Play Now

នាង​ Joey Young រួច​ពី​សេចក្តី​ស្លាប់

កាល​ពី​ម្សិល​មិញ​នាង​ ​ Joey Young ដែល​ជា​ជន​ជាតិ​ហុង​កុង​ ព្រម​ទាំង​ជំ​នួយការ​ផ្ទាល់​ខ្លួន​របស់​នាង​ និង​អ្នក​បើកឡាន​ប្រចាំ​ខ្លួន​របស់​នាង​បាន​ចេញ​ដំ​ណើរ​ទៅ​កន្លែង​ថត​ខ្សែ​ភាព​យន្ត​របស់​នាង​។ នៅ​តាម​ដង​ផ្លូវ​ដ៏តូច​ចង្អៀត​ ក្នុង​ការ​ធ្វើ​ដំ​ណើរ​របស់​នាង​​ Joey Young បាន​ជួប​នឹង​ឧប្បត្តិហេតុយ៉ាង​ភ្ញាក់​ផ្អើរ​ជា​ទី​បំ​ផុត​មក​លើ​កូន​ចៅ​នាង​​ព្រម​ទាំង​រូប​នាង​ ព្រោះ​ថា​ពេល​ដែល​អ្នក​ទាំង​បី​កំ​ពុង​អង្គុយ​ក្នុង​ឡាន​ ពេល​នោះ​ស្រាប់​តែ​មាន​ដុំ​ឥដ្ឋពី​រ​ដុំ​បាន​ធ្លាក់​មក​ចំ​ដំ​បូល​រថយន្ត​របស់​នាង​ រហូត​បណ្តាល​ឱ្យ​រថយន្ត​របស់​នាង​បាន​ធ្លុះដំ​បូល​យ៉ាង​សាហាវ​យ៉ាង​ខ្លាំង​ សម្លេង​ធ្លាក់​ដុំ​ថ្ម​នេះ​ធ្វើ​ឱ្យ​អ្នក​នៅ​ក្នុង​ឡាន​មាន​ការ​ភ្ញាក់​ផ្អើរ​នឹង​ភឹតភ័យ​ជា​ខ្លាំង។
ក្នុង​ឧប្បត្តិ​ហេតុ​នេះនាង​​ Joey Young បាន​និយាយ​ថា​នាង​មានការ​ភឹត​ភ័យ​ជា​ខ្លាំង​តែ​នាង​បាន​បន្តថា​ នាង​ពិត​ជា​ត្រេក​អរ​ណាស់​ដែល​គ្មាន​នរណា​ម្នាក់​គ្រោះ​ថ្នាក់។​មួយ​រំ​ពេច​ ក្រោយ​មក​ គឺ​មាន​ក្រុម​ប៉ូលីស​ចេញ​មក​ធ្វើ​អន្តរាគមន៍​ចំ​ពោះ​គ្រោះ​ថ្នាក់​ដោយ​ចៃ​ ដន្យ​នេះ ការ​ធ្លាក់​ដុំ​ថ្ម​នេះ​បណ្តាល​មក​ពី​នៅ​តាម​ដង​ផ្លូវ​នោះ​មាន​ការ​សាង​សង់​ អគារ​​ទើប​បណ្តាល​ឱ្យ​ធា្លក់​ដុំ​ឥដ្ឋ​មក​លើ​ដំ​បូលឡាន​របស់​នាង​​ Joey Young បែប​នេះ។ ម្យ៉ាង​វិញ​ទៀត​ក្នុង​ការ​គ្រោះ​ថ្នាក់​នេះ​ មិន​មាន​ម្ចាស់​សំ​ណង់​រូប​ណា​ចេញ​មក​សងនោះ​ទេ​ តែ​នាង​​ Joey Young នាង​ជា​មនុស្ស​មិន​ចេះ​រក​រឿង​ច្រើន​ នាង​ក៏​ប្រាប់​ប៉ូលីស​ថានាង​មាន​ការ​ប្រញាប់​ទៅ​ថត​ខ្សែ​ភាព​យន្ត​​ដូច្នេះ​ នាង​ក៏​ឡើងជិះ​រថយន្ត​ឈ្នួល​ទៅ​តែ​ម្តង​ជា​មួយ
ជំ​នួយ​ការ​របស់​នាង​។ ឯរឿង​ឡាន​នាង​ទុក​ភារៈ​ឱ្យ​អ្នក​បើក​ឡាន​ផ្ទាល់​ខ្លួន​នាង​ជា​អ្នក​ចាត់​ចែង។



សូមជួយផ្តល់មតិ និងចែករំលែក

Play Now