ប្រសិនបើអ្នកកំពុងតែព្យាយាម ក្នុងការមានផ្ទៃពោះ ហើយនៅតែមិនទាន់បានជោគជ័យនោះ អ្នកអាចព្រួយ បារម្ភថា ហេតុអ្វីបានជា ដូច្នេះ។ នេះគឺជាសំណួរដ៏ល្អបំផុត ក្នុងការស្វែងរកនូវការណែនាំពី គ្រូពេទ្យរបស់អ្នក ប៉ុន្តែមូលហេតុដែល តែងតែកើតមាន ជាទូទៅ មួយចំនួន ដែលធ្វើអោយស្ត្រីមិនអាចមានគភ៌បាននោះគឺ ជាបញ្ហាដែលអាចលើកឡើងមក និង ដោះស្រាយបាន ដោយការទទួលយក ជំនួយពីគ្រូពេទ្យ ឬ មន្ទីរព្យាបាលជំនាញផ្នែកព្យាបាល សមត្ថភាពក្នុងការបង្កកំណើត។
វាពិតជាការធម្មតានោះទេ ដែលថាគូស្វាមីភរិយាភាគច្រើន អាចនឹងចំណាយពេល រហូតដល់ ៦ ទៅ ១២ខែ ដើម្បីអាចមានផ្ទៃពោះបាន បន្ទាប់ពីពួកគេបានឈប់ប្រើប្រាស់ មធ្យោបាយពន្យាកំណើត ដូច្នេះសម្រាប់រយៈពេលពីរបីខែ នៃការព្យាយាម មិនបានជោគជ័យនេះ មិនអាចជាសញ្ញាដែលចង្អុលប្រាប់ថា អ្នកអសមត្ថភាពក្នុងការបង្កកំណើតនោះទេ។
តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់ផ្តើមមានចម្ងល់ អ្នកអាចធ្វើការពិចារណាលើហេតុផលជាទូទៅទាំងនេះ ដែលអាចធ្វើ អោយស្ត្រី មិនអាចមានគភ៌បាន ថាតើពួកវាណាមួយ ដែលកំពុងកើតមានចំពោះអ្នក ។
1- អាយុរបស់ស្ត្រី៖ ខុសពីបុរស សមត្ថភាពមានកូនរបស់ស្ត្រី នឹងត្រូវបានកាត់បន្ថយ ទៅតាមអាយុ។ ស្ត្រីហាក់នឹងមិនសូវ អាចមានគភ៌ បាន ជារៀងរាល់ឆ្នាំ បន្ទាប់ពីពួកគេបានឆ្លងផុតវ័យ ៣០ឆ្នាំ ។
2- កត្តាស្ត្រេស៖ ស្ត្រេស មិនមែនគ្រាន់តែជា ស្ថានភាពផ្លូវចិត្តតែម្យ៉ាងនោះទេ វាក៏បានជះឥទ្ធិពល ទៅដល់សុខភាពរាងកាយ របស់អ្នក បានផងដែរ។ កម្រិតដ៏ខ្ពស់នៃស្ថានភាពស្ត្រេស គឺអាចនឹងបង្អាក់ដល់សមត្ថភាព ក្នុងការបង្កកំណើតរបស់អ្នក។
3- បរិមាណមេជីវិតឈ្មោលទាប៖ បញ្ហានៃសមត្ថភាពក្នុងការបង្កកំណើត អាចនឹងមិនស្ថិតនៅតែលើ មនុស្សស្រីទេ ប៉ុន្តែវាអាចដោយ សារតែ បញ្ហារបស់ដៃគូនាង។ ប្រសិនបើកម្រិតមេជីវិតឈ្មោល របស់បុរសទាប ពេលខ្លះវាអាចនឹងធ្វើអោយ អ្នកមិនអាចមានកូនបាន ដែរ។
4- បញ្ហារបស់អ័រម៉ូន ៖ វេជ្ជបណ្ឌិត អាចនឹងធ្វើការតាមដាន នៅលើរាល់បញ្ហា ដែលមានទំនាក់ទំនង ជាមួយនឹងអ័រម៉ូន និង ជួយអ្នកក្នុង ការ ដោះស្រាយវាដោយការប្រើឱសថ ឬ ធ្វើការផ្លាស់ប្តូរនូវ ទំលាប់នៃការរស់នៅជាប្រចាំថ្ងៃ មួយចំនួន។ មានឱសថតាមវេជ្ជបញ្ជា មួយចំនួន ដែលអាចប្រើសម្រាប់ជំរុញ អោយមានការបញ្ចេញអូវុល ឬ ជួយក្នុងការលៃតម្រូវ វដ្តឈាមរដូវរបស់ស្ត្រី។
