អង្ករដំណើបខ្មៅជាអាហារទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងនៅទ្វីបអាស៊ី ហើយឥឡូវនេះវាជាកំពូលនៅទ្វីបអឺរ៉ុបពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានឱ្យដឹងថា អាហារធញ្ញជាតិនេះមានបរិមាណស្ករទាប ប៉ុន្តែសម្បូរទៅដោយសារជាតិសរសៃដ៏មានប្រយោជន៍សម្រាប់សុខភាព និងមានសារជាតិរំញោចដែលអាចជួយប្រឆាំងតប នឹងជម្ងឺបេះដូង និងមហារីក។
អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ រដ្ឋល្វីស្យាណា បានវិភាគគំរូអង្កាមរបស់ដំណើបខ្មៅដាំនៅភាគខាងត្បូងប្រទេសអាមេរិក។ ពួកគេរកឃើញការកើនឡើងរបស់សារជាតិប្រឆាំងអុកស៊ីដរេដុកម្ម anthocyanin ។ សារជាតិប្រឆាំងអុកស៊ីដរេដុកម្មនេះគឺ ជាមូលហេតុបង្កើតពណ៌ត្នោតខ្មៅ របស់បន្លែផ្លែឈើច្រើនប្រភេទ។ វាក៏បង្កើតពណ៌ក្រមៅឱ្យអង្ករដំណើបខ្មៅ។ ការស្រាវជ្រាវបង្ហាញថា សារជាតិប្រឆាំងអុកស៊ីដរេដុកម្មបង្កើតពណ៌ក្រមៅនេះនឹង បោស សម្អាតពពួកម៉ូលេគុលដែលបង្កគ្រោះថ្នាក់ និងជួយការពារសរសៃឈាម ព្រមទាំងទប់ស្កាត់របួស AND ដែលអាចនាំដល់ជម្ងឺមហារីក ។ មុននេះរាប់សតវត្សរ៍ អង្ករដំណើបខ្មៅត្រូវបានចាត់ទុកជាអាហារខ្ពង់ខ្ពស់ដែលមានតែស្ដេច ប៉ុណ្ណោះទើបបានបរិភោគ។ បច្ចុប្បន្ននេះអង្ករដំណើបខ្មៅជាប្រភពអាហារសំខាន់ក្នុងពិធីស្រស់ស្រូបរបស់ប្រជាជនទ្វីបអាស៊ីក្នុងម្ហូបមី Sushi និងបង្អែមលាងមាត់។ អង្ករដំណើបខ្មៅសម្បូរវីតាមីនជាងអង្ករស ព្រោះវាមានបរិមាណវីតាមីន E និងពពួកសារជាតិប្រឆាំងអុកស៊ីដរេដុកម្មខ្ពស់ជាង។ ពួកអ្នកវិទ្យាសាស្ត្រក៏ទូន្មានគួរប្រើប្រាស់អង្ករដំណើបខ្មៅ ធ្វើជាសារជាតិបង្កើតពណ៌អាហារ ដោយវាមានលក្ខណៈធម្មជាតិផង និងល្អចំពោះសុខភាពផង ៕