តើប្រិយមិត្តចង់បានរាងស្អាតដែរឬទេ? ប្រាកដជាមិនមានការបដិសេធន៍នោះទេក្នុងការធ្វើឱ្យរាងស្អាតនោះ តើនរណាៗមិនចង់បានរាងស្រស់ស្អាតនោះ? ពេលដែលអ្នកមានរាងស្អាតធ្វើឱ្យអ្នកមិនមានមន្ទិលក្នុងការជ្រើសរើសនៅសម្លៀកបំពាក់ក្នុងការចូលរួមកម្មវិធីផ្សេងៗ ក៏ដូចជាការដើរកម្សាន្តផ្សេងៗនោះដែរ។ម្យ៉ាងវិញទៀតចង់បានរាងស្អាត ប្រិយមិត្តមួយចំនួន ខិតខំប្រើគ្រប់វិធីសាស្ត្រក្នុងការសម្រករាង ។ វិធីសាស្ត្រធ្វើយ៉ាងណាឱ្យបានរាងស្អាត និងជាវិធីសាស្ត្រសម្រកទម្ងន់បែបធម្មជាតិមានដូចខាងក្រោម៖
១- អ្នកគួរតែទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ និងសមស្រប។
២- អ្នកគម្បីទទួលទានអាហារពេលថ្ងៃត្រង់បន្តិចបន្តួច កុំឱ្យតែក្រពះរករឿងទៅបានហើយ។
៣- ការសម្រកទម្ងន់នេះ ទាល់តែអ្នកឈប់ទទួលទានអាហារឬក៏ភេសជ្ជនៈណាដែលមានជាតិស្ករច្រើនហួសកម្រិត។
៤- អ្នកមិនត្រូវទទួលទានបាយល្ងាចនោះទេ គឺអ្នកត្រូវជំនួសអាហារពេលល្ងាចដោយផ្លែឈើ ឬទឹកដោះគោវិញ។
៥- នៅពេលអ្នកទទួលទានរួចភ្លាម អ្នកមិនគួរងូតទឹកឬក៏ចូលគេងភ្លាមៗនោះទេ។
៦- បើមានពេលទំនេរច្រើនអ្នកគួរតែ ធ្វើលំហាត់ប្រាណនៅពេលព្រឹក ឬក៏នៅពេលល្ងាចឱ្យបានទៀងទាត់ កាន់តែធ្វើឱ្យអ្នកមានសុខភាពល្អ និងមានរាងស្អាតយ៉ាងឆាប់រហ័ស។
Play Now
វិធីសាស្ត្រក្នុងការសម្រកទម្ងន់
7/02/2012 08:11:00 AM
ថ្មីៗប្រចាំថ្ងៃ, សុខភាព និង សម្រស់
Play Now