ខេត្តព្រះសីហនុ ៖ នៅដើមសប្តាហ៍នេះនៅក្នុងទីក្រុងព្រះសីហនុមានភ្ញៀវទេសចរវយ័ចាស់ៗចំនួនពីរនាក់ហើយដែលបានស្លាប់ជាបន្តបន្ទាប់ ហើយការស្លាប់នោះត្រូវបានសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យសនិ្នដា្ឋនជំហានដំបូងថា គឺស្លាប់ដោយរោគាពាធ(ជរា)ទាំងអស់។
មន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិអាល្លឺម៉ង់ម្នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៣ ដោយសារតែជំងឺប្រចាំកាយរបស់គាត់ក្អូតធ្លាក់ឈាម នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លុះដល់ថ្ងៃអាទិត្យ ទី៩ ខែមិថុនាឆ្នាំ២០១៣ ស្រាប់តែមានបុរសជនជាតិអាមេរិចកាំម្នាក់ទៀតបានស្លាប់ ដោយសារតែគាត់ដួលដាច់សរសៃឈាមក្នុងខួរក្បាល ហើយបញ្ជូនយកមកដល់់មន្ទីរពេទ្យបង្អែកខេត្ត។
មន្ត្រីដដែលបានបន្តថា បុរសវយ័ចាស់ជនជាតិអាមេរិចកាំងនេះមានឈ្មោះ Weerth John Willaim ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិអាមេរិចកាំង កាន់លិខិតឆ្លងដែនលេខ១២១០៧៩៤២៩ បរុសរូបនេះគាត់បានស្នាក់នៅផ្ទះជួលក្នុងតំបន់ឆ្នេរសមុទ្រអូរត្រេះ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ សាក្សីដែលជាមិត្តភក្តិរបស់ជនរងគ្រោះ បានអះអាងថា ជនរងគ្រោះរអិលជើងដួលផ្ងារក្រោយក្នុងបន្ទប់ទឹក បណ្តាលឲ្យត្រូវក្បាលធ្ងន់ធ្ងរ ហើយត្រូវដឹកបញ្ជូនមកដល់មន្ទីពេទ្យបង្អែកខេត្តតាំងពីយប់ថ្ងៃទី០៥ខែមិថុនាមកម្ល៉េះ តែអាការៈរបស់គាត់មិនអន់ថយ ក៏ដាច់ខ្យល់ស្លាប់នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣នេះតែម្តងទៅ ។
បញ្ជាក់ថា បុរសជនជាតិអាមេរិចកាំងវយ័ចាស់នេះអតីតជាទាហានអាមេរិចកាំង ដែលចូលនិវត្តន៍ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បី រង់ចាំស្ថានទូតមកទទួលដឹកយកទៅប្រទេសកំណើតវិញ ៕
ប្រភព nokorwatnews