Play Now

ជនជាតិ​ចិន២នាក់​ប្តី​ប្រពន្ធ​ជិះ​រថយន្ត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់៥ផ្ទាំង និង​ត្រេ​ត​មួយ​ផ្ទាំង


រាជធានី​ភ្នំពេញ៖ រ​នាំ​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់៥ផ្ទាំង និង​ត្រេ​ត​មួយ​ផ្ទាំង ដោយសារ​ជនជាតិ​ចិន២នាក់​ប្តី​ប្រពន្ធ បើករថយន្ត​បោះពួយ​ទៅបុក​ពេញទំហឹង​កាលពី​ម៉ោង៤និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង ពណ៌​ទឹក​ក​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6852 ជិះ​គ្នា២នាក់​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ចិន តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន លុះ​ទៅដល់​ចំណុចកើតហេតុ​ក៏​បោះពួយ​ទៅបុករ​នាំ​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់៥ផ្ទាំ និង​ទ្រេត​អស់១ផ្ទាំង​តែម្តង។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន២នាក់​ប្តី​ប្រពន្ធ​ខាងលើ និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕ ដោយ សុខ ស៊ី​ឌី

សូមជួយផ្តល់មតិ និងចែករំលែក

Play Now