Play Now

បទ Gangnam Style បង្កើត​ឯតទគ្គ​កម្ម​ពិភពលោក​

តារាចម្រៀង​ប៉ុប​កូរ៉េ​ឈ្មោះ PSY បាន​បំបែក​ ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ណេ​ស​ជាមួយនឹង​ជាមួយ នឹង​បទ​ចម្រៀង​ពេញនិយម Gangnam Style របស់គាត់ ។ កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​បានប្រកាស​បទ​ចម្រៀង​វីដេអូ​របស់គាត់​ថា​ជា​បទ​ចម្រៀង "​ដែល​គេ​ចូលចិត្ត​បំផុត​" នៅក្នុង​ប្រវត្តិសាស្ត្រ ដោយមាន​អ្នក​ចូលចិត្ត​ចំនួន​ជាង ២.២៩៥.២៣១ នៅលើ​វិ​ប​សាយ YouTube កាលពី​ថ្ងៃ​សៅរ៍ ។​

​លោក ដាន បា​រ៉េត អ្នកគ្រប់គ្រង​សហគមន៍​សម្រាប់​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​សបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ដោយបាន​ក្លាយជា​វីដេអូ​ដែល​គេ​សួរថា '​តើ​អ្នក​បានឃើញ​វា​ហើយ​ឬ​នៅ​?' ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នៅ​ពេញ​ទំព័រ​វិ​ប​សាយ​នោះ វា​ពិតជា​អ​ស្ច​រ្យ​ណាស់​ដែលមាន​លទ្ធភាព​ប្រគល់​ឯតទគ្គ​កម្ម​សម្រាប់​វីដេអូ​ដ៏​ពេញនិយម​បំផុត​មួយ​នេះ​" ។​

​មុន​បទ​ចម្រៀង Gangnam Style បទ Party Rock Anthem របស់ LMFAO ធ្លាប់ជា​វីដេអូ​ចម្រៀង​ដែល​គេ​ចូលចិត្ត​បំផុត​ជាមួយនឹង​ការចូល​ចិត្ត​រហូតដល់ ១.៥៧៦.៥៧៨ នាំមុខ​បទ Baby របស់ Justin Bieber ជាមួយនឹង​ការចូល​ចិត្ត​ចំនួន ១.៣២៨.៩១៤ និង បទ Rolling In The Deep របស់ Adele ជាមួយនឹង​ការចូល​ចិត្ត​ចំនួន ១.២៤៧.០៣០ ។​

​លោក​បា​រ៉េត បាន​និយាយថា "​ក្នុង​ឆ្នាំ​កន្លងទៅ គេ​មិនដែល​នឹកស្មានថា​នឹងមាន​វីដេអូ​ដែល​អាច​ត្រូវគេ​បើក​មើល​រហូតដល់ ១០០ លាន​ដង​នោះទេ ហើយ​ឥឡូវ​បទ Gangnam Style បានសម្រេច​បាន​លើសពី​ចំនួន​នេះ​រហូតដល់​ទៅ​ជាង​ពីរដង​ក្នុងពេល​ត្រឹម​បី​ខែ​ប៉ុណ្ណោះ​នៅលើ YouTube ។ បទ​ចម្រៀង​វីដេអូ​នេះ​មាន​អ្នកបើក​មើល​លើ YouTube ចំនួន ២៣០ លាន​ដង និង កំពុងតែបន្ត​មាន​អ្នកបើក​មើល​ថែមទៀត ។​

​ងាក​ទៅ​មើល​ថៃ​ឯណោះ​វិញ ការប្រកួត​រាំ​យ៉ាង​សប្បាយ​រវាង​ក្រុមបងធំ​នៅក្នុង​ប្រទេស​ថៃ​បានប្រែក្លាយ​ទៅជា​ឧ​ប​ត្ត​ហេតុ នៅពេលដែល​ស្ថានភាព​បាន​ប្រែ​ទៅជា​ក្តៅគគុក​រហូត​ឈានដល់​ការបាញ់បោះ​គ្នា នោះ​បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​មួយ​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ ។

​ក្រុមបងធំ​ទាំងពីរ​បាន​ស៊ីផឹក​នៅ​ភោជនីយដ្ឋាន​តែមួយ​នៅក្នុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​សមាជិក​ដែល​សុទ្ធតែជា​ពួក​ស្ទាវ​របស់​ពួកគេ​បានចាប់ផ្តើម​ប្រកួត​គ្នា​រាំ​ក្បាច់​ជិះសេះ​របស់​បទ Gangnam Stye របស់​តារាចម្រៀង​កូរ៉េ PSY ។ ការប្រកួត​គ្នា​រាំ​ភ្លាម​នោះបាន​ប្រែក្លាយជា​ជម្លោះ​ដ៏​ក្តៅគគុក ហើយ​សមាជិក​ម្នាក់​នៃ​ក្រុមបងធំ​មួយក្រុម​បាន​ចាក​ចេញពី​ហាង​ផឹកស៊ី ដើម្បី​ហៅ​គ្នីគ្នា​មក​ថែមទៀត ។

​យុវជន​ម្នា​ក់បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា "​មនុស្ស​បួន​នាក់​ពី​ក្រុម​យូ​កូ​ង​មួយក្រុម​បាន​វិល​ត្រឡប់មក​ភោជនីយដ្ឋាន​វិញ​នៅ​ម៉ោង ៦ ព្រឹក និង បាន​បាញ់​គំរាម​ឡើងលើ​មេឃ​អស់​ជាច្រើន​គ្រាប់ ។ ខ្ញុំ​ព្យាយាម​សម្របសម្រួល ហើយ​ពួកគេ​ក៏​យល់ព្រម​ចាកចេញ​ទៅវិញ ។ បីនាក់​ក្នុងចំណោម​ពួកវា​បាន​វិល​ត្រឡប់មក​ម្តងទៀត​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក ហើយ​ពួកវា​បាន​បាញ់រះ​គ្រប់​ទិស ដូច​ក្នុង​រឿង​កាប់​ចាក់​អ៊ីចឹង ។ ខ្ញុំ និង មនុស្ស​ផ្សេងទៀត​នៅ​ទីនោះ​បាននាំគ្នា​រត់​ប្រាស់​អាយុ​" ។​

​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា គ្មាន​នរណាម្នាក់​រងរ​បួស​នោះទេ ទោះបីជា​មានការ​បាញ់បោះ​ចំនួន ៥០ គ្រាប់​នៅ​កន្លែងកើតហេតុ​ក៏ដោយ ។ ប៉ូលិស​បាងកក​និយាយថា ពួកគេ​បានកំណត់​អត្តសញ្ញាណ​ពួក​បាញ់ប្រហារ​អស់ហើយៗ​នឹង​សុំ​ដីកាចាប់ខ្លួន​ពួកគេ ៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now