តើប្រិយមិត្តមានអារម្មណ៍យ៉ាងណាដែរ គ្រាដែលអ្នកឈរ ឬ អង្គុយទល់មុខ ដោះអាវ ឬ ខោ ស្រាប់តែ... លេចចេញគ្រឿងក្នុង ដូចជាគេបកស្បែកនោះ...!
អ្នកខ្លះថា គួរឲ្យខ្ពើម... តែអ្នកខ្លះថា គួរឲ្យចាប់ចិត្តទៅវិញ ។ Modische Atlas dr Anatiome ជាសេរ៊ីរូបភាពថតដោយបច្ចេកវិទ្យាឌីជីថល តាមលំនាំសិល្បៈពិតៗ របស់អ្នកឯកទេសថតរូបសញ្ជាតិហូឡង់ Koen Hauser ។
រូបភាពមួយ ដែលគេបង្ហាញយ៉ាងប៉ិនប្រសប់ ពីគ្រឿងក្នុងរបស់មនុស្សក្រោមស្រទាប់ស្បែកដ៏ស្តើង ។
គ្រឿងក្នុងទាំងនេះ ធ្វើពីកៅស៊ូ វាមានប្រសិទ្ធិភាពល្អ សំរាប់និស្សិតផ្នែកវេជ្ជសាស្រ្ត ។
Album រូបភាពនេះ ក៏បានបង្ហាញនូវការស្វែងយល់ពីសរីរាង្គខាងក្នុងរបស់ស្រ្តីដែរ ។
Koen Hauser កើតឆ្នាំ១៩៧២ បច្ចុប្បន្នរស់នៅ និងធ្វើការនៅ Leiden ប្រទេសហូឡង់ ។
លោកបញ្ចប់ការសិក្សាផ្នែកចិត្តសាស្រ្តសង្គម នៅ Rijksuniversiteit Leiden ។
ពីឆ្នាំ២០០២ លោកបានរៀបចំការតាំងពិព័រណ៍រាប់សិប នៅក្នុង Gallery និងសារៈមន្ទីរ នារដ្ឋធានី Amsterdam ។
លោកក៏បានបោះពុម្ពផ្សាយស្នាដៃនិពន្ធច្រើន និងទទួលបានពានរង្វាន់ធំៗផងដែរ ៕
Source : ksn