Play Now

Jaguar XJR 2014 តម្លៃ​ ១៤ ម៉ឺន​ដុល្លារ​បង្ហាញ​ខ្លួននៅ​ញ៉ូវយ៉ក

ចូល​ឆ្នាំ២០១៣ មិនទាន់​ស្រួល​បួល​ផង ​ស្រាប់​តែ​ក្រុមហ៊ុនផលិត​​រថយន្ត​នានា​លើ​ពិភព​លោក កំពុង​​ជ្រួលជ្រើម​ ចង់​បង្អួត​​​រថយន្ត​ស៊េរី ថ្មី​ឆ្នាំ ២០១៤ របស់​ខ្លួន​ ស្ទើរគ្រប់​គ្នា​ទៅ​ហើយ។ មិន​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ប៉ុន្មាន​ដែរ Jaguar ក្រុមហ៊ុន​ផលិត​រថយន្ត​​​របស់​អង់គ្លេស​​ក៏​គ្រោង​​បញ្ចេញ XJR ០១៤ នៅ​ថ្ងៃ​តាំង​​ពិព័រណ៍រថយន្ត 2013 New York International Auto Show (NYIAS) ចុង​ខែ​នេះ​ដែរ។

ក្រុមហ៊ុន Jaguar បាន​ប្រកាស​​ថា​ នឹង​បង្ហាញ​រថយន្ត​ជំនាន់​​ក្រោយ​ត្រកូល JX របស់​ខ្លួន​​គឺ Jaguar XJR ស៊េរី​ឆ្នាំ ២០១៤នៅ​ពិធី​តាំង​​ពិព័រណ៍ 2013 New York International Auto Show នៅ​ថ្ងៃ​ទី ២៩ ខែ មីនា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​គេហទំព័រ  Autoblog។​

​ប្រភព​ដដែល​បន្ត​ថា XJR ជា​រថយន្ត Sadan ដែល​​នឹង​ភ្ជាប់​មក​ជាមួយ​នូវ​ម៉ាស៊ីន V8 ទំហំ (ស៊ីឡាំង) ៥០០០សេសេ ផលិត​ថាមពល​បាន ៥៥០​សេះ​។ រថយន្ត​ស្ព័រ​នេះ​បើកបរ​ដោយ​កាឡេ​កង់ ៤ (4WD) មាន​ល្បឿន​អតិបរមា ៣០០គ.ម/ម៉ និង​ស៊ី​ប្រេង ៩លីត្រ/១០០គ.ម ​​សម្រាប់​ផ្លូវ​​ហាយវ៉េ ១១,២​លីត្រ/១០០គ.ម​​សម្រាប់​ផ្លូវ​ក្នុង​ទីក្រុង និង​មាន​តម្លៃ ១៣ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​​គ្រឿង៕
ប្រភព៖ គេហទំព័រ សប្បាយ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now