Play Now

កុល ដាវី នៅ​មិនទាន់ OK សង្សារ​កូរ៉េ​សុំ​ស្នេហ៍

ភ្នំពេញ៖ តារា​សម្តែង​សិច​ស៊ី និង​ជា​ពិធី​ការិនី​ដែល​សម្បូរ​ដោយ​ព័ត៌មាន​ស្នេហា កញ្ញា កុល ដាវី មួយរយៈ​កន្លងទៅ តែងតែ​លេច​ឮជា​បន្តបន្ទាប់​នូវ​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង។ ថ្មីៗនេះ កុល ដាវី បាន​ទម្លាយ​ឲ្យ​ដឹងថា នាង​នៅ​មិនទាន់​ឆ្លើយថា OK ចំពោះ​បុរស​ជនជាតិ​កូរ៉េ​នោះ នៅឡើយ​ទេ ដោយ​សុំ​ទុកពេល​ពិចារណា​បន្តិច​សិន។


គេ​តែង​សង្កេតឃើញថា ជា​ញឹកញាប់ ឱ្យតែ កុល ដាវី ទៅ​ចូលរួម​កម្មវិធី​របស់​អ្នកសិល្បៈ​រួម​អាជីព គឺ​តែង​លេចមុខ​បុរស​ជនជាតិ​កូរ៉េ វ័យ​ជិត៤០ឆ្នាំ មកដល់​ដែរ ជាមួយនឹង​ឡានថ្លៃៗ ប៉ុន្តែ​បុរស​កូរ៉េ​នោះ មិនដែល​ហ៊ាន​ចូលទៅ​ជិត បង្ហាញ​ភាពស្និទ្ធស្នាល ឬ​កៀកកើយ ដាវី នៅក្នុង​ពិធី ដូច​តារា​ដទៃ ដែល​តែង​បណ្តើរ​សង្សារ​ទៅ​ទេ ព្រោះតែ កុល ដាវី មិនទាន់​យល់ព្រម​បើក​បេះដូង​ទទួលយក​បុរស​តាម​ស្អិត​នេះ​ជា​សង្សារ​នៅឡើយ។

ប្រភពពី​អ្នកសិល្បៈ​ដែល​ស្និទ្ធ​នឹង កុល ដាវី បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃ កុល ដាវី កំពុងតែ​ត្រូវបាន​បុរស​ជនជាតិ​កូរ៉េ ភ្នែកតូចៗ និយម​ពាក់​វ៉ែនតា ដែល​គេ​ដឹងថា តែងតែ​ទូរស័ព្ទ​មកសុំ​ស្នេហា​នាង​ស្ទើរ​រាល់ថ្ងៃ ជាមួយនឹង​ការសន្យា​ថា សុំ​នាង​រៀបការ​តាម​ប្រពៃណី​ខ្មែរ ត្រឹមត្រូវ ប្រសិនបើ កុល ដាវី ព្រម​ទទួលយក​ស្នេហា​ឆ្លង​ទ្វីប​នេះ។ ជុំវិញ​រឿងរ៉ាវ​ស្នេហា​នេះ កុល ដាវី បាន​ប្រាប់​ឲ្យ​ដឹ​ថា បុរស​កូរ៉េ​រូបនោះ ទើបតែ​ស្គាល់ និង​តាម​ស្រលាញ់​នាង​បាន​មួយឆ្នាំ​ទេ ហើយ​នាង​កំពុងតែ​ពិចារណា​អំពី​ទឹកចិត្ត​ស្នេហា​បុរស​នេះ​ថា តើ​គេ​មានចិត្ត​ចុះសម្រុង​ជាមួយ​នាង​ឬ​អត់? ពិសេស គឺ​ប្រពៃណី​ខ្មែរ។
តាម​ប្រភព​ថា បុរស​កូរ៉េ កំពុង​លង់​ស្នេហ៍​ស្រលាញ់ កុល ដាវី ដកចិត្ត​មិន​រួច​នោះ ព្រោះតែ​ក្រឺត​ក្នាញ់​នឹង​សម្រស់​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​មូល​ក្លុំ​របស់​នាង ទើប​តាម​ស្រលាញ់ ចង់​បានជា​ប្រពន្ធ តែ ដាវី នៅ​មិនទាន់​ឆ្លើយថា OK នៅឡើយ ដោយ​សុំ​ទុកពេល​ពិចារណា​បន្តិច​សិន។យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា បើទោះជា កុល ដាវី លេងខ្លួន​យ៉ាង​សិច​ស៊ី ស្លៀកពាក់​បង្អួត​ដើមទ្រូង​មូល​ក្លុំ ទ្រលុកទ្រលន់​យ៉ាងណាក៏ដោយ ប៉ុន្តែ គេ​សរសើរ​ថា កុល ដាវី ចេះ​ស្លៀកពាក់​ទៅតាម​ពេលវេលា បើ​កម្មវិធី​សម័យ ទើប​នាង​ស្លៀកពាក់​បង្ហាញ​សម្រស់​ដើមទ្រូង​យ៉ាង​សិច​ស៊ី តែបើ​កម្មវិធី​បុរាណ នាង​មិន​ហ៊ាន​បង្ហាញ​ឱ្យគេ​ឃើញ​សាច់​ទ្រូង និង គល់ភ្លៅ​នោះទេ៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now