5- ការជក់បារី ឬ ការប្រើប្រាស់ថ្នាំ៖ វាត្រូវបានបញ្ជាក់ជាផ្លូវការថា ការជក់បារីជាទៀតទាត់ អាចកាត់បន្ថយនូវឱកាស របស់ស្ត្រី ក្នុង ការបង្កកំណើត។ ប្រសិនបើអ្នកជាអ្នកជក់បារី នោះការបញ្ឈប់ នឹងអាចជួយធ្វើ អោយឱកាសនៃការមានគភ៌អ្នក នឹងមានភាពប្រសើរ ជាងមុនបាន។
6- ថ្នាំតាមវេជ្ជបញ្ជា៖ ដោយគ្រាន់តែ ការចេញវេជ្ជបញ្ជា របស់គ្រូពេទ្យ អោយអ្នកប្រើប្រាស់ថ្នាំ គឺមិនប្រាកដថា ថ្នាំនោះមានសុវត្ថិភាព សម្រាប់ការព្យាយាមមានគភ៌នោះទេ។ ចូរប្រាកដថា គ្រូពេទ្យរបស់អ្នក បានដឹងថាអ្នកកំពុងរំពឹងចង់បានកូន និង ធ្វើការបញ្ជាក់ផងដែរ ថា ឱសថតាមវេជ្ជបញ្ជាទាំងនោះ គឺមានសុវត្ថិភាព សម្រាប់ការមានគភ៌ និង មិនបង្អាក់ដល់ ដំណើរការនៃការពរពោះនោះទេ ។
7- ការរាំងខ្ទប់នៅ ក្នុងបំពង់ដៃស្បូន៖ វាអាចដោយសារតែមាន ឧបសគ្គផ្នែករាងកាយ ចំពោះស៊ុត បង្កកំណើត ក្នុងការមានលទ្ធភាព ធ្វើដំណើរមកកាន់តួស្បូន និង ចាប់ផ្តើមរីកលូតលាស់។ គ្រូពេទ្យ អាចនឹងធ្វើការវិនិច្ឆ័យនូវបញ្ហានេះ និង ធ្វើការប្រឹក្សាជាមួយអ្នក អំពី វិធីដោះស្រាយនូវ រាល់បញ្ហានេះ ដែលអាចរួមមានផងដែរនូវ ទម្រង់ការវះកាត់តូចមួយ ដើម្បីយកឧបសគ្គ នេះចេញ។
8- ពេលវេលា នៃការរួមដំណេក៖ កត្តាមួយផ្សេងទៀត ដែលអ្នកគួរធ្វើការពិចារណា គឺត្រូវសួរថា តើនៅពេលណា ដែលអ្នកបានធ្វើការ រួមដំណេក។ មនុស្សភាគច្រើនដែលមានសមត្ថភាព ក្នុងការបង្កកំណើត នឹងមិនអាចពរពោះបាននោះទេ ប្រសិនបើពួកគេ មិនបានធ្វើ ការរួមដំណេក នៅក្នុងពេលវេលាត្រឹមត្រូវ នៃដំណើរវដ្តឈាមរដូវរបស់ស្ត្រី។ ប្រសិនបើអ្នកមិនច្បាស់ពីបញ្ហានេះ នោះអ្នកអាចធ្វើការ តាមដាន ពីពេលវេលានៃការរួមដំណេក ដើម្បីបញ្ជាក់ពីថ្ងៃបញ្ចេញអូវុល ដែលអាចអោយអ្នកមានកូនបាន និងចូរប្រាកដថា ពេលវេលា នឹងមិនជាបញ្ហាសម្រាប់អ្នក នោះទៀតទេ ។
9- ការធាត់ជ្រុល ឬ អតុល្យភាពរបស់អាំងស៊ុយលីន៖ សម្រាប់ស្ត្រីមួយចំនួន ដែលលើសទម្ងន់ នោះរាល់ការសម្រកទម្ងន់ មិនថា ត្រឹម តែ ១០ភាគរយ ក៏អាចនឹងបង្កើនឱកាសនៃការមានគភ៌ របស់ ពួកគេបានបានផងដែរ។
អ្នកគួរស្វែងរកនូវបញ្ហាទាំងនេះ ទៅតាមការណែនាំរបស់គ្រូពេទ្យ នោះវានឹងអាចជួយអ្នក ក្នុងការស្វែងរកពីមូលហេតុពិតប្រាកដ ថា ហេតុអ្វីបានជាអ្នកមិនអាចមាន ផ្ទៃពោះបាន ?
Play Now
មូលហេតុទូទៅ ដែលធ្វើអោយស្ត្រី មិនអាចមានគភ៌បាន
8/30/2012 08:01:00 AM
សុខភាព និង សម្រស់
Play Now