Play Now

ការប្រលង​បវរកញ្ញាឯក​​​​​​​​​ថៃ​ ឆ្នាំ២​​​០១២ត្រូវបានបញ្ចប់

ការប្រលង​ស្វែងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក​ស្រី​ស្រស់​​ប្រចាំឆ្នាំនៃ​​ប្រទេស​ថៃ(​​​​​​​​​Miss Universe Thailand 2012) ជំ​នាន់​​ទី ១៣ បានប​ញ្ចប់​ហើយ កាលពីថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១២ ដោយ​នាង ហ្វារីដា​ វ៉ាលលើ ​​​ FaridaWaller សញ្ជាតិកូនកាត់​ថៃ​-​អូទ្រីស ដែល​មាន​អាយុ ២២​ឆ្នាំ ពាក់​ស្លាក​លេខ៤៣ ហើយ​បាន​ទទួល​​ជ័យ​​លាភី​​​ជាអ្នក ​​គ្រង​ម្កុដ​កិត្តិយស ហើយក៏ក្លាយ​ជា​តំណែង​​នារី​​​ថៃ​​តែ​ម្នាក់​គត់​ដែល ​​នឹង​​ទៅ​ចូល​រួម​ប្រកួត​​​​​​​​​​​​​​​​​​ បវរកញ្ញាឯក​​ឆ្នាំ២០១២ ផងដែរ។​

ការប្រឡង​បវរកញ្ញា​ត្រូវ​ប្រ​ធាន​​​គណៈកម្មាធិការ​ប្រឡង​​លោក ស៊ូ​រាង ប្រេ​ម​ប្រ៊ី ដែល​សម្តែង​លើ​វេទិកា​ប្រកួត​​ជុំ​ចុង​ក្រោយ​​​មាន​​បេ​ក្ខ​នារី ៤៤​រូប ក្នុងចំណោម២​​​​​​​​៨៧​​រូប មកពី​ទូរទាំងប្រទេស វគ្គ​ជម្រុះ​​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​ស្រី​ស្អាត​​ប្រចាំ​ប្រទេស​​ថៃ​ ដែលមាន​បួន​រូប​គឺ បេក្ខនារីលេខ១ កញ្ញា ហ្វារីដា​ វ៉ាលលើ Farida Waller ,បេ​ក្ខ​នារី​លេខ២ កញ្ញា ​​​​​​​​សូផាត្រា ជូ​ចា​រើ​ន Supattra Jucharoen ,​លេខ៣ កញ្ញា ផន​ផាត់​សន អាត់​ថា​ប៉ាន់​យ៉ា​ផុន Pornpassorn Attapunyapol ​,បេ​ក្ខ​នារី​លេខ៤ កញ្ញា កេ​វ៉ា​លីន ស៊ី​វ៉ាន់​ណា​ Gaewalin S​​​​​riwanna ៕





សូមជួយផ្តល់មតិ និងចែករំលែក

Play Now