កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី ០៥ ខែកក្កដា រន្ទះបាញ់បានជះពន្លឺពុះជ្រែកផ្ទៃមេឃ បន្ទាប់មកសម្លេងផ្ទុះមួយយ៉ាងខ្លាំង បុកត្រង់ពីលើដំបូលជាមួយផ្សែងពណ៌ខៀវត្រង់រោងចិញ្ចឹមជ្រូករបស់អ្នកស្រីចេន នៅក្នុងចំការដំណាំគូលេននៅក្នុងភូមិ Guanming Xingulou ក្នុងខេត្ត Shenzen។
សម្លេងសត្វជ្រូកលាន់ឮត្រហ៊ឹងអ៊ឺងកង ហាក់បីដូចជាពួកវាត្រូវគេចាក់កសម្លាប់ ភ្លាមនោះអ្នកស្រីចេន ដែលស្ថិតនៅប្រមាណជាបីម៉ែត្រពីកន្លែងដែលរន្ទះបាញ់ចំ មិនបាននឹកគិតស្មានថា ជ្រូកទាំង ៥៣ក្បាល របស់គាត់ល្មមដល់ពេលលក់ហើយនោះ ត្រូវស្លាប់អស់ក្នុងមួយប៉ព្រិចភ្នែកបែបនោះសោះ។
ជ្រូកទាំងអស់ដែលដេកដួលនៅលើដីលែងអាចកម្រើកខ្លួនបានទាំងអស់ ព្រោះពួកវាត្រូវរន្ទះបាញ់ស្លាប់ទាំងអស់ នៅខណៈពេលដែលពួកវាកំពុងដេកតម្រៀបគ្នានៅក្នុងរោងចិញ្ចឹមជ្រូក បន្ទាប់ពីគាត់ទើបឲ្យចំណីពួកវារួច។
អ្នកជិតខាងដែលបានឃើញហេតុការបាននិយាយថា ជ្រូកមួយចំនួនធំនៅចេញឈាមតាមត្រចៀក តាមមាត់ និងតាមច្រមុះនៅឡើយ ឯខ្លួន
ដកស្រង់ពី cen