Play Now

Miss A ទទួលបានការគាំទ្រជាមួយបទ “Touch” នៅចិន

ថ្មីៗនេះ ស្រី​​ស្អាត​​​នៃ​​ក្រុម Miss A បានចេញ​​បង្ហាញ​​នូវ​បទ​ច្រៀង​មួយបទ ដែល​ជាបទ​ទទួលបាននូវការគាំ​ទ្រយ៉ាងខ្លាំង​ពី​​ប្រទេស​កូរ៉េ​​នៅ​​ក្នុង​ខែ​មីនា​នេះ។   បទដែលមាន​ចំណង​​​ជើង​​​ថា​ “Touch” នេះដែរ បច្ចុប្បន្នបាន​ដាក់​លក់នៅ​លើទីផ្សា​រហុង​កុ​ង​​ និងតៃ​វ៉ាន់ហើយ​។ គួររំលឹកដែរថា ដោយសារតែបទ ចម្រៀងកូរ៉េ ហាក់​ដូចជាមាន​ប្រជាប្រិយ​ភាព និងដណ្តើមយកទីផ្សារពីចិន ប្រធាន​ផ្នែក​ទី​ផ្សា​របាន​​ឱ្យ​​ប្រទេស​កូរ៉េ​ផ្អាក​ការ​លក់​​នៅ​​​ទី​ផ្សារប្រ​ទេស​ចិនមួយរយៈ។ ​ជាក់ស្តែង កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក្រុម​​​ចម្រៀង​​ប្រទេស​​​ចិន​​​​ បា​ន​​ដាក់​​បង្ហាញ​​​ជា​លើក​ដំបូងនៅអាល់ប៊ុម​មួយ​ដែលមានឈ្មោះថា “A Class” ដែលជាអាល់ប៊ុមដ៏មាន ប្រជាប្រិយ ភាពមួយនៅចិនក៏នៅតែមិនអាចដណ្តើមប្រជាប្រិយភាពដាច់ពីកូរ៉បានដែរ។ អ្នក​ដឹក​នាំ​ខាង​ដន្ត្រី​នៅ​តៃវ៉ាន់​បាន​និយាយ​ថា បទ​“Touch” នៅ​តែ​មានប្រជាប្រិយភាព ​ជាង​បទ“A Class” ហើយ​​​​ថែម​ទាំង​បាន​ផ្សាយ​ជា​វីដេអូក្លឹប​នៅ​ក្នុង​គេហរទំព័ររបស់កូរ៉េ ezPeer.com ទៀត​ផង។




ជាងនេះទៅទៀត បទនេះដែរ បាន​ដណ្ដើម​ប្រជាប្រិយ​ភាពរបស់ជន​ជាតិ​ចិន​យ៉ាង​​​​ច្រើន។ ពួក​យើង​មាន​ការ​រំភើប​ជា​ខ្លាំង​នៅ​​ពេល​ដែល​មាន​ការ​គាំ​ទ្រ​ជា​ច្រើន​ពី​បណ្តា​​ប្រទេស​ជិត​ខាង​មួយ​ចំនួ​ន។ នៅ​ថ្ងៃ​ដដែល​​​​​​​​នោះដែរ ក្រុម Miss A បាននឹងកំពុងជាប់រវល់ក្នុងការ​ផ្សព្វផ្សាយនៅបទ​​ចម្រៀង​ថ្មី​នៅកូរ៉េ ដែល​មាន កញ្ញា Suzy ជាសមាជិកដែលទ​ទួល​​ការគាំទ្រច្រើនជាងគេជាមួយ​បទ ​​​​“M Countdown” ទៀតផង៕





ប្រភពៈ en.korea

សូមជួយផ្តល់មតិ និងចែករំលែក

Play Now