Play Now

ទីបំផុត​ព្រះអាទិត្យ​មាន​ម្ចាស់​ហើយពេលនេះ​

បន្ទាប់ពី​បាន​បំភ្លឺលោក​យើង​នេះ និង​អណ្តែតត្រសែត​ក្នុង​មេ​ឃា​អស់​រយៈពេល​ជាច្រើន​ពាន់​លាន​ឆ្នាំ​រួចមក ទីបំផុត​ព្រះអាទិត្យ​រកបាន​ម្ចាស់​ហើយ​។​

​ស្ត្រី​ម្នាក់​រស់នៅ​ប្រទេស​អេស្បាញ​ឈ្មោះ Angeles Duran អាយុ ៤៩​ឆ្នាំ បាន​ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន EL Mundo daily ថា : នាង​បាន​សម្រេចចិត្ត​ទៅ​ចុះឈ្មោះ​ជា​ម្ចាស់​របស់​ព្រះអាទិត្យ បន្ទាប់ពី​ស្ត្រី​រូបនេះ​បានដឹង​ដំណឹង​ថា មាន​បុរស​មួយរូប​បាន​ទៅ​ចុះ ឈ្មោះ​ធ្វើជា​ម្ចាស់​ព្រះ​ច័ន្ទ និង​ផ្កាយ​មួយចំនួនទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​។​

តាមច្បាប់​អន្តរជាតិ​មួយ បាន​យល់ព្រម​ស្របគ្នា​ថា គ្មាន​ប្រទេស​ណាមួយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើជា​ម្ចាស់​របស់​ភព​ផ្កាយ​នៅក្នុង​មេឃ​ឡើយ​។ នៅក្នុង​កិច្ចព្រមព្រៀង​នោះ មិនបាន​និយាយ​ដល់​ថា បុគ្គល​មិនអាច​ធ្វើជា​ម្ចាស់​របស់​ផ្កាយ ឬ​ភព​ណាមួយ​នោះទេ ចន្លោះប្រហោង​ត្រង់​នេះឯង​ដែល​ស្ត្រី​រូបនោះ​យកមក​ធ្វើជា​សំអាង សំរាប់​ការទាមទារ​ធ្វើជា​ម្ចាស់​របស់​ព្រះអាទិត្យ​ដោយ​ស្របច្បាប់​។​

ស្ត្រី​ឈ្មោះ Angeles Duran បាន​និយាយ​ឲ្យ​ដឹងថា ​“ខ្ញុំ​ដឹង​ពី​ច្បាប់​! ទោះបីថា ខ្ញុំ​ធ្វើ​នេះ​វា​មិន​គប្បី​ក៏ដោយ តែ​ក្រៅពី​រូបខ្ញុំ​អាចមាន​អ្នកណា​ផ្សេងទៀត ទាមទារ​ធ្វើជា​ម្ចាស់​របស់​ព្រះអាទិត្យ​នៅពេល​ណាមួយ​មិន​ខាន តែ​ក៏​ឥឡូវ​ព្រះអាទិត្យ​គឺជា​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ហើយ​”​។ នៅក្នុង​ឯកសារ ដែល​ចេញ​ឲ្យ​ដោយ​មន្ទីរ​សារការី​បានបញ្ជាក់​យ៉ាងច្បាស់​ថា ព្រះអាទិត្យ ប្រភេទ​ផ្កាយ G2 មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ប្រព័ន្ធ​ព្រះអាទិត្យ មាន​ចម្ងាយ មួយរយ​សែសិប​ប្រាំបួន​លាន ប្រាំមួយ​សែន​គីឡូម៉ែត្រ ពី​ផែនដី ជា​កម្ម​សិទ្ធិ​ដាច់​មុខ​របស់​អ្នកស្រី Angeles Duran​។​

​ស្ត្រី​រូបនេះ បាន​និយាយ​ឲ្យ​ដឹងថា នាង​នឹង​យក​ថ្លៃ​សេវា​ពី​មនុស្ស​គ្រប់គ្នា អ្នកណា​ក៏ដោយ​ដែល​ប្រើ​ព្រះអាទិត្យ​ជា​ប្រយោជន៍ ឯ​ប្រាក់ចំណូល​ដែល​បានមក​ពាក់កណ្តាល និង​ប្រគល់​ឲ្យ​ទៅ​រដ្ឋាភិបាល​អេស្បាញ ២០​ភាគរយ​ទៀតឲ្យ​ទៅខាង​សង្គមកិច្ច សល់​ប៉ុន្មាន គឺ​ស្ត្រី​នេះ​ជា​អ្នកយក​ដាច់​តែឯង​៕​

ដកស្រង់ចេញពីគេហទំព័រ cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now