Play Now

Hua Mo Yi បង្ហាញ​​ពី​អារម្មណ៍​ពិតនៅ​ក្នុងចិត្ត

តារា​ម៉ូឌែល​ Hua Mo Yi រូប​​​នេះ​​​បាន​និយាយ​ថា​ នាង​បាន​ចំណាយ​ពេល​​ក្នុង​​ការ​​ថត​​រូប​បែប​​នេះ​​អស់​​រយៈពេ​លជា​ច្រើន​ឆ្នាំ​​កន្លង​​មក​​ហើយ​ នាង​ក៏ធ្លា​ប់បាន​​ទទួល​​កា​ររិះ​​គន់​​មិន​​តិច​​នោះ​ទេ​​ក្នុង​​ការ​​ថត​​រូប​​របៀប​​នេះ​ផង​ដែរ។ Hua Mo Yi ក៏​មិន​​ខ្វល់​​ដែរ​​ចំពោះពា​​ក្យ​ទាំង​​នេះ​​នាង​គិត​តែពី​ខិតខំ​ធ្វើ​ការ​ឱ្យ​ បាន​​ល្អ​​ថែម​​ទៀត​នៅក្នុ​ងអាជីព​ជា​តារា​បង្ហាញ​​ម៉ូត​របស់​នាង​​។ ក្នុ​ង​​កា​​រ​បង្ហាញ​​​នូវ​​​រូប​​​ភាព​​ចុង​​​ក្រោយ​​​ របស់​ Hua Mo Yi គឺ​​ត្រូវ​​បាន​​ក្រុម​​​ស្ត្រីជា​​ច្រើន​​រូប​បាន​ធ្វើកា​រប្រតិក​ម្មចំពោះកា​រ​ បង្ហាញ​​នូវ​ទម្រង់​រូប​រាង​កាយ​ដោយ​ឥត​កេរ​ខ្មាស់​របស់​នាងម​កដា​ក់​បង្ហាញ​​​​ឱ្យ​គេ​មើ​ល​។ វា​គឺ​ជា​ទម្លាប់​មួយមិ​នល្អ​ឡើយ​សម្រាប់​​ស្រ្តី​ផ្សេង​ៗជា​ច្រើន​ដែល​ជា​អ្នក​មាន​​ ភាព​​អៀន​​ខ្មាស់​​ ហើយ​​វា​ក៏​​ជាប្រ​ពៃ​ណីមួ​យមិ​នល្អ​​ផង​ដែរ​​​ យើង​មិន​គួរ​ធ្វើដូ​ច​នោះ​ទេ។


ចំពោះ​ការ​រិះគ​ន់នេះ​ ដែរ​នាង​មិន​តប​ត​ឡើយ​ គ្រាន់​តែ​នាង​បាន​និយាយ​យ៉ាង​ខ្លីចុ​ង​ក្រោយ​ថា​ វា​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង​តាំង​ពី​ក្មេងម​កម្ល៉េះ។​ តារា​​​ម៉ូ​​ឌែ​​​ល Hua Mo Yi​ គឺ​​​ជា​​​​កូលាប​​​​មួយ​​​​ទ​ង​​​ដែល​​​​មាន​​​​ប្រជា​​​ប្រីយ​​​​ភាព​​​ក្នុង​​​វិស្ស័យ​​សិល្ប។​​ Hua Mo Yi ​ជា​ជន​ជាតិ​ចិន​ ដែល​​មាន​​អាយុ​២​១ឆ្នាំ មាន​​រាង​​ស្វែល​ ​សាច់​​សខ្ចី​ ជា​​មួយ​​ដើម​ទ្រូង​ខ្នាត​អន្តរ​ជាតិ​(​ 33-26-34 ) កម្ពស់​របស់​នាង​ ១៦០​សង់​ទី​មែត្រ​ និង ទម្ងន់៤១គីឡូក្រាម៕






សូមជួយផ្តល់មតិ និងចែករំលែក

Play Now