ដេអូដ៏ប្លែកភ្នែកមួយនៃការសម្ដែងក្បាច់ល្បុក្កតោ ដែលជាក្បាច់គុនខ្មែរមានវ័យរាប់ពាន់ឆ្នាំនោះ ត្រូវបានគេ បង្ហោះចូលក្នុង Facebook កាលពីពេលថ្មីនេះ ដោយទទួលបានការកោតស្ញប់ស្ញែងខ្លាំងមែនទែន។
លោក សាយ តេវិន្ទ ដែលជាអ្នកបង្ហាត់ក្បាច់គុន ល្បុក្កតោ នៅលាសាល្បុក្កតោមហានគរខេត្តសៀមរាប បានបង្ហោះវីដេអូនៃការបញ្ចេញក្បាច់គុន ពោរពេញដោយការចាប់អារម្មណ៍មួយនេះកាលខែកុម្ភៈកន្លងទៅ។ ក្នុងវីដេអូនោះមានបុរស២នាក់ស្លៀកខោចែវបែបខ្មែរសម័យដើមប្រយុទ្ធគ្នានៅ ក្នុងភូមិមួយដែលទំនងជាភូមិរបស់ជនជាតិភាគតិចខ្មែរ។
“ខ្មែរជាពូជអ្នកចម្បាំង” ជាឃ្លាមួយដែលគេតែងតែឮតាំងពីយូរលង់មកម៉្លេះ ហើយ វាពិតជាស័ក្កិសមគ្មានខុសបន្តិចណាទេនៅពេលគេឃើញវីដេអូពិតៗ នៃក្បាច់គុនដូនតាខ្មែរមួយនេះ។ ក្បាច់គុនកេរដំណែលមួយនេះពិតជាទាក់ទាញនិងល្អវិចិត្រ ពោលគឺមានក្បាច់ឆ្នើមៗ ហក់អុកជង្គង់ វាយកែងល្អមើលជាង វីដេអូវាយតប់របស់ ហុងកុង ដែលថតដោយប្រើបច្ចេកវិទ្យាទំនើបៗជួយទៅទៀត។
នៅពេលមើលវីដេអូនេះចប់ មនុស្សគ្រប់គ្នាលាន់មាត់សរសើរឥតដាច់ថា បុព្វបុរសខ្មែរ ពិតជាពូជអ្នកក្លាហានជាពូជដែលតែងបន្សល់វប្បធម៌ដ៏មានតម្លៃឲ្យកូនចៅជំនាន់ក្រោយមែន។ ឥឡូវដើម្បីដឹងច្បាស់ថាក្បាច់មរតកខ្មែរមួយនេះមានលក្ខណៈបែបណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាមើល៎៖