Play Now

បរិភោគ​ដូច​ម្តេច​ទើប​មិនធាត់?

ធាត់ គឺ​ជារាងកាយ​ដែល​ស្តុកទុកទៅដោយ​ជាតិ​ខ្លាញ់​ជា​ច្រើន​លើស​ធម្មតា​ ដោយ​កើត​ចេញ​ពី​​ស្ថានភាព​ហូប​ចុក​មិន​ត្រឹម​ត្រូវ​ ដូច​ជា​ការ​បរិភោគ​ច្រើន​លើស​តម្រូវ​ការ​នៃ​រាង​កាយ​ មិន​ហាត់​​ប្រាណ​ រួ​មទាំង​កត្តា​តំណ​ពូ​ជ ក៏​មាន​ចំណែក​ធ្វើ​ឱ្យ​ធាត់​ដូច​គ្នា​ដែរ​។ វិធី​ងាយ​​ស្រួល នឹង​​មិន​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព​​នៅ​ក្នុង​ការ​បរិភោគ​អារហារ​ គឺ​ការ​ជ្រើស​រើស​បរិភោគ​អារហារ​ដែល​មាន​ថាមពល​ទាប​ដូច​ជា ​អារហារ​ធម្មជាតិ​ដែល​មាន​កាក​សរសៃ​រច្រើន​ ​បន្លែ ផ្លែឈើផ្សេង​ៗ ​​អារហារ​ប្រភេទ​គ្រាប់​សណ្តែក​ស្ងួត​ ឬ​សាច់​សុទ្ធ​ គួរ​កាត់​បន្ថយ​បរិមាណ​ហូបចុ​ក។


ឧទារហណ៍​អារហារ​ដែល​អាច​ជួយ​គ្រប់​គ្រង​ទម្ងន់បាន​ មាន​​ដូច​ជា​គុយទាវទឹក​ បបរស​ សម្លរ​ប្រហើរ​ ស្ងោរ ញាំ ។ល។ រីឯ​អារហារ​ដែល​គួរ​បរិភោគ​ឱ្យ​តិច​តួច​ដូច​ជា អារ​ហារ​ប្រភេទ​ខ្ទិះ អារហារ​ខ្លាញ់​​ អារហារ​ចៀន បំពង​ អារហារ​មាន​ជាតិ​ផ្អែម​ដូច​ជា​ នំឃុកគី ទឹកក្រូច នំផ្អែម ទឹកក្រឡុក ។ល។ ចំណុចដែលសំខាន់មួយទៀតដែរនោះ គឺយើង​គួរ​តែ​ផ្អាក​ទៅ​លើ​អារហារ​ស្ងោរ​ ចំហុយ អាំង ខ្វៃ ហើយ​សំខាន់​គួរ​តែ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់ ឬ​ព្យាយាម​ធ្វើ​ឱ្យ​រាង​កាយ​របស់យើងមានចលនាឱ្យបានច្រើន៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now