ក្រុងឡូសអេនជឺលេស: ហាងកាហ្វេបានបើកព្រោងព្រាតនៅ សហគមន៍ជនជាតិវៀតណាម ឯភាគខាង ត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ ខុសប្លែកពី ហាងកាហ្វេធម្មតា នៅទីនោះ នារីរត់តុ តម្រូវឲ្យស្លៀក ឈុតប៊ីគីនី ឈុតខោអាវក្នុង ឬវាលចេញសុដន់ និងគល់ភ្លៅកប់ក្រលៀនតែម្ដង ធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅចោទជា សំណួរថា តើភ្ញៀវមកកកកុញនៅទីនេះ ដោយសារតែ កាហ្វេឆ្ងាញ់ ឬក៏ដោយសារតែញៀននឹងចំណីភ្នែក ទាក់ទាញសាច់សខ្ចីរបស់ពួកនារី រត់តុទាំងនោះ។
ស្ថិត ក្នុងឈុតអាវទ្រនាប់ជាមួយសំពត់រឹបណែនក្តន់ឆ្លុះចេញសាច់ដ៏ ទ្រលុកទ្រលន់ នាង ទីណា ង្វៀន វ័យ១៩ឆ្នាំ ដែលបម្រើការងារ នៅហាងកាហ្វេមានយីហោថា កាហ្វេ «លូ» បាននិយាយថា៖ កន្លែងនាងបានបើកបម្រើបែបចម្រុះទាំងសេវាកម្មលក់កាហ្វេ និង សេវាកម្មបង្ហាញឈុតបែបស៊ិចស៊ីតែម្តង។
ទីណា ក៏ដូចជានារីដទៃទៀតដែរ គឺសុទ្ធតែពាក់ស្បែកជើងកែងចោត១ចំអាម នាពេលបម្រើការងារ។ ក្រៅពីការងាររត់តុ នាងក៏តែងមក ជជែកលេងកម្សាន្តជាមួយភ្ញៀវ បន្ទាប់ពួកគេបានហៅកាហ្វេ ឬ តែតម្លៃ៥ដុល្លារនោះ។
គេឃើញមាន ក្រុមភ្ញៀវដែលចូលមកទទួលយកនូវសេវាកម្មបែបនេះច្រើនតែជាក្រុម បុរសជាតិវៀតណាមតែម្តង។ ចំណែកការតុបតែង ខាងក្នុងហាងទាំងនោះគេឃើញមានការដាក់ទូរទស្សន៍ ធំៗច្រើនគ្រឿង ដែលបើកប៉ុស្ដិ៍កីឡា និងព័ត៌មានផ្សេងផងដែរ។
ជាក់ស្តែង ដូចជាអាណិកជនវៀតណាមលោក ចេម ឡា វ័យ៣៦ឆ្នាំដែលទើបតែបញ្ចប់ការសិក្សាផ្នែកពេទ្យបាននិយាយថា៖ «ទីនេះ គឺមានសភាពដូចជាបារ៍មានស្ត្រីស្លៀកខ្លីៗដែរ។ ហាងកាហ្វេនេះពិតជាអស្ចារ្យមែន។ ខ្ញុំមិនគិតថា វប្បធម៌បែបអាស៊ី [ដូចជាវៀតណាម] នេះមានបើកបម្រើនូវសេវាកម្មអ៊ីចឹងឡើយ»។
ចំណែក នាង ណាតាលី ង្វៀន វ័យ៣៦ឆ្នាំដែលជាម្ចាស់ហាងកាហ្វេ លូ បាននិយាយថា របរពាណិជ្ជកម្មបែបបង្ហាញម៉ូដនេះមាន ប្រជាប្រិយភាពអស់់រយៈពេល២ ទសវត្សរ៍មកហើយ។ នាងបន្តថា បច្ចុប្បន្នមានហាងកាហ្វេជាច្រើនដែលបម្រើសេវាកម្ម បែបនេះ ប្រហែលជា ៥០ ទៅ ៦០នៅជុំវិញតំបន់ អូរ៉េន ខោនធី ដែលសម្បូរជនជាតិវៀតណាមរស់នៅក្នុងទឹកដីអាមេរិក។
ដោយឡែក ដាន ង្វៀនម្ចាស់ហាងកាហ្វេមួយទៀត យីហោ «ឌីវ៉ាង» បាននិយាយថា ភ្ញៀវភាគច្រើនសប្បាយចិត្តនឹងសេវាបែបនេះ ព្រោះពួកគេចំណាយតែ៥ទៅ១០ដុល្លារ ក៏អាចរីករាយនឹងការក្លែមក្រសែភ្នែកជាមួយនារីរត់តុស្អាតៗដ៏ សិចស៊ីផងដែរ។
នាង អាន ស៊ូ ដែលជាម្ចាស់ហាងលក់ដូរនៅក្បែរនោះដែរបាននិយាយថា៖ «ពួកភ្ញៀវមិនមែនទៅទីនោះក្នុងគោលបំណងតែផឹកកាហ្វេ មួយមុខ ប៉ុណ្ណោះទេ តែប្រហែលជាមានសេវាកម្មពិសេសអ្វីផ្សេងក្រៅពីកាហ្វេហើយ»។
ជាទូទៅ នារីបម្រើការនៅហាងកាហ្វេ លូ តែងទទួលបានលុយធីបច្រើនពីភ្ញៀវ ប៉ុន្តែនាងកម្រនឹងមានការមាក់ងាយពីក្រុមភ្ញៀវដោយ ការប៉ះពាល់ ណាស់។
នាងអះអាងថា៖ «យើងគ្រាន់បម្រើការរត់តុ និងជជែកលេងជាមួយភ្ញៀវតិចតួចប៉ុណ្ណោះ។ ទីនេះមិនមែនជាបនស្រីទេ។ ភ្ញៀវនៅ ទីនេះដឹងច្បាស់ណាស់»។
ប៉ុន្តែ អ្នករត់តុសាច់សខ្ចីរូបនេះសារភាពថា នាងមិនហ៊ានប្រាប់ឪពុកម្តាយពីការងាររបស់ខ្លួនឡើយ ដោយនាងថ្លែងថា៖ «ជនជាតិ វៀតណាមនៅតែប្រកាន់ភាពតឹងរ៉ឹងចំពោះកូនស្រី»។
ចំណែក ណានីញែល ង្វៀន ដែលជាលោកអាចារ្យម្នាក់នៅក្នុងសហគមន៍នេះបង្ហាញទស្សនៈរបស់ខ្លួន ៖ «ខ្ញុំគ្រាន់តែអាណិតពួកគេ ព្រោះទង្វើបែបនេះគឺដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ»៕