ្សែភាពយន្ត ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងកាន់តែកើនជាលំដាប់។ ចូលមកដល់ឆ្នាំ២០០៩ បទចម្រៀងដែលទទួលការពេញនិយមជាងគេរបស់នាង គឺ "Tell Me Once More"។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានចម្រៀងពីរបទចុងក្រោយដែលកំពុងពេញនិយមគឺ "You and I" និង "Don't Cry"៕
ប្រភពគេហទំព័រ បរទេស