យោងតាមអង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO បានឲ្យដឹងថា ចំនួនអ្នកកើតរោគទឹកនោមផ្អែមលើពិភពលោក កាន់តែមានចំនួនកើនឡើងខ្ពស់ជាលំដាប់គួរឲ្យព្រួយបារម្ភបំផុត។
ដូចនេះអ្នកកំពុងប្រឈមនឹងរោគទឹកនោមផ្អែម ដល់ពេលវេលាដែលត្រូវយកចិត្តទុកដាក់មើលថែទាំខ្លួនឯងឲ្យបានខ្ពស់បំផុត។ អ្វីដែលអ្នកប្រឈមនឹងរោគទឹកនោមផ្អែម គួរចៀសវាងឲ្យបាននោះគឺ បន្លែមើមការ៉ុត ដំឡូង ត្រាវ ល្ពៅ រួមទាំងបន្លែប្រភេទមើមដទៃទៀត ព្រោះបន្លែប្រភេទនេះ ផ្តុំទៅដោយជាតិម្សៅ ដែលក្រោយពេលទទួលទានហើយ វាបំប្លែង ជាជាតិស្ករនៅក្នុងរាងកាយរហូតធ្វើឲ្យជាតិស្ករឡើងខ្ពស់។
ចំណែកអាហារដែលអ្នកកើតរោគទឹកនោមផ្អែម គួរទទួលទានឲ្យបានរាល់ថ្ងៃវិញ គឺបន្លែ និងផ្លែឈើមានជាតិស្ករតិចតួច ដូចជា ផ្លែប៉ោម ប៉េងប៉ោះ រួមទាំងអាហារសមុទ្រ និងអម្បូរសណ្តែកផ្សេងៗ៕
Play Now
ទទួលទានបន្លែផ្លែឈើកាត់បន្ថយទឹកនោមផ្អែម
8/09/2012 08:09:00 AM
សុខភាព និង សម្រស់
Play Now