Play Now

Vanessa ដើរតួ​រាំ​អាក្រាត ក្នុង​ខ្សែភាពយន្ត​ថ្មី The Frozen Ground

​តើ​លោកអ្នក​ធ្លាប់បាន​ស្គាល់​តារា​សម្តែង​ស្រី​ដែលជា​តួឯក​នៅក្នុង​រឿង High School Musicial ដែរឬទេ​? ជាការ​ពិតណាស់ ក្នុង ចំណោម​បណ្តា​យុវវ័យ​មួយចំនួន​ប្រាកដជា​ធ្លាប់បាន​ស្គាល់ គឺ​នាង Vanessa Hudgens ។​

​ដោយឡែក​នាពេលនេះ បើ​យោងតាម​គេហទំព័រ​កំសាន្ត​បរទេស​បានចេញ​ផ្សាយ​អោយដឹងថា នាង Vanessa  បាន​ចូលរួម​ក្នុងការ សម្តែង​រឿង​ថ្មី​របស់​នាង ដោយ​នាង​បាន​ដើរតួ​ជា​អ្នករាំ​ស៊ិ​ច​ស៊ី​បំផុត​ជាមួយនឹង​បង្គោល​។​

​បើតាម​របាយការណ៍​អោយដឹងថា នាង Vanessa ដែលជា​តារា​សម្តែង​ស្រី​វ័យ 23 ឆ្នាំ​បាន​ដើរតួ​ជា​អ្នករាំ​ស៊ិ​ច​ស៊ី​បំផុត​ជាមួយនឹង​បង្គោល ក្នុង​ឈុត Bikini នៅក្នុង​ខ្សែភាពយន្ត​ដែលមាន​ចំណងជើង​ថា “The Frozen Ground”  ហើយក៏​មានការ​ចូលរួម​សម្តែង​ពី សំណាក់ តារា​សម្តែង​ប្រុស​ដ៏​ល្បី​គឺ​លោក Nicolas Cage ក៏ដូចជា 50 Cent ផងដែរ​។ គួរ​រំ​ឮ​ក​ផងដែរ​ថា ខ្សែ​ភាយ​ន្ត​មួយ​នេះ នឹងត្រូវ​ចេញផ្សាយ ជា​លើកដំបូង នា​ខែធ្នូ ចុងឆ្នាំ 2012 នេះ​៕​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now