ក្នុងការរួមភេទបុរស ក៏ចង់ឲ្យស្ត្រីជាដៃគូ ចាត់ការទៅលើគេ ឬជាអ្នកចាប់ផ្តើមមុនដែរ គេមិនចង់ចង់ឲ្យស្ត្រីជាដៃគូ ចាំតែទទួលឬគេងស្ងៀមៗ ឲ្យគេចាត់ការគ្រប់យ៉ាងនេះទេ ។ ដោយសារពេលខ្លះបុរសក៏ត្រូវការឲ្យភាគីម្ខាងទៀត ជាអ្នកចាប់ផ្តើមខ្លះ ទើបស្ត្រីត្រូវដើរតួជាអ្នកប៉ិនប្រសប់ក្នុងរឿងលើគ្រែខ្លះ ដែលវាមិនពិបាកដូចការគិតឡើយ គ្រាន់តែចាំពីប្រព័ន្ធដំណើរការរបស់រាងកាយឲ្យច្បាស់ អ្នកនឹងអាចចងចិត្តគូរស្នេហ៍ជាប់មិនខាន ។
១.ចំណុចទាក់ទញងាយៗ តែបានផល: បុរសភាគច្រើន នឹងតបស្នងការជំរុញពីរូបភាពដែលគេមើលឃើញ ។ ដូច្នេះ វិធីទាក់ទាញអារម្មណ៍គេ គឺគ្រាន់តែលេងសក់ខ្លួនឯងថ្នមៗ រួចបញ្ជូនខ្សែភ្នែកដ៏ទាក់ទាញទៅកាន់គេ ឬគ្រាន់តែប្រើម្រាមដៃស្ទាបអង្អែលបបូរមាត់ និងដេញចុះជារឿយៗមកគល់ក អាចធ្វើឲ្យបេះដូងរបស់គេលោតញាប់ខុសប្រក្រតីមិនខាន ។ ចំណុចនេះ ប្រសិនបើអ្នកតុកតែងកាយបែបសិចស៊ី ដោយឈុតអាវតូចស្តើង មើលឆ្លុះសាច់ ឬពាក់តែខោអាវទ្រនាប់សិចស៊ីទៀតនោះ នឹងកាន់តែពន្យុះអារម្មណ៍បុរសជាដៃគូ ឲ្យកម្រើកឡើងបានឆាប់និងប្រញាប់ចូលមករកអ្នកភ្លាមៗ ដោយឥតបង្អង់ ។
២.វាយលុកឲ្យត្រូវទីតាំង: វាយលុកទៅលើអវយវៈភេទរបស់គេ ដោយផ្ទាល់ ក្នុងខណៈដែលគេកំពុងឈានទៅរកចំណុចកំពូល ដើម្បីបន្ថែមសេចក្តីសុខដល់គេ ។ ប្រៃដៃរបស់អ្នក ស្ទាប់អង្វែងតាមផ្នែកផ្សេងៗ ដូចជាដើមទ្រួង ជើង ក្បាលពោះ រហូតដល់ពងស្វាស ដោយប្រើដៃស្ទាបអង្អែលថ្នមៗ រួចដេញឡើងមកក្បាលពោះ និងត្រឡប់ធ្វើសាថ្មី រួចបញ្ចប់ដោយការម៉ាស្សា អង្អែលយ៉ាងទន់ភ្លន់ ។
៣.សេចក្តីសុខផ្ទុះឡើង: ក្នុងអំឡុងពេលដែលភាគីបុរសកំពុងកើតអារម្មណ៍ខ្លាំងក្លាហើយនោះ គ្រប់យ៉ាង កាន់តែលឿនរហូតទប់មិនជាប់ រហូតគេមិនអាចរង់ចាំឲ្យអ្នកចាត់ការទៅលើគេទៀតទេ គេប្រាកដជាចាប់អ្នកឲ្យប្រញាប់វាយលុយទៅលើគេ ឬគេនឹងត្រឡប់ខ្លួនមកស្ថិតក្នុងឥរិយាបថនៅពីលើអ្នកម្តងមិនខាន ។ ដល់ពេលនោះភាគីស្រី ក៏ត្រូវមានអារម្មណ៍រួមទៅជាមួយគេឲ្យច្រើនបំផុត ដោយការប្រឹងសាច់ដុំ រួចកម្រើកចលនាតាមចង្វាក់ជាមួយគេ នោះនៅពេលដល់ពេលត្រូវដល់ចំណុចកំពូល នឹងធ្វើឲ្យគេមានសេចក្តីសុខខ្លាំងបំផុត ៕