Play Now

ចាកចោល​ពិធី​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន​ដើម្បី​រាយការណ៍​ព័ត៌មាន​អំពី​រញ្ជួយ​ដី​

និយាយ​អំពី​អ្នកកាសែត​ស៊ប់​ណា​ម្នាក់ ការរាយការណ៍​អំពី​ព័ត៌មាន​ក្តៅ​ទាន់​ហេតុការណ៍​ហាក់ដូចជា​ការ​ទទួលទាន​អាហារ​ឆ្ងាញ់​​មួយ​សំរាប់​រូបគេ ហេតុដូច្នេះ​ហើយ​បានជា​អ្នកកាសែត​ចិន​វ័យក្មេង​ម្នាក់​សុខចិត្ត​បោះបង់​ពិធី​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន​ហើយ​កញ្ឆក់​​យក​ក្បាល​ម៉េក្រូ​រាយការណ៍​អំ​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​ដែល​បាន​វាយប្រហារ​ខេត្ត​ស៊ី​ឈ័ន​ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​
នុង​ឈុត​សម្លៀក​បំពាក់​រ៉ូប​កូនក្រមុំ​នៅឡើយ នាង​ចេន យី​ង បាន​ស្ទុះ​ចាប់​ក្បាល​ម៉េក្រូ​និង​ចាប់ផ្តើមរាយ​ការណ៍ចេញ​ពី​កន្លែង​ដែល​​កំពុង​កើត​ភាពវឹកវរ​។​នាង​ថែម​ទាំង​បាន​សម្ភាសន៍​សាក្សី​ដែល​រត់​ទាំង​ភិតភ័យ​ចេញពី​គំនរ​បាក់បែក​នៃ​អាគារ នៅ​ពេល​កូន​កម្លោះ​និង​​ភ្ញៀវ​នៅ​រង់ចាំ​នាង​វិល​ត្រឡប់​យ៉ាង​អន្ទះសារ​។​
​រញ្ជួយ​ដី​កំលាំង​៦,៦​រិ​ច្ឆ​ទ័របាន​សម្លាប់​មនុស្ស​ប្រមាណ​២០០​នាក់​និង​របួស​ជាង​១​ម៉ឺន​នាក់​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now