ភ្នាក់ងារផ្តល់សេវាសំអាតផ្ទះមួយ ត្រូវបានបង្កើតឡើងដោយសិស្សក្មេងៗមួយក្រុម បន្ទាប់ពីពួកគេបានបាត់បង់ការងារដោយសារវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស។ វាជាសេវាមួយឆ្កួតៗនៅក្នុងប្រទេសឆេក តែពួកគេអាចទារថ្លៃសេវាសំអាតនេះបានដល់ទៅ ២១០ដុល្លារ ក្នុង១ម៉ោង តម្លៃឡើងចុះទៅតាមការចង់បានរបស់អ្នកជួល :
- មានអាវទ្រនាប់ខាងលើ អត់មានអ្វីទាំងអស់ខាងក្រោម
- មានខោទ្រនាប់ក្រោម ខាងលើលែងចោលទាំងអស់
- មានអាវទ្រនាប់ និងខោទ្រនាប់ តម្លៃថោកជាងគេ
- គ្មានអ្វីបាំងទាំងលើទាំងក្រោម ថ្លៃខ្ពស់ជាងគេ
តាមសម្តីរបស់អ្នកធ្វើការម្នាក់នៅក្នុងក្រុមនេះ បានប្រាប់ឲ្យដឹងថា : ’ពួកយើងត្រូវការការងារធ្វើ ហើយយើងគិតថា មានតែវិធីនេះទេ ទើបអាចជួយពួកយើងបាន ព្រោះបន្ទាប់ពីព្យាយាមរកការងារធ្វើមិនបាន គ្មានផ្លូវជ្រើសរើសទេ! គ្មានអ្នកណាចង់ប្រឡាក់ដៃទៅសំអាតផ្ទះទេ តែគ្រប់គ្នាចូលចិត្តមើលរូបកាយរបស់ស្រីស្អាត នេះគឺជាអាថ៌កំបាំងពិសេសរបស់ពួកយើង!” នេះគឺជាសម្តីរបស់សិស្សស្រីម្នាក់ អាយុ ២១ឆ្នាំ កំពុងរៀននៅសាកលវិទ្យាល័យ Charles University ក្នុងទីក្រុងប្រេក។

ទីភ្នាក់ងារផ្តល់សេវាសំអាត ’ស្រាត” នេះ មិនមែនមានតែសិស្សស្រីៗនោះទេ គឺមានទាំងប្រុសស្អាតមួយចំនួន ចូលរួមជាមួយដែរ ព្រោះអតិថិជនខ្លះចង់បានប្រុសស្អាត ’ស្រាត” សំអាតផ្ទះឲ្យគេដែរ។ នាពេលនេះក្រុមភ្នាក់ងារផ្តល់សេវាសំអាតស្រាតនេះ មានសមាជិកចំនួន ១៥នាក់ហើយ។
សេវាបែបនេះ មានតែនៅប្រទេសឆេកប៉ុណ្ណោះ អ្នកជួលត្រូវមានប្រាក់យ៉ាងតិច ១០០០ដុល្លារ សំរាប់សំអាតរយៈពេល ៥ម៉ោង៕
ដកស្រង់ពី cen