Play Now

ឃិត សំម៉ាលីស ប្រកាសបើកបេះដូង ស្វែងរកម្ចាស់ស្នេហ៍ពិត

ភ្នំពេញៈ តារាចម្រៀងសម្បុរស ដែលរះលើវិថីសិល្បៈ ប្រមាណជាជិត២ឆ្នាំ ហើយបានហក់មកជ្រក ក្រោមដំបូលផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស នៅថ្ងៃនេះ បានប្រកាសក្តែងៗថា នាងមិនទាន់មានម្ចាស់គ្រង បេះដូងនៅឡើយទេ ហើយពេលនេះ កំពុងតែសំឡឹង រកបុរស ដែលស័កិ្តសម មកឃុំគ្រងថែរក្សា បេះដូងរបស់នាង។

ស្ថិតនៅក្នុងសំលៀកបំពាក់ រ៉ូបខូវប៊ូយខ្លីបញ្ចេញសាច់ បូករួមជាមួយ និងទឹកមុខញញឹមបញ្ចេញមន្ត ស្នេហ៍ កញ្ញា ឃិត សំម៉ាលីស បានប្រាប់នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិលនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៣នេះ ពេលដែលមានប្រិយមិត្តសួរ នាងអំពី ម្ចាស់គ្រងបេះដូងនោះ នាងបានឆ្លើយដោយមិនបង្អង់ថា ពេលនេះបេះដូងរបស់នាង នៅទំនេរមិនទាន់ មានម្ចាស់ចិត្តនៅឡើយទេ។

តារាស្រីដែលអះអាងថា ខ្លួនមានវ័យ២២ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា "កន្លងមកធ្លាប់មានបុរសជា ច្រើនបានព្យាយាម តាមសុំស្នេហ៍ខ្ញុំដែរ តែខ្ញុំមិនទាន់ ឆ្លើយយល់ព្រម ទទួលយកបុរសណាម្នាក់ មកធ្វើជាម្ចាស់បេះដូងទេ ខ្ញុំចង់ទុកពេល សំឡឹងរកមើលបុរសណាម្នាក់ ដែលល្អស័កិ្តសម ព្រោះថាមុននឹង ជ្រើសរើសអ្នកណាម្នាក់ មកធ្វើជា គូអនាគត ត្រូវតែស្គាល់គេឲ្យ ច្បាស់ជាមុនសិន"។



កញ្ញា ឃិត សំម៉ាលីស បានប្រាប់ឲ្យដឹងទៀតថា ពេលនេះបេះដូងរបស់នាង បានបើកទ្វារដើម្បីស្វែងរក បុរសម្នាក់មក មើលថែទាំនាង កសាងអនាគត រស់នៅជាមួយ រហូតដល់ចាស់។ តែនាង មិនទាន់ដឹងទេថា នាងត្រូវរៀបការនៅពេលណានោះ ព្រោះថាពេលនេះនាងចង់ទុក ពេលកសាងកេរ្តិ៍ ឈ្មោះឲ្យល្បីជាងនេះ សិនហើយរឿងគូស្រករ ដល់ពេលណាគិតពេលនោះចុះ៕

សូមជម្រាបផងដែរថា តារាស្រីសាច់សលោង កញ្ញា ឃិត សំម៉ាលីស បានចូលប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេល ប្រមាណជាជិត២ ឆ្នាំមកហើយ នាងក៏ជាអតីតតារា ចម្រៀងប្រចាំផលិតកម្ម ស្វាងតារា ហើយបច្ចុប្បន្ននេះ នាងបានចូលមកច្រកក្នុងទ្រនំថ្មី គឺផលិតកម្ម Diamond Music ដោយនាងបាន ចេញបទចម្រៀងថ្មី ពីរោះជាច្រើនបទ ទើបតែចេញលក់នៅ លើទីផ្សារហើយមិន តែប៉ុណ្ណោះនាងក៏អាច បកស្រាយបទ ចម្រៀងជាភាសាចិន និងអង់គ្លេស បានយ៉ាងពីរោះថែមទៀតផង៕

ដកស្រង់ http://www.lookingtoday.com/entertainment-general-news/15615-2013-03-22-10-01-31.html

សូមជួយផ្តល់មតិ និងចែករំលែក

Play Now