Play Now

លេចចេញសត្វ “អណ្តើកក្រពើ” មានស្នូកដូចបន្លា និងកន្ទុយវែងដ៏ចម្លែក

កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ នៅខេត្ត Sichuan ប្រទេសចិន ប្រជាជនជា ច្រើននាក់នៅជុំវិញតំបន់ នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបង្ហាញខ្លួន របស់សត្វអណ្តើកចម្លែក មួយក្បាល។
សត្វអណ្តើកនេះ វាមានភាពគួរឲ្យចាប់អារម្មណ៍ត្រង់ថា មានស្នូកជាបន្លាស្រួចៗ ធំៗ រៀបជាជួរហើយហារមាត់ធំ បង្ហាញឲ្យឃើញនូវ ធ្មេញគួរឲ្យខ្លាច និងមានកន្ទុយវែង ខុសពីអណ្តើកធម្មតា។ តាមប្រភពបានឲ្យដឹងថា អណ្តើកចម្លែកមួយក្បាលនេះ មានប្រវែងបណ្តោយ ប្រហែល ៧០ ស.ម, ទទឹង ៣០ ស.ម និងមានទម្ងន់ប្រហែល ៩ គ.ក។
បន្ទាប់ពីបណ្តារូបភាពរបស់ អណ្តើកចម្លែកនេះ បានចែករំលែកពេញអ៊ីនធឺណេតមក វាទទួលបានការចាប់អារម្ម​ណ៍យ៉ាងច្រើនពីគ្រប់ ទិសទី។ ក្នុងការសម្ភាសន៍ជាមួយ លោកបណ្ឌិត Wang Jie (ធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវសត្វ Chengdu) បានឲ្យដឹងថា នេះគឺ ជាប្រភេទអណ្តើកដែលមានប្រភពដើមមកពីសហរដ្ឋអាមេរិច ដែលមានឈ្មោះថា “អណ្តើកក្រពើ”៕







ប្រភព៖ គេហទំព័រសារព័ត៌មាន ខេមញូស៍

សូមជួយផ្តល់មតិ និងចែករំលែក

Play Now