Play Now

ស្រាត​​ខោ​អាវ​​ដេក​​ពី​មុខ​​ឡាន​ពេទ្យ​​ដើម្បី​​ឃាត់​​វា​​កុំ​​ឲ្យ​​ដឹក​​ស្រី​​ស្នេហ៍​​របស់​​ប្តី​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​

ប៉ូលីស​បាន​ចូលទៅ​ចាប់​ស្ត្រី​អាក្រាតកាយ​ម្នាក់ បន្ទាប់​ពី​​នាង​​បាន​​ដោះ​​ខោ​អាវ​​ចេញ ហើយ​​ដេក​នៅ​​ពី​មុខ​​ឡាន​ពេទ្យ​ ដើម្បី​​បញ្ឈប់​​ឡាន​​ដែល​កំពុង​​ដឹក​​ស្រី​​ស្នេហ៍​​ របស់​​ប្តី​​នាង​​នោះ​​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​
​​អ្នកស្រី ហ្សា​ង ស៊ី អាយុ​៣៨​ឆ្នាំ មកពី​ទីក្រុង​លីន​​យី ខេត្ត​​សាន​​ដុង ប្រទេស​​ចិន​​ភាគ​​ខាង​កើត​ ​តាម​​ការ​បញ្ជា​ក់​ដោយ​​មិន​​បង្ហាញ​​ភស្តុ​តាង ​បាន​​បើក​​ឡាន​​បំ​បុក​​ស្ត្រី​​អ្នក​ជិត​ខាង​ឈ្មោះ ​វ៉ាង ​លូ ​និង​​កូន​ស្រី​​អាយុ​​បួន​​ឆ្នាំ​​របស់​ស្ត្រី​​នោះ​ដោយ​​កំហឹង​​យ៉ាង​ខ្លាំង ​ដោយ​សារ​ចោទ​​ប្រកាន់​ថា​លួច​ ​ទាក់​​ទង​​ស្រ​​ឡាញ់​​ប្តី​​របស់​ខ្លួន​​។​


​​ប៉ុន្តែ​​នៅពេល​ដែល​​ផ្នែក​​ សេវា​កម្ម​​ សង្គ្រោះ​បន្ទាន់​​​បាន​មក​​ដល់ ​ គាត់​​បាន​ធ្វើ​អ្វីៗ​​គ្រប់​យ៉ាង​ដែល​​គាត់​អាចធ្វើ​ទៅបាន ដើម្បី​រារាំង​ការ​បញ្ជូន​​ជន​រងគ្រោះ​ ទៅ​ព្យាបាល​សង្គ្រោះ​ជីវិត​ឲ្យ​បាន​ភ្លាមៗ សូម្បី​នៅពេលដែល​ក្រុមមន្ត្រី​ប៉ូលីស​​បាន​ភ្ជង់​កាំភ្លើង​ដាក់​រាងកាយ​អាក្រាត​របស់គាត់​ក៏ដោយ​។​
​​អ្នកនាំពាក្យ​ប៉ូលីស​ម្នាក់​បាន​និយាយថា "​គាត់​បាន​រារាំង​មនុស្ស​គ្រប់គ្នា​ដែល​បាន​ព្យាយាម​ជួយ​យក​សង្គ្រោះ​ជនរងគ្រោះ​ទាំងពីរ​​។​​​​បន្ទាប់មក​នៅពេលដែល​ឡានពេទ្យ​បានមក​ដល់ គាត់​បាន​ដោះ​សំលៀកបំពាក់​របស់​ចេញ​អស់ ហើយ​ដេក​នៅ​ពីមុខ​ឡានពេទ្យ​ដើម្បី​រារាំង​វា​មិន​ឲ្យ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​"​។​
​​អ្នកស្រី ហ្សា​ង ដែលមាន​កំហឹង​ដុត​រោលរាល​ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកឡាន​បំ​បុក​អ្នកស្រី វ៉ាង និង​កូនស្រី បន្ទាប់ពី​មាន​ជម្លោះ​មួយ​ដែល​លោកស្រី​បាន​ប្រឈមមុខ​ដាក់​ប្តី​អំពី​រឿង​សហាយស្មន់​របស់គាត់​។​

ប៉ូលីស​អះអាងថា ស្ត្រី​កូន​ពីររូប​នេះ​បន្ទាប់មក​បាន​ឈរ​យាម​ជនរងគ្រោះ​ដែលមាន​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំងពីរ​នាក់ ដើម្បី​រារាំង​មិន​ឲ្យ​នរណាម្នាក់​ផ្តល់​ការសង្គ្រោះ​បឋម​ដល់​ពួកគេ​ឡើយ​។​
​​ក្រុម​រដ្ឋអាជ្ញា​និយាយថា ពេលនេះ​អ្នកស្រី ហ្សា​ង ដែលជា​គ្រូបង្រៀន​សាលាបឋមសិក្សា​ម្នាក់ កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស​ពីបទ​ឃាតកម្ម​និង​បាន​ព្យាយាម​សម្លាប់​មនុស្ស​ដោយ​ចេតនា​។​
​​ប្រសិនបើ​ត្រូវបាន​រកឃើញ​ពិរុទ្ធភាព​គាត់​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ប្រហារជីវិត​។​
​​រដ្ឋអាជ្ញា​មួយរូប​បាន​និយាយថា "​នេះ​មិនមែនជា​បទល្មើស​ដែល​កើតចេញពី​ការ​ប្រចណ្ឌ​រឿង​ស្នេហា​នោះទេ​។ គាត់​បាន​រារាំង​ជនរងគ្រោះ​ពីរ​នាក់​ពី​ការទទួល​ការព្យាបាល​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​"៕
- ប្រភព CEN

សូមជួយផ្តល់មតិ និងចែករំលែក

Play Now