Play Now

តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន និង​មិត្តភក្តិ​៥​នាក់ ក្រឡាប់​រថយន្ត​នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ: ប៉ូលិស​ស្រុក​ព្រៃនប់​បាន​និយាយថា រថយន្ត​មួយគ្រឿង​របស់​ក្រុម​តារាចម្រៀង បាន​ក្រឡាប់​ដោយ​ខ្លួនឯង តាំងពីព្រឹក​ព្រលឹម នៅ​ចំណុច​ផ្លូវបត់​កោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៥-១៧៦ ក្នុងភូមិ​វាល​ធំ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​ចំនួន ៦​នាក់ រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ភ្លាមៗ​។

​រថយន្ត​ដែល​ក្រឡាប់​ម៉ាក​កាមរី (​ឆ្លាម​) ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ E-8783​។​
​    ​
​ប៉ូលិស​ប៉ុស្តិ៍​ជើងគោ​បាន​ប្រាប់ថា ក្នុងចំណោម​អ្នករងគ្រោះ​នោះ គេ​ឃើញ​មាន​តារាចម្រៀង​វ័យក្មេង​ម្នាក់ ឈ្មោះ ណាំ ប៊ុណ្ណា​រ័ត្ន បាន​រងគ្រោះ​បាក់​ភ្លៅ​ខាងឆ្វេង ក្រៅពីនោះ​ក៏មាន​ស្ត្រី​ម្នាក់​បាក់ឆ្អឹង​ជំនីរ និង ៤​នាក់​ទៀត​របួសស្រាល​។​
​    ​
​ប៉ូលិស​សង្ស័យថា ហេតុការណ៍​នេះ​ប្រហែលជា​បណ្តាលមកពី​អ្នកបើកបរ​ងងុយដេក ទើប​មិនបាន​បួង​ចង្កូត​តាមផ្លូវ​បត់ ធ្វើ​ឲ្យ​រថយន្ត​បោះពួយ​ទៅ​កាវ​ថ្នល់ ហុយ​ដី​ទាំង​ព្រឹក​យ៉ាងនេះ​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now