ភ្នំពេញ: ការខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា នាយកុយកំពុងតែលួចលាក់ស្នេហ៍ជាមួយនាងប្រិមប្រិយ កំពុងបង្កការចាប់អារម្មណ៍ពីមហាជន។
ការនិយាយតៗគ្នា នៅភោជនីយដ្ឋានមួយដែលនាយកុយទៅសម្ដែងកំប្លែងប្រចាំសប្ដាហ៍នោះថា នាយកុយកំពុងលួចលាក់ស្នេហាជាមួយនាងប្រិមប្រិយដែលជាកូនក្រុមខ្លួននោះមានរយៈពេលជាងមួយឆ្នាំមកហើយ។ ពាក្យលេចឮនោះថានាងប្រិមប្រិយព្រមទទួលស្នេហ៍ពីនាយកុយ គឺជាថ្នូរនឹងការដែលនាយកុយបានជួយដោះលែងបងប្រុសនាងឲ្យរួចពីទោសនៃការចោទប្រកាន់...និងដោយសារគេឃើញអ្នកទាំងពីរបណ្ដើរគ្នាទៅចូលរួមអាពាហ៍ពិពាហ៍ ព្រមទាំងឈរឲ្យអ្នកកាសែតថតរូបទៀតផង។ នេះបើតាមទស្សនាវដ្ដីអង្គរធំ ចេញថ្ងៃ១៣-១៩សីហា២០១២។
ទស្សនាវដ្ដីរាយការណ៍ទៀតថា ពេលអ្នកយកព័ត៌មានទាក់ទងទៅតារាកំប្លែងនាយកុយនិងនាងប្រិមប្រិយ ដើម្បីសុំការបំភ្លឺរឿងនេះ អ្នកទាំងពីរបានសម្ដែងការភ្ញាក់ផ្អើល និងបានបដិសេធពាក្យលេចឮបែបនេះ។
ម៉ាក សុគន្ធស្រីនិច ហៅប្រិមប្រិយ បាននិយាយថា " ខ្ញុំនិងប៉ា(នាយកុយ)ហ្នឹង អត់មានអីជាមួយគ្នាទេ។ ខ្ញុំជាមួយប៉ាកុយគ្មានរឿងអ៊ីចឹងឯណា?...គេចេះតែនិយាយហើយ"។
ចំណែកតារាកំប្លែងល្បីឈ្មោះ លោកជួង ជី ហៅនាយកុយ បាននិយាយថា " អត់ទេ! កុំនិយាយអ៊ីចឹង ប្រិមប្រិយជាកូនចៅខ្ញុំ ហើយទៅមានទាក់ទងស្នេហាម៉េចទៅ? តាមពិតខ្ញុំអត់ដឹងអីផង ម៉េចគេទៅនិយាយអីផ្ដេសផ្ដាសអ៊ីចឹង? ខ្ញុំអត់មានពាក់ព័ន្ធស្នេហាអីទេ!...''។
គួររម្លឹក មុននេះក៏មានដំណឹងចចាមអារ៉ាមពីតារាកំប្លែងល្បីឈ្មោះ លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ថាមានស្នេហាលួចលាក់ជាមួយកូនក្រុមខ្លួន គឺនាងព្រលិត តែអ្នកទាំងពីរក៏បានបដិសេធដូចនាយកុយ និងនាងប្រិមប្រិយដែរ៕
Play Now
នាយកុយ : ខ្ញុំអត់មានពាក់ព័ន្ធស្នេហាប្រិមប្រិយទេ!
Play Now