ប្រទេសចិន៖ នារីម្នាក់ដែលបានសិក្សានៅសាកលវិទ្យាល័យមួយរបស់ ប្រទេសចិន ឈ្មោះ A Sichuan University បានចូលរួមកម្មវិធីជប់លៀងរបស់មិត្តរួមថ្នាក់របស់នាង។ នាងមានអារម្មណ៍សប្បាយរីករាយជាខ្លាំងបន្ទាប់ពីនាង មានការជួបជុំមិត្តជាច្រើនរបស់នាង ហើយនាងបានញ៉ាំស្រាបៀរជាច្រើន និងច្រៀងរាំ។ មានបុរសជាច្រើនអង្គុយនៅទល់មុខនាង ក្រោយមកទៀតមានបុរសសង្ហាពីរនាក់បាន ចែចង់នាង និយាយជានាងជាច្រើន រហូតនាងព្រមទៅសណ្ឋាគារនៅជិតនោះ។ បុរសទាំងពីរនាក់នោះបានលួងលោមនាង ញ៉ាំស្រាបៀរទៀតរហូតដល់នាងស្រវឹងខ្លាំង គេងលែងដឹងខ្លួន។ ក្រោយពេលដែលនាងភ្ញាក់ខ្លួនឡើង កាបូបលុយរបស់នាង ក៏មិនបាត់លុយ ហើយនាងក៏មិនត្រូវបានគេចាប់រំលោភដែរប៉ុន្តែនាងបានសង្កេតឃើញ មានកូនក្រដាស Note មួយប្រាប់នាងថា បើមិនចង់ស្លាប់ ឆាប់ Call ទៅ សង្គ្រោះបន្ទាន់ ១២០ ទៅ។ បន្ទាប់ពីនាងបាន Call នឹងរៀបរាប់ពីដំណើររឿងមក លោកគ្រូពេទ្យបានពិនិត្យឃើញថា នៅខាងក្រោយខ្នងរបស់នាងស្នាមវះកាត់មួយចង្អាម ហើយលោកគ្រូពេទ្យបានសន្នតថា នាងត្រូវបានគេវះយកក្រលៀនបាត់ហើយ។ លោកគ្រូពេទ្យបានបញ្ជាក់ថា ក្រលៀននោះប្រហែលជាលក់ក្នុងទីផ្សារងងឹត តម្លៃប្រហែលជា ៣០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។នាងមិនមានការឈឺចាប់ ដោយសារតែជនល្មើស បានឲ្យនាងញ៉ាំគ្រឿងស្រវឹងជាច្រើន នឹងដាក់សារជាតិម្យ៉ាង ហើយដាក់ទឹកកកពីក្រោយខ្នងនាងផង។ មិនយូរប៉ុន្មាននាងបានស្លាប់នៅមន្ទីរពេទ្យ ដោយសារតែនាង មិនមានក្រលៀនដូរ។ មនុស្សជាច្រើនសម្តែងនូវការអាណិតនាងជាខ្លាំង។
ពត៌មានខាងលើទទួលបានពី facebook