Play Now

After School ​មាន​ការ​គាំ​ទ្រ​ជា​ច្រើន​​ជា​មួយ​បទ“Flashback”

ក្រុម After School បានបញ្ចេញនូវទេពកោសល្យដ៏ប៉ិនប្រសព្វ​របស់​ពួក​គេ​ជា​មួយ ​នឹង​ភាព​សិច​ស៊ីនៅ​ក្នុង​កម្ម​វិធី​ MV ជា​មួយ​បទ​ចម្រៀង “Flashback” ​ដែល​មាន​ចំនួន​អ្នក​ចូល​​ទស្សនា​ជា​ច្រើន​​កុះ​ករ​កាល​ពី​ថ្ងៃទី១៩​កន្លង​ទៅ​នេះ។ ក្រុមស្រីស្អាត​ទាំង​នេះ​ ​នឹង​បន្ត​​​ទៅ​​សម្តែង​​បទ​​ថ្មី​ទៀ​​​ត​​នៅ​ប្រទេស​កូរ៉េ​ នា​រដូវ​ក្តៅ​ខាង​មុខ​នេះ​។ ក្រុម​ After School​’បាន​បង្ហោះ​បទ“Flashback” នេះ​នៅក្នុ​ងបណ្តាញ YouTube ដោយ​គ្រាន់​តែមួ​យ​សប្តាហ៍​​​ប៉ុណ្ណោះ ចំនួន​​អ្នក​​គាំ​​ទ្រ​បទ​​ចម្រៀង​​បា​​ន​កើន​ដល់​ 2,031,971 ។
ទាំង​អស់​នេះ​បាន​ស្ថិត​​នៅ​​ក្រោម​​​ការ​​ដឹក​នាំពី​មេក្រុមស្រី Kahi និង​ជាមួ​យ​បទ​ចម្រៀង​កន្ត្រាក់​អា​រម្មណ៍​​“Flashback” ផងដែរ។ ក្រុម After School ចាប់​ផ្តើម​​ទទួល​​បាន​ជោគជ័​យ​និង​ប្រជាប្រីយ​ភាពនៅប្រទេសកូរ៉េ ក្នុងកម្មវិធីទូរទស្សន៍ “M Countdown” និង​ “Music Bank”​ ។ ខាង​ក្រោម​នេះគឺ​ជាប​ទ“Flashback” ​ដែល​​មាន​ប្រជា​​ប្រីយ​​ភាព​​ក្នុង​សប្តាហ៍​នេះ​តាម​រយៈ​​បណ្តាញ YouTube សូម​តាម​ដាន​ទាំង​អស់​គ្នា​៖





សូមជួយផ្តល់មតិ និងចែករំលែក

Play Now