Play Now

តារា​ស៊ិ​ច​បង្កើត​ឲ្យ​មានការ​ជ្រួលជ្រើម​នៅក្នុង​ការចាប់ផ្តើម​ថត​ឲ្យ​ក្រុមហ៊ុន​ភាពយន្ត​បូលីវូដ​

តារា​ស៊ិ​ច​សញ្ជាតិ​កាណាដា​ដើមកំណើត​ឥណ្ឌា​ម្នាក់​បានចាប់ផ្តើម​ការថត​របស់​នាង​ឲ្យ​ក្រុមហ៊ុន​ភាពយន្ត​បូលីវូដ​កាលពី​ពីថ្ងៃ​សុក្រ នៅក្នុង​អ្វីដែល​ត្រូវបាន​រំពឹងថា​ជា​ភាពយន្ត​មួយ​ក្នុងចំណោម​ភាពយន្ត​ស៊ិ​ច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​របស់​ប្រទេស​ឥណ្ឌា ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រួចមកហើយ​នៅក្នុង​ប្រទេស​អភិរក្ស​ស៊ិ​ចនេះ​។​

​នាង សាន់​នី ឡេ​អូ​ន (Sunny Leone) ដែល​បានកើត​នៅក្នុង​ប្រទេស​កាណាដា ពី​ឪពុកម្តាយ​ជនជាតិ​ឥណ្ឌា សម្តែង​ជា​តួ​ស៊ិ​ច​ស្រី​ម្នាក់​នៅក្នុង​ភាពយន្ត​ភាសា​ហ៊ី​ន​ឌី​រឿង "Jism 2" (​រាងកាយ​ភាគ​២)​។​

​ទីភ្នាក់ងារ​ព័ត៌មាន Press Trust of India បាន​រាយការណ៍​ថា អភិបាលក្រុង​មុំ​បៃ លោក ស៊ូ​នី​ល ប្រាប​ហ៊ូ (Sunil Prabhu) បាន​បញ្ជា​ឲ្យ​មានការ​ដកចេញ​បដា​ផ្សាយពាណិជ្ជកម្ម​ពី​រថយន្តក្រុង​សាធារណៈ​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា បន្ទាប់ពី​និ​តី​បុគ្គល​តំបន់​ម្នា​ក់បាន​តវ៉ា​ថា​រូបភាព​ដែល​ត្រូវបាន​ប្រើប្រាស់​នេះ​មាន​លក្ខណៈ​អាសគ្រាម​។​

​ការផ្សាយពាណិជ្ជកម្ម​នេះ​បានបង្ហាញ​រូប​ស្រី​ស្រាត​ម្នាក់​ដែល​កំពុង​គេង​ផ្អែក​នៅក្រោម​ក្រណាត់​សើម​ស្តើង​មួយ​យ៉ាង​គួ​ឲ្យ​ដាស់​អារម្មណ៍​ផ្លូវភេទ ថ្វីបើ​អ្នក​បង្ហាញ​ម៉ូត​នោះ​មិនមែនជា​នាង ឡេ​អូ​នេ ដែលមាន​អាយុ​៣១​ឆ្នាំក្តី​។​

​កាលពីដើម​សប្តាហ៍​នេះ ក្រុម​អ្នកប្រឆាំង​តវ៉ា​នៅក្នុង​ទីក្រុង​អាម​រីត​សា (Amritsar) បាន​ដុត​រូប​របស់​នាង ឡេ​អូ​នេ ដោយ​ជះ​កំហឹង​ដាក់​ភាព​អាសអាភាស​នៃ​ភាពយន្ត​នេះ ខណៈដែល​អ្នកស្រុក​នៃ​ទីក្រុង​វ៉ា​រ៉ា​ណា​ស៊ី​ដែល​គោរព​សាសនា ត្រូវបាន​រាយការណ៍​ថា​បានស្នើឲ្យ​តុលាការ​ដាក់បទបញ្ជា​ម៉ឺងម៉ាត់​ទៅលើ​ភាពយន្ត​នេះ​។​

​នាង ឡេ​អូ​ន បាន​ប្រាប់​ប៉ុ​ស្ត៍ទូរទស្សន៍​កម្សាន្ត Star World ថា នាង​ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​តម្រូវការ​នៃ​ភាពយន្ត​ស៊ិ​ច​និង​នាដ​សាស្ត្រ​បន្ថែមទៀត ជាពិសេស​សម្រាក់​ឈុត​ស្នេហា​។​

​ដោយយោង​ទៅតាម​អត្ថបទ​សំណេរ​ថតចម្លង​ដែល​បាន​បញ្ចេញ​ឲ្យ​សារព័ត៌​បាន​មាន​ឲ្យ​ដឹងថា នាង​បាន​ប្រាប់​អ្នកធ្វើ​បទសម្ភាសន៍​ឈ្មោះ អា​នូ​ប៉ា​ម៉ា ចូ​ប្រា ថា "​វា​ស្មុគស្មាញ​ខ្លាំងណាស់​។ នៅក្នុង​ពិភព​របស់ខ្ញុំ គឺជា​ការចាប់ផ្តើម​បង្ហាញជូន​ភាពយន្ត​និង​ដើរទៅ​មុខ​"​។​

​តារា​ស៊ិ​ច​ដែល​ឈ្នះ​ពានរង្វាន់​នៅក្នុង​សហរដ្ឋអាមេរិក​រូបនេះ បាន​សាង​កេ​រិ៍្ត​ឈ្មោះ​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា នៅក្នុង​កម្មវិធី​ទូរទស្សន៍ Bigg Boss កាលពី​ឆ្នាំមុន និង​បានប្រកាស​អំពី​ចំណូលចិត្ត​របស់​នាង​បន្ទាប់ពី​ការសម្តែង​ភាពយន្ត​។​

​និយាយ​ទៅកាន់​គេហទំព័រ Bollywood Hungama នាង​បាន​និយាយថា ផលិតកម្ម​ជា​ភាសា​ហ៊ី​ន​ឌី​ដំបូង​របស់​នាង គឺ​មិនមាន​លក្ខណៈ​ផ្តេសផ្តាស​តាម​ធ​ម្យោ​បាយ​ណាមួយ​ឡើយ​។​

​នាង​បាន​និយាយថា "​ចា៎ ! ការឃោសនា​អាច​នឹងត្រូវ​បានផ្តល់​ការបង្ហាញ​ភាពយន្ត​សម្បូរ​ឈុត​ស៊ិ​ច ប៉ុន្តែ​វា​គឺជា​ផ្នែក​នៃ​ភាពយន្ត​រន្ធត់​។ សូម​រង់ចាំ​មើល​រឿង​ភ្ញាក់ផ្អើល​មួយចំនួន​"​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now