យោងទៅតាមប្រភពព័ត៌មានពីកាសែតអង់គ្លេសដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា បងប្អូនត្រកូលគឹម ទាំងបីនាក់ គឺគឹម កាដាសៀន, គឹម ខ្លូ និងគឹម កូណី បានថតឈុតក្នុងដ៏សិចស៊ី ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងឱកាសបើកសម្ពោធសាខាហាងថ្មីរបស់គឹមកាដាសៀន ។ នៅក្នុងឈុតថតផ្សាយពាណិជ្ជកម្ម តារាទូរទស្សន៍វ័យ៣១ឆ្នាំ គឹមកាដាសៀន បានស្លៀកឈុតអាវទ្រនាប់ មានខ្សែពណ៌ខ្មៅជាមួយនឹងខោវែងត្រឹមជង្គង់រួមជាមួយនឹងឈុតផ្សេងទៀត ខណៈពេលដែលប្អូនស្រីរបស់នាងគឹម ខ្លូ ឈរចំកណ្តាលបង្អួតសុដន់របស់នាងជាមួយនឹងឈុតក្តៅសាច់ និងស្រោមបាពណ៌ខ្មៅ ។
ចំណែកឯគឹម កូណី ក៏មិនចាញ់បងប្អូនរបស់នាងប៉ុន្មានដែរ គឺនាងបានស្លៀកពាក់ឈុតសិចស៊ីដូចគ្នាដែរ ដែលមើលទៅគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយដេលី ម៉េល តារាទូរទស្សន៍ដែលទើបតែបែកបាក់ស្នេហាបាននិយាយថា ៖ បងប្អូនរបស់ខ្ញុំទាំងអស់ គឺមានការសប្បាយរីករាយខ្លាំងណាស់ ក្នុងការថតឈុត ផ្សាយពាណិជ្ជកម្មបែបនេះ ព្រោះនេះមិនមែនជាលើកទី១នោះទេ ។ ជាមួយនឹងឈុតផ្សាយពា ណិជ្ជកម្មដ៏សិចស៊ីនេះ នាងគឹម កាដាសៀន សង្ឃឹមថា នឹងមានអតិថិជនជាច្រើនមកទិញទំនិញរបស់នាង ហើយមុខជំនួញរបស់នាងប្រាកដជាទទួលបានជោគជ័យជាមិនខានឡើយ ៕