Play Now

សម្អាងការខាត់ សុឃីម កំពុងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ មានជីវភាពមធ្យម

ភ្នំពេញ: ​សម្អាងការ​ខាត់ ​សុ​ឃីម​ បាន​កំពុងទួល​នូវ​ការគាំទ្រ​ភាគច្រើន​គួរសម​នៅក្នុង​សង្គម​សម្រាប់​ក្រុមគ្រួសារ​ដែលមាន​ជីវភាព​មធ្យម​។ មុខ​របរអាជីវ​សម្អាងការ បានកា​ក់កប​គ្រាន់បើ​ហើយ​នោះ អ្នកនាង​ខាត់ សុ​ឃីម និង​មាន​ផែនការ​ពង្រីក​អាជីវកម្ម ចំនួន​២​ទៀត​គឺ បង្កើត​ក្រុម​តន្ត្រីសម័យ ដាក់ឈ្មោះ​ត្រកូល “​ខាត់​” និង​បង្កើត​ស្ទូ​ឌីយោ​ថតរូប សម្រាប់​មុខរបរ​អនាគត​ប្តី​របស់​នាង​គឺ លោក អ៊ិន សូ​ផា​ណូ​។ យោងតាម​ការបញ្ជាក់ របស់​នាង ខាត់ សុ​ឃីម​។​

​អ្នកនាង ខាត់ សុ​ឃីម បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍ ជាមួយ​គេហទំព័រ CEN (CAMBODIA EXPREESS NEWS) យ៉ាងនេះ​ថា​៖ សម្អាងការរបស់​នាង មានការ​ពេញនិយម ជាពិសេស​ក្នុងចំណោមពលរដ្ឋដែលមាន​ជីវភាព ធុន​ល្មម ដែល​ជួល​ឲ្យ​ទៅ​សម្តែងក្នុង​ពិធីអាពាហ៍ពិពាហ៍ របស់​ពួកគេ​។

​អ្នកនាង​ខាត់​សុ​ឃីម​បាន​មាន​ឲ្យ​ដឹង​បន្តថា “​នៅពេល​គេ​មក​យក​សម្អាង​ខ្ញុំ ខ្ញុំ​ទៅ​ច្រៀង​នៅក្នុង​ពិធីកាត់សក់​ឲ្យ​កូនកំលោះ កូនក្រមុំ និង​ធ្វើ​ពិធីករ​ក្នុង​
​ពិធី​កាត់​ផ្លែឈើ ភ្ញៀវ​សុទ្ធតែ​ចង់បាន​ខ្ញុំ ទៅ​ចូលរួម​ក្នុង​ពិធី​របស់គេ​។​បើ​ខ្ញុំ​មិន​ទៅ​គេ​មិន​សប្បាយចិត្ត​ជាមួយ​យើង​ទេ​”​។​

​ចំពោះ​ការជួល​សម្អាងការ គឺ​ក្រុមការងារ​របស់​សម្អាងការ ខាត់ សុ​ឃីម ទៅ​បម្រើសេវា​ជា​ក្រុម​តែម្តង ​ដែលមាន​ក្រុម​ភ្លេងខ្មែរ​បុរាណ ក្រុម​តន្ត្រីសម័យ ទៅជា​មួយ​ ដែល​អ្នកខ្លះ​ទទួល​លើ​ការងារ​តុបតែង​ផ្ទះ ចំណែក​លោក អ៊ិន សូ​ផា​ណូ គូ​ដណ្តឹងរបស់​អ្នកនាង​នោះ ក៏មាន​តួនាទី​ជា​អ្នក​ថតរូបនៅក្នុង​ពិធី​នោះដែរ គឺ​ម្នាក់ៗ មានកា​ងារធ្វើ​ទាំងអស់គ្នា តាម​ជំនាញ​។​

​អ្នកនាង​ខាត់​សុ​ឃីម​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​សម្អាងការ​របស់​អ្នកនាង​គឺ​ទាំង​អ្នក​សម្តែង​និង​អ្នក​លេងភ្លេង​បុរាណ​និង​តន្ត្រីសម័យ​សុទ្ធតែ ជា​សមាជិក​ក្នុង​គ្រួសារ ត្រកូល “​ខាត់​” ទាំងអស់​រាប់ទាំង​ប្អូនថ្លៃ ប្អូនបង្កើត ចេះ​ទាំងអស់គ្នា សូម្បីតែ លោកឪពុក និង​អ្នក​ម្តាយ របស់​អ្នកនាង ខាត់ សុ​ឃីម ដែលមាន​វ័យចាស់​ជរា​ហើយ​នោះ ក៏​ទៅ​ចូលរួម​សម្តែង នៅក្នុង​ត​ន្រី្ត​សម័យ របស់​សម្អាងការ ខាត់ សុ​ឃីម ដែរ​។​

​ចំពោះ​តម្លៃ​ឈ្នួល​ជួល “​សម្អាងការ ខាត់ សុ​ឃីម​” បើ​ភ្ញៀវ​ជួល​ចេញទៅសម្រាប់​ការធ្វើ​ពិធី នៅតាម​បណ្តា​ខេត្ត​មានតម្លៃ​ពី​៥០០០ ទៅដល់ ៧០០០ ដុល្លារ សហរដ្ឋអាមេរិក ទៅតាម​តម្រូវការ​ផ្សេងៗ​ទៀត​របស់ភ្ញៀវ​និង​ក្នុង​រាជធានី​ភ្នំពេញ មានតម្លៃ ២៥០០​ដុល្លារ មាន​ទាំងតន្ត្រីសម័យ និង​អ្នកនាង​ច្រៀង​នៅពេល​កាត់សក់​កូនប្រុស​កូនស្រី​និង​ធ្វើ​ពិធីករ នៅពេល​កាត់​ផ្លែឈើ និង​ច្រៀង​កំដរ​ភ្ញៀវ ពី​៣​ទៅ​៤​បទ បន្ថែមទៀត​។​

​តែបើ​ម្ចាស់​ពិធី​ជួល​អ្នកនាង​ឲ្យ​ទៅ​ច្រៀង​នៅក្នុង​ពិធី​នោះ ពី​ម៉ោង​៦​ល្ងាច​ទៅដល់​ម៉ោង​១០​យប់ គឺ​តម្លៃ​៥០០​ដុល្លារ សហ​រដ្ឋា​អាមេរិក​។​

​អ្នកនាង ខាត់ សុ​ឃីម មាន​បងប្អូន​បង្កើត ចំនួន​៩​នាក់ (​ស្រី​៤​នាក់ ប្រុស​៥​នាក់​) ដែល​សុទ្ធតែជា​អ្នកសិល្បៈ​ទាំងអស់គ្នា​៕

ដកស្រង់ពី ​គេហទំព័រ CEN (CAMBODIA EXPREESS NEWS)

សូមជួយផ្តល់មតិ និងចែករំលែក

Play Now