Play Now

ជើង​ខ្លាំង​ដែល​មើល Euro 2012 ១១ ថ្ងៃ​ជាប់​គ្នា​ឥឡូវ​បាន​ស្លាប់​ហើយ​

យោងតាម​របាយការណ៍​របស់​កាសែត Sanxiang Metropolis របស់​ខេត្ត​យូ​ណាន​របស់​ចិន​បាន​ឲ្យ​ដឹងថា បុរស​វ័យ ២៦ ឆ្នាំ​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ស្លាប់​នៅផ្ទះ បន្ទាប់ពី​ប្រកួតប្រជែង​គ្នា​មើល​បាល់ទាត់​អស់ ១១ ថ្ងៃ ។​

​ដោយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកគាំទ្រ​ក្រុម​បារាំង និង​អង់គ្លេស​ដ៏​ងុបងុល​ម្នាក់​ដែល​មិនអាច​ត្រូវ​ខកខាន​មួយ​ប្រកួត​ណា​ឡើយ​នោះ មិត្តភក្តិ​របស់​បុរស​នេះ​បាន​និយាយថា គាត់​មើលទៅ​ហាក់ដូចជា​បាក់កម្លាំង​យ៉ាងខ្លាំង​ខណៈពេល​កំពុង​មើល​អ៊ីតាលី​យកឈ្នះ​លើ​ក្រុម​អៀរ​ឡង់ ។​

​បរាជ័យ 2-0 របស់​អៀរ​ឡង់​ក្រោម​ថ្វីដៃ​របស់​អ៊ីតាលី​កាលពី​ថ្ងៃទី ១៨ មិថុនា គឺជា​ការប្រកួត​ចុងក្រោយ​គេ​ហើយ​ដែល​បុរស​រូប​នោះបាន​ទស្សនា​បន្ទាប់ពី​គាត់​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​នៅ​ម៉ោង ៥ ទៀបភ្លឺ ។ នៅ​ល្ងាច​ថ្ងៃ​ដដែល នៅពេលដែល​ម្តាយ​របស់គាត់​ចូលមក​ដាស់​គាត់​ឲ្យ​មក​ទទួលទាន​អាហារ ស្រាប់តែ​ម្តាយ​រូបនោះ​ឃើញ​កូនប្រុស​គាត់​ស្លាប់​បាត់ទៅហើយ ៕

Source : cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now