ក្នុងពេលដែលកំពុងថតឈុតប្រតាយប្រតប់គ្នានៅវាលភក់ ក្នុងប្រទេសម៉ាឡេស៊ី តារា Lina Hellqvist បានផ្ទុះសុដន់ម្ខាង ជាហេតុត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី១៧ មីនា គ្រាដែលតារាភាពយន្តទូរទស្សន៍ស៊ុយអែត Lina Hellqvist កំពុងចូលរួមថតឈុតមួយ ក្នុងកម្មវិធីមានឈ្មោះថា “រាជនីព្រៃត្រូពិច”។ តារាវ័យ ២៤ឆ្នាំ រូបនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍បានកើតឡើង ខណៈពេលនាងកំពុង “ប្រយុទ្ធ” កណ្តាលវាលភក់ជាមួមិត្តរួមសំដែង។ នាងត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យ ក្រោយហេតុការណ៍ដ៏អាក្រក់នេះ។

Lina បានប្រាប់កាសែត Mirror ថាៈ ពេលដែលសុដន់ម្ខាងរបស់ខ្ញុំផ្ទុះនោះមិត្តភ័ក្តិរួមសំដែងមានការភ័យបារម្ភយ៉ាងខ្លាំង ហើយមិនដឹងថា រឿងអ្វីកើតឡើង។
បច្ចុប្បន្ន នាងកំពុងរងចាំវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យស៊ុយអែត បណ្តុះសុដន់ម្ខាងនេះ ដើម្បីឲ្យមានរាងរៅដូចដើមវិញ។

គួរកត់សំគាល់ថា កាលពីខែសីហា ២០១១ មានស្រ្តីក្មេងម្នាក់នៅអង់គ្លេស ក៏រងគ្រោះថ្នាក់ ផ្ទុះសុដន់ដូចគ្នាដែរ បន្ទាប់ពីនាងរងគ្រាប់កាំភ្លើងកៅស៊ូ របស់ពួកក្មេងៗលេងនៅក្បែរនាង៕
Soruce : ksn