មានការរៀបចំពិធីដ៏ចំឡែកមួយ ដើម្បីប្រមូលប្រាក់សំរាប់ជួយដល់អ្នក ដែលបានផ្ទុកមេរោគអេដស៏ (HIV ឬ ADIS) ។ ពិធីដ៏ចំឡែកនោះ គឺតម្រូវអោយបុរសៗ ណាដែលចង់ស្ទាបសុដន់ តារាម៉ូដែលស្រីវ័យក្មេងស្អាតៗ គឺត្រូវបង់ប្រាក់។
ពីធីនេះបានរៀបចំនៅថ្ងៃទី២៥ ខែសីហា កន្លងទៅនេះនៅទីក្រុងតូក្យូប្រទេសជប៉ុនដែលកម្មវិធីនោះមានឈ្មោះថា Erotica will Save the World។ លក្ខខណ្ឌនៃការចូលរួមសុំស្ទាប សុដន់តារាម៉ូដែលស្រីវ័យក្មេងទាំង ១០នាក់ គឺត្រូវតំរង់ជួរ ប្រាប់អាយុថា មានគ្រប់អាយុ ១៨ឆ្នាំ ឬនៅ ហើយត្រូវលាងដៃអោយបានស្អាត។ អង្គការដែលរៀបចំនេះមានឈ្មោះថា STOP!AIDS ។
នៅប្រទេសជប៉ុនការស្ទាបសុដន់ គឺជាសកម្មភាពមួយទូលំទំលាយ ជាក់ស្តែងនៅតាមតៀមកាហ្វេ ឬតៀមស្រាក៏មានប្រពៃណីស្ទាបដោះបណ្តើរផឹកស្រាបៀបបណ្តើរ ប៉ុន្តែសុំកុំភ្លេចថាស្ទាប មិនមែនអោយច្របាច់ទេ។