បុរសម្នាក់ដែលឲ្យគេកាត់លិង្គខ្លួនឯងបានយកលិង្គនោះមកផ្សំគ្រឿងមុនពេលយកវាទៅចំអិនសម្រាប់ភ្ញៀវក្នុងពិធីជប់លៀងអាហារពេលល្ងាចដែលបានបង់ប្រាក់រួចចំនួនប្រាំនាក់ ។
ម៉ៅ ស៊ូជីយ៉ាម៉ា អាយុ ២២ ឆ្នាំ ដែលជាមនុស្សខ្ទើយ បានស្ម័គ្រចិត្តទទួលការវះកាត់ដើម្បីយកអង្គជាតិចេញ ។ ប៉ុន្តែអ្នកគំនូរសម្រាប់ទស្សនាវដ្តីរូបនេះបានយកលិង្គក្លាសេ និង ពងស្វាសរបស់ខ្លួនពីមន្ទីរពេទ្យមកផ្ទះ និង បានរៀបចំពិធីជប់លៀងដ៏គួរឲ្យខ្លាចមួយ ។
បុរសនេះបានគិតថ្លៃពីភ្ញៀវម្នាក់ប្រហែល ១៦០ ផោនដើម្បីទទួលទានអង្គជាតិមើលមិនយល់របស់ខ្លួននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ។ អង្គជាតិចំអិតឆ្អិនទាំងនោះត្រូវបានតុបតែងលំអជាមួយផ្សិត និង ជីវ៉ាន់ស៊ុយ ។
វេបសាយ CalorieLab.com បានរាយការណ៍ថា មុនពេលចាប់ផ្តើមទទួលអាហារពេលល្ងាច ភ្ញៀវទាំងអស់បានអង្គុយចុះដើម្បីស្តាប់ការលេងភ្លេងព្យាណូ និង ចូលរួមក្នុងការពិភាក្សាជាក្រុម ។ លោកម៉ៅ ដែលមានឈ្មោះក្រៅហៅថា HC ដំបូងឡើយគិតថាចង់ទទួលទានលិង្គខ្លួនឯង ប៉ុន្តែក៏សម្រេចចិត្តធ្វើម្ហូបជូនភ្ញៀវជំនួសវិញ ។
លោកបានចំអិនអង្គជាតិដោយខ្លួនឯង ខណៈលោកត្រូវបានចុងភៅម្នាក់ជួយមើលខុសត្រូវ ។ នៅក្នុងការសន្ទនាតាម Twitter លោកបានយល់ព្រមចំអិនលិង្គខ្លួនឯងសម្រាប់ភ្ញៀវក្នុងតម្លៃ ៨០០ ផោន ។ ទោះជាយ៉ាងណា ចុងក្រោយលោកបានសម្រេចចិត្តបែងចែក "ម្ហូបធ្វើពីលិង្គ" រវាងភ្ញៀវប្រាំមួយអ្នក ។
លោកបានសរសេរក្នុង Twitter ថា "ខ្ញុំនឹងផ្តល់អង្គជាតិឈ្មោល (លិង្គទាំងមូល និងពងស្វាស) សម្រាប់ធ្វើជាម្ហូបមានតម្លៃ ១០០.០០០ យ៉េន (៨០០ផោន) ខ្ញុំគឺជាជនជាតិជប៉ុន ។ សរីរាង្គអង្គជាតិត្រូវបានយកចេញតាមការវះកាត់នៅអាយុ ២២ ឆ្នាំ ។ ខ្ញុំត្រូវបានធ្វើតេស្តរួចហើយពុំមានជំងឺសង្គមនោះទេ ។ អង្គជាតិមានមុខងារដំណើរការធម្មតា ។ ខ្ញុំមិនបានទទួលការព្យាបាលអ័រម៉ូនភេទស្រីនោះទេ ។ អ្នកទិញដែលមានចំណាប់អារម្មណ៍ដំបូងគេនឹងទទួលបានពួកវា បើមិនដូច្នោះទេខ្ញុំនឹងពិចារណាលក់វាឲ្យទៅក្រុមមនុស្ស ។ ខ្ញុំនឹងរៀបចំនិងចំអិននៅពេលអ្នកទិញស្នើ នៅកន្លែងដែលអ្នកទិញបានកំណត់យក" ។
សរុបមកមានមនុស្សចំនួន ៧០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ធ្វើម្ហូបពីលិង្គនៅក្នុងសង្កាត់ Suginami ក្នុងតូក្យូ ។ ខណៈមនុស្សប្រាំនាក់បានទទួលទានអង្គជាតិរបស់លោកម៉ៅ ស៊ូជីយ៉ាម៉ា អ្នកផ្សេងទៀតបានទទួលទានសាច់គោ ឬ សាច់ក្រពើ ។
អ្នកដែលទទួលទានអង្គជាតិរបស់លោកម៉ៅ មានប្តីប្រពន្ធអាយុ៣០ឆ្នាំ, នារីអាយុ ២២ ឆ្នាំម្នាក់, បុរសអាយុ ៣២ ឆ្នាំម្នាក់ និង អ្នករៀបចំព្រឹត្តិការណ៍គឺលោក ហ្ស៊ីចេនណូប៊ូ ម៉ាត់ស៊ូហ្សាវ៉ា អាយុ ២៩ ឆ្នាំ ៕
Source : cen
Play Now
បុរសជប៉ុនអាយុ២២ឆ្នាំចំអិនអង្គជាតិខ្លួនឯងធ្វើម្ហូបរួចលើកបម្រើជូនភ្ញៀវ
5/28/2012 08:44:00 AM
ប្លែកៗ ហួសចិត្ត
Play Now