តើអ្នកបានទទួលទានទឹកត្របែកទុំក្នុងមួយកែវជាប្រចាំដែរឬទេ? ក្នុងការជ្រើសរើសត្របែកមកកិនចំរាញ់យកទឹកអ្នកត្រូវទិញត្របែកទុំ មានសាច់ទន់ៗ និងមានក្លិនក្រអូបទើបទឹកត្របែកនោះមានរសជាតិផ្អែមឆ្ងាញ់។ តើទឹកត្របែកទុំអាចមានសារៈសំខាន់អ្វីខ្លះចំពោះសុខភាពរបស់អ្នក? ទឹកត្របែកទុំមិនត្រឹមតែឆ្ងាញ់តែម្យ៉ាងនោះទេ វាក៏មានសារៈសំខាន់ចំពោះសុខភាពរបស់អ្នកផងដែរដូចជា៖
- ទឹកត្របែកទុំអាចកាត់បន្ថយការក្អក បង្កើនការលូតលាស់ធំធាត់ និងជួយកាត់បន្ថយស្លេសបានមួយចំនួន។
- ទឹកត្របែកទុំអាចបង្កើនសម្រស់ទៅលើស្បែករបស់អ្នកឱ្យមានពន្លឺសរលោងនិងមានស្បែកក្មេងជាងវ័យ។
- អាចជួយកំចាត់នូវកោសិកាដែលបណ្តាលឱ្យកើតមហារីក។
- អាចបញ្ចៀសអ្នកឱ្យរួចផុតពីជម្ងឺ បេះដូង ជម្ងឺមហារីក និងជម្ងឺផ្សេងៗទៀត។
- ទឹកផ្លែត្របែកទុំក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់។
- អាចប្រឆាំងនឹងជម្ងឺគ្រុនក្តៅ និងអាចជួយសម្អាតដល់រាងកាយរបស់អ្នកទៀតផង។