Play Now

ឌួង ហ្សូ​រី​ដា​ ខឹង​សម្បា​គេថា​​ជា​ "​ម៉ែ​យ៉ែម​"

ភ្នំពេញ: ​ឌួង ហ្សូ​រី​ដា បាន​ខឹង​យ៉ាងខ្លាំង​នឹង​អ្នកដែល​បង្កើត​ពាក្យ​អាស្រូវ​ចំពោះ​នាង​ម្ដង​ហើយ​ម្ដងទៀត ដោយ​មិនដឹងថា​គេ​មានបំណង​អ្វី​លើ​នាង​។​

​ដោយសារ​ចេះតែមាន​លេចឮ​ខ្ចរខ្ចាយ​ពាក្យអាស្រូវ​ជា​បន្ដបន្ទាប់​នោះ បានធ្វើ​ឲ្យពិធីការិនី និងជាប្រធានក្រុមបង្ហាញម៉ូដ ឌួង ហ្សូ​រី​ដា កើតការ​មួម៉ៅ​ក្ដៅចិត្ត និង​ងឿងឆ្ងល់​ថា តើ​ពេលណា​ទើប​គេ​ឈប់បង្កើត​រឿងពាក្យចចាមអារ៉ាម​ ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​អារម្មណ៍​នាង។​

​ថ្មីៗ​នេះ​ បានលេចឮ​ពាក្យ​ច​ចាម​អារ៉ាម​ថា ឌួង ហ្សូ​រី​ដា ជា "​ម៉ែ​យ៉ែម​" នាំ​សមាជិក​ក្រុម​ម៉ូ​ដែល​ឲ្យ​តា​តា​ដែល​សម្បូរ​ប្រាក់​។ ពាក់ព័ន្ធ​​រឿងអាស្រូវ​នេះ ហ្សូ​រី​ដា បាន​អះអាងថា នោះ​ គឺជា​ការនិយាយ​បំផ្លើស​។ តែ​នាង​ក៏​ត្រេកអ​រដែរ ព្រោះ​ដោយសារតែ​គេ​ល្បី​ដូច្នេះហើយ ទើប​មាន​គេ​ស្វែងយល់​ពី​នាង និង​ក្រោយពី​ដឹងថា ​នាង​គ្មាន​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់នេះ ធ្វើ​ឲ្យ​គេ​កាន់តែ​អាណិត​នាង ព្រមទាំង​អញ្ជើញ​ក្រុម​បង្ហាញ​ម៉ូដ​នាង​បានចេញ​បង្ហាញ​ជា​ហូរហែ​។ នេះ​បើតាម​ទស្សនាវដ្ដី​ប្រជាប្រិយ ​លេខ​៥៦៦ ចេញ​ថ្ងៃ​១-១០ ​មិថុនា ​២០១២​។​

​គួរ​រម្លឹក​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០០៩ ឌួង ហ្សូ​រី​ដា ជួប​រឿង​ស៊យ​ ដោយមាន​ជនខិលខូច​យក​រូបថត​របស់នាង​ ភ្ជាប់​ជាមួយ​តម្លៃ​ខ្លួន​ផង ដាក់​ឃោសនា​លាក់លៀម​តាម​រង្គសាល​មួយចំនួន ហើយ​ករណីនេះក៏បានស្ងប់ស្ងាត់ក្រោយពី ហ្សូ​រី​ដា​ ​សហការ​ជាមួយ​ប៉ូលិសបំបែកសំណុំរឿង​នោះ​៕

Source : cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now