កូនក្រមុំមានផ្ទៃពោះម្នាក់ បានផ្តល់កំណើតដល់កូនប្រុសម្នាក់នៅពីរបីនាទីបន្ទាប់ពីបានរៀបការនៅក្នុងពិធីអាពាហ៍ពិពាហ៍នៅទីប្រជុំជន Jallais ភាគពាយព្យនៃប្រទេសបារាំង។
កូនក្រមុំដែលគេមិនបញ្ចេញឈ្មោះនេះ បានចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួលខ្លួននៅពេលព្រឹកនៃថ្ងៃរៀបការរបស់នាង ប៉ុន្តែ នាងបានសម្រេចិត្តបន្តធ្វើធីពិធីអាពាហ៍ពិពាហ៍នេះ ដោយមិនខ្វល់អំពីបញ្ហាសុខភាពរបស់នាង។
ពិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានគ្រោងធ្វើនៅម៉ោង១១ព្រឹកនៅថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែដោយសារកូនក្រមុំនេះមិនស្រួលខ្លួននោះពិធីរៀបការនេះត្រូវបានពន្យារពេលរហូតដល់ថ្ងៃត្រង់ក្នុងថ្ងៃដដែលនោះ។
អ្វីគ្រប់យ៉ាងបានដំណើរការទៅល្អជាធម្មតានៅពិធីនេះ ។ នៅពេលដែលគូស្វាមីភរិយានេះបានឈរអោយគេថតយ៉ាងសប្បាយរីករាយ នៅក្នុងពិធីអាពាហ៍ពិពាហ៍នេះ ស្រាប់តែ មានការភ្ញាក់ផ្អើលខ្លាំងនៅពិធីជប់លៀងអាពាហ៍ពិពាហ៍នេះ គឺនៅពេលដែលកូនក្រមុំបានរត់ចូលបន្ទប់នៅខាងក្នុងរោងការនេះដោយមិនបានប្រាប់អោយដឹងជាមុននោះទេ ។ បន្តិចក្រោយមកពួកភ្ញៀវដែលចូលរួមក្នុងពិធីរៀបការនេះ បានឮសូរសម្លេងយំចេញពីទារកទើបកើតរបស់កូនក្រមុំមានផ្ទៃនេះ។
ទាំងម្តាយនិងកូននេះត្រូវបានដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យជាទីដែលបន្តិចក្រោយមកនោះ អ្នកទាំង២នេះត្រូវបានគេនិយាយថាមានសុខភាពល្អជាធម្មតា៕