Play Now

ក្មេងស្រី​សិស្សសាលា​ចិន​ អាយុ​ប្រាំមួយ​ឆ្នាំ​ដែលមាន​រោម​ខ្មៅ​ក្រាស់ឃ្មឹក ​គ្របដណ្តប់​លើ​រាងកាយ​

វា​គឺជា​អាកា​រៈ​មួយ​ដែល​បានកើត​ឡើងលើ​ក្មេងស្រី​តូច​ឈ្មោះ លីវ ល័ង​លី ដែល​បាន​ឆ្លងកាត់​ភាព​តក់​ស្ល​ត់​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ​របស់​នាង​ច្រើនជាង​មនុស្ស​ភាគច្រើន​ដែល​ធ្លាប់បាន​ឆ្លងកាត់​ក្នុង​មួយ​ឆាកជីវិត​របស់​ពួកគេ​ទៅទៀត

​ក្មេងស្រី​សិស្សសាលា​រូបនេះ​បាន​កើតមក​ជាមួយនឹង​រោម​ពណ៌​ខ្មៅ​ដុះ​នៅលើ​មុខ និង លើ​រាងកាយ​របស់​នាង​ប្រមាណ​ជាង ៦០ ភាគរយ ។ ប៉ុន្តែ​ប្រសិនបើ​អាកា​រៈ​ប៉ុណ្ណឹង​នៅតែ​មិនទាន់​អាក្រក់​គ្រប់គ្រាន់​ទៀត នោះ​អាកា​រៈ​កាន់តែ​អាក្រក់​ជាង​នេះ​ប្រហែលជា​នឹង​កើត​ឡើងជា​បន្តបន្ទាប់​ទៀត​ជាមិនខាន ។​

​ដោយសារតែ​អាកា​រៈ​ដ៏​កម្រ​របស់​នាង​ដែល​ប៉ះពាល់​លើ​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​មួយ​ពាន់​លាន​នាក់ នាង​ក៏ត្រូវ​ម្តាយ​ឪពុក​ទាំង​ទ្វេ​របស់​នាង​បោះបង់ចោល ។ នៅពេល​មាន​អាយុ​ទើបបាន​ពីរ​ខួប ម្តាយ​របស់​នាង​ចាក​ចេញពីផ្ទះ​របស់​គ្រួសារ ហើយ​មិនបាន​ប៉ុន្មាន​ផង​ឪពុក​របស់​នាង​ក៏បាន​យក​នាង​ទៅ​ទុក​នៅ​មណ្ឌល​ថែទាំ​កុមារ និង​មិនដែល​វិល​មករក​នាង​វិញ​នោះឡើយ ។​

​មណ្ឌល​ថែទាំ​កុមារ​បានធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្វែង​រកមើល​សាច់​ញាត​របស់​កុមារ​តូច​រូបនេះ​ដើម្បី​ឲ្យ​មក​យក​នាង​ទៅវិញ ហើយ​ប្រាំ​មួយខែ​ក្រោយមក​ជីតា​របស់​បងប្អូនជីដូន​មួយម្នាក់​របស់​នាង​ក៏បាន​មករក​នាង ។ ហើយ​ជីតា​ឈ្មោះ លីវ មីង​យី​ង បាន​មើលថែ​ក្មេងស្រី​លីវ  ល័ង​លី​ដែលមាន​ស្រុកកំណើត​មក​ពី​ទីក្រុង​ហ្គី​យ៉ាង​ខេត្ត​ហ្គី​ហ្ស៊ូ​ស្ថិតនៅ​ភាគ​និរតី​ប្រទេស​ចិន​ចាប់តាំងពី​ពេល​នោះមក ។​


​ទោះជា​យ៉ាងណា លោកតា​រូបនេះ​មានការ​ព្រួយបារម្ភ​ថា​នាង​នឹង​តែងតែ​ត្រូវ​លងបន្លាច​ដោយសារ​រូបរាង​របស់​នាង ។ ក្មេងស្រី​តូច​រូបនេះ​មិនមាន​លទ្ធភាព​រកបាន​មិត្តភក្តិ​នោះទេ​ព្រោះ​កុមារ​ដទៃទៀត​មានការ​ភ័យខ្លាច​រូបនាង ឬ ចូលចិត្ត​លេងសើច​បែប​ចំអក​ដាក់​នាង ។​

​ថ្មីៗ​នេះ​មិនទាន់មាន​ការពន្យល់​ជា​ផ្លូវការ​ចំពោះ​អាកា​រៈ​របស់​កុមារី​លីវ ល័ង​លី​នៅឡើយ​ទេ ។ ទោះជា​យ៉ាងណា វា​មើលទៅ​ស្រដៀង​នឹង​អាកា​រៈ​ជំងឺ Hypertrichosis Universalis ដែល​បណ្តាល​ឲ្យ​អ្នក​រង​ជំងឺ​នេះ​មាន​រោម​ដុះ​ពេញ​រាងកាយ និង​ប៉ះពាល់​តែ​លើ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​មួយ​ពាន់​លាន​នាក់ ៕

ដកស្រង់ពី cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now